រដ្ឋាភិបាលថ្នាក់ជាតិ

Cambodia's Prime Minister with IMF Managing Director, Cambodia. Photo by International Monetary Fund (IMF), take on 2 December 2013. Licensed under Attribution-NonCommercial-NoDerivs 2.0

នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ជាមួយនឹងនាយកគ្រប់គ្រងនៃមូលនិធិហិរញ្ញវត្ថុអន្តរជាតិ នៅប្រទេសកម្ពុជា។ រូបភាព ថតដោយមូលនិធិហិរញ្ញវត្ថុអន្តរជាតិ កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ប្រព័ន្ធ​រដ្ឋបាល​នៃ​ប្រទេស​កម្ពុជា​ ប្រកាន់​យក​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ ក្នុង​នោះ​ព្រះមហាក្សត្រ​មិន​មាន​អំណាច​ដាច់ខាត​ ហើយ​អំណាច​របស់​ព្រះមហាក្សត្រ​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​។​ យោង​រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣​​ បើ​ទោះបី​ព្រះមហាក្សត្រ​ គឺជា​ ប្រមុខរដ្ឋ​ ប៉ុន្តែ​ទ្រង់មាន​អំណាច​តិចតួច​ បើ​ធៀប​នឹង​នាយក​រដ្ឋមន្ត្រី​ ដែល​ជា​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ 1 ខុស​ពី​របប​គ្រប់គ្រង​ប្រទេស​នៅ​ក្រោម ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧​ បច្ចុប្បន្ន​ គ្រប់​អំណាច​នៃ​ការ​គ្រប់គ្រង​ប្រទេស​ទាំងអស់​មិនមែន​ជា​របស់​ព្រះរាជា​ទេ​ ប៉ុន្តែ​ជា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​2

គណៈរដ្ឋមន្ត្រី​ គឺជា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (​តំណាង​ឱ្យអង្គនីតិប្រតិបត្តិ​)​។​ ស្ថាប័ន​កំពូល​នៃ​អំណាចនីតិប្រតិបត្តិ​មួយ​នេះ​ មាន​សមាសភាព​ នាយក​រដ្ឋមន្ត្រី​ ឧបនាយករដ្ឋមន្ត្រី​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ និង​រដ្ឋលេខាធិការ​។​ សមាជិក​រដ្ឋាភិបាល​ភាគច្រើន​ គឺជា​ប្រធានក្រសួង​ និង​ស្ថាប័ន​ជាតិ​នានា ។​ សមាជិក​រាជរដ្ឋាភិបាល​ទាំងនោះ​ គឺជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​អនុវត្ត​ច្បាប់​និង​បទបញ្ជា​ ព្រមទាំង​គោលនយោបាយ​ដែលសភា​​បាន​អនុម័ត​និង​ព្រះមហាក្សត្រ​ប្រកាសឱ្យប្រើ​ ឬ​ដាក់​ចេញ​ដោយ​រាជរដ្ឋា​ភិ​បាល​។​

ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ គឺជា​គោលការណ៍​យក​មក​ប្រតិបត្តិ​សម្រាប់​ប្រព័ន្ធ​នយោបាយ​នៃ​ប្រទេស​នេះ​។3 ​ជាមួយនឹង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ដោយ​គណបក្ស​នយោបាយ​ជា​ច្រើន​ ប្រជាពលរដ្ឋ​ខ្មែរ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​របស់​ពួក​គេ​ ទោះ​ដោយ​ផ្ទាល់​ក្តី​ ឬ​ដោយ​ប្រយោល​ក្តី​។​ ជា​ការ​ពិត​ណាស់​ ខណៈ​ពេល​ដែល​ប្រព័ន្ធ​សភា​នៃ​ប្រទេស​នេះ​ ដើរ​តាម​ទ្វិ​សភា​និយម​ មាន​តែ​សមាជិក​រដ្ឋសភា​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​ ហើយ​សមាជិក​ព្រឹទ្ធសភា​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​មិន​ផ្ទាល់​។4​ សភា​ទាំង​ពីរ​ថ្នាក់​នេះ​ បង្កើត​បានជា​សភា​ នៃ​ប្រទេស​កម្ពុជា​។​

ចាប់តាំងពី​ការ​ស្តារ​ឡើង​វិញ​នូវ​របប​រាជា​និយម​ជា​លើក​ទី​២​មក​ មានការ​បោះ​ឆ្នោត​ជាស​កល​ និង​ដោយ​ផ្ទាល់​ចំនួន​៥​លើក​រួច​មក​ហើយ​។5​ នេះ​មាន​ន័យ​ថា​ រដ្ឋសភា​ និង​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ គឺ​ស្ថិត​នៅ​អាណត្តិ​ទី​៥​របស់​ខ្លួន​។​ យ៉ាងណាមិញ​ ព្រឹទ្ធសភា​ ទើបតែ​បាន​ឆ្លងកាត់​ការ​បោះ​ឆ្នោត​របស់​ខ្លួន​ចំនួន​ពីរ​លើក​ប៉ុណ្ណោះ​ ប៉ុន្តែ​បច្ចុប្បន្ន​កំពុង​បំពេញ​កិច្ចការ​សម្រាប់​អាណត្តិ​ទី​៣​របស់​ខ្លួន​។​6 ខណៈ​ពេល​ដែល​ព្រឹទ្ធសភា​មាន​អាណត្តិ​៦​ឆ្នាំ​ រដ្ឋសភា​មាន​អាណត្តិ​៥​ឆ្នាំ​។​

ព្រះរាជាណាចក្រ​កម្ពុជា​ គឺជា​រដ្ឋ​ទោល​ និង​មិន​អាច​បំបែក​បាន​។​ ខណៈ​ពេលដែល​រដ្ឋបាល​ដែនដី​នៃ​ប្រទេស​នេះ​ ត្រូវ​បាន​បែងចែក​ជា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ និង​សង្កាត់​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​រដ្ឋបាល​ខេត្ត​ និង​ដែនដី​ នៅ​តែ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ ដោយ​រដ្ឋបាលថ្នាក់​ជាតិ​ តាម​រយៈ​ក្រប​ខណ្ឌ​ច្បាប់​ ឬ​ក្រប​ខណ្ឌ​ស្ថាប័ន​។7​ ភូមិ​ មិន​ត្រូវ​បាន​ទទួលស្គាល់​ ជា​ផ្នែក​នៃ​រដ្ឋបាល​ដែនដី​នៃ​ប្រទេស​កម្ពុជា​ទេ​។​

​គ្រប់​បទដ្ឋាន​ក្រោម​ច្បាប់​ ដែល​ត្រូវ​បាន​ចេញ​ដោយ​រដ្ឋាភិបាល​ និង​ក្រសួង​ និង​សា្ថ​ប័ន​រដ្ឋាភិបាល​ តែង​មាន​ឋានានុក្រម​ខ្ពស់​ជាង​បទដ្ឋាន​ចេញ​ដោយរ​ដ្ឋបាល​ដែនដី​។​ ដូច​គ្នា​នេះ​ នៅ​រដ្ឋបាល​មូលដ្ឋាន​ ក្រសួង​និង​ស្ថាប័ន​រដ្ឋាភិបាល​ មាន​រចនាសម្ព័ន្ធ​គ្រប់គ្រងរបស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​ជា​មន្ទីរ​ និង​បណ្តា ក្រុង ឬ​ស្រុក​ ជា​ការិយាល័យ​ ។​ ហេតុ​ដូច្នេះ រដ្ឋបាល​ដែនដី​នៅ​គ្រប់​កំរិត​ អនុវត្ត​សិទ្ធិ​អំណាច​ ក្នុង​នាម​រដ្ឋបាលថ្នាក់​ជាតិ​។​

ទាក់ទងនឹងរដ្ឋបាលថ្នាក់ជាតិ

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ២៩​ ខែ​ កញ្ញា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. រដ្ឋធម្មនុញ្ញ មាត្រា៧។
  2. 2. រដ្ឋធម្មនុញ្ញ មាត្រា៥១ថ្មី ។
  3. 3. ដូចខាងដើម
  4. 4. រដ្ឋធម្មនុញ្ញ ជំពូកទី៧ និងជំពូកទី៨
  5. 5. ការ​បោះ​ឆ្នោតជាតិ​ជ្រើសតាំង​សមាជិក​រដ្ឋសភា​ ត្រូវ​បាន​រៀបចំ​ឡើង​ចំនួន​ប្រាំ​ដង​រួច​មក​ហើយ​នៅ​ឆ្នាំ​ ១៩៩៣,​ ឆ្នាំ​១៩៩៨,​ ឆ្នាំ​២០០៣,​ ឆ្នាំ​២០០៨,​ និង​ ឆ្នាំ​២០១៣​។​ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ “​សាវ​តា​រដ្ឋសភា​”​។​ រៀង​រៀង​ឡើង​កាលពី​ឆ្នាំ​២០១៣​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០១៥​។​ http://nac-kh.org/group-article/3
  6. 6. ការ​បោះ​ឆ្នោតជាតិ​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ ត្រូវ​បាន​រៀបចំ​ឡើង​ចំនួន​ពីរ​ដង​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​២០០៦​ និង​ឆ្នាំ​២០១២​។​ គួរ​កត់​សម្គាល់ថា​ ស្ថាប័ន​នេះ​ ទើបនឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៨​ បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិ​នៃ​រដ្ឋសភា​ ក្នុង​នីតិកាល​ទី​២​ ហើយ​សមាជិក​ព្រឹទ្ធសភា​ ក្នុង​នីតិកាល​ទី​១​ ត្រូវ​បាន​តែងតាំង​ទាំងអស់​ ដោយ​មិន​មានការ​បោះ​ឆ្នោត​ទេ​។​ ព្រឹទ្ធសភា​ “​ប្រវត្តិ​សង្ខេបនៃ​សភា​កម្ពុជា​”​។​ ធ្វើបច្ចុប្បន្នភាព​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​ ១២​ ខែមករា​ ឆ្នាំ​២០១៨​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៩​ ខែមិថុនា​ ឆ្នាំ​២០១៥​។​ https://senate.gov.kh/kh1/templates/protostar/about-senate.php
  7. 7. រដ្ឋធម្មនុញ្ញ​ មាត្រា​១៤៦​ថ្មី​ (​មួយ​)​។​ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចុង​ក្រោយ​បំផុត​នៅ​ឆ្នាំ​ ២០១៤​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SfXer
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!