ការផ្តល់អាជ្ញាប័ណ្ណ និងការបង់ប្រាក់ក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម

ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនៅអូរខ្វាវ ។ រូបថតពី គេហទំព័រហ្វេសប៊ុករបស់ក្រសួងរ៉ែ និងថាមពល ថតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

​ធនធាន​រ៉ែ​ ត្រូវ​បាន​កំណត់​ថា​ជា​ “​សារធាតុ​ទាំងឡាយ​ណា​ ទោះជា​ក្នុង​ទម្រង់​រឹង​ រាវ​ ឧស្ម័ន​ ដែល​កកើត​ឡើង​ដោយ​ធម្មជាតិ​តាម​ ដំណើ​រវិ​វត្ត​ភូគព្ភសាស្ត្រ​ ឬ​ជា​លទ្ធផល​នៃ​ការ​ជីក​យក​ពី​ក្នុង​ដី​ លើ​ដី​ ក្នុង​សមុទ្រ​ ក្រោម​បាតសមុទ្រ​ មាន​ជា​អាទិ៍​ត្បូង​ថ្ម​ ធ្យូងថ្ម​ រ៉ែ​អ​លោហៈ​ រ៉ែ​លោហៈ​ ទឹកខនិជ​ ថ្ម​ ក្រួស​ ខ្សាច់​ ដីឥដ្ឋ​ ប្រេងកាត​ និង​ឧស្ម័ន​”​ នេះ​បើ​យោង​តាម​មាត្រា​ ៣​ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ (​តទៅ​នេះ​ហៅ​ថា​ច្បាប់​រ៉ែ​)​។​1 ធនធាន​រ៉ែ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​បែងចែក​ទៅ​ជា​ប្រាំ​ក្រុម​ រួម​មាន​៖

  • រ៉ែ​លោហៈ​
  • រ៉ែ​អ​លោហៈ​/​រ៉ែ​ឧស្សាហកម្ម​
  • ត្បូង​និង​ថ្ម​លម្អ​
  • រ៉ែ​ឥន្ធនៈ​រឹង​
  • និង​រ៉ែ​សំណង់​។​2

​ធនធាន​រ៉ែ​ទាំងអស់​ក្នុង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​សម្បត្តិ​រដ្ឋ​។​ ដូច្នេះ​ហើយ​ការ​ធ្វើ​ប្រតិបត្តិការ​ធនធាន​រ៉ែ​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ពី​រដ្ឋ​គឺ​ខុសច្បាប់​។​ ក្រសួង​រ៉ែ​ និង​ថាមពល​ (MME)​ ទទួលខុសត្រូវ​លើ​ការ​ផ្តល់​អាជ្ញា​បណ្ណ​ ការ​គ្រប់គ្រង​ និង​ការ​ត្រួតពិនិត្យ​ប្រតិបត្តិការ​រុករក​រ៉ែ​ ដើម្បី​ធានា​ថា​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​រុករក​រ៉ែ​ត្រូវ​បាន​គោរព​។3​ ចំនួន​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ពី​អាជ្ញា​បណ្ណ​ស្វែង​រុករក​ចំនួន​១៩​ និង​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ចំនួន​១១​ ពី​ឆ្នាំ​ ១៩៩៤-២០០៦​ កើន​ដល់​ អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​(​អាជីវកម្ម​រ៉ែ​សំណង់​គ្រប់​ប្រភេទ​)​សរុប​ចំនួន​៤៣៥​ អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ចំនួន​១៧​ និង​អាជ្ញា​បណ្ណ​ស្វែង​រុករក​ចំនួន​ ៣០​ គិត​ត្រឹម​ឆ្នាំ​ ២០២២​។​4

​ប្រតិបត្តិការ​ធនធាន​រ៉ែ​

​យោង​តាម​ច្បាប់​រ៉ែ​ ប្រតិបត្តិការ​ធនធាន​រ៉ែ​មាន​បី​ដំណាក់កាល​ដូច​ជា​ បុរេសនា​ ស្វែង​រុករក​ និង​អាជីវកម្ម​ធនធាន​រ៉ែ​។​ ដំណាក់កាល​បុរេសនា​ គឺជា​ការ​ស្វែង​រុករក​ជំហាន​ដំបូង​នៅ​ស្រទាប់ដី​លើ​ ដោយ​ប្រើប្រាស់​ឧបករណ៍​សាមញ្ញ​ ហើយ​មានការ​ប៉ះពាល់​បន្តិចបន្តួច​ដល់​ផ្ទៃដី​ ដើម្បី​កំណត់​វត្តមាន​ធនធាន​រ៉ែ​ ដែល​មាន​តម្លៃ​ពាណិជ្ជកម្ម​ និង​អាច​ជា​ទិស​ដៅ​សម្រាប់​ការ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​ និង​អាជីវកម្ម​ធនធាន​រ៉ែ​។​

​ដំណាក់កាល​បន្ទាប់​គឺ​ការ​ស្វែង​រុករក​ ដែល​ជា​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​បំណង​រុករក​ និង​ធ្វើ​តេស្តស​ន្ទ​ស្សន៍​រ៉ែ​ ដើម្បី​កំណត់​សក្កា​នុ​ពល​ ទំហំ​ គុណភាព​ បរិមាណ​ ព្រមទាំង​លទ្ធភាព​សេដ្ឋកិច្ច​ អាជីវកម្ម​តាម​រយៈ​ការ​ធ្វើ​បុរស​នា​ ការ​ស្រាវជ្រាវ​ភូគព្ភសាស្ត្រ​ រូប​ភូគព្ភសាស្ត្រ​ និង​គីមី​ភូគព្ភសាស្ត្រ​ ការ​ជីក​កកាយ​ ការ​ខួង​ ការ​ដឹក​ជញ្ជូន​ និង​ការ​ធ្វើ​វិភាគ​ដី​ ដីល្បាប់​ ទឹក​ ថ្ម​ និង​គំរូ​រ៉ែ​ផ្សេងៗ​ទៀត​។​

​ជា​ចុង​ក្រោយ​គឺ​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ ដែល​សំដៅ​ដល់​ប្រតិបត្តិការ​ជីក​យក​ធនធាន​រ៉ែ​ដែល​ក្នុង​នោះ​ ធនធាន​រ៉ែ​ត្រូវ​បាន​យក​ចេញពី​ជម្រក​រ៉ែ​ ធ្វើ​ប្រព្រឹត្ត​កម្ម​ ដឹក​ជញ្ជូន​ លក់ដូរ​ ឬ​ការ​នាំ​ចេញ​ក្នុង​គោលបំណង​ពាណិជ្ជកម្ម​។​ ដោយឡែក​ការ​លក់ដូរ​ ការ​នាំ​ចេញ​ការ​នាំ​ចូល​លោហធាតុ​មាន​តម្លៃ​ ត្បូង​ថ្ម​មាន​តម្លៃ​ដែល​មិន​ទាន់​ច្នៃ​ និង​កែ​ច្នៃ​រួច​ហើយ​ ត្រូវ​ស្ថិត​នៅ​ក្រោម​បញ្ញត្តិ​ច្បាប់​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ជា​ធរមាន​។​5

ផែនទី​អន្តរ​កម្ម​

ផែនទី​នេះ​បង្ហាញ​ពី​សម្បទាន​សម្រាប់​ការ​ជីក​យក​រ៉ែ​នៅ​កម្ពុជា​។​ អ្នក​ប្រើប្រាស់​អាច​បន្ថែម​ស្រទាប់​បន្ថែម​ ដូច​ជា​គម្រោង​វិនិយោគ​បរទេស​ធំៗ​ ការ​វាយតម្លៃ​ធនធាន​ទង់ដែង​ដែល​មិន​ទាន់​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ស​ន្ទ​ស្សន៍​សក្ដានុពល​នៃ​ការ​អភិវឌ្ឍន៍​ការ​ជីក​យក​រ៉ែ​លោហធាតុ​ជាដើម​ ទៅ​ក្នុង​ផែនទី​ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ទិដ្ឋភាព​នៃ​ការ​ជីក​យក​រ៉ែ​នៅ​កម្ពុជា​។​

​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ​

​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ​ចែក​ចេញ​ជា​ប្រាំមួយ​ប្រភេទ​ ដើម្បី​សម្រួល​ដល់​អ្នក​ដាក់​ពាក្យសុំ​ ក្នុង​គោលដៅ​សម្រួលការ​គ្រប់គ្រង​លើ​ការងារ​ស្វែង​រុករក​ និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព​។6​ អាជ្ញា​បណ្ណ​ធនធាន​រ៉ែ​ទាំងនោះ​មាន​ដូច​ជា​៖

​អាជ្ញា​បណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​

​អាជ្ញា​បណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​ អាច​ផ្តល់​ឱ្យ​ចំពោះតែ​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ ក្នុង​គោលបំណង​អនុវត្ត​ការងារ​ស្វែង​រុករក​ និង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ ដោយ​ប្រើប្រាស់​ឧបករណ៍​សាមញ្ញ​ដែល​មាននៅ​ក្នុង​មូលដ្ឋាន​ ហើយ​ប្រើប្រាស់​កម្លាំង​ផ្ទាល់ខ្លួន​ ឬ​ជា​លក្ខណៈ​គ្រួសារ​ដែល​មាន​ចំនួន​មិន​លើស​ពី​ ៧​នាក់​។7​ អាជ្ញា​បណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​ មាន​សុពលភាព​រយះ​ពេល​ ០១​ ឆ្នាំ​។​8

​អតិថិជន​អាច​មក​ដាក់​ពាក្យសុំ​នៅ​ច្រកចេញ​-​ចូល​តែ​មួយ​ របស់​មន្ទីរ​រ៉ែ​ និង​ថាមពល​ រាជធានី​-​ខេត្ត​។​ ក្រោយ​ពី​អង្គភាព​ជំនាញ​ពិនិត្យ​លើ​សំណុំ​ឯកសារ​ខាង​គ្រប់គ្រាន់​នោះ​ និង​ចុះ​ពិនិត្យ​មើល​ទីតាំង​ និង​ការដ្ឋាន​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ និង​បរិស្ថាន​រួច​ហើយ​ក្នុង​រយៈពេល​ ៤៥​ថ្ងៃ​ បន្ទាប់​មក​អតិថិជន​អាចម​កបង់​តម្លៃ​សេវា​នៃ​អាជ្ញា​បណ្ណ​នៅ​មន្ទីរ​រ៉ែ​ និង​ថាមពល​ រាជធានី​-​ខេត្ត​។​

​ចំណែកឯ​តម្លៃ​សេវា​ផ្ដល់​អាជ្ញា​បណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​គឺ​ ១០០​ ០០០​៛ (មួយសែនរៀល​)។​ សេវា​ពិនិត្យ​ រៀបចំ​ និង​ដំណើរការ​ឯកសារ​ សម្រាប់​ការ​ផ្ដល់​អាជ្ញា​បណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​គឺ​ ១០០​ ០០០​៛ (មួយសែនរៀល​) និង​ការ​ចុះបញ្ជី​អាជ្ញា​បណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​គឺ​ ៥០​ ០០០​៛ (ប្រាំមុឺន រៀល​)។​9

​អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​

​អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​ អាច​ផ្ដល់​ឱ្យ​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​ដែល​មាន​លក្ខណសម្បត្តិ​ និង​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​បំណង​អនុវត្ត​ការងារ​ស្វែង​រុករក​ ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​សំណង់​ និង​ធនធាន​រ៉ែ​ ឧស្សាហកម្ម​ណាមួយ​បម្រើ​ឱ្យ​ការ​កសាង​សង់​ ឧស្សាហកម្ម​គីមី​ ឧស្សាហកម្ម​កែ​ច្នៃ​ ហើយ​ជីក​យក​ពី​អណ្តូងរ៉ែ​បើក​ ឬ​ការដ្ឋាន​វាយ​ថ្ម​។​10 អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​ មាន​សុពលភាព​រយះ​ពេល​ ០២​ ឆ្នាំ​។​11

​ការ​ស្នើ​អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​ មានដំណើរ​ការ​ដូច​គ្នា​នឹង​អាជ្ញា​បណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​ដែរ​ លើកលែងតែ​អតិថិជន​ត្រូវ​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៅ​ក្រសួង​រ៉ែ​ និង​ថាមពល​ បន្ទាប់​មក​អតិថិជន​អាចម​កបង់​តម្លៃ​សេវា​នៃ​អាជ្ញា​បណ្ណ​នៅ​ការិយាល័យ​គ្រប់គ្រង​ចំណូល​ធនធាន​រ៉ែ​ នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​។​

​យោង​តាម​ច្បាប់​រ៉ែ​ តម្លៃ​សេវា​អាជ្ញា​បណ្ណ​អណ្ដូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​ មាន​តម្លៃ​ ១០​ ០០០ ០០០៛ (ដប់លាន​រៀល) ​សម្រាប់​ខ្សាច់​សំណង់​ ក្រួស​ ឡា​តេ​រីត​ ដីឥដ្ឋ​ ហើយ​មាន​តម្លៃ​ ២០​ ០០០ ០០០៛ (ម្ភៃលាន​រៀល)​ សម្រាប់​ថ្ម​សំណង់​ ថ្ម​អារ​ ម្នាងសិលា​ និង​ថ្ម​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​។​ រីឯ​សេវា​ពន្យារ​បន្ត​សុពលភាព​នៃ​អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​សម្រាប់​ថ្ម​សំណង់​ ថ្ម​អារ​ ម្នាងសិលា​ និង​ថ្ម​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​មាន​តម្លៃ​ ២០​ ០០០ ០០០៛ (ម្ភៃលាន​រៀល)​។​

​ចំពោះ​សេវា​ការ​ផ្ទេរសិទ្ធិ​ នៃ​អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​សម្រាប់​ខ្សាច់​សំណង់​ ក្រួស​ ឡា​តេ​រីត​ ដីឥដ្ឋ​មាន​តម្លៃ​ ១០​ ០០០ ០០០ (ដប់លាន​រៀល)​ និង​ សម្រាប់​ថ្ម​សំណង់​ ថ្ម​អារ​ ម្នាងសិលា​ និង​ថ្ម​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​មាន​តម្លៃ​ ៥០​ ០០០ ០០០៛ (ហាសិបលាន​រៀល​)។​

ប្រភព: ប្រកាស​រួម​លេខ​ ១៤៥១​ សហ​វ​ ប្រក​ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល
ការ​ចុះបញ្ជី​អាជ្ញា​បណ្ណតម្លៃ
អាជ្ញា​បណ្ណ​អណ្ដូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​ សម្រាប់​ខ្សាច់​សំណង់​ គ្រួ​ស​៖​៨០០​ ០០០​៛ (ប្រាំបីសែនរៀល)
អាជ្ញា​បណ្ណ​អណ្ដូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​ សម្រាប់​ថ្ម​សំណង់​ ថ្ម​អារ​ ម្នាងសិលា​ និង​ថ្ម​ផ្សេងៗ​ទៀត​ ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​៖១​ ៥០០ ០០០៛
(មួយលាន​ ប្រាំ​សែន​រៀល​)
សេវា​ពិនិត្យ​ រៀបចំ​ និង​ដំណើរការ​ឯកសារ​ សម្រាប់​ការ​ផ្តល់​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ​ផ្សេង​ទៀត​៖​ ​៥០០​ ០០០៛
(ប្រាំសែន​រៀល)
ការ​ចេញ​លិខិត​ទទួលស្គាល់​ ការ​ផ្លាស់​ប្តូរ​សមាសភាព​ភាគហ៊ុន​ ឬ​/​និង​ការ​ផ្លាស់​ប្ដូរ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ (​ដែល​មានការ​ប្រែប្រួល​ក្រោម​ ៥០%)
អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​ សម្រាប់​ខ្សាច់​សំណង់​ គ្រួ​ស​ ឡា​តេ​រីត​ ដីឥដ្ឋ​​២ ៥០០ ០០០៛
(ពីរ​លាន​ ប្រាំ​សែន​រៀល)​
អាជ្ញា​បណ្ណ​អណ្ដូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​ សម្រាប់​ថ្ម​សំណង់​ ថ្ម​អារ​ ម្នាងសិលា​ និង​ថ្ម​ផ្សេងៗ​ទៀត​ ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​១៥​ ០០០​ ០០០៛
(ដប់ប្រាំលាន​រៀល)
ការ​ចេញ​លិខិត​ទទួលស្គាល់​ ការ​ផ្លាស់​ប្តូរ​សមាសភាព​ភាគហ៊ុន​ ឬ​/​និង​ការ​ ផ្លាស់​ប្ដូរ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ (​ដែល​មានការ​ប្រែប្រួល​ចាប់ពី​ ៥០%​ ឡើង​ទៅ​)
អាជ្ញា​បណ្ណ​អណ្ដូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​ សម្រាប់​ខ្សាច់​សំណង់​ គ្រួ​ស​ ឡា​តេ​រីត​ ដីឥដ្ឋ​៥​​ ០០០ ០០០៛
(ប្រាំលាន​រៀល)​
អាជ្ញា​បណ្ណ​អណ្ដូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​ សម្រាប់​ថ្ម​សំណង់​ ថ្ម​អារ​ ម្នាងសិលា​ និង​ថ្ម​ផ្សេងៗ​ទៀត​ ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​២៥​ ០០០ ០០០៛
(ម្ភៃប្រាំលានរៀល)

​អាជ្ញា​បណ្ណ​អាជីវកម្ម​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ​

​អាជ្ញា​បណ្ណ​អាជីវកម្ម​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ​ អាច​ផ្ដល់​ឱ្យ​ដល់​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​ដែល​មាន​លក្ខណសម្បត្តិ​ និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​បំណង​ស្វែង​រុករក​ និង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ​ ពាក់កណ្តាល​មាន​តម្លៃ​ និង​ថ្ម​សំអាង​។12 អាជ្ញា​បណ្ណ​អាជីវកម្ម​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ​ មាន​សុពលភាព​រយះ​ពេល​ ០១​ ឆ្នាំ​។​13

​អាជ្ញា​បណ្ណ​អាជីវកម្ម​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ​ អនុវត្ត​តាម​ស្តង់ដារ​សេវាកម្ម​ដូច​គ្នា​នឹង​អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​ដែរ​។​ តម្លៃ​សេវា​អាជ្ញា​បណ្ណ​អាជីវកម្ម​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ​ ទ្រង់ទ្រាយ​តូច​គឺ​ ១​ ០០០ ០០០៛ (មួយលាន​រៀល)​ និង​ទ្រង់ទ្រាយ​ធំ​គឺ​ ១៥ ០០០ ០០០៛ (ដប់ប្រាំ​លាន​រៀល)​ ។​ សម្រាប់​សេវា​លើ​ការ​ផ្ទេរសិទ្ធិ​អាជ្ញា​បណ្ណ​អាជីវកម្ម​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ​ ទ្រង់ទ្រាយ​ធំ​ ៥០​ ០០០ ០០០៛ (ហាសិបលាន​រៀល)​។​ សេវា​ពិនិត្យ​ រៀបចំ​ និង​ដំណើរការ​ឯកសារ​ សម្រាប់​ការ​ផ្តល់​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ​ផ្សេង​ទៀត​មាន​តម្លៃ​ ៥០០​ ០០០៛​ (ប្រាំសែនរៀល)​។​

ប្រភព: ប្រកាស​រួម​លេខ​ ១៤៥១​ សហ​វ​ ប្រក​ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល
ការ​ចុះបញ្ជី​អាជ្ញា​បណ្ណ​តម្លៃ
​អាជ្ញា​បណ្ណ​អាជីវកម្ម​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ​ ទ្រង់ទ្រាយ​តូច​១០០​ ០០០​៛
(មួយសែនរៀល)​
​អាជ្ញា​បណ្ណ​អាជីវកម្ម​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ​ ទ្រង់ទ្រាយ​ធំ​៣​ ០០០ ០០០៛
(បីលាន​រៀល​)
​ការ​ចេញ​លិខិត​ទទួលស្គាល់​ ការ​ផ្លាស់​ប្តូរ​សមាសភាព​ភាគហ៊ុន​ ឬ​/​និង​ការ​ ផ្លាស់​ប្ដូរ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ (​ដែល​មានការ​ប្រែប្រួល​ក្រោម​ ៥០%)
អាជ្ញា​បណ្ណ​អាជីវកម្ម​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ​២០​ ០០០​ ០០០៛
(ម្ភៃលាន​រៀល​)
ការ​ចេញ​លិខិត​ទទួលស្គាល់​ ការ​ផ្លាស់​ប្តូរ​សមាសភាព​ភាគហ៊ុន​ ឬ​/​និង​ការ​ ផ្លាស់​ប្ដូរ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ (​ដែល​មានការ​ប្រែប្រួល​ចាប់ពី​៥០%​ ឡើង​ទៅ​)
​អាជ្ញា​បណ្ណ​អាជីវកម្ម​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ​២៥ ០០០ ០០០៛
(ម្ភៃប្រាំលាន​រៀល)

​អាជ្ញា​បណ្ណ​កែ​ច្នៃ​ធនធាន​រ៉ែ​

​អាជ្ញា​បណ្ណ​កែ​ច្នៃ​ធនធាន​រ៉ែ​ អាច​ផ្ដល់​ឱ្យ​ចំពោះ​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​គោលបំណង​កែ​ច្នៃត្បូង​ថ្ម​មាន​តម្លៃ​ ពាក់កណ្ដាល​មាន​តម្លៃ​ ឬ​ថ្ម​សំអាង​។14​ អាជ្ញា​បណ្ណ​កែ​ច្នៃ​ធនធាន​រ៉ែ​ មាន​សុពលភាព​រយះ​ពេល​ ០៣​ ឆ្នាំ​។​15

​ស្តង់ដារ​សេវាកម្ម​នៃ​អាជ្ញា​បណ្ណ​កែ​ច្នៃ​ធនធាន​រ៉ែ​ មានដំណើរ​ការ​ដូច​គ្នា​នឹង​អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក​និង​ការដ្ឋាន​វាយ​ថ្ម​ និង​អាជ្ញា​បណ្ណ​អាជីវកម្ម​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ​ដែរ​។​ ចំណែកឯ​តម្លៃ​សេវា​អាជ្ញា​បណ្ណ​គឺ​ប្រែប្រួល​ទៅ​តាម​ចំនួន​មនុស្ស​ក្នុង​ប្រតិបត្តិការ​កែ​ច្នៃ​ធនធាន​រ៉ែ​នេះ​ ពោល​គឺ​មាន​តម្លៃ​ ៣​ ៦០០​ ០០០៛ (បីលាន​ ប្រាំមួយ​សែន​រៀល)​ សម្រាប់​កម្លាំង​ពលកម្ម​តិច​ជាង​ ៧​ នាក់​ តម្លៃ​ ៧ ២០០ ០០០ (ប្រាំពីរ​លាន​ ពីរ​សែន​រៀល) ​សម្រាប់​កម្លាំង​ពលកម្ម​ពី​ ៧-១៤​ និង​តម្លៃ​ ១៥ ០០០ ០០០ (ដប់ប្រាំ​លាន​រៀល)​ សម្រាប់​កម្លាំង​កម្ម​លើស​ពី​ ១៤​ នាក់​។​ ចំពោះ​សេវា​លើ​ការ​ផ្ទេរសិទ្ធិ​អាជ្ញា​បណ្ណ​កែ​ច្នៃ​ធនធាន​រ៉ែ​ ត្រូវ​ចំណាយ​ប្រាក់​ ២ ៥០០​ ០០០ (ពីរ​លាន​ ប្រាំ​សែន​រៀល)​ សម្រាប់​កម្លាំង​ពលកម្ម​តិច​ជាង​ ៧​ នាក់​ ចំណាយ​៥​ ០០០ ០០០​ (ប្រាំលាន​រៀល)​ សម្រាប់​កម្លាំង​ពលកម្ម​ពី​ ៧-១៤​ នាក់​ និង​ចំណាយ​ ៨ ០០០ ០០០ (ប្រាំបី​លាន​រៀល​) សម្រាប់​កម្លាំង​កម្ម​លើស​ពី​ ១៤​ នាក់​។​

ប្រភព: ប្រកាស​រួម​លេខ​ ១៤៥១​ សហ​វ​ ប្រក​ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល
ការ​ចុះបញ្ជី​អាជ្ញា​បណ្ណ​តម្លៃ
ការ​ចុះបញ្ជី​អាជ្ញា​បណ្ណ​កែ​ច្នៃ​ធនធាន​រ៉ែ​៨​ ០០០ ០០០៛​ (ប្រាំបីលាន​រៀល​)
សេវា​ពិនិត្យ​ រៀបចំ​ និង​ដំណើរការ​ឯកសារ​ សម្រាប់​ការ​ផ្តល់​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ​ផ្សេង​ទៀត​៥០០​ ០០០៛​
(ប្រាំសែនរៀល)
ការ​ចេញ​លិខិត​ទទួលស្គាល់​ ការ​ផ្លាស់​ប្តូរ​សមាសភាព​ភាគហ៊ុន​ ឬ​/​និង​ការ​ ផ្លាស់​ប្ដូរ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ (​ដែល​មានការ​ប្រែប្រួល​ក្រោម​ ៥០%)
អាជ្ញា​បណ្ណ​កែ​ច្នៃ​ធនធាន​រ៉ែ​ ដែល​មាន​កម្លាំង​ពលកម្ម​តិច​ជាង​ ៧​ នាក់​១​ ០០០ ០០០៛
(មួយលាន​រៀល​)
អាជ្ញា​បណ្ណ​កែ​ច្នៃ​ធនធាន​រ៉ែ​ ដែល​មាន​កម្លាំង​ពលកម្ម​ពី​ ៧-១៤​ នាក់​១​ ០០០ ០០០៛
(មួយលាន​រៀល​)
អាជ្ញា​បណ្ណ​កែ​ច្នៃ​ធនធាន​រ៉ែ​ ដែល​មាន​កម្លាំង​កម្ម​លើស​ពី​ ១៤​ នាក់​១​ ០០០ ០០០៛
(មួយលាន​រៀល​)
ការ​ចេញ​លិខិត​ទទួលស្គាល់​ ការ​ផ្លាស់​ប្តូរ​សមាសភាព​ភាគហ៊ុន​ ឬ​/​និង​ការ​ផ្លាស់​ប្ដូរ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ (​ដែល​មានការ​ប្រែប្រួល​ ចាប់ពី​៥០%​ ឡើង​ទៅ​)
អាជ្ញា​បណ្ណ​កែ​ច្នៃ​ធនធាន​រ៉ែ​ ដែល​មាន​កម្លាំង​ពលកម្ម​តិច​ជាង​ ៧​ នាក់​៥​ ០០០ ០០០៛
(ប្រាំលាន​រៀល​)
អាជ្ញា​បណ្ណ​កែ​ច្នៃ​ធនធាន​រ៉ែ​ ដែល​មាន​កម្លាំង​ពលកម្ម​ពី​ ៧-១៤​ នាក់​៥​ ០០០ ០០០៛
(ប្រាំលាន​រៀល​)
អាជ្ញា​បណ្ណ​កែ​ច្នៃ​ធនធាន​រ៉ែ​ ដែល​មាន​កម្លាំង​កម្ម​លើស​ពី​ ១៤​ នាក់​៥​ ០០០ ០០០៛
(ប្រាំលាន​រៀល​)

អាជ្ញា​បណ្ណ​ស្វែង​រុករក​

​អាជ្ញា​បណ្ណ​ស្វែង​រុករក​ អាច​ផ្តល់​ឱ្យ​ចំពោះ​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​ដែល​មាន​លក្ខណសម្បត្តិ​ និង​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ស្វែង​រុករក​ និង​សិក្សា​អំពី​សក្តានុពល​ធនធាន​រ៉ែ​។​16 អាជ្ញា​បណ្ណ​ស្វែង​រុករក​ មាន​សុពលភាព​រយះ​ពេល​ ០៣​ ឆ្នាំ​ អាច​ពន្យារ​បាន​២​ដង​ ម្តង​បាន​ ០២​ឆ្នាំ​។​17

​អាជ្ញា​បណ្ណ​ស្វែង​រុករក​ អនុវត្ត​តាម​ស្តង់ដារ​សេវាកម្ម​ដូច​គ្នា​នឹង​អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក ​និង​ការដ្ឋាន​វាយ​ថ្ម​ អាជ្ញា​បណ្ណ​អាជីវកម្ម​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ​ និង​អាជ្ញា​បណ្ណ​កែ​ច្នៃ​ធនធាន​រ៉ែ​ដែរ​។​ តម្លៃ​សេវា​នៃ​អាជ្ញា​បណ្ណ​ស្វែង​រុករក​គឺ​ ២០​ ០០០ ០០០ (ម្ភៃលាន​រៀល)​។​ រីឯ​ការ​ពន្យារ​បន្ត​នៃ​អាជ្ញា​បណ្ណ​ស្វែង​រុករក​មាន​តម្លៃ​ ២០ ០០០ ០០០៛ (ម្ភៃ​លាន​រៀល)​ និង​ ១០០​ ០០០ ០០០៛ (មួយរយលាន​រៀល)​ សម្រាប់​ការ​ផ្ទេរសិទ្ធិ​នៃ​អាជ្ញា​បណ្ណ​នេះ​។​ សេវា​ពិនិត្យ​ រៀបចំ​ និង​ដំណើរការ​ឯកសារ​ សម្រាប់​ការ​ផ្តល់​អាជ្ញា​បណ្ណ​ ធនធាន​រ៉ែ​ផ្សេង​ទៀត​មាន​តម្លៃ​ ៥០០​ ០០០៛ (ប្រាំសែនរៀល)​។​

ប្រភព: ប្រកាស​រួម​លេខ​ ១៤៥១​ សហ​វ​ ប្រក​ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល
ការ​ចុះបញ្ជី​អាជ្ញា​បណ្ណ​តម្លៃ
ការ​ចុះបញ្ជី​អាជ្ញា​បណ្ណ​ស្វែង​រុករក​៥​ ០០០ ០០០៛
(ប្រាំលាន​រៀល)​
ការ​ចេញ​លិខិត​ទទួលស្គាល់​ ការ​ផ្លាស់​ប្តូរ​សមាសភាព​ភាគហ៊ុន​ ឬ​/​និង​ការ​ ផ្លាស់​ប្ដូរ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ (​ដែល​មានការ​ប្រែប្រួល​ក្រោម​ ៥០%)
អាជ្ញា​បណ្ណ​ស្វែង​រុករក​៤០ ០០០ ០០០៛
(សែសិប​លាន​រៀល)​
ការ​ចេញ​លិខិត​ទទួលស្គាល់​ ការ​ផ្លាស់​ប្តូរ​សមាសភាព​ភាគហ៊ុន​ ឬ​/​និង​ការ​ ផ្លាស់​ប្ដូរ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ (​ដែល​មានការ​ប្រែប្រួល​ចាប់ពី​៥០%​ ឡើង​ទៅ​)
អាជ្ញា​បណ្ណ​ស្វែង​រុករក​៥០ ០០០​ ០០០៛
(ហាសិប​លាន​រៀល​)

​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​

​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ ត្រូវ​បាន​ផ្ដល់​ឱ្យ​ចំពោះតែ​សម្បទា​និក​ដែល​មាន​អាជ្ញា​បណ្ណ​ស្វែង​រុករក​ប៉ុណ្ណោះ​ ក្នុង​គោលបំណង​ស្វែង​រុករក​ និង​ជីក​យក​រ៉ែ​ណា​ដែល​មាន​ជម្រក​រ៉ែ​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ ហើយ​ឋិត​នៅ​តែ​ក្នុង​រង្វង់​ព្រំដែន​នៃ​អាជ្ញា​បណ្ណ​ស្វែង​រុករក​។18​ អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ មាន​សុពលភាព​មិន​លើស​ ២១​ ឆ្នាំ​ អាច​ពន្យារ​បាន​២​ដង​ មិន​លើស​ពី​ ១០​ឆ្នាំ​។​19

​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ អនុវត្ត​តាម​ស្តង់ដារ​សេវាកម្ម​ដូច​គ្នា​នឹង​អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក​និង​ការដ្ឋាន​វាយ​ថ្ម​ អាជ្ញា​បណ្ណ​អាជីវកម្ម​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ​ អាជ្ញា​បណ្ណ​កែ​ច្នៃ​ធនធាន​រ៉ែ​ និង​អាជ្ញា​បណ្ណ​ស្វែង​រុករក​ដែរ​។​ តម្លៃ​សេវា​នៃ​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ ទ្រង់ទ្រាយ​តូច​គឺ​ ១ ០០០ ០០០៛ (មួយ​លាន​រៀល)​ និង​ទ្រង់ទ្រាយ​ធំ​ ៥០ ០០០ ០០០៛ (ហាសិប​លាន​រៀល)​។​ ចំណែកឯ​ការ​ពន្យារ​បន្ត​នៃ​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ ទ្រង់ទ្រាយ​ធំ​មាន​តម្លៃ​ ៥០ ០០០ ០០០៛ (ហាសិប​លាន​រៀល)​ ខណៈ​ដែរ​ការ​ផ្ទេរសិទ្ធិ​ នៃ​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ ទ្រង់ទ្រាយ​ធំ​មាន​តម្លៃ​ ២០០ ០០០ ០០០ (ពីររយ​លាន​រៀល)​។​

ប្រភព: ប្រកាស​រួម​លេខ​ ១៤៥១​ សហ​វ​ ប្រក​ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល
ការ​ចុះបញ្ជី​អាជ្ញា​បណ្ណ​តម្លៃ
​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ ទ្រង់ទ្រាយ​ធំ​១៥​ ០០០​ ០០០៛​
(ដប់ប្រាំលាន​រៀល​)
​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ ទ្រង់ទ្រាយ​តូច​១០០​ ០០០៛
(មួយសែន​រៀល)​
​សេវា​ពិនិត្យ​ រៀបចំ​ និង​ដំណើរការ​ឯកសារ​ សម្រាប់​ការ​ផ្តល់​អាជ្ញា​បណ្ណ​ ធនធាន​រ៉ែ​ផ្សេង​ទៀត​៥០០​ ០០០​៛
(ប្រាំសែនរៀល)
ការ​ចេញ​លិខិត​ទទួលស្គាល់​ ការ​ផ្លាស់​ប្តូរ​សមាសភាព​ភាគហ៊ុន​ ឬ​/​និង​ការ​ ផ្លាស់​ប្ដូរ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ (​ដែល​មានការ​ប្រែប្រួល​ក្រោម​ ៥០%)
​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​១០០​ ០០០ ០០០៛
(មួយរយលាន​រៀល)​
ការ​ចេញ​លិខិត​ទទួលស្គាល់​ ការ​ផ្លាស់​ប្តូរ​សមាសភាព​ភាគហ៊ុន​ ឬ​/​និង​ការ​ ផ្លាស់​ប្ដូរ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ (​ដែល​មានការ​ប្រែប្រួល​ចាប់ពី​៥០%​ ឡើង​ទៅ​)
​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​១០០​ ០០០ ០០០៛
(មួយរយលាន​រៀល)​

​ទាក់ទង​នឹង​ការ​ផ្តល់​អាជ្ញា​បណ្ណ​ និង​ការ​បង់ប្រាក់​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​

ឯកសារយោង

  1. 1. រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​,”​ ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ឆ្នាំ​២០០១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។
  2. 2. Chrea​ Vichett,​ “​ស្ថានភាព​បច្ចុប្បន្ន​នៃ​ឧស្សាហកម្ម​និស្សា​រណកម្ម​នៅ​កម្ពុជា​,”​ អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​កម្ពុជា​,​ ថ្ងៃ​ទី​ ០៦​ ខែមីនា​ ឆ្នាំ​២០១៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១២​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  3. 3. រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​,”​ ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ឆ្នាំ​២០០១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  4. 4. សាកលវិទ្យាល័យ​ Wisconsin-Madison,​ “​ការ​បង្កើន​តម្លាភាព​ក្នុង​ឧស្សាហកម្ម​និស្សា​រណកម្ម​នៅ​កម្ពុជា​,”​ ២០២៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១២​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  5. 5. រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​,”​ ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ឆ្នាំ​២០០១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  6. 6. ដូច​ឯកសារយោង​ខាង​ដើម​។​
  7. 7. ដូច​ឯកសារយោង​ខាង​ដើម​។​
  8. 8. ក្រសួង​រ៉ែ​ និង​ ថាមពល​ “​កម្រង​ព័ត៌មាន​សេវា​សាធារណៈ​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ធ្វើ​បច្ចុប្បន្នភាព​ ក្នុង​ឆ្នាំ​២០១៦,”​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  9. 9. ក្រសួង​រ៉ែ​ និង​ ថាមពល​ “​ប្រកាស​រួម​លេខ​ ១៤៥១​ សហ​វ​ ប្រក​ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល​,”​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  10. 10. រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​,”​ ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ឆ្នាំ​២០០១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  11. 11. ក្រសួង​រ៉ែ​ និង​ ថាមពល​ “​កម្រង​ព័ត៌មាន​សេវា​សាធារណៈ​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ធ្វើ​បច្ចុប្បន្នភាព​ ក្នុង​ឆ្នាំ​២០១៦,”​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  12. 12. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​,”​ ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ឆ្នាំ​២០០១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  13. 13. ក្រសួង​រ៉ែ​ និង​ ថាមពល​ “​កម្រង​ព័ត៌មាន​សេវា​សាធារណៈ​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ធ្វើ​បច្ចុប្បន្នភាព​ ក្នុង​ឆ្នាំ​២០១៦,”​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  14. 14. រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​,”​ ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ឆ្នាំ​២០០១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  15. 15. ក្រសួង​រ៉ែ​ និង​ ថាមពល​ “​កម្រង​ព័ត៌មាន​សេវា​សាធារណៈ​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ធ្វើ​បច្ចុប្បន្នភាព​ ក្នុង​ឆ្នាំ​២០១៦,”​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  16. 16. រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​,”​ ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ឆ្នាំ​២០០១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  17. 17. ក្រសួង​រ៉ែ​ និង​ ថាមពល​ “​កម្រង​ព័ត៌មាន​សេវា​សាធារណៈ​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ធ្វើ​បច្ចុប្បន្នភាព​ ក្នុង​ឆ្នាំ​២០១៦,”​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  18. 18. រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​,”​ ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ឆ្នាំ​២០០១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  19. 19. រាជរដ្ឋាភិបាល​កម្ពុជា​,​ “​អនុក្រឹត្យ​លេខ​ ៧២​ ស្តី​ពី​ការ​គ្រប់គ្រង​អាជ្ញា​បណ្ណ​ស្វែង​រុករក​និង​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​រាជរដ្ឋាភិបាល​,”​ ថ្ងៃ​ទី​ ០៥​ ខែឧសភា​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

aHA9k
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!