គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី៩​ ផ្តោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ឧស្សាហកម្ម​ដែល​មាន​​ចីរភាព​​ និង​ភាព​​ស៊ាំ​​ រួម​ទាំង​សហគ្រាស​ខ្នាត​តូច​។ គោលដៅ​នេះ​ ចូលរួម​ដល់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​បច្ចេកវិទ្យា​នៃ​ឧស្សាហកម្ម​។ លទ្ធភាព​ទទួល​បាន​នូវ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (ប.គ.ព) និង​ការប្រើ​ប្រាស់​អ៊ិ​នធឺ​ណិ​តដែល​មាន​តំលៃ​សមរម្យ​ក៏​ត្រូវ​បាន​រួមបញ្ចូល​នៅក្នុង​គោលដៅ​ទី៩​ នេះ​ដែរ​។ គោលដៅ​នេះ​ មាន​ចំណុច​ដៅ​ទូទៅ​ចំនួន៥​ និង​ចំណុច​ដៅ​នៃ​មធ្យោបាយ​ទិសដៅ​អនុវត្ត​ចំនួន៣​។ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី៩​ មាន​សូចនាករ​ចំនួន១២​។

ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ ទៅកាន់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី៩​ នៅក្នុង​ប្រទេស​កម្ពុជា

គ្មាន​ចំណុច​ដៅ​ណាមួយ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហ​សវ​ត្សរ៍​មុន​ៗ មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅ​នឹង​ចំណុច​ដៅ​របស់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ទី៩​ ដែល​ពាក់ព័ន្ធ​ជុំវិញ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ឬឧស្សាហូបនីយកម្ម​ឡើយ​។ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ទី៩​ មាន​លក្ខណៈ​ថ្មី​ទាំងស្រុង​ ជាជាង​ធ្វើការ​ដើម្បី​សម្រេច​នូវ​ចំណុច​របស់​គោលដៅ​អភិវឌ្ឍន៍​សហ​សវ​ត្សរ៍​មុន​ៗ ឬសកម្មភាព​ណា​ដែល​មិនទាន់​បានសម្រេច​។

គោលដៅ​ដែល​បាន​ធ្វើ​មូលដ្ឋានីយកម្ម​រួចហើយ​ គឺ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ទី៩​ ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​ និង​ជឿនលឿន​ទៅមុខ​។ ចក្ខុវិស័យ​ក្នុង​ការ​ផ្លាស់​ប្តូរ​និង​ធ្វើ​ទំនើបកម្ម​វិស័យ​ឧស្សាហកម្ម​ ពី​ឧស្សាហកម្ម​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ខ្លាំង​ ទៅជា​ឧស្សាហកម្ម​ដែល​ជំរុញ​ដោយ​ជំនាញ​នៅ​ឆ្នាំ២០២៥​ មាន​លម្អិត​នៅក្នុង​ផែនការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ (IDP​) របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​មាន​ប្រាក់ចំណូល​មធ្យម​នៅ​ឆ្នាំ២០៣០​ និង​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​ តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។ កត្តា​ជំរុញ​ដល់​ការ​រីកចម្រើន​នា​ពេល​អនាគត​ គឺ​តួនាទី​របស់​ឧស្សាហកម្ម​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​។1​ ​ចក្ខុវិស័យ​នេះ​សម្លឹង​ទៅ​ការ​ផ្សា​ភ្ជាប់​ដោយ​ជោគជ័យ​ពី​ថ្នាក់​តំបន់​ទៅ​នឹង​ខ្សែ​សចង្វាក់​តម្លៃ​សកល​ ដែល​នឹង​បង្កើត​ចង្កោម​ក្រុម​ផលិតកម្ម​ដែល​មាន​ទាក់ទងគ្នា​រួមគ្នា​ក៏ដូចជា​ការ​រួមបញ្ចូល​គ្នា​នូវ​ផលិតកម្ម​ក្នុង​តំបន់​ទៅ​ក្នុង​បណ្តាញ​អន្តរជាតិ​។ ជោគជ័យ​នៃ​គោលដៅ​នេះ​នឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ កំណើន​សេដ្ឋកិច្ច​ខ្ពស់​ដែល​ប្រកបដោយ​និរន្តរភាព​ និង​រាប់បញ្ចូល​ទាំង​ការបង្កើត​ការងារ​ ការ​បង្កើន​តម្លៃបន្ថែម​ទៅលើ​សេដ្ឋកិច្ច​ និង​បង្កើន​ប្រាក់ចំណូល​សម្រាប់​ប្រជាជន​កម្ពុជា​។2 ធនាគារពិភពលោក​បាន​រក​ឃើញ​នៅក្នុង​របាយការណ៍​មួយ​ក្នុង​ខែឧសភា​ឆ្នាំ​ ២០១៩ថា​ សេដ្ឋកិច្ច​កម្ពុជា​ដំណើរការ​បាន​ល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក​ក្នុង​នៅក្នុង​ឆ្នាំ​ ២០១៨​។កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ ២០១៨​ មាន​ ៧.៥​ ភាគរយ​ ជា​អត្រា​ខ្ពស់​ក្នុងរយៈពេល​ ៤ ឆ្នាំ​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៧​ មាន​ ៧ ភាគរយ​។ កំណើន​សេដ្ឋកិច្ច​នេះ​ ជា​កំណើន​ខ្ពស់​បំផុត​នៅក្នុង​តំបន់​ ដែល​ភាគច្រើន​បាន​មក​ពី​ការពង្រីក​យ៉ាង​ឆាប់រហ័ស​នៃ​ការនាំចេញ​ និង​ការ​កើនឡើង​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ (FDI​)។3

ផលិតកម្ម​

ឧស្សាហកម្ម​កម្ពុជា​នៅតែ​ទន់ខ្សោយ​ ដោយសារ​មាន​មូលដ្ឋាន​តូច​ចង្អៀត​ កម្រិតទាប​នៃ​បច្ចេកវិទ្យា​ទំនើប​ ការបែងចែក​តម្លៃ​ទាប​ និង​ការ​ផ្តោត​លើ​តែ​វិស័យ​មួយចំនួន​ ដូចជា​កាត់ដេរ​ និង​ការកែច្នៃ​ម្ហូបអាហារ​។ វិ​ស័យ​បង្គុំ​ផលិតកម្ម​ធុន​ស្រាល​របស់​កម្ពុជា​ មាន​ទីតាំង​ខ្លះ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ តែមួយ​ភាគ​ធំមិន​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​ឡើយ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប្រតិបត្តិ​ការពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​កម្លាំង​ពលកម្ម​។ ការផលិត​សម្ភារៈសំណង់​ អេ​ឡិច​ត្រូ​និច​ គ្រឿងចក្រ​ គ្រឿងម៉ាស៊ីន​ និង​ផលិតផល​គីមី​ នៅតែ​មាន​ទំហំ​តូច​នៅឡើយ​។4 វិស័យ​ផលិតកម្ម​មាន​ចំនួន​ ៣១​% នៃ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៦​។5 អត្រាកំណើន​របស់​កម្ពុជា​សម្រាប់​តម្លៃបន្ថែម​នៅក្នុង​ឧស្សាហកម្ម​ គឺ​ខ្ពស់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​។6 ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ព្យាករណ៍​ថា​ ផលិតកម្ម​របស់​កម្ពុជា​នឹង​បន្ត​កើនឡើង​ប្រមាណ​ ៩.៦​% ជាមួយនឹង​ការ​ធ្លាក់ចុះ​វិស័យ​សម្លៀកបំពាក់​ និង​ស្បែកជើង​ដែល​ត្រូវ​បាន​កំណត់​ដោយ​កំណើន​ខ្លាំង​នៅក្នុង​ឧស្សាហកម្ម​ ដែល​កំពុង​រីកចម្រើន​ដូចជា​ផ្នែក​អគ្គិសនី​ គ្រឿងបន្លាស់​រថយន្ត​ កង់​ រោង​កិនស្រូវ​ និង​កៅស៊ូ​។7 នៅ​ឆ្នាំ​ ២០១៧​ ប្រទេស​កម្ពុជា​បាន​ក្លាយជា​អ្នកផ្គត់ផ្គង់​កង់​លេខ​ ១ របស់​សហភាព​អឺរ៉ុប​។8

មាន​រោងចក្រ​ចំនួន​ ១.៥២៨​ នៅក្នុង​ប្រទេស​កម្ពុជា​ នៅ​ចុងឆ្នាំ២០១៨​ នេះ​បើ​យោង​តាម​តួលេខ​របស់ក្រ​សួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ហើយ​ក្នុង​នោះ​ មាន​ចំនួន​ ៩២២​ ដែល​ស្ទើរតែ​ ២ ភាគ​ ៣ ប្រតិបត្តិ​ការ​ជា​រោងចក្រ​ត្បាញ​ កាបូប​ សម្លៀកបំពាក់​ និង​ស្បែកជើង​។9 ក្នុង​ឆ្នាំ២០១៨​ ឃើញថា​មាន​រោងចក្រ​ថ្មី​ចំនួន​ ១៧៨​ បាន​បើកទ្វារ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នា២០១៧​ មាន​ចំនួន​ត្រឹមតែ​ ១៥០​។ ប្រាក់ចំណូល​សរុប​ពី​ផលិតកម្ម​ទាំង​ផលិតផល​ក្នុង​ស្រុក​ និង​ការនាំចេញ​មាន​ប្រហែល​ ១៣​,១៧​ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៨​ ពោល​គឺ​កើនឡើង​ ២៣​% ធៀប​នឹង​ឆ្នាំ២០១៧​។ ជាង​ ៦៣​% នៃ​សហគ្រាស​ផលិត​កម្ម​ធំៗ​ កំពុង​ស្ថិត​ក្នុង​ទម្រង់​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​ការនាំចេញ​។ សហគ្រាស​ផលិត​កម្ម​ធំៗ​ ចំនួន​ ៦៨​ ភាគរយ​មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​ និង​ ១៣​ ភាគរយ​នៅ​ខេត្តកណ្តាល​។10

ការ​វិនិយោគ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដៃគូ​អភិវឌ្ឍន៍​ និង​វិស័យ​ឯកជន​បាន​បន្ត​កំណត់​ទិសដៅ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់​ ផ្លូវដែក​ ស្ពាន​ កំពង់ផែ​ វារីអគ្គិសនី​ កសិដ្ឋាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ បណ្តាញ​បញ្ជូន​ថាមពល​និង​ប្រព័ន្ធ​ធារាសាស្ត្រ​។ នេះ​បាន​ជួយ​រោងចក្រ​កាត់ដេរ​ផ្លាស់​ប្តូរ​ពី​រាជធានី​ទៅ​តំបន់ជនបទ​ ដែល​អាច​ឱ្យ​កម្មករ​ធ្វើការ​នៅ​ជិត​ផ្ទះ​ និង​កាត់បន្ថយ​ការ​កកស្ទះ​ និង​បន្ទុក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ទីក្រុង​។ វិស័យ​កាត់ដេរ​បាន​ផ្តល់​ការងារ​ដល់​កម្មករ​ប្រមាណ​ ៦៣៥.០០០​ នាក់​ក្នុង​ឆ្នាំ២០១៧​ ដែល​រោងចក្រ​មាន​ចំនួន​ ៦៤៣​។11 ប្រហែល​ ៩០​ ភាគរយ​នៃ​កម្លាំង​ពលកម្ម​ គឺជា​ស្ត្រី​។12 ការនាំចេញ​មាន​ចំនួន​សរុប​ ៨,០២​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៧​ (កើនឡើង​ ៩,៥% ពីឆ្នាំ២០១៦​) និង​ស្មើនឹង​ ៧២​% នៃ​ការនាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា​។13 ការនាំចេញ​ស្បែកជើង​បាន​កើនឡើង​ ១៤​,៤% ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ រហូតដល់​ ៨៧៣​ លាន​ដុល្លារ​នៅក្នុង​ឆ្នាំ២០១៧​ នេះ​។

លើស​ពី​សម្លៀកបំពាក់​ និង​ស្បែកជើង​

មានឱកាស​ជាច្រើន​កកើត​សម្រាប់​ឧស្សាហកម្ម​ជាតិ​ផ្សេងទៀត​។ ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​ឧស្សាហកម្ម​ឆ្ងាយ​ពី​រោងចក្រ​កាត់ដេរ​ដែល​មាន​ជំនាញ​ទាប​ និង​ការកែច្នៃ​ម្ហូបអាហារ​ គឺ​មាន​ភាព​ចាំបាច់​សម្រាប់​ការ​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​ជាបន្តបន្ទាប់​ទៅ​ក្នុង​បច្ចេកវិទ្យា​ខ្ពស់​។ រដ្ឋាភិបាល​បាន​រៀបចំ​ និង​អនុម័ត​គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម​ នៅ​ខែមីនា​ ឆ្នាំ២០១៥​ ដែល​ដើរតួ​ជា​មគ្គុ​ទេ​សក៍​ ផ្ដល់​នូវ​ដំណោះស្រាយ​ជា​ប្រព័ន្ធ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ដែល​មានការ​ប្រកួតប្រជែង​នៅក្នុង​ប្រទេស​កម្ពុជា​។14 គោលដៅ​សំខាន់​នៃ​គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម​ គឺ​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ក្រៅពី​ការផលិត​សម្លៀកបំពាក់​ និង​ស្បែកជើង​។ គោលដៅ​ គឺ​ដើម្បី​ឱ្យ​ផលិតផល​លេចធ្លោ​ទាំងនេះ​ធ្លាក់ចុះ​ដល់​ ៥៥​ ភាគរយ​នៃ​ការនាំចេញ​សរុប​នៅ​ឆ្នាំ២០២០​ និង​ ៥០​ ភាគរយ​នៅ​ឆ្នាំ២០២៥​។15

ការ​ធ្វើ​មូលដ្ឋានីយកម្ម​របស់​ គោល​ដៅ​ទី​ ៩ នៅ​ក្នុង​​ប្រទេស​កម្ពុជា​

គោលដៅ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​កម្ពុជា​ទី​ ៩ លើកយក​ចំណុច​ដៅ​ ៥ ក្នុងចំណោម​ ៨ គោលដៅ​ និង​ ៧ ក្នុងចំណោម​សូចនាករ​ទាំង​ ១២​ ចេញពី​គោលដៅ​របស់​ពិភពលោក​ (តារាង​ទី​ ១)។

តារាង​ទី១​៖ គោលដៅ​ និង​សូចនាករ​នៃ​ គ.អ.ច.ក​ ៩16

ចំណុច​ដៅ​នៃ ​គ​.​អ​.​ច​.​ក​

សូចនាករ​នៃ​ គ​.​អ​.​ច​.​ក​

​ឯក​តា

​ឆ្នាំ​គោល​(២០១៥)

២០២០

២០២៥

២០៣០

រយៈពេល​ត្រួតពិនិត្យ

៩.១ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព អាចជឿជាក់បានធន់នឹងការប្រែប្រួលអាកាសធាតុ និងចីរភាព រួមទាំង ហេដ្ឋារចនាសម្ព័ន្ធតំបន់ និងឆ្លងកាត់ព្រំដែនប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ជាមួយនឹងការផ្ដោតការយកចិត្តទុកដាក់លើការទទួលបានដោយសមរម្យ និងសមធម៌សម្រាប់ប្រជាជនគ្រប់រូប

៩.១.១ បរិមាណទំនិញឆ្លងកាត់ផែប្រចាំឆ្នាំ

 

 

 

 

 

រៀងរាល់ឆ្នាំ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ពាន់តោន

 

៤ ៩៧១

 

 

 

កំពង់ផែស្វយ័តភ្នំពេញ

ពាន់តោន

 

២ ៩៣០

 

 

 

៩.១.២ ចំនួនអ្នកដំណើរតាមអាកាស (ក្នុងស្រុក និងអន្តរជាតិ)

នាក់

៦ ០៤២

៤៨៤

៥៩ ៨៤២

១៨១

១៦ ២៥០

១៩០

២៦ ៩៦៩

៦៣៣

រៀងរាល់ឆ្នាំ

ផ្លូវអាកាសក្នុងស្រុក

នាក់

៤៣៦ ១៦៧

៤៦១ ៩៩២

៥១៥ ០៩៧

៥៧៤ ៣០៦

 

ផ្លូវអាកាសអន្តរជាតិ

នាក់

៥ ៦០៦ ៣១៧

៩ ៣៨០ ១៨៩

១៥ ៧៣៥ ០៩៣

២៦ ៣៩៥ ៣២៧

 

៩.១.៣ បរិមាណទំនិញដឹកជញ្ជូន (ក្នុងស្រុក និងអន្តរជាតិ)

តោន

៣៧ ១៥០

៨៤ ៨០៣

១៨០ ២៩១

៣៨៣ ៥២៦

រៀងរាល់ឆ្នាំ

បរិមាណទំនិញដឺកជញ្ជូនក្នុងស្រុក

តោន

២៥២

៨៦

៤១

២០

 

បរិមាណទំនិញដឺកជញ្ជូនចេញចូលក្នុងប្រទេស

តោន

៣៦ ៨៩៨

៨៤ ៧១៨

១៨០ ២៤៩

៣៨៣ ៥០៦

 

៩.២ លើកកម្ពស់ឧស្សាហូបនីយកម្មប្រកបដោយបរិយាបន្ន និងចីរភាព និងត្រឹមឆ្នាំ២០៣០ បង្កើនឱ្យបានច្រើន ឧស្សាហកម្មដែលរួមចំណែកបង្កើតការងារ និងផលិតផលក្នុងស្រុកសរុបឱ្យស្របតាមកាលៈទេសៈជាតិ និងបង្កើនការរួមចំណែកនេះទ្វេដង នៅក្នុងបណ្ដាប្រទេសដែលមានការអភិវឌ្ឍតិចតួច។

៩.២.១ សមាមាត្រនៃចំនួននិយោជិតកម្ពុជាក្នុងវិស័យ សហគ្រាសកម្មន្ដសាល ធៀបនឹងចំនួនការងារសរុបក្នុងប្រទេស។

%

១០ (២០១៦)

១៥

២០

២៥

រៀងរាល់ឆ្នាំ

៩.៥ លើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ បង្កើនសមត្ថភាពបច្ចេកវិទ្យារបស់វិស័យឧស្សាហកម្មនៅគ្រប់ប្រទេស ជាពិសេស បណ្ដាប្រទេសកំពុងអភិវឌ្ឍក្នុងនោះត្រឹមឆ្នាំ២០៣០ លើកទឹកចិត្តនវានុវត្តន៍ និងបង្កើនចំនួននៃពលករ ស្រាវជ្រាវ និងការអភិវឌ្ឍក្នុងប្រជាជន១លាននាក់ និងការចំណាយដល់ការស្រាវជ្រាវ និងការអភិវឌ្ឍផ្នែកសាធារណៈ និងឯកជន

៩.៥.១ សមាមាត្រនៃចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍធៀបនឹងផលិតផលក្នុងស្រុកសរុប

%

០,១២ (២០១៦)

០,២០

១,០០

 

៥​ ឆ្នាំ​

៩.a សម្របសម្រួលឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមានភាពបន្ស៊ាំ និងប្រកបដោយចីរភាព នៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍតាមរយៈការលើកកម្ពស់ការគាំទ្រហិរញ្ញវត្ថុ បច្ចេកវិទ្យា និងបច្ចេកទេសដល់បណ្ដាប្រទេសនៅទ្វីបអាហ្វ្រិក បណ្ដាប្រទេសដែលមានការអភិវឌ្ឍតិចតួច បណ្ដាប្រទេសដែលពុំមានព្រំដែនជាប់សមុទ្រកំពុងអភិវឌ្ឍ និងបណ្ដារដ្ឋដែនកោះតូចៗកំពុងអភិវឌ្ឍ។

៩.a.១ ការគាំទ្រផ្លូវការសរុបពីអន្តរជាតិ (ជំនួយអភិវឌ្ឍន៍ផ្លូវការ និងលំហូរផ្លូវការផ្សេងទៀត) ដល់ការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ

%នៃផ.ស.ស.

១,៦៥ (២០១៦)

១,២៥

០,៩១

០,៦៨

រៀងរាល់ឆ្នាំ

៩.c​ បង្កើនឱ្យបានច្រើនការទទួលបានបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងខិតខំប្រឹងប្រែង ផ្ដល់នូវការទទួលបានឱ្យបានសមរម្យ និងជាសកលនូវសេវាអ៊ិនធើណែតនៅប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២០

៩.c.១ សមាមាត្រនៃប្រជាជនប្រើប្រាស់បណ្ដាញអ៊ិនធើណែត (ចល័ត និងអចល័ត)

%

១៣៥,៣៥

១២២,៩០

១២៩,១៧

១៣៥,៧៦

រៀងរាល់ឆ្នាំ

ការ​បិទ​គម្លាត​លើ​ការងារ​ផ្លូវការ​ និង​ក្រៅផ្លូវការ​ គឺជា​មុខងារ​សំខាន់​មួយទៀត​។ សហគ្រាស​ក្រៅផ្លូវការ​ចាំបាច់​ត្រូវ​ធ្វើអាជីវកម្ម​ជា​ផ្លូវការ​។ ការបង្កើត​ និង​ពង្រឹង​វប្បធម៌​សហគ្រិនភាព​ដែល​ឃ្លាតឆ្ងាយ​ពី​បច្ចេកវិទ្យា​ដែល​មានតម្លៃ​បន្ថែម​ និង​កម្រិតទាប​ គឺជា​អ្វី​ដែល​គោលនយោបាយ​ឧស្សាហកម្ម​មើលឃើញ​។ សហគ្រាស​ក្រៅផ្លូវការ​ភាគច្រើន​មាន​លក្ខណៈ​គ្រួសារ​ និង​មិន​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ដែល​ចាំបាច់​ និង​សម្រេច​បាន​នូវ​ប្រភេទ​នៃ​ការ​កសាង​សមត្ថភាព​ចាំបាច់​ដើម្បី​ចូលរួម​ក្នុង​ទីផ្សារ​អន្តរជាតិ​។17

ប្រទេស​កម្ពុជា​បាន​បន្ត​ទទួលការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​យ៉ាងច្រើន​ ដោយ​ផ្តោត​ជា​សំខាន់​លើ​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ និង​ទេសចរណ៍​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។18 កំណើន​នៃ​វិស័យ​ទេសចរណ៍​ និង​ការ​វិនិយោគ​របស់​ចិន​កំពុង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ខេត្ត​ព្រះសីហនុ​ និង​តំបន់ឆ្នេរ​សមុទ្រ​ទាំងអស់​របស់​កម្ពុជា​។ មាន​សេចក្តី​រាយការណ៍​ថា​ គិត​ត្រឹមតែ​សប្តាហ៍​ដំបូង​នៃ​ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ចំនួន៥​ ដែល​មាន​បន្ទប់​សរុប​ចំនួន៣​ ០០០​។19

ធនាគារពិភពលោក​បាន​បញ្ជាក់​កាលពី​ខែតុលា​ ឆ្នាំ​ ២០១៧​ ថា​ វិស័យ​ទេសចរណ៍​បាន​ចូលរួម​ចំណែក​ ២៨​,៣ ភាគរយ​នៃ​ ផ.ស.ស របស់​កម្ពុជា​ និង​ ២៥.៩​ ភាគរយ​នៃ​ការងារ​។20 យោង​តាម​ក្រសួងទេសចរណ៍​ចំនួន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុកក្នុង​រយៈពេល​ជាង១០ឆ្នាំ​ បាន​កើនឡើង​ទ្វេដង​ក្នុង​ឆ្នាំ២០១៦​ ដែល​មាន​ចំនួន​ប្រមាណ១០លាន​នាក់​។21 ក្នុងអំឡុងពេល​មួយ​ទសវត្សរ៍​នេះ​ សញ្ជាតិ​របស់​ជនបរទេស​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​។ ខណៈ​ពេល​ដែល​បណ្តា​ប្រទេស​លោកខាងលិច​ គឺជា​ទីផ្សារ​កំពូល​សម្រាប់​ទេសចរណ៍​បរទេស​នៅដើម​ទសវត្ស​ឆ្នាំ២០០០​ ចំនួន​នេះ​ កំពុង​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន​ វៀតណាម​ និង​ប្រទេស​អាស៊ីដ​ទៃ​ទៀត​។ ភ្ញៀវ​ទេសចរ​ចិន​ជាង​ ១,២ លាន​នាក់​បាន​មកដល់​ក្នុង​ឆ្នាំ២០១៧​ ដែល​កើនឡើង​ ៤៦​% បើ​ធៀប​នឹង​ឆ្នាំមុន​។22 ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ ៣ ភាគ​ ៤ សព្វថ្ងៃ​នេះ​មក​ពី​តំបន់​អាស៊ី​/ប៉ាស៊ីហ្វិក​ ហើយ​មានត្រឹមតែ​ ១៥​ ភាគរយ​ប៉ុណ្ណោះ​ដែល​មក​ពី​អឺរ៉ុប​។23

កង្វះ​ការ​តភ្ជាប់​នៅ​តំបន់ជនបទ​

សមាមាត្រ​នៃ​ចំនួន​ប្រជាជន​ដែល​មាន​អ៊ិ​នធឺ​រណែ​តប្រើប្រាស់​ ជាពិសេស​តាមរយៈ​ទូរស័ព្ទចល័ត​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ជាពិសេស​នៅ​តំបន់ជនបទ​ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ត្រូវ​បាន​ពង្រីក​យ៉ាង​ឆាប់រហ័ស​។ នៅ​តំបន់ជនបទ​ភាគច្រើន​ ប្រជាជន​អាច​ប្រើ​សេវា​ 3G ឬ 4G នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ​របស់​ពួកគេ​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ការ​តភ្ជាប់​ខ្សែកាប​អុបទិក​ ដោយ​បាន​កើនឡើង​ដល់​ ៤៣​,៤១០​ គីឡូម៉ែត្រ​ក្នុង​ឆ្នាំ២០១៨​ រួម​ជាមួយ​បណ្តាញ​ខ្សែកាប​អុបទិក​ក្រោម​សមុទ្រ​ចំនួន​ ២។ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (ប.គ.ព​) បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ដូចដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការ​កើនឡើង​នៃ​អ្នកប្រើ​ប្រាស់​ទូរស័ព្ទចល័ត​ពី​ ២,៧ លាន​នាក់​ក្នុង​ឆ្នាំ២០១២​ ដល់​ ១១​ លាន​នាក់​នៅ​ឆ្នាំ២០១៨​។24 វិស័យ​ឯកជន​នឹង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សេវាកម្ម​ ICT​ ដែល​មាន​អាច​ធ្វើជំនួញ​រឹងមាំ​ ហើយ​រក​ប្រាក់ចំណេញ​បាន​។ ទោះជាយ៉ាងណា​ក៏ដោយ​ តំបន់​ដែល​មាន​សមត្ថភាព​ខ្វះខាត​ភាគច្រើន​គឺ​នៅ​តំបន់ជនបទ​ និង​តំបន់​ដាច់ស្រយាល​ ជាពិសេស​ការ​ប្រើ​អ៊ិ​នធឺ​ណិ​តល្បឿន​លឿន​។25 

ក្នុងករណី​បែបនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ដាក់​ពង្រាយ​គោលនយោបាយ​ និង​ក្របខណ្ឌ​គតិយុត្តិ​ដើម្បី​ធានា​បាន​នូវ​លទ្ធភាព​ និង​ការ​តភ្ជាប់​ដែល​មាន​តំលៃ​សមរម្យ​។ ជាពិសេស​ អនុក្រឹត្យ​ស្តី​ពី​យន្តការ​នៃ​ការអនុវត្ត​កាតព្វកិច្ច​សេវាកម្ម​ជាស​កល​ដែល​បាន​ចេញ​នៅ​ឆ្នាំ២០១៧​ ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​ការ​តភ្ជាប់​ទៅ​គ្រប់ទិសទី​នៃ​ប្រទេស​។ នេះ​ពាក់ព័ន្ធ​នឹង​យន្តការ​សកល​សម្រាប់​ការ​បង្រួម​គម្លាត​ការបែងចែក​ឌីជីថល​ ជាពិសេស​នៅក្នុង​តំបន់​ដែល​មិន​មាន​សក្តា​នុ​ពល​ខាងសេដ្ឋកិច្ច​ ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ ឬតំបន់​ដែល​វិស័យ​ឯកជន​មិន​មានការ​ចាប់អារម្មណ៍​។ វា​មាន​គោលបំណង​ផ្តល់​នូវ​លទ្ធភាព​ប្រើប្រាស់​ឌីជីថល​ជាស​កល​។26

ចំណុច​របត់​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​

  • ប្រទេស​កម្ពុជា​នៅតែ​ប្រឈម​នឹង​បញ្ហា​ប្រឈម​ជាច្រើន​រួមមាន​៖
  • ថ្លៃ​ដើម​នៃ​ការ​ដឹកជញ្ជូន​ខ្ពស់​
  • ការសម្រប​សម្រួល​រវាង​ស្ថាប័ន​មាន​ភាព​ខ្សោយ​
  • កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មានគុណ​ភាព​ដូចគ្នា​ ដែល​កំណត់​លទ្ធភាព​នៃ​ការ​ចូល​ទៅកាន់​ទីផ្សារ​របស់​អ្នក​ផលិត​ និង​ជម្រើស​របស់​សហគ្រាស​នៅ​ទូទាំង​ប្រទេស​
  • កង្វះ​នៃ​ការ​អភិវឌ្ឍ​ថាមពល​ ការ​អភិវឌ្ឍ​ជំនាញ​ និង​បច្ចេកវិទ្យា​ រួម​ទាំង​បច្ចេកវិទ្យា​ឌីជីថល​ ដែល​រារាំង​កំណើន​នៃ​អនុ​វិស័យ​ផលិតកម្ម​
  • សមត្ថភាព​មិន​គ្រប់គ្រាន់​ដើម្បី​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​27

នៅ​ខែកក្កដា​ ឆ្នាំ២០១៧​ ធនាគារពិភពលោក​បាន​ប្រកាស​ផ្តល់​ថវិការ​ចំនួន​ ៥៤០​ លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ចន្លោះ​ឆ្នាំ​ ២០១៨​-២០២១​ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ដោយ​ផ្តោត​ជាពិសេស​លើ​ការ​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​។28 កាលពី​ខែមីនា​ ឆ្នាំ២០១៩​ នៅក្នុង​វេទិកា​វិស័យ​ឯកជន​របស់​រាជរដ្ឋាភិបាល​ លោកនាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​បាន​បង្ហាញ​អំពី​វិធានការណ៍​កំណែទម្រង់​ចំនួន​ ១៧​ ដែល​មាន​គោលបំណង​ដើម្បី​លើកកម្ពស់​ការប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា​ លើកកម្ពស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។ នេះ​រួមបញ្ចូល​ទាំង​ការ​ផ្តោត​លើ​ការកាត់បន្ថយ​ការ​ចំណាយ​លើ​ភ័ស្តុភារ​ ការកាត់បន្ថយ​ពន្ធ​អគ្គិសនី​ ការកែលម្អច្បាប់​ការងារ​ និង​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​។ សកម្មភាព​ទាំងអស់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើត​កំណើន​ឧស្សាហកម្ម​។

ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​ធ្វើ​សេចក្តី​ព្រាង​ផែនការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​រយៈពេល​ ៥ ឆ្នាំ​ ដែល​រំពឹង​ថា​នឹង​ចាប់ផ្តើម​នៅដើម​ឆ្នាំ២០២០​ ដើម្បី​ធ្វើ​កំណែទម្រង់​សហគ្រាស​ធុន​តូច​និង​មធ្យម​។ ផែនការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​រយៈពេល៥ឆ្នាំ​ នឹង​ប្រមូល​ផ្តុំ​សមាជិក​អាស៊ាន​ និង​ធាតុ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ដើម្បី​បង្កើត​វប្បធម៌​សហគ្រាស​ខ្នាត​មីក្រូ​ តូច​ និង​មធ្យម​ ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​ និង​ច្នៃប្រឌិត​ តាមរយៈ​ការអនុវត្ត​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​។29 

លើស​ពីនេះ​ មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៨​ ដើម្បី​ផ្តោត​លើ​វិស័យ​អាទិភាព​ចំនួន​ ៥ គឺ​ផលិតកម្ម​ សំណង់​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ អេឡិចត្រូនិក​ និង​ទេសចរណ៍​ ក្នុង​គោលបំណង​ផ្សារភ្ជាប់​គម្លាត​ជំនាញ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​។ ក្នុង​ឆ្នាំ​ដដែល​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ផ្តល់​ការលើកលែង​ពន្ធ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ រយៈពេល៥ឆ្នាំ​។ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​ និង​មជ្ឈមណ្ឌល​លើកកម្ពស់​សហគ្រិនភាព​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ហើយ​រំពឹង​ថា​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០១៩​។30

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលបំណង​ដូច​ខាងក្រោម​សម្រាប់​គ.អ.ស​. ទី៩​ ដែល​នឹង​ត្រូវ​សម្រេច​នៅ​ឆ្នាំ២០៣០​។31

  • ជំរុញ​ឧស្សាហូបនីយកម្ម​បញ្ចូល​ ដែល​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​បន្ន​ និង​បង្កើន​ចំណែក​ឧស្សាហកម្ម​ និង​ការងារ​ក្នុង​ស្រុក​
  • ពង្រឹង​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​បច្ចេកវិទ្យា​នៃ​វិស័យ​ឧស្សាហកម្ម​ដែល​ជំរុញ​នវានុវត្តន៍​ និង​បង្កើន​ចំនួន​បុគ្គលិក​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ក្នុង​មួយ​លាន​នាក់​ និង​ការស្រាវជ្រាវ​សាធារណៈ​ និង​ឯកជន​ និង​ការ​ចំណាយ​លើ​ការ​អភិវឌ្ឍ​។
  • សម្របសម្រួល​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព​ និង​ភាព​ធន់​ តាមរយៈ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ បច្ចេកវិទ្យា​ និង​បច្ចេកទេស​
  • បង្កើន​ការ​ទទួល​បាន​នូវ​បច្ចេកវិទ្យា​ ទូរគមនាគមន៍​ និង​ព័ត៌មាន​ (ICT​) ហើយ​ខិតខំ​ផ្តល់​នូវ​ប្រព័ន្ធ​អ៊ិ​នធើ​ណែ​តជា​លក្ខណៈ​សកល​ និង​មានតម្លៃ​សមរម្យ​ នៅ​ត្រឹម​ឆ្នាំ២០២០​

ប្រធាន​​បទ​ពាក់​ព័ន្ធ​

ឯកសារយោង

  1. 1. ក្រសួងផែនការ. “ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិឆ្នាំ ២០១៤-២០១៨”។ ចូលអានថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  2. 2. ទីស្តីការគណៈរដ្ឋមន្រ្តី. “គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥”។ អនុម័តថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  3. 3. ធនាគារពិភពលោក ២០១៩. “បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ខែឧសភា ២០១៩”។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  4. 4. “កម្ពុជាបច្ចុប្បន្នក្លាយជាអ្នកផ្គត់ផ្គង់ឈានមុខគេរបស់សហភាពអឺរ៉ុប“។ Bike Europe ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  5. 5. ធនាគារអភិវឌ្ឍន៍អាស៊ី ២០១៨. “ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០១៨៖ តើបច្ចេកវិទ្យាជះឥទ្ធិពលដល់ការងារយ៉ាងដូចម្តេច?“។ ខែមេសា ឆ្នាំ២០១៨។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  6. 6. ដូចឯកសារយោងខាងដើម។
  7. 7. ដូចឯកសារយោងខាងដើម។
  8. 8. “កម្ពុជាបច្ចុប្បន្នក្លាយជាអ្នកផ្គត់ផ្គង់ឈានមុខគេរបស់សហភាពអឺរ៉ុប”។ Bike Europe ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  9. 9. ក្រសួងព័ត៌មាន ២០១៩. “ចំនួនរោងចក្រកាន់តែខ្ពស់នៅឆ្នាំ ២០១៨”, ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  10. 10. ទីស្តីការគណៈរដ្ឋមន្រ្តី. “គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥”។ អនុម័តថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  11. 11. ILO មិថុនា ២០១៨. “ ព្រឹត្តិប័ត្រវិស័យសម្លៀកបំពាក់និងស្បែកជើងកម្ពុជា លេខ ៧“។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  12. 12. OECD ២០១៨. “សន្ទស្សន៍គោលនយោបាយSME ៖ អាស៊ាន ២០១៨“. ចូលអានថ្ងៃទី២០ វិច្ឆិកា ២០១៩។
  13. 13. ILO មិថុនា ២០១៨។
  14. 14. ទីស្តីការគណៈរដ្ឋមន្រ្តី. “គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥”។ អនុម័តថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  15. 15. ធនាគារពិភពលោក ២០១៨. “បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា – ការអភិវឌ្ឍសេដ្ឋកិច្ចនិងចក្ខុវិស័យថ្មីៗ”។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  16. 16. រាជរដ្ឋាភិបាលកម្ពុជា ២០១៨. “ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០”។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  17. 17. ទីស្តីការគណៈរដ្ឋមន្រ្តី. “គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥”។ អនុម័តថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  18. 18. រាជរដ្ឋាភិបាលកម្ពុជា ២០១៩. “ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត ២០១៩”។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  19. 19. សំណង់និងអចលនទ្រព្យ ២០១៩. “ក្រុងព្រះសីហនុមើលឃើញការហូរចូលនៃការវិនិយោគសណ្ឋាគារលំដាប់ផ្កាយ ៥”។ ចូលអានថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  20. 20. ធនាគារពិភពលោន តុលា ២០១៧. “បច្ចុប្បន្នភាពសេដ្ឋកិច្ចនៃធនាគារពិភពលោកនៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ខែតុលាឆ្នាំ ២០១៧”។ ធនាគារពិភពលោក រដ្ឋធានីវ៉ាស៊ីតោន។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  21. 21. ហង្ស សុគន្ធាa, ២០១៦. “ទេសចរណ៍ក្នុងស្រុកកើនឡើងជិតទ្វេដងក្នុងរយៈពេល ១០ ឆ្នាំ”។ កាសែតឌឹខេមបូឌាដេលី ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។
  22. 22. ធនាគារពិភពលោក ២០១៨. “បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា – ការអភិវឌ្ឍសេដ្ឋកិច្ចនិងចក្ខុវិស័យថ្មីៗ”។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  23. 23. ដូចឯកសារយោងខាងដើម។
  24. 24. រាជរដ្ឋាភិបាលកម្ពុជា ២០១៨. “យុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី ៤”។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  25. 25. រាជរដ្ឋាភិបាលកម្ពុជា ២០១៩. “ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត ២០១៩”។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  26. 26. ដូចឯកសារយោងខាងដើម។
  27. 27. ដូចឯកសារយោងខាងដើម។
  28. 28. ម៉ៃ គុណមករា ២០១៧. “ធនាគារពិភពលោកសន្យាផ្តល់ប្រាក់ ៥៤០ លានដុល្លារដល់កម្ពុជា”។ កាសែតខ្មែរថាមស៍ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។
  29. 29. រាជរដ្ឋាភិបាលកម្ពុជា ២០១៩. “ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត ២០១៩”។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
  30. 30. ដូចឯកសារយោងខាងដើម។
  31. 31. រាជរដ្ឋាភិបាលកម្ពុជា ២០១៨. “ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០”។ ចូលអានថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ZX3jJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!