លទ្ធកម្ម

“បញ្ឈប់អំពើពុករលួយ ចាប់ផ្តើមពីខ្លួនយើង" (ពាក្យស្លោក នៅលើបដា បាតដៃស្អាតស្អំ) ខេត្តក្រចេះ ប្រទេសកម្ពុជា។” រូបថត ថតដោយ World Bank Photo Collection កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ  Attribution-NonCommercial-NoDerivs 2.0 Generic

“បញ្ឈប់អំពើពុករលួយ ចាប់ផ្តើមពីខ្លួនយើង” (ពាក្យស្លោក នៅលើបដា បាតដៃស្អាតស្អំ) ខេត្តក្រចេះ ប្រទេសកម្ពុជា។” រូបថត ថតដោយ World Bank Photo Collection កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

នៅប្រទេសកម្ពុជា រាល់សកម្មភាពទិញទំនិញ សាងសង់ ជួសជុល ការជួលសេវានិងការប្រឹក្សា ដោយរាជរដ្ឋាភិបាល បណ្តាក្រសួង និងទីភ្នាក់រាជរដ្ឋាភិបាល ត្រូវធ្វើឡើង ស្របតាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២។1  នីតិវិធី សម្រាប់ វិធីសាស្ត្រដោយឡែក នៃលទ្ធកម្មសាធារណៈ ត្រូវបានប្បញ្ញត្តិនៅក្នុងអនុក្រឹត្យស្តីពី លទ្ធកម្មសាធារណៈ ឆ្នាំ២០០៦។ លទ្ធកម្មសាធារណៈ មានទិសដៅធានាថា ចំណាយ របស់រដ្ឋត្រូវបានគ្រប់គ្រងដោយមានប្រសិទ្ធភាព និងប្រសិទ្ធផល និងត្រូវបានត្រួត ពិនិត្យដោយដំណើរការប្រកបដោយ តម្លាភាព យុត្តិធម៌ និង សំចៃពេលវេលា។2   

លទ្ធកម្មសាធារណៈ អាចធ្វើឡើងតាមវិធីសាស្ត្រផ្សេងៗពីគ្នា។ វិធីសាស្ត្រនៃលទ្ធកម្មសាធារណៈ  ត្រូវចាត់ថ្នាក់ជា៖

  • ការដេញថ្លៃដោយការប្រកួតប្រជែងអន្តរជាតិ
  • ការដេញថ្លៃដោយការប្រកួតប្រជែងក្នុងស្រុក
  • ការប្រឹក្សាតម្លៃ និង
  • ការស្ទង់តម្លៃ។3  

ដូច្នេះ គ្រប់លទ្ធកម្មទាំងអស់ ត្រូវធ្វើឡើងតាមវិធីសាស្ត្រណាមួយ ក្នុងចំណោមពិធីសាស្ត្រខាងលើនេះ។ តម្លៃអប្បបរមាសម្រាប់ការដេញថ្លៃ ប្រភពធនធាន (សេវា និង ទំនិញ) ក្នុងស្រុក និងសមត្ថភាពបច្ចេកទេស គឺជាកត្តាកំណត់អីពីការអនុវត្តវិធីសាស្ត្រនីមួយៗនៃលទ្ធកម្មសាធារណៈ។4  

តម្លៃសម្រាប់វិធីសាស្ត្រនីមួយៗនៃលទ្ធកម្មសាធារណៈ មានការប្រែរប្រួល ពីរដ្ឋបាលថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឧទាហរណ៍ ខណៈដែលតម្លៃលើការដេញថ្លៃដោយការប្រកួតប្រជែងជាអន្តរជាតិ នៅតាមបណ្តាក្រសួង រាជធានី ខេត្ត និងស្ថាប័នសាធារណៈដទៃទៀត ត្រូវមានចាប់ពី ៥ ប៊ីលានរៀល តម្លៃការដេញថ្លៃដោយប្រើវិធីសាស្ត្រដូចគ្នា នៅរដ្ឋបាល ក្រុង ស្រុក និងខណ្ឌ គឺទាបជាង ចាប់ពី ២ប៊ីលានរៀល។5   នៅក្នុងក្របខណ្ឌនៃតម្លៃដេញថ្លៃ ច្បាប់ ហាមឃាត់រាល់ការអង្កន់តម្លៃដេញថ្លៃ ជាចំណែកតូចៗ ដើម្បីជៀសវាងការអនុវត្តវិធីសាស្ត្រពាក់ព័ន្ធនៃលទ្ធកម្មសាធារណៈ ដោយមានជាទណ្ឌកម្ម។6 

រាល់លទ្ធកម្មសាធារណៈ ត្រូវរៀបចំដោយ គណៈកម្មាធិការលទ្ធកម្មសាធារណៈ នៅតាមស្ថាប័នអនុវត្តលទ្ធកម្មសាធារណៈ។ ស្ថាប័នអនុវត្តលទ្ធកម្មសាធារណៈ រួមមាន ក្រសួងរដ្ឋាភិបាល ស្ថាប័នជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ និងរដ្ឋបាលក្រោមជាតិ។ ទោះបីជាយ៉ាងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាស្ថាប័នមានសមត្ថកិច្ច គ្រប់គ្រងលទ្ធកម្មសាធារណៈ។ រាល់សកម្មភាពនៃលទ្ធកម្មសាធារណៈ ត្រូវឆ្លងសវនកម្ម និងអធិការកិច្ច នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ7 

អង្គភាពអនុវត្តលទ្ធកម្ម នៃស្ថាប័នពាក់ព័ន្ធ ត្រូវប្រកាសផ្សាយព័ត៌មានអំពីការដេញថ្លៃ ជាសាធារណៈ។8  ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១១មក ព័ត៌មានស្តីពីការដេញថ្លៃដោយការប្រកួតប្រជែងជាអន្តរជាតិ និងការដេញថ្លៃដោយការប្រកួតប្រជែងក្នុងស្រុក ត្រូវបានប្រកាសផ្សាយនៅលើគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ9  សេចក្តីប្រកាសព័ត៌មានអំពីការដេញថ្លៃ នៅក្រោមគម្រោងរបស់ ឃុំ-សង្កាត់ អាចរកមើលបាននៅលើគេហទំព័ររបស់ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប)។ ព័ត៌មានទាំងនេះ ក៏អាចរកបាននៅតាមបណ្តាក្រសួងនិងស្ថាប័នរដ្ឋ ដូចជាគេហទំព័ររបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន និង ច្រកចេញចូលតែមួយ

បណ្តឹងអំពីភាពមិនប្រក្រតីនៃការដេញថ្លៃ ដោយបុគ្គល និងក្រុមហ៊ុនចូលរួមដេញថ្លៃ អាចធ្វើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់គោលបំណងសវនកម្ម និងអធិការកិច្ច។10   ក្នុងករណីមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ក្រសួង បណ្តឹងអាចធ្វើឡើងនៅចំពោះមុខ អង្គភាពប្រឆាំងអំពើពុករលួយ ឬ ដោយផ្ទាល់ទៅតុលាការ។ បន្ទាប់ពីបានទទួលបណ្តឹង  ប្រធាន អនុប្រធាន និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ បំពេញតួនាទីភារកិច្ចជានគរបាលយុត្តិធម៌ ដោយបើកការស៊ើបអង្កេតលើបណ្តឹង និងបញ្ជូនរបាយការណ៍ស្តីពីការស៊ើបអង្កេតនោះ ទៅព្រះរាជអាជ្ញា និងតុលាការ។11 

ភាពមិនប្រក្រតីនៃលទ្ធកម្មសាធារណៈ កើតមានជាធម្មតាជាមួយនឹងក្រសួង និងស្ថាប័ន រដ្ឋ។ បើទោះជាប្រទេសកម្ពុជា មានច្បាប់តឹងតែងស្តីពីលទ្ធកម្មសាធារណៈ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងក្រមព្រហ្មទណ្ឌ យូរមកហើយក៏ដោយ វាហាក់បីដូចជាមិនមានចំណាត់ការជាក់លាក់ណាមួយ ប្រឆាំងនឹងការអនុវត្តមិនត្រឹមត្រូវនៅឡើងទេ។ ឧទាហរណ៍ អង្គភាពរដ្ឋចំនួនបី រួមមានអគ្គនាយកដ្ឋានប្រៃសណីយ៍នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រៃសណីយ៍កម្ពុជា និងកំពង់ផែរស្វយ័តភ្នំពេញ ជាប់សង្ស័យពីការអនុវត្តមិនត្រឹមត្រូវ តាមនីតិវិធីនៃលទ្ធកម្មសាធារណៈ។12 នៅក្នុងបណ្តា ភាពមិនប្រក្រតីដែលត្រូវបានរាយការណ៍ ករណីរបស់ក្រសួងសុខាភិបាល បានទាក់ទាញការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ យ៉ាងខ្លាំង។13

ទាក់ទងនឹងលទ្ធកម្ម

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១១២/០០៤ ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១២។ ចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៥។ http://www.mef.gov.kh/old/procurement/documents/6-procurement_law_color_version.pdf
  2. 2. ដូចខាងដើម, មាត្រា១ ។
  3. 3. អនុក្រឹត្យស្តីពីលទ្ធកម្មសាធារណៈ លេខ ១០៥ ចុះថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០០៦។
  4. 4. ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (២០១០), មាត្រា៤។
  5. 5. ប្រកាស ស្តីពីទំហំសាច់ប្រាក់សម្រាប់អនុវត្តវិធីសាស្រ្តលទ្ធកម្ម លេខ ១៨៦៦ ចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៤។
  6. 6. ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (២០១០), មាត្រា៣៣។
  7. 7. ដូចខាងដើម, មាត្រា៥២ ។
  8. 8. ដូចខាងដើម, មាត្រា៣៨។
  9. 9. សេចក្តីជូនដំណឹង ស្តីពីសេចក្តីប្រកាសព័ត៌មានលទ្ធកម្មសាធារណៈ នៅលើគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ០០២ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១១ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
  10. 10. ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (២០១០), មាត្រា៦៣។
  11. 11. ដូចខាងដើម, មាត្រា២២ ។
  12. 12. សេក ឧត្តម. “អង្គភាពប្រឆាំងអំពើពុករលួយ ចោទប្រកាន់អង្គភាពរដ្ឋចំនួន ៣ អំពីការអនុវត្តមិនត្រឹមត្រូវ.” ឌឺ ខេមបូឌា ដេលី ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៥។ https://www.cambodiadaily.com/news/acu-accuses-three-state-bodies-of-malpractice-94339/
  13. 13. Daniel Pye. “ការស៊ើបអង្កេតរបស់អង្គការមូលនិធិសកល ទទួលបានកិច្ចប្រតិបត្តិការតិចតួច.” ភ្នំពេញប៉ុស្តិ៍. ចុះថ្ងៃទី ២ ខែមករា ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៥។ http://www.phnompenhpost.com/national/global-fund%E2%80%99s-probe-saw-little-cooperation . គុជ ណារ៉េន. “អង្គភាពប្រឆាំងអំពើពុករលួយជម្រុញក្រសួងសុខាភិបាល ឱ្យអនុវត្តតឹងរឹង.” ឌឺ ខេមបូឌា ដេលី . ចុះថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៥។ ចូលអាននៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៥។ https://www.cambodiadaily.com/news/acu-urges-tighter-health-ministry-practices-90912/
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6pWCX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!