ចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ មក សេដ្ឋកិច្ចកម្ពុជាបានកត់សំគាល់នូវការលូតលាស់ដ៏ល្អមួយ ដែលជំរុញបានដោយវិស័យទេសចរណ៍ ផលិតកម្ម និងសំណង់។ ក្នុងនាមជាប្រទេសមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅលើពិភពលោក កម្ពុជាបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥។1
ប្រទេសនេះស្ថិតនៅទីតាំងយុទ្ធសាស្ត្រល្អមួយនៅអាស៊ីអាគ្នេយ៍ ដែលឈរជិតប្រទេសអ្នកផលិត និងប្រទេសពាណិជ្ជកម្មឈានមុខគេ ហើយកម្ពុជាក៏ជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ (អាស៊ាន) ។ ស្ថាប័នក្នុងតំបន់មួយនេះគាំទ្រយ៉ាងខ្លាំងដល់ពាណិជ្ជកម្មរវាងរដ្ឋជាសមាជិករបស់ខ្លួន ហើយបានបើកទីផ្សារដែលមានអតិថិជនចំនួន ៦៤៣ លាននាក់ឱ្យប្រទេសកម្ពុជាចូលប្រកួតប្រជែង។ នៅចន្លោះឆ្នាំ ២០០៧ និង ២០១៧ ផលិតផលក្នុងស្រុកសរុបក្នុងតំបន់បានកើនឡើងទ្វេដងពី ១,៤ សែនកោដិដុល្លារដល់ ២,៨ សែនកោដិដុល្លារ ដែលនេះសបញ្ជាក់ពីសារៈសំខាន់នៃការលូតលាស់សេដ្ឋកិច្ច និងគុណប្រយោជន៍នៃតំបន់ផ្តល់ទៅនិរន្តរភាពពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។2
ការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏ជាគន្លឹះក្នុងការលូតលាស់សេដ្ឋកិច្ចកម្ពុជាផងដែរ។ ក្នុងឆ្នាំ ២០១៩ ការវិនិយោគផ្ទាល់ពីបរទេស មានចំនួន ១៤% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។
ជាមួយនឹងការវិលត្រឡប់នៃសេដ្ឋកិច្ចដែលផ្តោតលើទីផ្សារនៅឆ្នាំ ១៩៨៩ ប្រទេសកម្ពុជាបានបង្កើតបរិយាកាសបទប្បញ្ញត្តិវិនិយោគទុនបើកចំហដែលអនុញ្ញាតឱ្យមានកម្មសិទ្ធិបរទេស ១០០% នៅទូទាំងឧស្សាហកម្មទាំងអស់ដោយមានករណីលើកលែងតិចតួច។
ជាមួយនឹងការវិលត្រឡប់នៃសេដ្ឋកិច្ចដែលផ្តោតលើទីផ្សារនៅឆ្នាំ ១៩៨៩ ប្រទេសកម្ពុជាបានបង្កើតបរិយាកាសបទប្បញ្ញត្តិវិនិយោគទុនបើកចំហដែលអនុញ្ញាតឱ្យមានកម្មសិទ្ធិបរទេស ១០០% នៅទូទាំងឧស្សាហកម្មទាំងអស់ដោយមានករណីលើកលែងតិចតួច។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការកែទម្រង់អាជីវកម្មជាច្រើនដើម្បីតម្រូវក្របខ័ណ្ឌជាតិអភិបាលកិច្ចសាជីវកម្មជាមួយស្តង់ដារពិភពលោកជាមួយនឹងគោលដៅនៃបរិយាកាសកែលម្អពាណិជ្ជកម្មដែលជម្រុញសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត។ ការដាក់ចេញនូវគោលនយោបាយនិងកំណែទម្រង់ថ្មីៗបានផ្តល់ផលប្រយោជន៍ដល់វិស័យឯកជនដែលជាកត្តាជំរុញដ៏សំខាន់ដល់សេដ្ឋកិច្ចកម្ពុជា។
ការដាក់ចេញនូវគោលនយោបាយ និងកំណែទម្រង់ថ្មីៗបានផ្តល់ផលប្រយោជន៍ដល់វិស័យឯកជនដែលជាកត្តាជំរុញដ៏សំខាន់ដល់សេដ្ឋកិច្ចកម្ពុជា។ អាជីវកម្មឯកជនភាគច្រើនមានទំហំតូច និងមធ្យមដូចដែលអាចឃើញក្នុងរូបភាពទី ១ ដែល ៧៤ ភាគរយនៃអាជីវកម្មមានបុគ្គលិកតែ ១ ឬ ២ នាក់ប៉ុណ្ណោះ។
រូបភាពទី ១៖ ចំនួនសាជីវកម្មដែលត្រូវបានបែងចែកដោយចំនួនកម្មករនៅកម្ពុជាក្នុងឆ្នាំ ២០១៥។ ប្រភព៖ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច OECD ២០១៩ ។
ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម គឺជាមូលដ្ឋានគ្រឹះសំរាប់គ្រប់គ្រងច្បាប់ពាណិជ្ជកម្មនៅកម្ពុជា ដែលច្បាប់នេះធ្វើនិយតកម្មប្រតិបត្តិការអាជីវកម្មផ្សេងៗគ្នារួមទាំង សហគ្រាសឯកត្តជន ភាពជាដៃគូ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត អាជីវកម្មបរទេស និងសហគ្រាសសាធារណៈ។ ច្បាប់នេះក៏ តម្រូវឲ្យ ក្រុមហ៊ុនទាំងអស់បង្ហាញឈ្មោះរបស់ពួកគេជាភាសាខ្មែរនៅរាល់ត្រាបិទផ្លាក សញ្ញា ទម្រង់ ក្បាលលិខិត និងឯកសារដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងអស់ត្រូវធ្វើការស្រាវជ្រាវតាមក្រុមហ៊ុនតាមរយៈក្រសួងពាណិជ្ជកម្មដើម្បីដឹងច្បាស់ថាឈ្មោះរបស់ពួកគេមិនទាន់ត្រូវបានប្រើប្រាស់នៅឡើយទេ។
នៅដើមឆ្នាំ ២០១៦ រដ្ឋាភិបាលកម្ពុជាបានធ្វើបច្ចុប្បន្នភាពច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ដែលក្នុងនោះ តម្រូវឱ្យអាជីវកម្មធ្វើសវនកម្មប្រចាំឆ្នាំ។ ក្រុមប្រឹក្សាគណនេយ្យជាតិ (NAC) កំពុងត្រួតពិនិត្យលើការអនុម័តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា។ តម្រូវការនេះចាំបាច់សម្រាប់ទាំងសហគ្រាសនិងអង្គការមិនរកប្រាក់ចំណេញនៅកម្ពុជា។ បញ្ហាប្រឈមក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីតម្រូវការសម្រាប់ធនាគារពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុបានពន្យារពេលការដាក់បញ្ចូលរបស់ពួកគេនៅក្នុងច្បាប់នេះរហូតដល់ឆ្នាំ ២០១៩ ។ ច្បាប់ក៏បានកំណត់ផងដែរថា នៅពេលបង្កើតគណៈកម្មាធិការសវនកម្មត្រូវមានសមាជិកក្រុមប្រឹក្សាភិបាលយ៉ាងតិច ៣ រូប និងនាយកឯករាជ្យក្នុងករណីក្រុមហ៊ុនចុះបញ្ជីជាសាធារណៈ។
ប្រទេសកម្ពុជារៀបចំរចនាសម្ព័ន្ធអាជីវកម្ម និងនីតិបុគ្គលផ្សេងៗគ្នា ដែលមានដូចជា៖
- សហគ្រាសឯកត្តបុគ្គលក ដែលមានរូបវន្តបុគ្គលមួយរូបអាចបង្កើត និងប្រតិបត្តិការសហគ្រាស ហើយអាចចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា។ ដំណើរការចុះឈ្មោះគឺមានលក្ខណៈសាមញ្ញជាពិសេសជាមួយនឹងការណែនាំអំពីការចុះឈ្មោះតាមអនឡាញ។
- ភាពជាដៃគូទូទៅ និងភាពជាដៃគូមានកម្រិត។3 ប្រតិបត្ដិការរបស់ភាពជាដៃគូទូទៅពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានគ្រប់គ្រងដោយដៃគូទូទៅដែលទទួលខុសត្រូវចំពោះបំណុល និងកាតព្វកិច្ចរបស់ភាពជាដៃគូ។ នៅក្នុងភាពជាដៃគូមានកំណត់ យ៉ាងហោចណាស់មានដៃគូទូទៅមួយរូបដែលមានការអនុញ្ញាតក្នុងការគ្រប់គ្រង និងចងភាពជាដៃគូជាមួយដៃគូម្នាក់យ៉ាងតិចបំផុតដែលចូលរួមចំណែកចូលទុនដោយការចូលរួមចំណែកដើមទុននេះគ្រប់គ្រងលើទំនួលខុសត្រូវរបស់ពួកគេ។
- ក្រុមហ៊ុនក្នុងស្រុក ដែលតំរូវអោយក្រុមហ៊ុននេះចុះបញ្ជីនៅកម្ពុជាហើយ តំរូវអោយមានអ្នកកាន់ភាគហ៊ុនយ៉ាងតិច ៥១% នៃភាគហ៊ុនរបស់ក្រុមហ៊ុនជាជនជាតិខ្មែរ។ លុះត្រាតែប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនមានសញ្ជាតិខ្មែរ ទើបក្រុមហ៊ុនអាចមានសិទ្ធិកាន់កាប់ដីរបស់ខ្លួនបាន។4
- ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត អនុញ្ញាតឱ្យមានកម្មសិទ្ធិបរទេស ១០០ ភាគរយប៉ុន្តែក្នុងករណីមានកម្មសិទ្ធិ ឬ ទិញដីធ្លី ភាគហ៊ុនបរទេសមិនអាចលើសពី ៤៩ ភាគរយបានទេ។ក្រុមហ៊ុនឯកជនមានកម្រិត (ភី អិល ស៊ី) ដែលគ្រប់គ្រងដោយជនបរទេសទទួលបានសិទ្ធិប្រហាក់ប្រហែលនឹងក្រុមហ៊ុនក្នុងស្រុក។ នៅក្រោមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម
ក្រុមប្រឹក្សាភិបាលអាចគ្រប់គ្រងក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលមានភាគហ៊ុនពី ២ ទៅ ៣០ នាក់។ ប៉ុន្តែ ក្រុមហ៊ុនឯកជនទទួលខុសត្រូវ ដែលមានសមាជិកតែម្នាក់ក៏អាចបង្កើតឡើងបានដោយមនុស្សតែម្នាក់ដែរ។ ភាគហ៊ុនមិនត្រូវបានផ្តល់ជូនជាសាធារណៈដោយក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតឡើយ ហើយមានការរឹតត្បិតទាក់ទងនឹងការផ្ទេរភាគហ៊ុននីមួយៗ។
ឯកសារយោង
- 1. ធនាគារពិភពលោក, “វិនិយោគនៅអនាគតប្រទេសកម្ពុជា: សុខភាពនិងអាហារូបត្ថម្ភកុមារភាពដំបូង”, ២០១៩, ចូលអានថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០
- 2. អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច, “ក្របខ័ណ្ឌអភិបាលកិច្ចសាជីវកម្មនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម“, ២០១៩, ចូលអានថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០
- 3. ដូចប្រភពខាងដើម
- 4. ក្រុមហ៊ុនច្បាប់ BNG Legal,”សេចក្តីណែនាំអំពីធុរកិច្ចនៅកម្ពុជា“, ខែកុម្ភះ ឆ្នាំ ២០១០, ចូលអានថ្ងៃទី ២១ ខែសីហាឆ្នាំ ២០២០