បញ្ហាសុខភាពជាអាទិភាព

Photograph by: Masaru Goto Represented by: AsiaWorks Photography - Bangkok Tel: (66-2) 255 6850 Email: awp@loxinfo.co.th

កុមារី​ពីរ​នាក់​កំពុង​សម្លឹង​មើល​ម្តាយ​របស់​ពួក​គេ​ដែល​​ហៀប​នឹង​ដល់​សេចក្តី​ស្លាប់​ដោយ​សារ​តែ​ជំងឺ​អេដស៍​,​ ប្រទេស​កម្ពុជា​។ ​រូបថត​ ដោយ​ធនាគារ​ពិភព​លោក​ ថតនៅ​ឆ្នាំ​ ២០០២។ ​ក្រោម​អាជ្ញារ​ប័ណ្ណ​ ​CC BY-NC-ND 2.0

​លក្ខណៈ​​ទូទៅ​ពិសេស​ពីរ​ ​ដែល​បង្ហាញ​ពី​បញ្ហា​សុខភាព​ធំៗ​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នៅ​កម្ពុជា​៖

  • ​តួលេខ​សុខភាព​មួយ​ចំនួន​ ដែល​ស្ថិតក្នុងចំនោម​បញ្ហាដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ពិភពលោក ​- ​ជា​ឧទាហរណ៍​ ក្នុង​ឆ្នាំ​ ២០១៣ ករណី​ជំងឺ​គ្រុន​ផ្តាសាយបក្សី​នៅ​ប្រទេស​កម្ពុជា​​ មានចំនួន​​ ២៦​ ដែល​​​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​ចំនោម​​បណ្តា​ប្រទេស​ដទៃ​ទៀត​។​1
  • ​​វឌ្ឍនភាព​​គួរ​អោយ​ចាប់អារម្មណ៍​នៅ​ក្នុង​​ផ្នែកមួយ​ចំនួន​ រួមមាន​​ ជំងឺគ្រុនចាញ់​ ជំងឺរបេង​ និង​សុខភាព​មាតា​។​ ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​របស់​ខ្លួន​ ហើយ​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ​ប្រទេស​នេះ​ត្រូវ​បាន​ប្រកាស​ថា​ ​​លែងមាន​​​ជំងឺ​ក​ញ្ជ្រិ​ល​ទៀត​ហើយ​។​

​បញ្ហា​សុខភាព​ជា​អាទិភាព​មាន​ដូច​ជា​៖

  • ​សុខភាព​មាតា​ និង​ទារក​
  • ​ជំងឺរបេង​
  • ជំងឺគ្រុនចាញ់​
  • ជំងឺ​ហ៊ី​វ​/​អេ​ដស៍​
  • ជំងឺផ្តាសាយបក្សី​។

​ការ​រីក​រាលដាល​​នៃ​បញ្ហា​សុខភាព​​ផ្សេងទៀត​​រួម​មាន​ កង្វះ​អាហារូបត្ថម្ភ​ ជំងឺ​រាគ​រូស​ ការ​​បង្កដោយ​​ជំងឺ​ផ្លូវដង្ហើម​ និង​ជំងឺគ្រុនឈាម​។​

​សុខភាព​មាតា​ និង​ទារក​

​អត្រា​មរណភាព​មាតា​ និង​ទារក​នៅ​កម្ពុជា​ (​ស្ត្រី​ដែល​ស្លាប់​ដោយសារ​ការជំងឺនានា​ក្នុង​អំ​ឡុង​ពេល​​​ពពោះ​ ឬ​ក្នុង​ពេល​សម្រាល​)​ មាន​ចំនួន​ខ្ពស់​ដល់​ទៅ​ ១៧០ នាក់​ ក្នុង​ចំនោម​ ១០០,០០០​នាក់​ក្នុង​​រាល់​ពេល​សម្រាល​2​ ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ត្រឹម​ ៨៦​ ភាគរយ​ នៅ​ក្នុង​រយៈពេល​ ១៥​ ឆ្នាំ​ ចុង​ក្រោយ​នេះ​។3​ ការ​ស្លាប់​របស់​ទារក​ក៏​បាន​ថយ​ចុះ​ផង​ដែរ​ ទោះបីជា​ចំនួន​ប្រៀបធៀប​នៅ​ខ្ពស់​នៅឡើយ​ ហើយ​អត្រា​ប្រេ​វ៉ាឡង់​នៃ​ទារក​ដែល​ទើបនឹង​កើត​មិន​គ្រប់​ទ​ម្ង​ន់ គឺ​នៅ​តែ​ខ្ពស់​បើ​ធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​។

​ភាពល្អ​ប្រសើរ​ដែល​គួរ​ឱ្យ​កត់សម្គាល់​រួម​មាន​៖

  • ​​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ៨៩​ ភាគរយ នៅ​ក្នុង​ឆ្នាំ​ ២០១៤​ បាន​សម្រាល​​បុត្រ​​ជាមួយ​ពេទ្យ​ឯកទេស​​ ដែល​ចំនួន​នេះ​កើន​ពី​​ ៧១​ ភាគរយ​​ នៅ​ឆ្នាំ​ ២០១០​។​4
  • ​​ទារក ៨៣​ ភាគរយ ​​ត្រូវបាន​​កើត​​នៅ​មណ្ឌល​សុខភាពនៅក្នុង​ឆ្នាំ​ ២០១៤​​ ដែលចំនួននេះ​កើន​ពី​ ៥៤​ ភាគរយ​ នៅ​ឆ្នាំ​ ២០១០។5
  • ស្ត្រី​ដែល​មាន​ផ្ទៃពោះ ​៨១.២​ ភាគរយ​​ បាន​ទទួល​ការ​ថែទាំ​ផ្ទៃពោះ​មុន​សម្រាល​​6
  • ស្តី្រ​ ​៨៤ ភាគ​រយ​ ​បាន​​ទទួ​ល​ថ្នាំ​គ្រាប់​ជាតិ​ដែក​ ​និងវី​តា​មីន​បេ។7
  • ស្ត្រី​មាន​ផ្ទៃ​ពោះ​ ៧៨ ភាគ​រយ​​​ ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​ ​បាន​ទទួល​ការ​​ផ្តល់​ថ្នាំ​​ប្រឆាំង​សម្រាប់​ការ​ពារ​ការ​ចម្លង​វីរុស​ពី​ម្តាយ​ទៅ​កូន​។8

ប្រទេស​កម្ពុជា​មាន​អត្រា​ប្រេ​វ៉ាឡង់​នៃ​ទារក​ដែល​ទើបនឹង​កើត​មិន​គ្រប់​ទ​ម្ង​ន់​ខ្ពស់​បំផុត​ក្នុង​ចំនោម​ប្រទេស​ប្រមាណ​ ៣០​ ដែល​ត្រូវ​បាន​សិក្សា​នៅ​ក្នុង​របាយការណ៍​មួយ​ក្នុង​ឆ្នាំ​ ២០១៤​។9​ ប្រហែល​ ១៩​ ភាគរយ​នៃ​កំណត់​ត្រា​ការ​សម្រាល​​នៅ​មន្ទីរពេទ្យ​ គឺជា​ទារក​តូចមិនគ្រប់គីឡូ​ (​អាស្រ័យ​​ចំនួន​ស​ប្តា​ហ៍​ដែល​ពួក​គេ​នៅ​ក្នុង​ផ្ទៃ​)​។​ ទារក​​សម្រាល​មុន​ពេល​កំណត់​ ឬ​ទារក​កើត​មិន​គ្រប់​ទម្ងន់​មាន​ទំនាក់ទំនង​ជាមួយនឹង​ជំងឺ​ដ​ង្កា​ត់​នានា​ដូច​ជា​ ជំងឺ​ត្រៀម​ព្រាយ​ក្រឡាភ្លើង​ជាដើម​។10

​នៅ​ចន្លោះ​ឆ្នាំ​ ២០០០​ និង​ ២០១០​ អត្រា​មរណភាព​ទារក​ (​កុមារ​ដែល​មាន​អាយុ​ក្រោម​មួយ​ឆ្នាំ​)​ បាន​ធ្លាក់​ចុះ​​ពី​ ៩៥​ មក​ត្រឹម​ ៤៥​ ក្នុង​ចំនោម​ទារក​ដែល​កើត​ចំនួន​ ១,០០០​ នាក់​។11

​ជំងឺរបេង

​ប្រជាជន​កម្ពុជា​ប្រមាណ​ ១៣,០០០​ នាក់​ ស្លាប់​ដោយសារ​ជំងឺរបេង​ជា​រៀង​រាល់​ឆ្នាំ​។12​ ប្រទេស​នេះ​ហាក់​មានការ​​ថយ​ចុះ​នៃ​ការ​ឆ្លង​ជំងឺរបេងយ៉ាង​​សន្សឹមៗ។​ យ៉ាងណាមិញ​ នៅ​ក្នុង​ឆ្នាំ​ ២០១៣​ មាន​ករណី​​ឆ្លង​ចំនួន​ ៧៦៤​ ក្នុង​ចំនោម​មនុស្ស​ ១០០,០០០​ នាក់​ បើ​ធៀប​នឹង​ឆ្នាំ​ ១៩៩៥​ មាន​ចំនួន​ ១,៦៧០​ ករណី​ក្នុង​ចំនោម​ ១០០,០០០​ នាក់​។​13

​អង្គការ​សុខភាព​ពិភពលោក​ (WHO)​ ប៉ាន់​ប្រមាណ​ថា​ ជិត​ ៦៤​ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ ឬ​ប្រហែល​ជាង​ ៩.៥​ លាន​នាក់​ មាន​ផ្ទុក​បាក់តេរី​ជំងឺរបេង​។​ ពួក​គេ​ទាំងនេះ​ នៅ​មិន​ទាន់​ឈឺ​នៅឡើយ​ទេ​ ហើយ​ក៏​មិន​អាច​ចម្លងជំងឺ​នេះ​​បាន​ដែរ​។​ មួយ​ក្នុង​ចំនោម​ ១០​ករណី​នៃ​អ្នក​​ផ្ទុក​ជំងឺរបេង​ប៉ុណ្ណោះ ​​ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​ក្លាយទៅជា​អ្នកចម្លង​ជំងឺ​សកម្ម​​ ប៉ុន្តែ​តួលេខ​នេះ​ គឺ​​ខ្ពស់​ជាង​​សម្រាប់​ករណី​​អ្នក​មាន​​ជំងឺអេដស៍​,​ កង្វះ​អាហារូបត្ថម្ភ​ ឬ​ជំងឺ​ទឹកនោមផ្អែម​ ឬ​អ្នក​ជក់បារី​។​ ២/៣​ នៃ​អ្នក​កើត​ជំងឺរបេង​នឹង​ប្រឈម​នឹង​ការ​ស្លាប់​ ប្រសិនបើ​គ្មាន​ការ​ព្យាបាល​។14

​ជំងឺគ្រុនចាញ់​

​ប្រទេស​កម្ពុជា​បាន​អះអាង​ថា​ ជំងឺគ្រុនចាញ់​មាន​ចំនួន​ ២១,៣០៩​ ករណី​ ហើយ​​ចំនួន​អ្នក​ស្លាប់​​មាន​ ១២​ នាក់​នៅ​ក្នុង​ឆ្នាំ​ ២០១៣​។​15 ផល​ធៀប​ករណី​​លើ​​​​ ១,០០០​​​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចាប់ពី​ឆ្នាំ​ ២០០០​ ខណៈ​ចំនួន​នៃ​ការ​ស្លាប់​បាន​ថយ​ចុះ​យ៉ាង​គំហុក​ ពី​ជាង​ ៥០០​ នាក់​ក្នុង​ឆ្នាំ​ ២០០០​ មក​ត្រឹម​ ១២​ នាក់​ក្នុង​ឆ្នាំ​ ២០១៣​ ហើយ​ចំនួន​នេះ​នៅ​ដដែល​នៅ​ក្នុង​ឆ្នាំ​ ២០១៤​។16

​មួយ​ផ្នែក​ធំ​នៃ​ភាព​ជោគជ័យ​នេះ​ គឺ​ដោយសារតែ​ភាគច្រើននៃ​គ្រួសារ​ដែល​ងាយ​រង​គ្រោះ​​ ត្រូវ​បាន​ផ្តល់​​​ជូន​នូវ​មុង​ជ្រលក់​ថ្នាំ​។

​​ជា​អកុសល​ សម្ពាធ​ថ្មី​មួយ​នៃ​ជំងឺគ្រុនចាញ់​នោះ​គឺ​ ភាពស៊ាំ​​ដោយសារ​ការ​ប្រើប្រាស់​ថ្មាំ​ផ្សំ​ ដែល​កំពុង​តែ​មាន​គំរាមកំហែង​កើនឡើង​។​

ជំងឺ​ហ៊ី​វ​/​អេ​ដស៍​

កម្ម​វិ​ធី​ស្តី​ពី​ជំងឺ​ហ៊ីវ​/​អេដស៍​របស់អង្គការ​សហ​ប្រជាជាតិ​ (UNAIDS​)​ ប៉ាន់​ប្រមាណ​ថា​ នៅ​ក្នុង​ឆ្នាំ​ ២០១៣​ ប្រជាជន​ប្រមាណ​ ៧៥,០០០​ នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​​ នឹង​រស់នៅ​ជាមួយ​ជំងឺ​ហ៊ី​វ​ ​​ដែល​ ៧០,០០០​ នាក់​ក្នុង​ចំនោម​ពួកគេ​ ​មាន​អាយុ​ពី​​ ១៥ឆ្នាំ​ឡើងទៅ​​ ហើយ​ ៣៩,០០០​ នាក់​ក្នុង​ចំនោម​ពួក​គេ​ គឺជា​ស្ត្រី​។17​ អត្រា​ប្រេ​វ៉ាឡង់​នៃ​ជំងឺអេដស៍​នៅ​ក្នុង​ចំនោម​ប្រជាជន​មាន​អាយុ​ចន្លោះ​ពី​ ១៥​ ទៅ​ ៤៩​ ឆ្នាំ​ បាន​ធ្លាក់​ចុះ​ពី​ចំនួន​ខ្ពស់​ ២.៤​ ភាគរយ​ នៅ​ក្នុង​ឆ្នា​ ១៩៩៨​ មក​ត្រឹម​ចំនួនដែល​បាន​​ប៉ាន់ស្មាន​​​ ០.៧៤​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​ ២០១៣​។​18

​ចំនួន​អ្នក​ស្លាប់​នៃ​ជំងឺ​ហ៊ី​វ​/​អេ​ដស៍​ បាន​ធ្លាក់​ចុះ​ពី​ចំនួន​ប៉ាន់​ប្រមាណ​ ១៤,០០០​ នាក់​នៅ​ក្នុង​ឆ្នាំ​ ១៩៩៩19​ មកត្រឹម​​ ២,២០០​ នៅ​ក្នុង​ឆ្នាំ​ ២០១៣20​ ហើយ​ការ​ចម្លង​ថ្មី​ បាន​ធ្លាក់​ចុះ​ពី​ ៣,៥០០​នាក់​ នៅ​ក្នុង​ឆ្នាំ​ ២០០៥​ មក​ ១,៣០០​ នាក់​នៅ​ក្នុង​ឆ្នាំ​ ២០១៣​។21​ នៅ​ក្នុង​ឆ្នាំ​ ២០១២​ ការ​ចម្លង​ថ្មី​ ៥០​ ភាគរយ​(៦៧៨​ នាក់​)​ ត្រូវ​បាន​ចម្លង​រវាង​ភេទ​ផ្ទុយ​គ្នា​, ២៩​ ភាគរយ​(៣៩៤​នាក់​)​ ចម្លង​ពី​ស្ត្រី​បម្រើសេវា​ផ្លូវភេទ,​ ១០​ ភាគរយ​ (១៣៦​ នាក់​)​ ចម្លង​ពី​ម្តាយ​ទៅ​កូន,​ ៩​ ភាគរយ​ (១២៥​ នាក់​)​ ក្រុម​អ្នក​ចាក់​ប​ញ្ជូ​ល​ថ្នាំ​ញៀន​ និង​ ១​ ភាគរយ​ (១៥​ នាក់​)​ ដោយ​ការ​រួម​ភេទ​រវាង​បុរស​ និង​បុរស​។​22

​ចំនួន​ស្ត្រី​បាន​កើនឡើង​ជាង​ពាក់កណ្តាល​នៃ​ចំនួន​អ្នក​​ដែល​មាន​ជំងឺ​ហ៊ី​វ​​សរុប​ ហើយ​​រាប់​ប​ញ្ជូ​ល​ទាំង​អ្នក​ដែលទើបនឹង​​ឆ្លង​ជំងឺ​ហ៊ី​វជា​ច្រើន​​ទៀត​។​23

​ប្រជាជន​ប្រមាណ​ ២៤០​ នាក់​នៅ​ក្នុងភូមិ​រកា​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ បាន​ឆ្លង​ជំងឺ​ហ៊ី​វ​នៅ​ក្នុង​ឆ្នាំ​ ២០១៤​ បន្ទាប់​ពី​គ្រូពេទ្យ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ម្នាក់​បាន​ប្រើប្រាស់​ម្ជុលចាក់​ថ្នាំ​ដែលប្រើរួច​។24

​ជំងឺគ្រុនផ្តាសាយបក្សី

​វីរុស​ផ្តាសាយ​បក្សី​ ត្រូវ​បាន​រក​ឃើញ​នៅ​នៅ​ក្នុង​ប​សុ​បក្សី​ក្នុងប្រទេស​កម្ពុជា​នៅ​ក្នុង​ខែ​ មក​រា​ ឆ្នាំ​ ២០០៤​ និង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខ្លួន​មនុស្ស​នៅ​ក្នុង​ខែ​ មក​រា​ ឆ្នាំ​២០០៥​។​25 ចាប់តាំងពី​​ពេលនោះ​មក​ ប្រទេស​នេះ​បាន​រាយការណ៍​ថា​ មាន​ករណី​មនុស្ស​ ៥៦​ នាក់​មាន​វីរុស​នេះ​ ៤៤​ នាក់​ក្នុង​ចំនោម​ពួក​គេ​មាន​អាយុ​ក្រោម​ ១៤​ឆ្នាំ​ ហើយ​ ៣៧​ នាក់ទៀត​​បាន​ស្លាប់​។​2627

​នៅ​ក្នុង​ឆ្នាំ​ ២០១៣​ មនុស្ស​ ២៦​ នាក់​ត្រូវ​បាន​អះអាង​ថា​បាន​ឆ្លង​វីរុស​នេះ​ ដែលនេះ​ជា​ចំនួន​ខ្ពស់​បំផុត​សម្រាប់​ប្រទេស​មួយ​ចំនួន​។​ មនុស្ស​ ១២​ នាក់​បាន​ស្លាប់​។28​ ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​នៅ​កម្ពុជា​ត្រូវ​បាន​រាយ​ការណ៍​ចុង​ក្រោយបង្អស់​ គឺ​នៅ​ក្នុង​ខែ​ មីនា​ ឆ្នាំ​ ២០១៤​។​29

​ជំងឺគ្រុនផ្តាសាយបក្សី​មាន​ចំនួន​ ១៦​ ប្រភេទ​ផ្សេង​គ្នា​ ដូច​ជា​ H5N1​ ជាដើម​។​ សម្ពាធ​ថ្មី​នេះ​ អាច​នឹង​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ជា​ច្រើន​។​ អង្គការ​ស្បៀងអាហារ​រ​ និង​កសិកម្ម​ (FAO)​ ជឿ​ជាក់​ថា​ វីរុស​ H5N1​ គឺ​ត្រូវ​បាន​ឆ្លង​ដល់​ប​សុ​បក្សី​កម្ពុជា​។​30

​បញ្ហា​ប្រឈម​សុខភាព​ផ្សេងទៀត

​បញ្ហា​នានា​ដែល​កំពុង​ប្រឈម​នៅ​កម្ពុជា​រួម​មាន​៖

  • ​​កង្វះ​អាហារូបត្ថម្ភ​​ -​ កុមារ​កម្ពុជា​ ១​ ភាគ​ ៣​ ក្រោម​អាយុ​ ៥​ ឆ្នាំ​ ទទួល​រង​​​ការ​លូតលាស់​តិចតួច​ដោយសារ​តែ​កង្វះ​អាហារ​ឧបត្ថម្ភ​​ បើ​ទោះជា​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ពី​ ៤០​ ភាគរយ​ នៅ​ក្នុង​ឆ្នាំ​ ២០១០​ ក៏​ដោយ​។​ របាយការណ៍​ឆ្នាំ​ ២០១៤​ មួយ​ ចេញដោយ​​ទិនានុប្បវត្តិ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៃ​គ្លីនិក​អាហារូបត្ថម្ភ ​(Asia​ Pacific​ Journal​ of​ Clinical​ Nutrition)​ បាន​ថ្លែង​ថា​ កង្វះ​អាហារូបត្ថម្ភ​ធ្វើ​អោយ​ប្រទេស​កម្ពុជា ​ចំនាយ​ច្រើន​ជាង​ ៤០០​ លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ និង​បណ្តាល​អោយ​មាន​ការ​​បាត់បង់​ជីវិត​កុមារ​​ ៦,០០០​ នាក់​ ​ក្នុង​មួយ​ឆ្នាំៗ​។​​31
  • ជំងឺ​រាគ​​រូស​ -​ អង្គការ​ UNICEF​ និយាយ​ថា​ កុមារ​កម្ពុជា​ ២,០០០​ នាក់​ បាត់បង់​ជីវិត​ជា​រៀង​រាល់​ឆ្នាំ​ ដោយសារ​តែ​ជំងឺ​រាគ​រូស​ដែល​អាច​បង្ការ​បាន​។​​32
  • ការ​ឆ្លង​មេរោគ​ផ្លូវដង្ហើម​ស្រួច​ស្រាវ​ -​ ជំងឺ​រលាក​ទងសួត​ គឺជា​មូលហេតុ​ដ៏​ខ្លាំង​ទី​៣​ ដែល​បណ្តាល​ឲ្យមាន​ការ​បាត់​បង់ជីវិត​កុមារ​ក្រោម​អាយុ​ ៥​ ឆ្នាំ​។​​33
  • ​ជំងឺគ្រុនឈាម​ -​ មាន​ ៥០២ ករណី​នៃ​ជំងឺគ្រុនឈាម​ នៅ​ក្នុង​រយៈពេល​ ១៦​ ស​ប្តា​ហ៍​ដំបូង​នៃ​ឆ្នាំ​ ២០១៥​ ដែល​ស្មើនឹង​កំណើន​ ៦៧​ ភាគរយ​ក្នុង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០១៤​។​34

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ២៣ ឧសភា ២០១៥

ទាក់ទងនឹងបញ្ហាសុខភាពជាអាទិភាព

ឯកសារយោង

  1. 1. Denise Hruby, “ការផ្លាស់ប្តូរថ្មីនៃវីរុស​ផ្តាសាយ​បក្សីនៅប្រទេសកម្ពុជា”។ កាសែតដឹខេមបូឌាដេលី, ចុះថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៤។https://www.cambodiadaily.com/archives/new-mutation-in-bird-flu-virus-in-cambodia-54896/
  2. 2. UNICEF. “អត្រាមរណភាពមាតាបានធ្លាក់ចុះស្ទើរតែពាក់កណ្តាល ចន្លោះឆ្នាំ ១៩៩០ និង ២០១៥”។ បច្ចុប្បន្នភាព ខែមេសា ឆ្នាំ២០១៦។ http://data.unicef.org/maternal-health/maternal-mortality
  3. 3. ដូចឯកសារយោងខាងដើម។
  4. 4. សែន ដាវីត និង Sarah Taguiam. “ការជម្រុញថ្មីសម្រាប់សុខភាពមាតា”។ កាសែតដឹភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៥។ http://www.phnompenhpost.com/new-push-maternal-health
  5. 5. ដូចឯកសារយោងខាងដើម។
  6. 6. ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨, រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
  7. 7. ដូចឯកសារយោងខាងដើម។
  8. 8. ដូចឯកសារយោងខាងដើម។
  9. 9. Laignee Barron. “ទម្ងន់ទារក​ដែល​ទើប​នឹង​កើត​ស្ថិត​នៅ​ក្នុង​កម្រិត​ប្រៀប​ធៀប​ទាប”។ កាសែតដឹភ្នំពេញប៉ុស្តិ៍, ចុះ​ថ្ងៃទី ២០ ខែ​ តុលា ឆ្នាំ ២០១៤។ http://www.phnompenhpost.com/national/newborns-weigh-comparably-low-levels
  10. 10. ដូចឯកសារយោងខាងដើម។
  11. 11. UNICEF. “សុខភាពកុមារ មាតា និងទារក និងអាហារូបត្ថម្ភ”។ បច្ចុប្បន្នភាព ខែមេសា ឆ្នាំ២០១៦។ http://www.unicef.org/cambodia/6.Maternal.pdf
  12. 12. USAID, “ជំងឺរបេង និងគ្រុនចាញ់”។ ចូលអានថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៥។ https://www.usaid.gov/cambodia/tuberculosis-and-malaria
  13. 13. Maria Wirth និង​ សែន​ ដាវីត. “ករណីជំងឺរបេងបានថយចុះប្រមាណ ៣៥ ភាគរយ”។ កាសែតដឹភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៤។ http://www.phnompenhpost.com/national/about-35-tb-cases-%E2%80%98missed%E2%80%99
  14. 14. ដូចឯកសារយោងខាងដើម។
  15. 15. WHO. ទិន្នន័យព័ត៌មានតាមប្រទេស. “ការស្លាប់ និងផលប៉ះពាល់នៃជំងឺ”។ ចូលអានថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៥។ http://www.who.int/malaria/publications/country-profiles/profile_khm_en.pdf?ua=1
  16. 16. ហ៊្សូមបឺ ផីតធឺរ. “របាយការណ៍រដ្ឋាភិបាលមិនមានការកើនឡើងប្រឆាំងនឹងការស្លាប់ដោយសារជំងឺគ្រុនចាញ់”។ កាសែតដឹខេមបូឌាដេលី​, ចុះថ្ងៃទី ២៩ ខែ មករា ឆ្នាំ​២០១៥។ https://www.cambodiadaily.com/archives/govt-reports-no-gains-against-malaria-deaths-76909/
  17. 17. UNAIDS. “ការប៉ាន់ប្រមាណនៃជំងឺ HIV និងអេដស៍ (២០១៥)”។ ចូលអានថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៥។ http://www.unaids.org/en/regionscountries/countries/cambodia
  18. 18. KHANA. “ជំងឺអេដស៍នៅប្រទេសកម្ពុជា”។ ចូលអាននៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៥។ https://khana.org.kh/health-information-about-hiv/ 
  19. 19. Index mundi. “ប្រជាសាស្ត្រ៖ ការស្លាប់នៃជំងឺ HIV/អេដស៍”។ ចូលអានថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៥។ http://www.indexmundi.com/g/g.aspx?c=cb&v=37
  20. 20. KHANA. “ជំងឺអេដស៍នៅប្រទេសកម្ពុជា”។ https://khana.org.kh/health-information-about-hiv/
  21. 21. ដូចឯកសារយោងខាងដើម។
  22. 22. ឆេក. “ជំងឺ HIV/អេដស៍នៅក្នុងប្រទេសកម្ពុជា”។ ចូលអានថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៥។ http://www.checcambodia.org/
  23. 23. ដូចឯកសារយោងខាងដើម។
  24. 24. គណៈកម្មការសម្របសម្រួលប្រយុទ្ធនឹងជំងឺអេដស៍, “ស្ថានភាពប្រជាជនរស់នៅជាមួយវីវុសហ៊ីវ និងជំងឺអេដស៍នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង”។ ចូលអានថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៥។ http://www.hacccambodia.org/view_news.php?id=574
  25. 25. Nature. “WEB Focus – បន្ទាត់ពេលវេលានៃជំងឺផ្តាសាយបក្សី”. http://www.nature.com/nature/focus/avianflu/timeline.html
  26. 26. ‘នាយករដ្ឋមន្ត្រី៖ ប្រទេសកម្ពុជាត្រូវការសកម្មភាពបន្ថែមដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយបក្សី’, សារព័ត៌មានស៊ិនហ័រ, ចុះថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៤។ ចូលអានថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៥។ http://www.shanghaidaily.com/article/article_xinhua.aspx?id=209230
  27. 27. Robert Carmichael. ‘ការដោះស្រាយជាមួយជំងឺគ្រុនផ្តាសាយបក្សី, ប្រជាជនកម្ពុជាជាច្រើនរងចាំសម្រាប់សំណង’។ សារព័ត៌មាន Deutche Welle, ចុះថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៤។ http://www.dw.com/en/grappling-with-avian-flu-cambodians-wait-for-compensation/a-17528155
  28. 28. Denise Hruby. “ការផ្លាស់ប្តូរថ្មីនៃវីរុស​ផ្តាសាយ​បក្សីនៅប្រទេសកម្ពុជា”។ កាសែតដឹខេមបូឌាដេលី, ចុះថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៤។ https://www.cambodiadaily.com/archives/new-mutation-in-bird-flu-virus-in-cambodia-54896/
  29. 29. The Poultry Site. “ព័ត៌មានថ្មីៗអំពីផ្តាសាយបក្សី”។ ចូលអានថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៥។ https://thepoultrysite.com/bird-flu/bird-flu-news.php?country=kh
  30. 30. Robert Carmichael. “កិច្ចខិតខំប្រឹងប្រែងអន្តរជាតិកំពុងដំណើរការដើម្បីគ្រប់គ្រងផ្តាសាយបក្សីនៅក្នុងប្រទេសកម្ពុជា.”។ វីអូអេ, ចុះថ្ងៃទី​ ២១ ខែ មិនា ឆ្នាំ ២០១៤។ http://www.voanews.com/a/international-efforts-underway-to-control-bird-flu-in-cambodia/1876060.html
  31. 31. ប៉ិច សុធារី. “អង្គការសហប្រជាជាតិ៖ ការកង្វះអាហារូបត្ថម្ភនៅតែកើតមាន.” កាសែតដឹភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៥។ http://www.phnompenhpost.com/national/malnutrition-still-endemic-un
  32. 32. Laignee Barron. ‘‘របាយការណ៍៖ ទឹកស្អាតនឹងអាចឱ្យកុមារបន្តទៅសាលារៀន’’។ កាសែតដឹភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០១៤។http://www.phnompenhpost.com/national/clean-water-keeping-kids-school-report
  33. 33. Ly, N., Email, R. T., Mishra, N., Sameroff, S., Jain,, K., Rachmat,, A., . . . Lipkin, W. I. (ចេញផ្សាយថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៤). ការវិភាគពហុគុណ PCR នៃចង្កោមនានានៃការឆ្លងមេរោគរលាកផ្លូវដង្ហើមមិនអាចពន្យល់បាននៅក្នុងប្រទេសកម្ពុជា។ Virology Journal 11:224. DOI: 10.1186/s12985-014-0224-x។ http://virologyj.biomedcentral.com/articles/10.1186/s12985-014-0224-x
  34. 34. Sean Teehan និងតាំង វីដា. ‘‘រដ្ឋាភិបាល៖ ការសិក្សាពីជំងឺគ្រុនឈាម’’។ កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៥។http://www.phnompenhpost.com/national/dengue-cases-govt
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mgjMk
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!