ប្រមុខរដ្ឋ

អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (ឆ្វេង) និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហមុនី (ស្តាំ), សាលរាជបល្ល័ង្ក នៃព្រះបរមរាជ្យវាំង, ប្រទេសកម្ពុជា។ រូបថត ថតដោយអង្គការសហប្រជាជាតិរូបថត កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial-NoDerivs 2.0 Generic

អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (ឆ្វេង) និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហមុនី (ស្តាំ), សាលរាជបល្ល័ង្ក នៃព្រះបរមរាជ្យវាំង, ប្រទេសកម្ពុជា។ រូបថត ថតដោយអង្គការសហប្រជាជាតិរូបថត កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

កាលពី​ឆ្នាំ​២០០៤​ ដោយសារ​តែ​បញ្ហា​សុខភាព​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នរោត្តម​ សីហ​នុ​ បាន​ដាក់រាជ្យ​សម្បត្តិ​។​ ការ​ពិភាក្សា​គ្នា​លើ​ការ​ស្វែងរក​អ្នក​ស្នងរាជ្យ​របស់​ព្រះ​អង្គ​ បាន​លេចឡើង​នៅ​លើ​គ្រប់​ទំព័រ​មុខ​នៃ​សារព័ត៌មាន​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​។​ នៅ​ថ្ងៃ​ទី​ ១៤​ ខែតុលា​ ឆ្នាំ​២០០៤​ បុត្រា​របស់​ព្រះមហាក្សត្រ​ នរោត្តម​ សីហ​នុ​ ជាមួយនឹង​ព្រះ​អគ្គមហេសី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​នាម​ ន​រោ​ត្ត​ សីហ​មុនី​ ត្រូវ​បាន​ជ្រើសតាំង​ដោយ​ក្រុមប្រឹក្សារាជសម្បត្តិ​ ឲ្យ​ក្លាយជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​1 

​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រកាន់​យក​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​ ព្រះមហាក្សត្រ​ ជា​ព្រះ​ប្រមុខរដ្ឋ​អស់​មួយ​ជីវិត​ ប៉ុន្តែ​មិន​កាន់​អំណាច​ឡើយ​។​2  អំណាច​ទាំងអស់​នៃ​រដ្ឋបាល​ត្រូវ​បាន​អនុវត្ត​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ តាម​រយៈ​តំណាង​របស់​ខ្លួន​នៅ​ក្នុង​សភា គណៈ​ រដ្ឋមន្ត្រី​ (​អំណាច​នីតិ​ប្រិប​ត្តិ ​)​ និង​ តុលាការ។​3    

​របប​រាជា​និយម​នៃ​ប្រទេស​កម្ពុជា​ គឺជា​រាជា​និយម​តាម​បែប​ជ្រើសតាំង​ង​។​ នេះ​ មាន​ន័យ​ថា​ ព្រះមហាក្សត្រ​លែង​តែងតាំង​រាជទាយាទ​របស់​ព្រះ​អង្គ​ទៀត​ហើយ​ ប៉ុន្តែ​ព្រះមហាក្សត្រ​ ត្រូវ​បាន​ជ្រើសតាំង​ដោយ​ក្រុមប្រឹក្សា​សម្បត្តិ​។4​  សមាជិក​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ​ មាន​ ប្រធាន​ និង​អនុប្រធាន​នៃ​សភា​ នាយក​រដ្ឋមន្ត្រី​ សម្តេចព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ​ គណៈមហានិកាយ​ និង​គណៈធម្មយុត្តិកនិកាយ​ នៃ​ពុទ្ធសាសនា​។5​ 

​លក្ខខណ្ឌ​ និង​នីតិវិធី​មួយ​ចំនួន​ ត្រូវ​បំពេញ​ ដើម្បី​អាច​ឈរឈ្មោះ​ជា​ព្រះមហាក្សត្រ​។​ បេក្ខជន​ ត្រូវ​តែ​ជា​ព្រះរាជ​បច្ឆាញាតិ​នៃ​ព្រះមហាក្សត្រ​ អង្គឌួង​ ឬ​ព្រះមហាក្សត្រ​ នរោត្តម​ ឬ​ព្រះមហាក្សត្រ​ សី​សុវត្ថិ​ និង​ត្រូវ​មាន​ព្រះ​ជន​យ៉ាងតិច​ ៣០​ព្រះ​វស្សា​។​6  រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ មានការ​កត់ត្រា​តិចតួច​ណាស់​អំពី​ព្រះរាជ​បច្ឆាញាតិ​នៃ​ព្រះមហាក្សត្រ​ទាំង​បី​ ហើយ​មាន​ឯកសារ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​រដ្ឋមន្ត្រី​ព្រះ​បរម​រាជ្យ​វាំង​ សម្តេចចៅហ្វា​វាំង​ ធន់​ នៅ​ក្នុង​ឆ្នាំ​១៩២៣​។7​  ចំណែកឯ​នីតិវិធី​លម្អិត​ សម្រាប់​ការ​ជ្រើសតាំង​ព្រះមហាក្សត្រ​ គឺ​ត្រូវធ្វើ​ឡើង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ​8

​បេក្ខជន​ជា​ព្រះមហាក្សត្រ​ ត្រូវ​ស្នើ​ឡើង​ដោយ​សមាជិក​ ៣​រូប​/​អង្គ​យ៉ាងតិច​ នៃ​សមាជិក​ សរុប​ ៩​រូប​/​អង្គ​ នៃ​ក្រុមប្រឹក្សារាជសម្បត្តិ​។​9 សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ក្នុង​ការ​ជ្រើស​ តាំង​បេក្ខជន​ណា​ម្នាក់​ជា​ព្រះមហាក្សត្រ​ ត្រូវធ្វើ​ឡើង​តាម​វិធី​បោះ​ឆ្នោត​ជា​សម្ងាត់​ និង​ យក​សំឡេង​ភាគច្រើន​ដាច់ខាត​ មាន​ន័យ​ថា​ ត្រូវ​មាន​សមាជិក​ក្រុមប្រឹក្សា​ ៥​ រូប​/​អង្គ​យ៉ាងតិច​ គាំទ្រ​។10​ ការ​សម្រេចសេចក្តី​របស់​ក្រុមប្រឹក្សា​ក្នុង​ការ​ជ្រើសតាំង​ព្រះមហាក្សត្រ​ថ្មី​ ត្រូវធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល​ ៧​ថ្ងៃ​ យ៉ាង​យូរ​ បន្ទាប់​ពី​ថ្ងៃ​ចូល​ទីវ​ង្គ​ត​ ឬ​ចូល​និវត្តន៍​ ឬ​ដាក់រាជ្យ​សម្បត្តិ​ របស់​អតីត​ព្រះមហាក្សត្រ​។11​ សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សារាជសម្បត្តិ​ ស្តី​ពី​ការ​ជ្រើសតាំង​ព្រះមហាក្សត្រ​ថ្មី​ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ដោយ​រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​។

ទាក់ទងនឹងប្រមុខរដ្ឋ

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. ព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី. “គេហទំព័រផ្លូវការ៖ ជីវប្រវត្តិ”។ ចូលអាននៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥, http://norodomsihamoni.org/en/biography
  2. 2. ក្នុងករណីព្រះមហាក្សត្រទ្រង់អវត្តមាននៅក្នុងប្រទេស ប្រធាន និងអនុប្រធានសភា អាចបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី ដោយយោងទៅតាមឋានានុក្រមពីខ្ពស់មកទាប។ រដ្ឋធម្មនុញ្ញ, មាត្រា៧ មាត្រា១១ និងមាត្រា ១១០ថ្មី។
  3. 3. រដ្ឋធម្មនុញ្ញ, មាត្រា៥១ថ្មី។
  4. 4. រដ្ឋធម្មនុញ្ញ, មាត្រា១០។
  5. 5. រដ្ឋធម្មនុញ្ញ, មាត្រា១៣ថ្មី។
  6. 6. រដ្ឋធម្មនុញ្ញ, មាត្រា១៤។
  7. 7. Julio A Jeldres. “រាជានិយមកម្ពុជា៖ ការស្វែងរកអ្នកស្នងរាជ្យ.” សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី ២ ខែមេសា ឆ្នាំ១៩៩៩។ ចូលអាននៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥, http://www.phnompenhpost.com/national/cambodias-monarchy-search-successor
  8. 8. ច្បាប់ស្តីពីការរៀងចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/១០០៤/០០៣ ចុះថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០០៤។ អាចទាញយកបានពី រដ្ឋសភា. “បញ្ជីច្បាប់៖ ច្បាប់នៅនីតិកាលទី៣”។ ចូលអាននៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥, http://www.national-assembly.org.kh/ViewLawFile.aspx?LawDID=39
  9. 9. ច្បាប់ស្តីពីការរៀងចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ, មាត្រា១២។
  10. 10. ដូចខាងដើម, មាត្រា៩។
  11. 11. ដូចខាងដើម, មាត្រា១៣។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HzNEh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!