គោលដៅទី៦ ទឹកស្អាត និងអនាម័យ

គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពទី ៦ មានចំណុចដៅចំនួន ៨ និងសូចនាករចំនួន ១១ ដែលនឹងត្រូវប្រើដើម្បី​ជម្រុញ​សកម្មភាព​ឆ្ពោះ​ទៅ​រកការ​ទទួល​បាន​ជាសកល​នូវ​ការគ្រប់គ្រង​ទឹកស្អាត និង​អនាម័យ​ដោយ​សុវត្ថិភាព និងការគ្រប់គ្រង​​ធនធានទឹកសមស្រប។1

​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៦​ ទទួលស្គាល់​  ការ​គ្រប់គ្រង​ទឹក​ប្រកបដោយ​ចីរភាព​ សំដៅលើ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ (​ចំណុច​ដៅ​ ៦.១)​ និង​អនាម័យ​ (​ចំណុច​ដៅ​ ៦.២)​ ដែល​ជា​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​។​ គោលដៅ​នេះ​ ក៏​ផ្តោត​លើ​បញ្ហា​ដូច​ជា​ គុណភាព​ទឹក​ និង​ការ​គ្រប់គ្រង​សំណល់​រាវ​ (​ចំណុច​ដៅ​ ៦.៣)​ កង្វះ​ខាត​ទឹក​ និង​ការ​ប្រើប្រាស់​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព​ (​ចំណុច​ដៅ​ ៦.៤)​ ការ​គ្រប់គ្រង​ធនធានទឹក​ (​ចំណុច​ដៅ​ ៦.៥)​ និង​ការ​ការពារ​ និង​ការ​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​ទាក់ទង​នឹង​ទឹក​ (​ចំណុច​ដៅ​ ៦.៦)។2









​វឌ្ឍនភាព​ “​វដ្ត​ទាំងមូល​នៃ​ទឹក​”​ ទាមទារ​ឱ្យ​មានការ​បញ្ចូល​ទាំង​អ្នក​ប្រើ​ទាំងអស់​ និង​ការ​ប្រើប្រាស់​ទឹក​ និង​សមតុល្យ​តម្រូវការ​ដោយ​សមភាព​។​ ចំណុច​ដៅ​នីមួយៗ​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៦​ តម្រូវ​ឱ្យ​មានការ​អនុវត្ត​ទាំងអស់​ ប្រសិនបើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៦ទាំងមូល​នឹង​ត្រូវបានសម្រេច​​ ​នោះ​​គ្រប់​ចំនុច​ដៅ​នីមួយ​ៗ ត្រូវ​តែ​ត្រូវ​បាន​អនុវត្តន៍​រួម​គ្នា​​​​។​ ជាង​នេះ​ទៅ​ទៀត​ទឹក​ស្អាត​ និង​អនាម័យ​ត្រូវ​បាន​គេ​កំណត់​ថា​ មាន​សារៈសំខាន់​ ពីព្រោះ​ប្រសិនបើ​វា​មិន​អាចត្រូវ​បាន​​សម្រេច​​ វា​កាន់តែ​ពិបាក​ក្នុង​ការ​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដទៃ​ទៀត។3

ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​រ៍​ស្តី​អំពី​​ទឹក​ ទៅ​កាន់​​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៦​ សម្រាប់​ទឹក​ និង​អនាម័យ

មាន​តែ​ចំណុច​ដៅ​ ៧C​ នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ប៉ុណ្ណោះ​ ដែល​សំដៅលើ​បញ្ហា​​ទឹក​ និង​អនាម័យ​។​ ចំណុច​ដៅ​នេះ​មាន​គោល​​បំណង​សម្រេច​ឱ្យ​​បាន​ យ៉ាង​ហោច​ណាស់​ពាក់កណ្តាល​នៃ​ប្រជាជន​ដែល​មិន​មាន​​លទ្ធ​ភាព​ទទួល​បានជា​និរន្ត​រ​ភាព​នូវ​​ទឹក​ស្អាត​ និង​អនាម័យ​​​​នៅ​ឆ្នាំ​ ២០០០​ ​អាច​ទទួល​បាន​នូវ​ការ​ប្រើប្រាស់​ត្រឹម​ឆ្នាំ​ ២០១៥​។​ គោលដៅ​នេះ​ ត្រូវ​បាន​វាស់វែង​ដោយ​សូចនាករ​ចំនួន​២៖​ សមាមាត្រ​នៃ​មនុស្ស​ដែល​ប្រើប្រាស់​ (១)​ ប្រភព​ទឹក​ស្អាត​ដែល​បាន​កែ​លម្អ​ហើយ​ (២)​ និង​បង្គន់​អនាម័យ​ដែល​បាន​កែ​លម្អ​។​ ចំណុច​ដៅ​ទាំងនេះ​ ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​បន្តិចបន្តួច​ ដើម្បី​​​​សម​ស្រប​​នឹង​បរិបទ​នៃ​ប្រទេស​កម្ពុជា​។​ ដោយសារ​លក្ខខណ្ឌ​នៅ​​ទី​ជនបទ​ មាន​ភាព​លំបាក​ជាង​​បណ្តា​ប្រទេស​ដទៃ​ទៀត​ សូចនាករ​​នានា​ត្រូវ​បាន​ធ្វើ​ឡើង​​​កាន់តែ​ងាយស្រួល​។​ នៅ​ត្រឹម​​ឆ្នាំ​ ២០១៥​ ​ប្រជាជននៅ​ទី​ក្រុង​ ៨០ ​ភាគ​រយ​​​ និង​ ​៥០​ ភាគ​រយ​នៅ​ទី​ជន​បទ​​ ​​នឹង​​ត្រូវ​​តែ​មាន​​​​លទ្ធភាព​ដើម្បី​​ប្រើប្រាស់​ប្រភព​ទឹក​ស្អាត​ដែល​បាន​កែ​លម្អ​​​។​ ហើយ​​ប្រជា​ជន​ទី​ក្រុង​ ៧៤​ ភាគរយ​ និង​ ៣០​ ភាគរយទី​ជន​បទ​​ នឹងត្រូវ​តែ​​មាន​លទ្ធភាព​ទទួល​បាន​នូវ​ប្រព័ន្ធ​អនាម័យ​​ដែល​បាន​​កែ​លម្អ។4

ទិន្នន័យ​ដែល​អាច​រក​បានជា​សាធារណៈ​ចុង​ក្រោយ​បំផុត​ ចេញផ្សាយ​ដោយ​ប្រទេស​កម្ពុជា​គឺ​ នៅ​ឆ្នាំ​ ២០១២​។​ វា​បង្ហាញ​ថា​ ប្រជាជននៅ​ទី​ក្រុង​៩៤​ ភាគ​រយ​ និង​ប្រជាជននៅ​ទី​ក្រុង​ ៦៦​ ភាគ​រយ​​ នៃ​ប្រជាជន​ទទួល​បាន​ប្រភព​ទឹក​ស្អាត​ ដែល​បាន​កែ​លម្អ​ ហើយប្រជាជននៅ​ទី​ក្រុង​ ៨២​ ​ភាគរយ​ និងប្រជាជននៅ​ទី​​ជន​បទ​​ ២៥​ ភាគ​រយ​​ មាន​លទ្ធភាព​​ប្រើ​ប្រាស់​បរិក្ខារ​អនាម័យ​ដែល​បាន​កែ​លម្អ​។5​​ យ៉ាងណាមិញ​ ដោយហេតុ​ថា​ ​ ប្រជា​ជន​កម្ពុជា​ប្រមាណ​ ​៨០​ ភាគ​រយ​នា​ពេល​នេះ​ កំពុង​រស់នៅ​តាម​​​តំបន់​ដាច់​ស្រយ៉ា​ល​6​ ដូច្នេះ​ហើយ​សូចនាករ​ផ្គត់ផ្គង់​ទឹក​ត្រូវ​បាន​ឆ្លើយ​តប​រួច​ហើយ​ ប៉ុន្តែ​សូចនាករ​អនាម័យ​វិញ​ ទំនង​ជា​មិន​អាច​នឹង​សម្រេច​បាន​នៅ​ឆ្នាំ​ ២០១៥​ នោះ​​ទេ​។

និយម​ន័យ​ កម្មវិធី​ត្រួតពិនិត្យ​រួម​ (JMP)​ ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​បង្កើត​ទិន្នន័យ​ដែល​មាន​ប្រយោជន៍​បន្ថែម​ទៀត​។​ ព័ត៌មាន​ កម្មវិធី​ត្រួតពិនិត្យ​រួម​ (JMP)​ អាច​ប្រមូល​ទិន្នន័យ​អំពី​ “​មូលដ្ឋាន​”​ ​បរិក្ខារ​អនាម័យ​ ដែល​ជា​ផ្នែក​មួយ​នៃ​សូចនាករ​​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​​ ៦.១.២​ ។​ ការ​វាយតម្លៃមួយ​ដែល​កាន់​តែ​​លម្អិត​បន្ថែម​ទៀត​​ ​បាន​បង្ហាញ​ថា​ ប្រជាជន​កម្ពុជា​ប្រហែល​ ១​/៣​ ដែល​រស់នៅ​​ទី​​ជនបទ​​ គឺ​ពឹងផ្អែក​លើ​ប្រភព​ទឹក​ ដែល​មិន​មានការ​កែ​លម្អ​ សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ និង​៦០​ភាគរយទៀត​ កំពុង​​នៅ​តែ​បន្ត​អនុវត្តន៍​​ការ​បន្ទោ​របង់​ពាស​វាល​ពាស​កាល។7​​ ផល​ប៉ះពាល់​ក៏​មាន​ភាព​ខុស​គ្នា​ចំពោះ​៖​ មនុស្ស​ដែល​មាន​ភេទ​ខុស​គ្នា8​ មនុស្ស​មាន​ពិការ​ភាព9​ និង​មនុស្ស​ដែល​កំពុង​រស់នៅ​ក្នុង​លំនៅ​ដ្ឋា​ន​មិន​សមរម្យ​នៅ​ក្នុង​តំបន់​ក្រីក្រ។10​ កុមារ​ដែល​រស់នៅ​ក្នុង​ស្ថានភាព​ទាំងនេះ​ មាន​ភាព​ងាយ​រង​គ្រោះ​យ៉ាង​ខ្លាំង​ ហើយ​ការ​ស្ទង់​មតិ​មួយ​នៅ​ឆ្នាំ​ ២០១៤​ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ថា​ បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ ដែល​បណ្តាល​មក​ពី​សេវា​ទឹក​ស្អាត​ និង​អនាម័យ​អន់​ថយ​នោះ បាន​បង្ហាញ​ថា​ ​កុមារ​ម្នាក់​ ក្នុង​ចំណោម​ បី​នាក់​មាន​ជម្ងឺ​ក្រិន​ក្រេះ។​11

ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៦​ នៅ​ក្នុង​ប្រទេស​កម្ពុជា

ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​យ៉ាង​ឆាប់រហ័ស​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (NSDP)​ ២០១៤-២០១៨​ និង​ផែនការ​វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​កំណត់​ចន្លោះ​ប្រហោង​ នៅ​ក្នុង​គោលនយោបាយ​ជាតិ​ ដែល​គោលដៅ​នីមួយៗ​របស់​​គោលដៅ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ចីរភាព​​ មាន​ដែន​កំណត់​ក្នុង​ការ​ដោះស្រាយ​ ដោយ​ប្រើប្រាស់​គោលនយោបាយ​នេះ។12

ក្នុង​ចំណោម​ចំណុច​ដៅ​ទាំង​ប្រាំបី​ នៃ​គោលដៅ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ចីរភាព​​ទី​ ៦​ មាន​​ចំ​ណុ​ច​ពីរ​ត្រូវ​បាន​រក​ឃើញ​ថា​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ផ្នែក​ប៉ុណ្ណោះ​ នៅ​ក្រោម​ផែនការ​ជាតិ​ និង​ចំណុច​ពីរ​ផ្សេង​ទៀត​ មិន​អាច​ត្រូវ​បាន​គេ​វាយតម្លៃ​ទេ​ ដោយហេតុ​ថា​ វា​និយាយ​អំពី​ “​មធ្យោបាយ​នៃ​ការ​អនុវត្ត​”​។​ វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ សម្រាប់​​គោលដៅ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ចីរភាព ចំណុច​ដៅ​ ៦.២​ ទោះបីជា​មាន​ផែនការ​ដើម្បី​តាមដាន​សូចនាករ​អនាម័យ​នៅ​​ទី​​ជនបទ​ និង​ទី​ប្រជុំ​ជន​ក្តី​ ប៉ុន្តែ​ផែនការ​ដែល​ច្បាស់លាស់​ មាន​សម្រាប់​តែ​កែ​លម្អ​លទ្ធភាព​ប្រើប្រាស់​នៅ​ទី​​ជនបទ​ប៉ុណ្ណោះ។​13​ នៅ​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​អនាម័យ​ជនបទ​ បាន​និយាយ​ថា​ គោលដៅ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ចីរភាពចំណុច​ដៅ​ ៦.១​ និង​ ៦.២​ សម្រាប់​​ទី​​ជនបទ​ នឹង​ត្រូវ​បាន​សម្រេច​នៅ​ឆ្នាំ​ ២០២៥​ ដែល​មាន​រយៈពេល​ ៥​ ឆ្នាំ​ លឿន​ជាង​ការ​ដែល​ គោលដៅ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ចីរភាពទី​​ ៦​ គ្រោងទុក​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ យុទ្ធសាស្ត្រ​អនាម័យ​ជនបទ​ មិន​សម​ស្រប​នឹង​​ទី​ប្រជុំ​ជន​នោះ​​ទេ​ ហើយ​គោលនយោបាយ​ថ្មី​ បច្ចេកវិទ្យា​ និង​កញ្ចប់​ថវិកា​ នឹង​ត្រូវ​ចែករំលែក​រវាង​ក្រសួង​ផ្សេងៗ​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​ នៅ​ក្នុង​​ទី​ប្រជុំ​ជន​​​ដែល​មាន​ស្ថាន​ភាព​ស្មុគស្មាញ​។​

ចំពោះ​ ចំណុច​ដៅ​ ៦.៤​ នៃគោលដៅ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ចីរភាព​​ ត្រូវ​បាន​រក​ឃើញ​ថា​ គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ (២០១៥-២០២៥)14​ ដោះស្រាយ​ត្រឹមតែ​ប្រសិទ្ធភាព​ទឹក​សម្រាប់​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ ហើយ​មិន​មាន​ផែនការ​ច្បាស់លាស់​ណា​ សម្រាប់​​ការ​គ្រប់គ្រង​ប្រសិទ្ធភាព​ទឹក​ ដល់​ការ​អភិវឌ្ឍ​ទីក្រុង​នោះ​ឡើយ។​15​ សម្រាប់​ ចំណុច​ដៅ​ ៦.៥​ នៃ​គោលដៅ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ចីរភាព អំពី​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​​ឆ្លង​ដែន​ សម្រាប់​ការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ នៃ​ទន្លេមេគង្គ​មិន​ត្រូវ​បាន​ដោះស្រាយ​ឡើយ​។

នៅ​ពេល​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បន្ទាប់​ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ឆ្នាំ​ ២០១៩-២០២២​ វា​នឹង​​ផ្តល់​​ឱកាស​ល្អ​ ​ដើម្បី​​​ប្រើប្រាស់​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៦​ ដែល​ជា​គោលដៅ​សំខាន់​មួយ​ ដែល​អាច​នឹង​​ធ្វើ​ឱ្យ​កាន់តែ​ងាយស្រួល​ ក្នុង​ការ​សម្រេច​បាន​នូវ​ចំណុច​ដៅ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពផ្សេង​ទៀត​។​ នេះ​រួម​បញ្ចូល​ទាំង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពនានា​ រួមមាន​​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ (គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ១)​ យេ​ន​ឌ័​រ​ (គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ៥)​ និង​ក្រុម​ងាយ​រង​គ្រោះ​ (គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ១០)។​16

កៅអីងូតទឹកដោយប្រើខ្សែ​កៅស៊ូ​គ្របដណ្តប់ និងបង្ហូរទឹកពីប្រព័ន្ធប្រមូលទឹកភ្លៀងទៅកាន់អាងស្តុកទឹកដោយប្រើបំពង់ និងម៉ាស៊ីននៅក្នុងផ្ទះនៅក្នុងប្រទេសកម្ពុជា។ ស្ត្រីជាម្ចាស់ប្រើរទេះ គាត់យល់​ឃើញថា វាមានប្រយោជន៍សម្រាប់ងូតទឹក និងបោកគក់សំលៀកបំពាក់។ រូបភាព ដោយ​: WEDC / Sarah House. — ប្រភព៖ Sustainable Sanitation Alliance (SuSanA) ក្រោម​អាជ្ញា​បណ្ណ​ CC BY-NC-ND 2.0.

​មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៦​ នៅ​ក្នុង​ប្រទេស​កម្ពុជា

មធ្យោបាយ​ចំនួន​ ២​ សម្រាប់​ការ​អនុវត្ត​ចំណុច​ដៅ​របស់​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី​ ៦​ រួម​មាន​៖

  • កម្រិត​ដែល​រដ្ឋាភិបាល​អាច​ទទួល​បានការ​គាំទ្រ​ពី​សហគមន៍​អន្ដរជាតិ​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កង្វះខាត​នៃ​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ ដែល​បញ្ឈប់​ប្រទេស​កម្ពុជា​ ពី​ការ​កែ​លម្អ​ប្រព័ន្ធ​ទឹក​ស្អាត​ និង​អនាម័យ​ ប្រសិទ្ធភាព​ទឹក​ស្អាត​ ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ និង​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ ដើម្បី​កាត់​បន្ថយ​ការ​ខ្វះខាត​ទឹក​ (​ចំណុច​ដៅ​ ៦.A)
  • ​កម្រិត​ដែល​គោលនយោបាយ​រដ្ឋាភិបាល​មាន​ភាព​ងាយស្រួល​ សម្រាប់​ប្រជាជន​ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ចូលរួម​គ្រប់គ្រង​រួម​នៃ​ទឹក​ និង​អនាម័យ​ (​ចំណុច​ដៅ​ ៦.B)

មធ្យោបាយ​នៃ​ការ​វាយតម្លៃ​គោលដៅ​ មិន​ត្រូវ​បាន​គេ​មើលទៅ​លើ​ការ​វាយតម្លៃ​យ៉ាង​ឆាប់រហ័ស​នោះ​ទេ​ ប៉ុន្តែ​ការ​យល់​ដឹង​អំពី​អាទិភាព​ និង​ឧបសគ្គ​នានា​ ដែល​ត្រូវ​ប្រឈម​ក្នុង​ការ​សម្រេច​បាន​នូវ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ៦​ នឹង​មាន​សារៈសំខាន់​សម្រាប់​ការ​បង្កើត​ភាព​ជា​ដៃគូ​ ដើម្បី​ជួយ​បង្កើត​គោលនយោបាយ​ល្អៗ​សម្រាប់​​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩-២០២២​ ។​ ជា​ឧទាហរណ៍​ ធនាគារអភិវឌ្ឍន៍អាស៊ី​ បាន​សិក្សា​ពី​សន្ដិសុខ​ទឹក​នៃ​ប្រទេស​ផ្សេងៗ​គ្នា​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ដែល​មាន​កម្រិត​ទាប​បំផុត​នៅ​ក្នុង​ស​ន្ទ​ស្សន៍​សន្តិសុខ​ទឹក​ កម្ពុជា​មាន​ពិន្ទុ​ប្រហាក់ប្រហែល​នឹង​ប្រទេស​ដទៃ​ចំពោះ​ សេដ្ឋកិច្ច​នៃ​សន្ដិសុខ​ទឹក​ ប៉ុន្តែ​ទទួល​បាន​លទ្ធផល​អន់​​ ចំពោះ​​ស​ន្ទ​ស្សន៍​សន្តិសុខ​ទឹក​សម្រាប់​ការ​ប្រើប្រាស់​តាម​ផ្ទះ​ និង​នៅ​តាម​ទី​ប្រជុំ​ជន​​ ក៏​ដូច​ជា​ភាព​ធន់​ទៅ​នឹង​គ្រោះ​មហន្តរាយ​ដែល​ទាក់ទង​នឹង​ទឹក។17

របាយការណ៍​ GLAAS​ ឆ្នាំ​ ២០១៧​ បាន​បង្ហាញ​ច្បាស់​អំពី​ចន្លោះ​ប្រហោង​នៃ​សមត្ថភាព​​សម្រាប់​ប្រទេស​កម្ពុជា​។​ ​របាយ​ការណ៍​នេះ​បាន​រក​ឃើញ​ថា​វិស័យ​ WASH​ មិន​​​មាន​​ការ​រៀប​ចំ​វិធីសាស្ត្រ​ទូលំទូលាយ​តាម​វិស័យ​ ​​សម្រាប់​សេចក្តី​រាយ​ការណ៍អំពី​​ហិរញ្ញវត្ថុ​ជាមួយនឹង​រដ្ឋាភិបាល​​ ហើយ​​ជា​ច្រើន​លើក​ច្រើន​សារ​​ ​​ដៃគូ​អភិវឌ្ឍន៍​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ ​​ធ្វើ​សេចក្តី​​​រាយការណ៍​តែ​​អំពី​លទ្ធផល​នានា​ ​ប៉ុន្តែ​មិនមែន​អំពី​ការ​ចំណាយ​របស់​ពួក​គេ​​នោះ​ទេ​។​ វា​ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​ថា​ ​ថ​វិកា​ ដែល​បាន​ចំណាយ​នៅ​ក្នុង​​ទីក្រុង​ ​​ដើម្បី​អភិវឌ្ឍ​សេវាកម្មនានា​​ ត្រូវ​បាន​បង់​​ថ្លៃ​ដោយ​អ្នក​ប្រើប្រាស់​ក្នុង​ករណី​ភាគច្រើន​ ប៉ុន្តែ​សម្រាប់​​ទី​​ជនបទ​​ ​វា​ចាំបាច់​ក្នុង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដើម្បី​ឱ្យ​ពួក​គេ​មាន​ឆន្ទៈ​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រជាជន​​ ​ដើម្បី​​ពួក​គេ​អាច​​​សាង​សង់​​​បង្គន់​អនាម័យ​ និង​ត​ភា្ជ​ប់​ទៅ​នឹង​បណ្តាញ​​ទឹក។18

គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​គោលបំណង​ដើម្បី​បំពេញ​តាម​ចំណុច​ដៅ​ ៦.B​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​បង្កើន​ការ​ចូលរួម​របស់​សាធារណជន​ ក្នុង​ការ​ផ្តល់​សេវា​ទឹក​ស្អាត​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាននៅ​ក្នុង​ករណី​ភាគច្រើន​ ប៉ុន្តែ​ជា​ទូទៅ​វា​មិន​ត្រូវ​បាន​អនុវត្តន៍​​តាម​វិធី​ដូច​គ្នា​សម្រាប់​មនុស្ស​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជានោះ​ទេ​​ ​ហើយ​វា​ក៏​​មិនសូវ​មាន​ប្រយោជន៍​ក្នុង​ការ​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​មាន​ភាព​សកម្ម​នៅ​ក្នុង​​ទី​ជនបទ​ផង​ដែរ​​។​ គោលនយោបាយ​ទាំងនេះ​មិន​ត្រូវ​បាន​បង្កើត​ឡើង​ទេ​ សម្រាប់​​​ទីប្រជុំជន​ និង​ការ​គ្រប់គ្រង​ធនធានទឹក​។​ ជាង​នេះ​ទៅ​ទៀត​ ដោយ​មាន​ជំនួយ​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍នានា​​ រដ្ឋាភិបាល​ក៏​​បាន​រៀបចំ​ផែនការ​ និង​ថវិកា​ដើម្បី​ដាក់​បញ្ចូល​ក្រុម​ងាយ​រង​គ្រោះ​ និង​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ និង​អនាម័យ​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ចំនុច​ទាំងនេះ​មិន​ត្រូវ​បាន​អនុវត្ត​ន៍​ឱ្យ​បាន​គ្រប់គ្រាន់​ និង​មិន​រាប់​បញ្ចូល​ក្រុម​ងាយ​រង​គ្រោះ​មួយ​ចំនួន​ ​​ដូច​ជា​ ជនជាតិ​ដើម​ភាគតិច​ អ្នក​ដែល​មាន​ផ្ទុក​ជំងឺ​ខ្ពស់​ ឬ​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ក្នុង​ទីក្រុង​នោះទេ​។19

ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​ចំណាយ​លើ​សេវា​ WASH​ ត្រូវ​បាន​កត់ត្រា​យ៉ាង​ល្អ​ ប៉ុន្តែ​រដ្ឋាភិបាល​មិន​មាន​ផែនការ​ហិរញ្ញ​វត្ថុ​​ ឬ​ថវិកា​ច្បាស់លាស់​ បើ​ទោះបីជា​វា​មាន​សារៈសំខាន់​សម្រាប់​សេវាកម្ម​ WASH​ នៅ​តាម​ទី​​ជនបទ​ ដែល​នៅ​តែ​ត្រូវការ​ការ​ឧបត្ថម្ភ​គាំទ្រ​មួយ​ផ្នែក​។​ នៅ​ឆ្នាំ​២០១៦​  ថវិកា​សម្រាប់​ការ​ចំ​នា​យ​របស់​រដ្ឋាភិបាល​លើ​សេវា​ទឹក​ស្អាត​មាន​ ២២​ លាន​ដុល្លារ​អាមេរិក​​ ប៉ុន្តែ​មាន​តែ​ ៤​ លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ ដែល​មាន​ប្រភព​ពី​រដ្ឋាភិបាល​។​ ប្រភព​ថវិកា​ពី​ខាង​ក្រៅបាន​ពី​ដៃគូ​អភិវឌ្ឍ​ន៍​​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា​ មាន​ទំហំ​ធំ​ជាង​ (១៧៦​ លាន​ដុល្លារ​អា​មេ​រិ​ក​)​ បើ​ប្រៀបធៀប​គ្នា​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ថ្វីបើ​មាន​កម្រិត​នៃ​ការ​ផ្តល់​មូលនិធិ​ក៏​ដោយ​ នៅ​ពេល​នោះ​ប្រទេស​កម្ពុជា​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​សម្រេច​បាន​នូវ​សូចនាករ​អនាម័យ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​​ទី​ប្រជុំ​ជន​​តិច​ជាង​ ៥០​ ភាគរយ​ ហើយ​តិច​ជាង​ ៧៥​ ភាគរយ​ នៃ​ថវិកា​​ អាច​សម្រេច​បាន​នូវ​សូចនាករ​សម្រាប់​អនាម័យ​ជនបទ​ ក៏​ដូច​ជា​ការ​ផ្គត់ផ្គង់​ទឹក​នៅ​​ទី​ជនបទ​ និង​ទីប្រជុំជន។​20

តួលេខ​ខាងក្រោម​បង្ហាញ​ពី​ការ​ប៉ាន់ស្មាន​របស់​ធនាគារពិភពលោក​ អំពី​ថ្លៃ​ចំនាយ​​​ក្នុង​ការ​ផ្តល់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សុវត្ថិភាព​ (​បំពង់​បង្ហូរ​ទៅ​ផ្ទះ​)​ និង​អនាម័យ​ (​ការ​គ្រប់គ្រង​កាក​សំណល់​មនុស្ស​)​ សម្រាប់​តំបន់​ទីក្រុង​ និង​ជនបទ។​21 វា​បង្ហាញ​ថា​ ការ​ចំ​នា​យ​ប្រចាំឆ្នាំ​សរុប​សម្រាប់​ការ​ផ្តល់​សេវា​ទាំង​នៅ​ទី​​ជនបទ​ និង​ទីក្រុង​ ​​គឺ​ស្រ​ដៀង​គ្នា​ ប៉ុន្តែ​ដោយសារ​តែ​វា​មានការ​ពិបាក​ក្នុង​ការ​ផ្តល់​នូវ​អនាម័យ​​នៅ​ទី​​ប្រជុំជន​ ដែល​មាន​មនុស្ស​ជា​ច្រើន​រស់នៅ​ជិតៗ​គ្នា​ រួម​ទាំង​ការ​ផ្តល់​នូវ​បំពង់​​បណ្តាញ​ទឹក​ស្អាត​​​ដល់​ទី​​​ជនបទ​ ដែល​មាន​ចម្ងាយ​ឆ្ងាយ​រវាង​ផ្ទះ​នីមួយៗ​ ដែល​ការ​ចំណាយ​ត្រូវ​បាន​បែងចែក​ខុស​គ្នា​។​ វា​ក៏​សំខាន់​ផង​ដែរ​ ក្នុង​ការ​ដឹង​ថា​ មាន​តែ​ប្រជាជន​ប្រមាណ​ ១​ ភាគ​ ៥​ នៃ​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ ដែល​រស់នៅ​ក្នុង​តាម​ទី​​ប្រជុំជន​ ដែល​មាន​ន័យ​ថា​ ថ្លៃ​ចំណាយ​សម្រាប់​មនុស្ស​ម្នាក់ៗ​ ដើម្បី​ផ្តល់​សេវា​សុខភាព​ទឹក​ស្អាត​ដល់​ប្រជាជន​នៅ​តាម​ទីក្រុង​មាន​តម្លៃ​ខ្ពស់​។

​ការ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​លើ​​គោលដៅ​​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទី​​ ៦​ នៅ​ក្នុង​ប្រទេស​កម្ពុជា

​របាយការណ៍​ GLAAS​ ឆ្នាំ​ ២០១៧​ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ ទិន្នន័យ​​​ដែល​នឹង​​គាំទ្រ​កម្ពុជា​​​​ធ្វើការ​សម្រេចចិត្ត​បាន​ប្រសើរ​ជាង​មុន​ ងាយស្រួល​ក្នុង​ការ​ទាក់ទាញ​ការ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ទៀត​ គឺ​អាច​​ស្វែង​រកបាន ប៉ុន្តែ​ទិន្នន័យ​នេះ​​មិន​ត្រូវ​បាន​ប្រើប្រាស់​​ដើម្បី​ដឹកនាំ​ការ​​សម្រេចចិត្ត​អំពី​គោលនយោបាយ​ទឹក​ និង​អនាម័យ​នៅ​កម្ពុជាឱ្យ​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​នៅឡើយ​ទេ។​22​ សមត្ថភាព​របស់​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ​ នឹង​ត្រូវ​បាន​​អភិវឌ្ឍន៍​​​តាម​រយៈ​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។​23​ ការ​បង្កើត​ការ​រៀបចំ​ស្ថាប័ន​ និង​ប្រព័ន្ធ​ព័ត៌មាន​ត្រូវ​បាន​កំណត់​ជា​អាទិភាព​ ​នៅ​មុន​ពេល​ការ​ចេញផ្សាយ​គោលដៅ​​មូលដ្ឋានីយកម្ម​​នៅ​ឆ្នាំ​ ២០១៨​។

ក្របខ័ណ្ឌ​មូលដ្ឋាន​នេះ​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​យន្តការ​សកល​ចំនួន​បី​ សម្រាប់​ការ​ប្រមូល​ទិន្នន័យ​ដើម្បី​វាស់​ស្ទង់​សូចនាករ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​។​ ​សូចនាករ​ទាំង​នេះ​រួម​បញ្ចូល​ទាំង​ កម្មវិធី​ត្រួត​ពិនិត្យ​រួម​ (JMP)​ សម្រាប់​សូ​ច​នករ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ៦.១.១​ និង​ ៦.១.២​ ស្តី​ពី​ការ​ប្រើប្រាស់​ទឹក​ អនាម័យ​ និង​ការ​ទទួល​បាន​អនាម័យ​ និង​របាយ​ការ​ណ៏​ GLAAS​ ដែល​បាន​តាមដាន​ពី​មធ្យោបាយ​អនុវត្តន៍​​ទិន្នន័យ​ចាប់តាំងពី​ឆ្នាំ​២០១០​។​ យន្តការ​ទាំង​ពីរ​នេះ​នឹង​ត្រូវ​បាន​ផ្សំ​ជាមួយ​គ្នា​តាម​រយៈ​​កិច្ច​​ផ្តួចផ្តើម​តាមដាន​​ត្រួត​ពិនិត្យ​​ទឹករួម​គ្នា​​របស់​អង្គការសហប្រជាជាតិ​ (GEMI)​ ដើម្បី​បង្កើត​វិធីសាស្ត្រ​សម្រាប់​ត្រួតពិនិត្យ​សូចនាករ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដែល​នៅ​សល់។24​ របាយការណ៍​បឋម​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ដែលគោលដៅ​ជាស​កល​ ត្រង់​ចំនុច​ដៅ​​​ ៦.៣​ ដល់​ ៦.៦​ នឹង​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​២០១៨​។​ សេចក្តី​ព្រាង​គោលការណ៍​ណែនាំ​សម្រាប់​ក្របខ័ណ្ឌ​តាមដាន​នេះ​ អាច​រកបាន​ក្នុង​ពេល​​ឆាប់​ៗ​នេះ​ ​បន្ទាប់​ពី​​​នឹង​ត្រូវ​បាន​​ដាក់​បញ្ចូល​ជាមួយ​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩-២០២២។25

ប្រធាន​​បទ​ពាក់​ព័ន្ធ​

ឯកសារយោង

  1. 1. វេទិការចំណេះដឹងនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ​២០១៧។ “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៦៖ ធានាឱ្យមានលទ្ធភាព និងការគ្រប់គ្រងប្រកបដោយចីរភាពនៃទឹក និងអនាម័យសម្រាប់ទាំងអស់គ្នា” ។ ចូលអាននៅខែមីនា ឆ្នាំ ២០១៨។
  2. 2. Dahan,​ S.​ ឆ្នាំ​២០១៦។​​ “​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៦​ ស្តី​ពី​ទឹក​ និង​អនាម័យ​គឺ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។​ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។​
  3. 3. យូអឹន វ៉ត​ធើ ឆ្នាំ​២០១៦។​ “ការ​ណែនាំ​ការ​តាម​ដាន​​រួម​​បញ្ចូល​គ្នា​សម្រាប់​​​គោលដៅ​អភិវឌ្ឍន៍​ប្រកប​​ដោយ​​ចីរភាពទី ៦៖ គោល​ដៅ និង​សូចនាករ​សកល​”។ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  4. 4. កម្មវិធី​ត្រួតពិនិត្យ​រួម​ ឆ្នាំ​២០១៤។​​ “​វឌ្ឍនភាព​ស្តី​ពី​អនាម័យ​ និង​ទឹក​សម្រាប់​បរិភោគ​ឆ្នាំ​ ២០១៤“​ ។​ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។​
  5. 5. ដូច​ឯកសារយោង​ខាងលើ​។
  6. 6. ធនាគារពិភពលោក ​ឆ្នាំ​​២០១៦។​​ “​ព្រះរាជាណាចក្រ​កម្ពុជា​ ការ​គាំទ្រ​ផ្នែក​កែ​លម្អ​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​”​ ។​ ចូល​អាន​នៅ​ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​។​
  7. 7. កម្មវិធី​ទឹក​ស្អាត​ និង​អនាម័យ​ របស់​ធនាគារពិភពលោក ​ឆ្នាំ​​២០១៥។​​ “​ទឹក​ស្អាត​ និង​អនាម័យ​នៅ​កម្ពុជា​៖​ ការ​បង្វែរ​ហិរញ្ញវត្ថុ​ទៅ​ជា​សេវាកម្ម​សម្រាប់​ពេល​អនាគត​”​ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  8. 8. Pennels,​ L.​ ឆ្នាំ​២០០៩។​​ “​ហេតុ​អ្វី​ត្រូវ​ដោះស្រាយ​វិសមភាព​យែ​ន​ឌ័​រ​ក្នុង​ការ​កែ​លម្អ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​”​។​ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  9. 9. វ៉ត​ធើ​អេដ​​ ២០១៤.​ “​ការ​ទទួល​បាន​ទឹក​ស្អាត​ដែល​អាច​ប្រើប្រាស់​បាន​នៅ​កម្ពុជា​”​។​ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  10. 10. Tomassini, M. ឆ្នាំ​២០១៥។ “៥ សំណួរ​៖ សហគមន៍​ក្រីក្រ​នៅ​តាម​ទី​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​” ។ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  11. 11. ​វ៉ត​ធើ​អេដ ឆ្នាំ​២០១៧។​ “តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ឱ្យ​មនុស្ស​គ្រប់​គ្នា​ទទួល​បាន​ទឹក​ស្អាត​ និង​អនាម័យ​នៅ​ត្រឹម​ឆ្នាំ​ ២០៣០​”។ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  12. 12. យូអឹនឌីភី ឆ្នាំ២០១៦។​  “ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នាឆាប់រហ័ស​ -​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា”​។ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  13. 13. ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ ឆ្នាំ២០១២។​ “យុទ្ធ​សាស្រ្ត​ជាតិ​​សម្រាប់​​បរិក្ខារ​​អនាម័យ និង​​កា​រ​អប់រំ​​អំពី​​អនាម័យ​​ជនបទ​ (ឆ្នាំ ២០១១-២០២៥)” ។ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  14. 14. រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ឆ្នាំ​២០១៥។​ “គោល​នយោ​បាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥​-​២០២៥​៖ ទិស​ដៅ​ទីផ្សា​រ និង​បរិស្ថាន​សម្រាប់​ការ​អភិវឌ្ឍឧស្សាហ​កម្ម​”។ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  15. 15. យូអឹនឌីភី ឆ្នាំ​២០១៦។​  “ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នាឆាប់រហ័ស​ -​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា”​។ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  16. 16. Grant, M. និង J. Willetts ឆ្នាំ​២០១៦។​ “យេនឌ័រ និង SDG6៖ ការ​ត​ភ្ជាប់​ដ៏​សំខាន់​ – ក្រាហ្វិច​សម្រាប់​បន្ទះ​កម្រិត​ខ្ពស់​នៅ​លើ​ទឹក​”។ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  17. 17. ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ឆ្នាំ​២០១៦។​ “ទស្សន​វិស័យ​អភិវឌ្ឍន៍​ទឹក​អាស៊ី​ឆ្នាំ​ ២០១៦៖ ការ​ពង្រឹង​សន្តិសុខ​ទឹក​នៅ​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិក​”។ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  18. 18. កម្មវិធី​ត្រួតពិនិត្យ​រួម ឆ្នាំ​២០១៧។​ “​ហិរញ្ញប្បទាន​សម្រាប់​ទឹក​ស្អាត​ បរិក្ខារ​​អនាម័យ និង​​កា​រ​អប់រំ​​អំពី​​អនាម័យជា​សាកល​ក្រោម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​​ដោយ​​ចីរភាព​​៖ របាយ​ការណ៍​ GLAAS​ ឆ្នាំ​ ២០១៧”។ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  19. 19. ដូច​ឯកសារយោង​ខាងលើ​។
  20. 20. ដូច​ឯកសារយោង​ខាងលើ​។
  21. 21. Hutton, G. និង M. Varughese ឆ្នាំ​២០១៧។​ “ការ​​ចំនាយយ​​លើការ​សម្រេច​ចំណុច​ដៅ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរ​ភាព​ក្នុង​ឆ្នាំ​ ២០៣០ ផ្តោត​លើ​ទឹក​​ស្អាត​​ បរិក្ខារ​​អនាម័យ និង​​កា​រ​អប់រំ​​អំពី​​អនាម័យ”។ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  22. 22. កម្មវិធី​ត្រួតពិនិត្យ​រួម ឆ្នាំ​២០១៧​។​ “​ហិរញ្ញប្បទាន​សម្រាប់​ទឹក​ស្អាត​ បរិក្ខារ​​អនាម័យ និង​​កា​រ​អប់រំ​​អំពី​​អនាម័យជា​សកល​ក្រោម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​​ដោយ​​ចីរភាព​​៖ របាយ​ការណ៍​ GLAAS​ ឆ្នាំ​ ២០១៧”។ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  23. 23. ប៉ូច​ សុវណ្ណ​ឌី​ ឆ្នាំ​២០១៧។​ “ការ​ធ្វើ​មូល​ដ្ឋានីយ​កម្ម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​​ដោយ​​ចីរភាព​នៅ​ក្នុង​បរិបទ​កម្ពុជា​៖ វឌ្ឍន​ភាព​ ក្រប​ខ័ណ្ឌ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​ និង​ជំហាន​បន្ទាប់​”។ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  24. 24. យូអឹន វ៉ត​ធើ ឆ្នាំ​២០១៦។​ “គំនិត​ផ្តួចផ្តើម​តាមដាន​រួម​បញ្ចូល​ទឹក​របស់​អង្គការសហប្រជាជាតិ”។ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
  25. 25. ​យូអឹន វ៉ត​ធើ ឆ្នាំ​២០១៦។​ “ការ​ណែនាំ​ការ​តាម​ដាន​​រួម​​បញ្ចូល​គ្នា​សម្រាប់​​​គោលដៅ​អភិវឌ្ឍន៍​ប្រកប​​ដោយ​​ចីរភាពទី ៦”។ ចូល​អាន​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zyv99
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!