
កម្មករ នៃរថយន្តដឹកប្រេង Volkswagen ១៧-២១០ កំពុងបញ្ចូលប្រេងឥន្ធនៈសម្រាប់ជើងហោះហើរ TAM Airlines លេខ A320។ រូបភាព ថតដោយ Deni Williams កាលពីថ្ងៃទី២៣ ខែវិច្ជិកាឆ្នាំ២០១៣។ក្រោមអាជ្ញាប័ណ្ណ៖ CC BY 2.0
បើទោះបីជាមានរបកកំហើញប្រេងនៅលើដីគោកនិងដែនសមុទ្រក្នុងប្រទេសក៏ដោយ កម្ពុជាមិនអាចផលិតប្រេងបានឡើយ និងបាននាំចូលប្រេងពីប្រទេសវៀតណាម ថៃនិងសិង្ហបុរី។1
សមាគមរថយន្តដឹកជញ្ជូនកម្ពុជា (CAMTA) គ្រប់គ្រងជាង៧០ភាគរយនៃការដឹកជញ្ជូនប្រេងទូទាំងប្រទេស។2 សមាគមនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ និងបានចុះបញ្ជីជាផ្លូវការព្រមទាំងទទួលស្គាល់ដោយក្រសួងមហាផ្ទៃថាជាភ្នាក់ងារដឹកជញ្ជូនស្របច្បាប់នៅកម្ពុជា។ សមាគមនេះមានក្រុមហ៊ុនរថយន្តដឹកជញ្ជូនចំនួន ១៦ គ្រឿងនិងរថយន្តដឹកជញ្ជូនខ្នាតធំសរុបចំនួន៦០៤គ្រឿង ស្មើរនឹងសមត្ថភាពដឹកជញ្ជូនចំនួន១៨០៣០តោនក្នុងមួយថ្ងៃ។3
ធ្វើបច្ចុប្បន្នភាពចុងក្រោយនៅខែកក្កដា ឆ្នាំ២០១៥
ឯកសារយោង
- 1. ចាន់ មុយហុង “ការនាំចូលប្រេងនៅកម្ពុជាបានថយចុះ ២.២ ភាគរយ”.ការសែតភ្នំពេញប៉ុស្តិ៍.ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៣.http://www.phnompenhpost.com/business/cambodian-oil-imports-decrease-22-cent
- 2. បុគ្គលិកការសែតភ្នំពេញប៉ុស្តិ៍. “ក្រុមហ៊ុនរថយន្តដឹកជញ្ជូនរួបរួមគ្នា”. កាសែតភ្នំពេញប៉ុស្តិ៍.ថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០០៤. http://www.phnompenhpost.com/national/trucking-companies-unite
- 3. ដូចខាងដើម