ដីសាធារណៈរបស់រដ្ឋ

ការហោះហើរពីលើទន្លេសាបដ៏អស្ចារ្យ នៅប្រទេសកម្ពុជា-បឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។  រូបភាព ថតដោយ ផូល វីលលៀម។ ក្រោម អាជ្ញាប័ណ្ណ CC BY-ND 2.0

ការហោះហើរពីលើទន្លេសាបដ៏អស្ចារ្យ នៅប្រទេសកម្ពុជា-បឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ រូបភាព ថតដោយ ផូល វីល លៀម។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0

តំណាង​ឲ្យ​ផលប្រយោជន៍​យ៉ាង​សំខាន់​ចំពោះ​សាធារណជន​ ដី​សាធារណៈ​របស់​រដ្ឋ​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។​ ក្នុង​គោលដៅ​រក្សា​តម្លៃ​ខាង​ប្រយោជន៍​ជា​សា​ធារ​រណៈ​របស់​ដី​ ការ​ប្រើប្រាស់​ដី​ប្រភេទ​នេះ​ត្រូវ​បាន​រិ​ត​ត្បិត​ និង​មិន​អាច​ត្រូវ​បាន​ផ្តល់​ក្នុង​ទម្រង់​ជា​សម្បទាន​ដី​សេដ្ឋកិច្ច​បាន​ឡើយ​។​ ការណ៍​នេះ​គឺ​ដើម្បី​រក្សា​ផលប្រយោជន៍​សាធារណៈ​របស់​ដី​នោះ​។​ យ៉ាងនេះ​ក្តី​ យោង​តាម​របាយការណ៍​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ នៅ​តែ​មាន​ដី​សាធារណៈ​របស់​រដ្ឋ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​ជា​ថ្មី​ជា​ដី​ឯកជន​របស់​រដ្ឋ​ និង​យក​ទៅ​ធ្វើ​អាជីវកម្ម​ ដោយ​នីតិបុគ្គល​ឯកជន​។​1 

​ដី​សាធារណៈរដ្ឋ​ រួម​បញ្ចូល​ដី​ទាំងអស់​ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ​។​ ដី​ទាំងនេះ​ រាប់​បញ្ចូល​ទាំង​ ដី​មាន​ប្រភព​ពី​ធម្មជាតិ​ (​ដូច​ជា​ ទន្លេ​ បឹងបួរ​ និង​ភ្នំ​)​ អចលនវត្ថុ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ការ​ប្រើប្រាស់​ជា​សាធារណៈ​ ក្នុង​គោលដៅ​ជាក់លាក់​ (​កំពង់​ផែ​ ផ្លូវដែក​ និង​ព្រ​លាន​យន្តហោះ​)​ អចលនវត្ថុ​ដែល​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ​ (​ដូច​ជា​ ផ្លូវថ្នល់​ ផ្លូវលំ​ និង​សួនច្បារ​សាធារណៈ​)​ អចលនវត្ថុ​ដែល​ត្រូវ​បាន​បែងចែក​សម្រាប់​ផ្តល់​សេវា​សាធារណៈ​ (​ដូច​ជា​ សាលារៀន​ មន្ទីរពេទ្យ​ និង​អគារ​រដ្ឋបាល​)​ តំបន់​ការពារ​ តំបន់​បុរាណវិទ្យា​ និង​ប្រវត្តិសាស្ត្រ​ និង​ទ្រព្យសម្បត្តិ​ផ្លូវការ​របស់​ខ្សែ​រាជវង្សានុវង្ស​។​2

​ដី​សាធារណៈ​របស់​រដ្ឋ​មិន​អាច​ផ្លាស​ប្តូរ​បាន​ បើសិនជា​វា​នៅ​តែ​មាន​ប្រយោជន៍​សាធារណៈ​។​3 លក្ខខណ្ឌ​រឹតត្បិត​មួយ​ចំនួន​ ត្រូវ​បាន​ច្បាប់​បង្កើត​ឡើង​ ដើម្បី​ឱ្យ​ដី​សាធារណៈ​របស់​រដ្ឋ​អាច​យក​ទៅ​ជួល​បាន​ ប៉ុន្តែ​វា​មិន​អាន​យក​ទៅ​លក់​ ដោះ​ដូរ​ ផ្ទេរ​ ឬ​ចាត់ចែង​ផ្សេង​ទៀត​ទេ​។​ ការ​ជួល​ដី​សាធារណៈ​របស់​រដ្ឋ​ មិន​ត្រូវ​កែប្រែ​ ឬ​ធ្វើ​ឱ្យ​ខូចខាត​អចលនវត្ថុ​នោះ​ ឬ​ការ​បម្រើបម្រាស់​របស់​ដី​ ឬ​មុខងារ​ខាង​សេវា​សាធារណៈ​របស់​វា​។​4 ក្រៅពី​នេះ​ ដី​សាធារណៈ​របស់​រដ្ឋ​ មិន​អាច​យក​ទៅ​ជួល​សម្រាប់​រយៈ​ច្រើន​ជា​១៥​ ឆ្នាំ​ បាន​ទេ​។5​ រដ្ឋ​ អាច​ដកហូត​ការ​ជួល​នោះ​បាន​នៅ​គ្រប់ពេលវេលា​ ដើម្បី​ការពារ​ដី​ និង​ថែរក្សា​ផលប្រយោជន៍​សាធារណៈ​របស់​ដី​នោះ​។​

ប្រសិនបើ​ដី​សាធារណៈ​របស់​រដ្ឋ​បាត់បង់​ផលប្រយោជន៍​សាធារណៈ​ ឬ​មុខងារ​ខាង​ប្រយោជន៍​សាធារណៈ​របស់​វា​ ឬ​វា​លែង​ត្រូវ​បាន​សាធារណជន​ប្រើប្រាស់​ ដី​នេះ​អាច​នឹង​ត្រូវ​យក​មក​ចាត់​ថ្នាក់​ឡើង​វិញ​ជា​ ​ដីឯកជន​របស់​រដ្ឋ​។​6 យ៉ាងនេះ​ក្តី​ ដើ​ម្ប​អាច​កិច្ចការ​នេះ​ធ្វើ​ទៅ​បាន​ ដី​សាធារណៈ​របស់​រដ្ឋ​ត្រូវ​ចុះ​បញ្ជីសារពើភ័ណ្ឌ​របស់​រដ្ឋ​។​ ព្រះរាជក្រឹត្យ​ លេខ​ ៣៣៩​ ស្តី​ពី​គោលការណ៍​ណែនាំ​បណ្តោះអាសន្ន​ពាក់ព័ន្ធ​នឹង​ ការ​ធ្វើ​ចំណាត់ថ្នាក់​កម្មសិទ្ធិសាធារណៈ​របស់​រដ្ឋ​ និង​ អង្គភាព​សាធារណៈ​ ចែង​ថា​ ការ​ធ្វើ​ចំណាត់ថ្នាក់​នេះ​ ត្រូវ​បាន​ធ្វើ​តាម​រយៈ​អនុក្រឹត្យ​។​7

​ទោះបីជា​មានការ​រិ​ត​ត្បិត​លើ​ការ​ប្រើប្រាស់​ និង​ចាត់ចែង​ដី​សាធារណៈ​របស់​រដ្ឋ​ តំណាង​ពិសេស​របស់​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ បាន​រាយ​ ការណ៍​ថា​ ដី​សាធារណៈ​របស់​រដ្ឋ​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​។​ ការ​ចាប់អារម្មណ៍​ជា​ពិសេស​មួយ​ ត្រូវ​បាន​ស្នើ​ឡើង​ សុំ​ឱ្យ​តាមដាន​លើ​ដី​ព្រៃ​ដែល​ត្រូវ​បាន​ផ្តល់​ទៅ​អ្នក​វិនិយោគ​ ក្រោម​រូបភាព​ជា​សម្បទាន​ដី​ សេដ្ឋកិច្ច​ សម្រាប់​វិស័យ​ក​សិ​-​ឧស្សាហកម្ម​។​8 ខណៈ​ដែល​ដី​សាធារណៈ​របស់​រដ្ឋ​ទំហំ​ ៨៥០,០០០​ ហិច​តា​ ត្រូវ​បាន​ចាត់​ថ្នាក់​ឡើង​វិញ​នៅ​ចន្លោះ​ឆ្នាំ​ ២០០៨​ និង​ឆ្នាំ​ ២០១៣​ អង្គការ​មិនមែន​រដ្ឋាភិបាល​ខ្លះ​ យល់​ថា​ ការ​ចាត់​ថ្នាក់​ឡើង​វិញ​ពី​ដី​សាធារណៈ​របស់​រដ្ឋ​ ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ​ ជា​ការ​ធ្វើ​តែ​តាម​អំពើ​ចិត្ត​។​9 អង្គការ​ អា​ដ​ហុ​ក​ បាន​អះអាង​ថា​ តំ​នប់​ការពារ​ធម្មជាតិ​ជា​ច្រើន​កន្លែង​ ត្រូវ​បាន​យក​មក​ធ្វើ​ចំណាតថ្នាក់​ឡើង​វិញ​។10​ លើស​ពី​នេះ​ អង្គការ​ដដែល​នេះ​ បាន​អះអាង​ថា​ ការ​អនុវត្ត​ជា​ទូទៅ​ដោយ​សម្បទា​និក​ គឺ​កាប់​ឆ្ការ​ព្រៃឈើរ​ដួលរ​លំនៅ​ក្នុង​តំបន់​ការពារ​ ហើយ​បន្ទាប់​មក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ចាត់​ថ្នាក់​ដីធ្លី​ឡើង​វិញ​។​11 ការ​ធ្វើ​ចំណាត់ថ្នាក់​ដី​បែប​នេះ​ នាំ​ឱ្យ​មាន​ជាក​ង្វ​ង់​នៅ​ក្នុង​ចំណោម​សង្គម​ស៊ី​វិល​ អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​អភិរក្ស​ធនធានធម្មជាតិ​របស់​ប្រទេស​កម្ពុជា​។​

​ទាក់ទង​នឹង​ដី​សាធារណៈ​របស់​រដ្ឋ​

​បច្ចុប្បន្នភាព​ចុង​ក្រោយ​៖ ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ២០១៥​

ឯកសារយោង

  1. 1. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (២០១៣) “កម្ពុជា ៖ ជម្លោះដីធ្លី-ទិដ្ឋភាពទូទៅនៃស្ថានភាពដីធ្លី.” http://cchrcambodia.org/admin/media/report/report/english/CCHR%20Report%20%20Cambodia%20Land%20in%20Conflict%20An%20Overview%20of%20the%20Land%20Situation%20ENG.pdf
  2. 2. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣), មាត្រា ៥៨។ ច្បាប់ភូមិបាល ឆ្នាំ ២០០១, មាត្រា ១២ និង ១៥។ អនុក្រឹត្យលេខ ១២៩ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើចំណាត់ថ្នាក់ឡើងវិញលើកម្មសិទ្ធិសាធារណៈរបស់រដ្ឋ និងអង្គភាពសាធារណៈ (២០០៦), មាត្រា ៣។
  3. 3. ច្បាប់ភូមិបាល ឆ្នាំ ២០០១, មាត្រា ១៦។
  4. 4. អនុក្រឹត្យលេខ ១២៩ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើចំណាត់ថ្នាក់ឡើងវិញលើកម្មសិទ្ធិសាធារណៈរបស់រដ្ឋ និងអង្គភាពសាធារណៈ (២០០៦), មាត្រា ១៦។
  5. 5. ដូចខាងយោងខាងលើ, មាត្រា ១៨។
  6. 6. ព្រះរាជក្រឹត្យ លេខ ៣៣៩ (ឆ្នាំ២០០៦) ស្តីពីស្តីពីគោលការណ៍ណែនាំបណ្តោះអាសន្នពាក់ព័ន្ធនឹងការធ្វើចំណាត់ថ្នាក់កម្មសិទ្ធិសាធារណៈរបស់រដ្ឋ និង អង្គភាពសាធារណៈ។
  7. 7. ដូចយោងខាងលើ។
  8. 8. តំណាងពិសេសរបស់អគ្គលេខាធិការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា. ឆ្នាំ២០០៧. “សម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា៖ ទស្សនៈវិស័យមនុស្ស.” រាជធានីភ្នំពេញ: ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស. http://cambodia.ohchr.org/WebDOCs/DocReports/2-Thematic-Reports/Thematic_CMB12062007E.pdf ។
  9. 9. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា. ឆ្នាំ២០១៣. “កម្ពុជា ៖ ជម្លោះដីធ្លី-ទិដ្ឋភាពទូទៅនៃស្ថានភាពដីធ្លី−ទិដ្ឋភាពនៃស្ថានភាពដីធ្លី.” http://cchrcambodia.org/admin/media/report/report/english/CCHR%20Report%20%20Cambodia % 20Land%20in%20Conflict%20An%20Overview%20of%20the%20Land%20Situation%20ENG.pdf.
  10. 10. ដូចយោងខាងលើ, ទំព័រ២៣។ អង្គការ អាដហុក. ឆ្នាំ២០១៣. “ចំណុចរបត់? សិទ្ធិដីធ្លី លំនៅដ្ឋាន និងធនធានធម្មជាតិនៅកម្ពុជាឆ្នាំ ២០១២.” រាជធានីភ្នំពេញ: អង្គការសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍។
  11. 11. អង្គការ អាដហុក. ឆ្នាំ២០១៣. “ចំណុចរបត់? សិទ្ធិដីធ្លី លំនៅដ្ឋាន និងធនធានធម្មជាតិនៅកម្ពុជាឆ្នាំ ២០១២.” រាជធានីភ្នំពេញ: អង្គការសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

MUWSE
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!