ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម

Cambodian fish farmer checking on fish quality. Photograph by USAID U.S. Agency for International Development. Licensed under Creative Commons Attribution-NonCommercial-NoDerivs 2.0 Generic.

អ្នកនេសាទត្រីម្នាក់កំពុងពិនិត្យមើលត្រី។ រូបភាព ថតដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ១៦ តុលា ២០១២។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

កម្ពុជា​ស្ថិតក្នុងចំណោម​ប្រទេស ដែលមានការ​នេសាទ​ត្រី​ទឹកសាប​ដ៏ច្រើន ​ក្នុងពិភពលោក។ វិស័យ​ជល​ផល​​របស់កម្ពុជា​ រួមមានការ​នេសាទចិញ្ចឹមក្រពះ និង​ការនេសាទ​ទ្រង់ទ្រាយ​ធំ និង​ការ​ប្រមូលផល ការកែច្នៃ និង​ទីផ្សារ។

វិស័យជលផល ​ដើរតួនាទីយ៉ាង​សំខាន់​នៅក្នុងវិស័យ​សេដ្ឋកិច្ច សន្តិសុខ​ស្បៀងអាហារ និង​អាហារូបត្ថម្ភ ដែល​រួមមាន​ទឹក​សាប ទឹកសមុទ្រ និងវារីវប្បកម្ម។ បឹងទន្លេសាប និង​ទន្លេសាប ត្រូវ​បានចាត់ទុកថាជា​ប្រភពត្រីទឹកសាប​ដ៏​សំបូរ​បំផុតក្នុងពិភព​លោក ដែល​ផ្តល់​ទិន្នផល​ត្រី​ទឹកសាប​ប្រចាំ​ឆ្នាំ​ប្រមាណ៧៥​ភាគ​រយ និង​បរិមាណ​ប្រូតេអ៊ីន​​ប្រមាណ៦០ភាគរយ។1

ឆ្នេរសមុទ្រ​របស់កម្ពុជា ​ក៏ផ្តល់​ទិន្នផល​ខ្ពស់ និង​សំបូរ​ដោយ​ធនធាន​ជលផលផងដែរ​។ តំបន់ឆ្នេរមានប្រវែង ៤៣៥ គីឡូម៉ែត កាត់ខេត្តចំនួនបួន ​ រួមមាន​ ព្រះសីហនុ កោះកុង ​កែប និងកំពត។ ធនធានជលផល​ទឹក​សមុទ្រ​ទាំងនោះ ត្រូវបានធ្វើអាជីវកម្មដោយអ្នកនេសាទ​ខ្នាតតូច​និង មធ្យម ដោយ​ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​បរទេស​មួយចំនួន​កាន់កាប់អាជីវកម្ម​ខ្នាត​ធំ។2

យោងតាម ​របាយការណ៍បូកសរុប​ប្រចាំ​ឆ្នាំ​២០១៤ របស់ក្រសួងកសិកម្ម​ ផលិតកម្ម​ជលផល​សរុ​បគឺ ៧៤៥,៣១០ តោន ដែលក្នុងនោះ ៥០៥,០០៥ តោន​បាន​មក​ពី​ជលផល​ទឹកសាប ១២០,២៥០ តោន​បានមកពី​ជលផល​ទឹកប្រៃ និង ១២០,០៥៥ តោន​បានមក​ពី​វារីវប្បកម្ម។3

និន្នាការដែលលេចឡើង

នៅឆ្នាំ២០១៤ គណៈកម្មការ​អឺរ៉ុប បាន​ហាម​ឃាត់ជាផ្លូវការ​នូវរាល់ការ​នាំ​ចូល​ត្រី​ពី​ប្រទេសកម្ពុជា ទៅ​កាន់​​សហភាពអឺរ៉ុប បន្ទាប់​ពីចាប់បាន​​កប៉ាល់​នេសាទបរទេស​ដែលដោតទង់ជាតិកម្ពុជា ហើយ​នេសាទ​ត្រី​ដោយ​ខុស​ច្បាប់ក្នុងដែនទឹកអន្តរជាតិ។ យ៉ាងនេះក្តី​ យោងតាម​រដ្ឋបាល​ជលផល​របស់កម្ពុជា ក្រៅពីការ​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់កម្ពុជា ការ​ហាមឃាត់នេះ ​នឹង​មិនជះឥទ្ធិពលលើការ​នាំចូល​ត្រី​ឡើយ ដោយសារ​តែ​កម្ពុជា​មិនបានលក់ត្រី​ឱ្យ​ទីផ្សារ​សហភាព​អឺរ៉ុប ដោយសារ​តែ​ការ​មិនអនុលោមតាម​ប្រព័ន្ធ​ត្រួតពិនិត្យ HACCP។4​ ផ្ទុយទៅវិញ ត្រីត្រូវ​បាន​នាំ​ចេញ​ទៅកាន់​ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក អូស្រ្តាលី និង​រុស្សី។5

ទោះបីជា​មានក្រុមហ៊ុន​នេសាទឯកជនជាច្រើននៅកម្ពុជាក៏ដោយ ក៏​ក្រុមហ៊ុនរបស់រដ្ឋ Kampuchea Fish Import and Export គឺជា​ក្រុមហ៊ុនតែមួយ​ដែល​មានសិទ្ធិនាំចេញ​ត្រី។6

របាយការណ៍ស្តីពីការនេសាទខុសច្បាប់ រួមមានការរត់ពន្ធត្រីចេញពីកម្ពុជា គឺ​ជា​ភាព​បរា​ជ័យ​មួយ​នៃ​តួ​លេខ​ពាណិជ្ជកម្មផ្លូវការរបស់រដ្ឋាភិបាល ​ ក្នុងការ​ឆ្លុះបញ្ចាំង​ពី​ពាណិជ្ជកម្មដ៏​រឹងមាំក្នុង​វិស័យ​ជល​ផល​ទឹក​សាប​។7 តម្លៃសរុប​នៃ​ការ​នាំ​ចេញ​ជលផល​នៅឆ្នាំ២០១៣ គឺ ៩៣៤,៨២៤ ដុល្លាអាមេរិក8 ជាតួលេខ​ដ៏តិចតួច​ក្នុង​ទឹកប្រាក់ជិត ៧ ពាន់លាន​ដុល្លាអាមេរិក​នៃទំនិញ​នាំចេញ។ ក្រៅពីនេះ ដោយសា​តែ​មច្ឆាជាតិរបស់កម្ពុជា​ត្រូវ​បាន​នាំចេញ​ទៅក្រៅ​ប្រទេស មានការ​រាយការណ៍ថា តម្រូវការ​ត្រីក្នុង​ប្រទេស​ត្រូវ​បានបំពេញដោយ​ការនាំ​ចូលត្រី​ពីវៀតណាម។​9

បានធ្វើបច្ចុប្បន្នភាព៖ ៣០ កញ្ញា ២០១៥

ទាក់ទងនឹងនេសាទ ជលផល និងវារីវប្បកម្ម

ឯកសារយោង

  1. 1. Hirji, Rafik, និង Richard Davis. “លំហូរបរិស្ថាននៅក្នុងការធ្វើសេចក្តីសម្រេចធន​ធាន​ទឹក.” លំហូរបរិស្ថាននៅក្នុងគោលនយោបាយធនធានទឹក ការធ្វើផែនការ និងការរកឃើញ និងអនុសាសន៍, ទំ. ៣០. វ៉ាស៊ីងតោន៖ ធនាគារពិភពលោក, ២០០៩.
  2. 2. ថោ សែនសេរីវឌ្ឍ និង ហែម រ៉ាឌី. ២០១៣. “ទិដ្ឋភាពទូទៅនៃការប្រមូលទិន្នន័យជលផលនៅក្នុងការនេសាទខ្នាតតូចតំបន់ឆ្នេរនិងទឹកសាបនៅក្នុងប្រទេសកម្ពុជា.” http://www.rebyc-cti.org/downloads/doc_download/114-ref-06-overview-of-fisheries-data-collection-capture-fisheries-in-coastal-and-inland-small-scale-fisheries-in-cambodia.
  3. 3. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. របាយការណ៍ប្រចាំឆ្នាំ២០១៤ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៥. ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ. ដកស្រង់ ១០ មិថុនា ២០១៥. https://server2.maff.gov.kh/parse/files/myAppId5hD7ypUYw61sTqML/96998f6f93549c6389810059579f0083_1503018702.pdf
  4. 4. “ការវាយតំលៃនិងការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពអាហារសមុទ្រ.” FAO. ២០០៤. ដកស្រង់ ១ កញ្ញា ២០១៥. http://www.fao.org/docrep/006/y4743e/y4743e0i.htm.
  5. 5. “ការហាមឃាត់ការនាំចូលត្រីទៅសហភាពអឺរ៉ុប មិនបង្កបញ្ហាដល់ការនាំចេញត្រីរបស់កម្ពុជា.” កាសែត Xinhua, ២៧ វិច្ឆិកា ២០១៣. ដកស្រង់ ១៤ សីហា ២០១៤. https://opendevelopmentcambodia.net/news/eus-fish-import-ban-not-harming-cambodias-export-official/
  6. 6. Stephen Golub និង Abir Varma. ២០១៤. “ការនាំចេញផលនេសាទ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍៖ ឯកសាររៀបចំឡើងដោយប្រទេសបង់ក្លាដេស កម្ពុជា កូម៉ូរ៉ូ សៀរ៉ាឡេអូន និងអ៊ុយហ្កង់ដា សម្រាប់ដាក់ជូនអង្គការ UNCTAD.”
  7. 7. George Styllis និង កង សុធា. “ឧស្សាហកម្មត្រីវៀតណាមគ្រប់គ្រងទីផ្សារនៅកម្ពុជា.” កាសែតខេមបូឌាដេលី, ២៧ វិច្ឆិកា ២០១៣. ដកស្រង់ ១៤ សីហា ២០១៤. http://www.cambodiadaily.com/business/vietnams-fish-industry-dominates-in-cambodia-60676/.
  8. 8. ចាន់ មុយហុង. “ការនាំចេញត្រី​មិនបានទាក់ទាញ​ចំណាប់អារម្មណ៍.​” កាសែតភ្នំពេញប៉ុស្តិ៍, ៤ មេសា ​២០១៤. ដកស្រង់ ១៧ សីហា ២០១៤. https://opendevelopmentcambodia.net/news/fish-exports-fail-to-impress/
  9. 9. George Styllis និង កង សុធា. “ឧស្សាហកម្មត្រីវៀតណាមគ្រប់គ្រងទីផ្សារនៅកម្ពុជា.” កាសែតខេមបូឌាដេលី, ២៧ វិច្ឆិកា ២០១៣. ដកស្រង់ ១៤ សីហា ២០១៤. http://www.cambodiadaily.com/business/vietnams-fish-industry-dominates-in-cambodia-60676/.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gCtDB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!