សុខភាពមាតា និងទារក

ចំនួន​ម្តាយ​ដែល​ស្លាប់​នៅ​ក្នុងអំឡុងពេល​សម្រាលបុត្របាន​កាត់​បន្ថយ​ជិត​ពាក់កណ្តាល​ក្នុង​រយៈពេល​ជាង​បួន​ឆ្នាំ​មកនេះ ពី​ចំនួន ១៨២​ នាក់​ នៅ​ឆ្នាំ​ ២០១១​ មកនៅ​ត្រឹម​ ១០០​ នាក់​ នៅ​ឆ្នាំ​ ២០១៥​។​1 ការ​ស្លាប់​ក្នុង​ចំនោម​កុមារ​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ​ បើ​ទោះជា​ចំនួននេះនៅ​តែ​ខ្ពស់​គួរសម ហើយ​កម្រិត​ប្រេ​វ៉ាឡង់​នៃ​ទារក​កើត​មិន​គ្រប់​ទម្ងន់​ គឺ​នៅតែខ្ពស់​ បើ​ប្រៀបធៀប​ទៅ​នឹងបណ្តា​ប្រទេស​ជា​ច្រើន​ទៀត​។​

ស្ត្រីមានផ្ទៃពោះបានទទួលការថែទាំមុនកំណើតនៅក្នុងមន្ទីរពេទ្យ ១៦ មករា ស្ថិតក្នុងខេត្តព្រះវិហារ ប្រទេសកម្ពុជា។ រូបថត ដោយ ឆ សុគន្ធា/ធនាគារពិភពលោក, ថត នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៣។ ក្រោមអាជ្ញារប័ណ្ណ CC BY-NC-ND 2.0។

ស្ត្រីមានផ្ទៃពោះទទួលការថែទាំមុនសម្រាលនៅមន្ទីរពេទ្យ ១៦ មករា ស្ថិតក្នុងខេត្តព្រះវិហារ ប្រទេសកម្ពុជា។ រូបថត ដោយ ឆ សុគន្ធា/ធនាគារពិភពលោក នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៣។ ក្រោមអាជ្ញារប័ណ្ណ CC BY-NC-ND 2.0

​សុខភាព​ និង​មរណភាព​មាតា​

​អត្រា​មរណភាព​មាតា​នៅ​កម្ពុជា​ ទាប​ជាង​ចំនួន​ដែល​បាន​ប៉ាន់​ប្រមាណ​សម្រាប់​ប្រទេស​ភូមា​ និង​ឡាវ​ ប៉ុន្តែ​តួលេខ​នៅ​ខ្ពស់​ជាង​ប្រទេស​ថៃ​ និង​វៀតណាម​ច្រើន​ដង​ទៀត​។​ ការងារ​ដ៏​ស្វិតស្វាញ​ត្រូវ​បាន​មើលឃើញ​ថា​ មាន​ភាពល្អ​ប្រសើរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈពេល​ ១៥​ ឆ្នាំ​ ចុង​ក្រោយ​នេះ​។​

​នេះ​គឺ​ការ​ប៉ាន់​ប្រមាណ​របស់​ មូលនិធិអង្គការសហប្រជាជាតិកុមារអន្តរជាតិ (យូណេសេហ្វ)​​ សម្រាប់​ឆ្នាំ​ ២០១៣​។2

ប្រទេសការ​ប៉ាន់​ប្រមាណ​នៃ​មរណភាព​មាតា​ក្នុង​ចំនោម​
​មនុស្ស​ ១០០,០០០​ នាក់
ចំនូ​ន​នៃ​ការ​ស្លាប់​របស់​មាតា​
កម្ពុជា១៧០​៦៧០
មី​យ៉ា​ន់​ម៉ា​២០០១៩០០
ថៃ២៦១៨០
ឡាវ២២០៤០០
វៀតណាម៤៩៦៩០

​​នៅ​ក្នុង​ឆ្នាំ​ ១៩៩០​ អត្រា​មរណភាព​មាតា​ គឺ​ ១.២០០​ ដែល​អត្រា​នេះ​បាន​ធ្លាក់​ចុះ​ត្រឹម​ ៨៦​ ភាគរយ​ នៅ​ក្នុង​រយៈពេល​ ១៥​ ឆ្នាំ​ចុង​ក្រោយ​នេះ​ (​អត្រា​សម្រាប់​តំបន់​អាស៊ី​ទាំងមូល​ គឺ​ ៣៥០​ នៅ​​ឆ្នាំ​ ១៩៩០​ និង​ ១៤០​ នៅ​​ឆ្នាំ​ ២០១៣ ធ្លាក់​ចុះ​ ៦១​ ភាគរយ​)​។​3

​ការ​ផ្លាស់​ប្តូរ​ដ៏​ធំនេះ ​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​សេវា​សុខាភិបាល​ជាតិ​ដែល​ផ្តល់​ជូន​សម្រាប់​ស្ត្រី​ជា​ម្តាយ​ ហើយ​វា​គឺ​កំពុង​តែ​បន្ត​ទៅ​មុខ​។​ លទ្ធផល​ជាបឋម​នៃ​ប្រជាសាស្ត្រ​កម្ពុជា​ និង​ការ​វាស់​ស្ទង់​សុខភាព​ក្នុង​ឆ្នាំ​ ២០១៤​ ដែល​បាន​ចេញផ្សាយ​​កាលពីដើម​ឆ្នាំ​ ២០១៥​ បង្ហាញ​ថា​៖

  • ​៨៩​ ភាគរយនៃស្ត្រី​មាន​ផ្ទៃពោះ​ ​ នៅ​ឆ្នាំ​ ២០១៤​ បាន​សម្រាល​បុត្រ​ជាមួយ​ពេទ្យ​ឯកទេស​ ដែល​ចំនួន​នេះ​កើន​ពី​ ៧១​ ភាគរយ​ នៅ​ឆ្នាំ​ ២០១០​។
  • ៨៣​ ភាគរយ​នៃទារក​  ត្រូវ​បាន​ផ្តល់កំណើតនៅ​មណ្ឌល​សុខភាព​ នៅ​​ឆ្នាំ​ ២០១៤​ ដែល​ចំនួន​នេះ​កើន​ពី​ ៥៤​ ភាគរយ​ នៅ​ឆ្នាំ​ ២០១០​។​4

​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​សុខភាព​មាតា​ គឺ​ផ្នែក​មួយ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​(​គោលដៅ​ទី​ ៥)​។​ គោលដៅ​ពីរ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ទី​ ៥​នោះ​ គឺ​ការ​កាត់​បន្ថយ​អត្រា​មរណភាព​មាតា​ ឲ្យបាន​ ៧៥​ ភាគរយ​ ចន្លោះ​ឆ្នាំ​ ១៩៩០​ និង​ឆ្នាំ​ ២០១៥​ (​ជា​គោលដៅ​មួយ​ដែល​ប្រទេស​កម្ពុជា​សម្រេច​បាន​)​ និង​ការ​សម្រេច​បានជា​សកល​នូវ​ការ​ទទួល​បាន​សេវា​សុខភាព​បន្ត​ពូជ​នៅ​ត្រឹម​ឆ្នាំ​ ២០១៥​។​

​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ប្រទេស​កម្ពុជា​ ជា​ញឹកញាប់​តែងតែ​រង​គ្រោះ​ដោយសារ​កង្វះ​អាហារូបត្ថម្ភ​។​ ជា​ឧទាហរណ៍​ អ្នកសិក្សាស្រាវ​ជ្រា​វជាច្រើន​ បាន​រក​ឃើញ​ថា​ យ៉ាង​ហោច​ណាស់​ ពាក់កណ្តាលនៃស្តី្រមានផ្ទៃពោះ​​ទាំងនោះ មាន​ជំងឺ​ស្លេក​ខ្លាំង​ដោយសារ​ការ​ចុះ​ថយ​នៃ​គោ​លិ​កា​ក្រហម​របស់​ឈាម​។5 ប៉ះពាល់នេះ មិន​ត្រឹមតែ​មានទៅ​លើ​សុខភាព​របស់​មាតាប៉ុណ្ណោះ​ទេ​ តែ​វា​ក៏​ប៉ះពាល់​ដល់​សុខភាព​​របស់​កុមារផង​ដែរ​ ជាមួយនឹង​ភាពទាក់ទង​គ្នា​រវាង​ជំងឺ​មាតា​ និង​ទារក​មិន​គ្រប់​ខែ​ និង​មិន​គ្រប់​ទម្ងន់​។6

​ប្រទេស​កម្ពុជា​ មាន​អត្រា​ប្រេ​វ៉ាឡង់​នៃ​ទារក​មិន​គ្រប់​ទម្ងន់​ខ្ពស់​បំផុត​ ក្នុង​ចំនោម​ប្រទេស​ប្រមាណ​ ៣០​ ដែល​ត្រូវ​បាន​គេ​សិក្សា​នៅ​ក្នុង​របាយការណ៍​វេជ្ជសាស្ត្រ​ឆ្នាំ​ ២០១៤​ ដោយ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​សុខភាព​កុមារ​ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជប៉ុន​។7​ ប្រហែល​ ១៩​ ភាគរយ​នៃ​កំណត់​ត្រា​នៃការ​សម្រាល​នៅ​មន្ទីរពេទ្យ​ គឺជា​ទារក​តូច​មិន​គ្រប់​គីឡូ​ (​អាស្រ័យ​លើចំនួន​ស​ប្តា​ហ៍​ដែល​ពួក​គេ​នៅ​ក្នុង​ផ្ទៃ​)​។​ ទារក​សម្រាល​មុន​ពេល​កំណត់​ ឬ​ទារក​កើត​មិន​គ្រប់​ទម្ងន់​មាន​ទំនាក់ទំនង​ជាមួយនឹង​ជំងឺ​ដ​ង្កា​ត់​នានា​។​ ប្រមាណ​ ៣១​ ភាគរយ​នៃ​ទារក​ដែល​កើត​មុន​កំណត់​ និង​តូច​ពេក​នៅ​ក្នុង​មន្ទីរពេទ្យ​កម្ពុជា​ ​កើត​ចេញពី​ម្តាយ​ដែល​មាន​ជំងឺ​ ជា​ឧទាហរណ៍​ ជំងឺ​ត្រៀម​ព្រាយ​ក្រឡាភ្លើង​ (​ស្ថានភាព​ដែល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​)​ ឬ​ ជំងឺ​ព្រាយ​ក្រឡាភ្លើង​ធ្ងន់ធ្ងរ​។​8

​ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិ​ ឆ្នាំ២០១៤-២០១៨​ របស់​រដ្ឋាភិបាល​កម្ពុជា​ បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​ ២០១៣៖

  • ២ភាគរយ នៃស្រ្តីមានគត៌ បានទៅរកការថែទាំផ្ទៃពោះ
  • ៨៤​ ភាគរយ​ បាន​ទទួល​ថ្នាំ​គ្រាប់​ជាតិ​ដែក​ និងហ្វូលីក អាស៊ីត​
  • ៧៨ភាគរយ នៃស្ត្រីផ្ទុកមេរោគហ៊ីវក្នុងពេលមានគរ៌ បាន​ទទួល​ការ​ផ្តល់​ថ្នាំ​ប្រឆាំង​សម្រាប់​ការពារ​ការ​ចម្លង​វីរុស​ពី​ម្តាយ​ទៅ​កូន​។​

​យ៉ាងណាមិញ​ មាន​តែ​ ៣៤​ ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​រាយការណ៍​ថា​ បាន​ប្រើប្រាស់​ការ​ពន្យារកំណើត​បែប​ទំនើប​។​

​គោលដៅ​ផែនការអភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨​ បានឱ្យ​ដឹង​ទៀត​ដែរ​ថា​ នៅ​ក្នុង​ឆ្នាំ​ ២០១៣​ ការ​សម្រាល​ ៣.២​ ភាគរយ​ គឺ​តាម​រយៈ​ការ​វះកាត់​។​

មរណភាព​កុមារ​

​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​មួយទៀត​ (​គោលដៅ​ទី​ ៤)​ គឺ​សំដៅកាត់​បន្ថយ​មរណភាព​កុមារ​ (​ហើយ​ជា​ពិសេស​ កាត់​បន្ថយ​អត្រា​មរណៈ​កុមារ​អាយុក្រោម៥ឆ្នាំ ឲ្យបាន​ ២ភាគ៣​ នៅ​ត្រឹម​ឆ្នាំ​ ២០១៥)​។​ ភាពល្អ​ប្រសើរ​ដ៏​គួរ​អោយ​កត់សម្គាល់​ត្រូវ​បាន​កើតឡើង​។​9

​អត្រា​មរណភាពរបស់​ទារក​ (​កុមារ​ដែល​ស្លាប់​មុន​មាន​អាយុ​ មួយ​ឆ្នាំ​)​ មានការប្រែប្រួលបន្តិចបន្តួច​នៅ​ក្នុង​ ទសវត្សរ៍ឆ្នាំ​១៩៩០10​ ប៉ុន្តែ​នៅ​រវាង​ ឆ្នាំ​ ២០០០​ និង​ ឆ្នាំ២០១០​ អត្រា​នេះ​បាន​ធ្លាក់​ចុះ​ពី​ ៩៥​ មក​ ៤៥​ នាក់​ប៉ុណ្ណោះ​ ក្នុង​ចំនោម​កំណើត​រស់​រាន​​​ ១,០០០​។​11 វឌ្ឍនភាព​នេះ​កើតមានដោយមានការ​ចូលរួម​ចំណែកពី​ជោគជ័យ​នៃ​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​ និង​ការ​លើកកម្ពស់​ការ​បំបៅ​ដោះ​កូន​ និង​កត្តា​មួយ​ទៀត ចំនួន​ដូច​ជា​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ការអប់រំ​កាន់តែល្អ​ប្រសើរ​​ និង​ផ្លូវថ្នល់​ល្អជាងមុន។​

​ប្រមាណ​ជា ១៧​ ភាគរយ​នៃ​ការ​ស្លាប់​របស់​កុមារ​ក្រោម​អាយុ​ ៥​ ឆ្នាំ​ គឺ​បណ្តាល​មក​ពី​ជំងឺ​រលាក​ទងសួត​ ខណៈ​ដែលជំងឺរលាកស្រោមខួរ​ មាន​ប្រមាណជា​ ១.៤​ ភាគរយ​ នេះ​បើ​យោង​តាម​ទិន្នន័យ​ក្នុង​ឆ្នាំ​ ២០១៣​ របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​​។​12 ចាប់តាំងពី​ខែ​ មក​រា​ ឆ្នាំ​២០១៥​ មក​ កុមារ​ដែល​មាន​អាយុ​ក្រោម​មួយ​ឆ្នាំ​ អាច​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ទងសួត​ (PCV)​ ដែល​ជាការ​ផ្តល់​សេវា​​ឥត​គិតថ្លៃ​ នៅ​តាម​មណ្ឌល​សុខភាព​នានា​ និង​សេវា​ចាក់​ថ្នាំ​បង្ការ​ផ្សេងទៀត។​

​យោង​តាម​ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨​ កុមារ​​អាយុ​ក្រោម​មួយ​ឆ្នាំ ប្រមាណ​ជា ៩០​ ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១៣​ បាន​ទ​ទូល​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ក​ញ្ជ្រិ​ល​។​

​នៅ​ខែ​មីនា​ ឆ្នាំ​២០១៥​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ​គណៈកម្មាធិការ​ផ្ទៀងផ្ទាត់​ជំងឺ​កញ្ជ្រឹល​ប្រចាំ​តំបន់​ថា​ ជា​ប្រទេស​ដែល​បាន​លុប​បំបាត់​ជំងឺ​ក​ញ្ជ្រិ​ល​។​13

ចំណាំ​៖​ ការ​ប៉ាន់​ប្រមាណ​សម្រាប់​ស្ថិតិ​សុខភាពមានការប្រែប្រួលខុសគ្នាទៅតាមប្រភព​ ហើយ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ក្នុង​ការ​ស្វែងរកឃើញ​ស្ថិតិ​ដែល​មាន​ភាព​ខុស​គ្នា​ច្រើន​ជាង​ ១០​ ភាគរយ​ រវាង​តួលេខ​ ពី​ទីភ្នាក់ងារ​សាកល​ផ្សេងៗ​ ឬ​ រវាង​ទិន្នន័យ​របស់ភ្នាក់ងារ​ និង​ទិន្នន័យ​របស់​រដ្ឋាភិបាល​។​

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ១៩ ធ្នូ ២០១៥

ឯកសារយោង

  1. 1. សែន ដាវីដ. “ស្រ្តី​ ​១០០ ​ស្លាប់​ក្នុង​ឆ្នាំ ​២០១៥ ​អំឡុង​ពេល​ពរពោះ​និង​ឆ្លង​ទន្លេ”. កាសែតភ្នំពេញប៉ុស្តិ៍, ចុះផ្សាយថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៥។ http://bit.ly/1QQB88F
  2. 2. ទិន្នន័យអង្គការយូនីសេហ្វ (UNICEF). “សុខភាពមាតា.” ចូលអានថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៥។ http://data.unicef.org/maternal-health/maternal-mortality
  3. 3. ដូចឯកសារយោងខាងដើម។
  4. 4. សែន ដាវីត និង Sarah Taguiam. “ការជម្រុញថ្មីសម្រាប់សុខភាពមាតា”។ កាសែតដឹភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៥។http://www.phnompenhpost.com/new-push-maternal-health
  5. 5. អង្គការសុខភាពពិភពលោក. “ព័ត៌មានទិន្នន័យតាមប្រទេស ស្តីពីសុខភាពពេលពពោះ និងក្រោយកំណើត”។ ចូលអានថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៥។ http://www.who.int/maternal_child_adolescent/epidemiology/profiles/maternal/khm.pdf ។ Christopher V. Charles. ត្រីដែក៖ បច្ចេកទេសផ្តល់ជីវជាតិបន្ថែមថ្មីដើម្បីបង្ការជំងឺខ្វះឈាមក្រហមសម្រាប់ស្ត្រីនៅទីជនបទនៃប្រទេសកម្ពុជា. និក្ខេបបទបណ្ឌិត. សាកលវិទ្យាល័យ Guelph , ខែមេសា​ ឆ្នាំ ២០១២។
  6. 6. Laignee Barron. “ទម្ងន់ទារកទើបនឹងកើតស្ថិតនៅក្នុងកម្រិតប្រៀបធៀបទាប”។ កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៤។ http://www.phnompenhpost.com/national/newborns-weigh-comparably-low-levels
  7. 7. ដូចឯកសារយោងខាងដើម។
  8. 8. ដូចឯកសារយោងខាងដើម។
  9. 9. អង្គការយូណីសេស (Unicef). “សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ។ ចូលអានថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៥។ http://www.unicef.org/cambodia/6.Maternal.pdf
  10. 10. ធនាគារពិភពលោក. “អត្រាមរណភាពកុមារ (ក្នុងចំនោមកំណើតនៅរស់ ១,០០០) ឆ្នាំ​ ១៩៦០-២០១៥.”។ ចូលអានថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៥។ http://data.worldbank.org/indicator/SP.DYN.IMRT.IN?page=
  11. 11. អង្គការយូណីសេស (Unicef). “សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ។ ចូលអានថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៥។ http://www.unicef.org/cambodia/6.Maternal.pdf
  12. 12. សែន ដាវីត និង Sarah Taguiam, “វត្តមានថ្នាំវ៉ាក់ស៊ាំងថ្មី”។ កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៥។ http://www.phnompenhpost.com/national/new-vaccines-available
  13. 13. អង្គការសុខភាពពិភពលោក. “ប្រទេសប្រ៊ុយណេ, កម្ពុជា, ជប៉ុន សម្រេចបានការលុបបំបាត់ជំងឺកញ្ជ្រិល.”។ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៥។ ចូលអានថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៥។ http://www.wpro.who.int/mediacentre/releases/2015/20150327/en/
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dcaj7
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!