ប្រព័ន្ធរដ្ឋាភិបាល

ទាហាន អ៊ុន តាក់ មកពីប្រទេសឥណ្ឌា កំពុងដើរល្បាតនៅតាមដងផ្លូវ ក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជា នាថ្ងៃទី២នៃការបោះឆ្នោតជាតិ។ រូបភាព ថតដោយ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុន តាក់) កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ១៩៩៣។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial-NoDerivs 2.0 Generic

ទាហាន អ៊ុន តាក់ មកពីប្រទេសឥណ្ឌា កំពុងដើរល្បាតនៅតាមដងផ្លូវ ក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជា នាថ្ងៃទី២នៃការបោះឆ្នោតជាតិ។ រូបភាព ថតដោយ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុន តាក់) កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ១៩៩៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ប្រទេស​កម្ពុជា​ បាន​ទទួល​មរតក​នៃ​ប្រព័ន្ធ​ច្បាប់​ និង​នយោបាយ​ និង​រដ្ឋបាល​សាធារណៈ​ ពី​ប្រទេស​បារាំង​។​ព្រះរាជាណាចក្រ​មួយ​នេះ​ ស្ថិត​នៅ​ក្រោយ​អាណាព្យាបាល​បារាំង​នៅ​ឆ្នាំ​១៨៦៣​ និង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​អាណានិគមនិយម​បារាំង​ នៅ​ឆ្នាំ​១៨៨៤​។​ នៅ​ទី​ ៩​ ខែវិច្ឆិកា​ ឆ្នាំ​១៩៥៣​ ប្រទេស​នេះ​ ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​បារាំង​។​ បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​ ប្រកាន់​យក​ប្រព័ន្ធ​ច្បាប់​ស៊ី​វិល​ (​មើលច្បាប់​ និង​តុលាការ)​ និង​ប្រព័ន្ធ​រដ្ឋបាល​ តាម​បែប​បារាំង​។​

​ព្រះរាជាណាចក្រ​កម្ពុជា​ គឺជា​រដ្ឋ​មិន​អាច​បំបែក​បាន​។​1  យោង​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ គោលការណ៍​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ​ និង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ កំណត់​ឲ្យ​ប្រព័ន្ធ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​។​2  ខណៈ​ដែល​ ព្រះមហាក្សត្រ ទ្រង់​គ្រង​រាជសម្បត្តិ​ ប៉ុន្តែ​មិន​កាន់​អំណាច3​  សិទ្ធិ​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​4   ត្រូវ​បាន​ទទួលស្គាល់​ និង​ការពារ​ ហើយ​គណបក្ស​នយោបាយ​  ត្រូវ​បាន​ជម្រុញ​ឲ្យ​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាន់តែ​ច្រើន​5។​ 

អំណាច​គ្រប់គ្រង​រដ្ឋ​ ត្រូវ​បាន​បែងចែក​ដាច់​ពី​គ្នា​ជា​ អំណាចនីតិប្បញ្ញត្តិ​ អំណាចនីតិប្រតិបត្តិ​ និង​អំណាចតុលាការ​។​ យោង​ទៅ​តាម​មាត្រា​ ៥១​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​  រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​អង្គ​នីតិប្រតិបត្តិ​ និង​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​អន្តរាគមន៍​ចូល​ក្នុង​កិច្ចការ​របស់​តុលាការ​។​ យ៉ាងណាមិញ​ មិន​មានការ​បែងចែក​មុខងារ​ដាច់​ស្រឡះ​ រវាង​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​ និង​សមាជិក​នៃ​រដ្ឋសភា​ទេ​។6​  ក្នុង​ន័យ​នេះ​ សមាជិក​នៃ​រដ្ឋសភា​ ក៏​អាច​ជា​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​ ដែល​ជា​ស្ថាប័ន​មាន​អំណាច​បំផុត​នៃ​អង្គ​នីតិប្រតិបត្តិ​ផង​ដែរ​។​ 

អំណាច​ទាំងអស់​ ជា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ប៉ុន្តែ​ ពួក​គេ​អនុវត្ត​អំណាច​ទាំងនេះ​តាម​រយៈ​រដ្ឋសភា​ ព្រឹទ្ធសភា​ រាជ​រដ្ឋ​ភិ​បាល​ និង​សាលា​ជម្រះក្តី​។​7  ប្រជាពលរដ្ឋ​ បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដោយ​ផ្ទាល់​ នៅ​រៀង​រាល់​៥​ឆ្នាំ8​  និង​សមាជិក​ព្រឹទ្ធសភា​ ដោយ​ប្រយោល​ នៅ​រៀង​រាល់​៦​ឆ្នាំ​9  ចំណែកឯ​គណៈរដ្ឋមន្ត្រី​ត្រូវ​ទទួល​ការ​គាំទ្រ​ពី​រដ្ឋសភា10​  តាម​រយៈ​ការ​បោះ​ឆ្នោត​ទុកចិត្ត​។​ តាម​រយៈ​សំណើ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម11​  ចៅក្រម​ និង​ព្រះរាជអាជ្ញា​ ត្រូវ​បាន​តែងតាំង​ ព្យួរ​ និង​ បញ្ឈប់​មុខងារ​ ដោយ​ព្រះមហាក្សត្រ​ 12។​

នៅ​រៀង​រាល់​ប្រាំ​ឆ្នាំ​ម្តង​ ប្រជាពលរដ្ឋ​ខ្មែរ​ នឹង​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​របស់​ពួក​គេ​ ដោយ​ផ្ទាល់​ ឬ​មិន​ផ្ទាល់​ សម្រាប់​រដ្ឋាភិបាល​មូលដ្ឋាន​។​ អាស្រ័យ​ទៅ​តាម​ការ​គ្រប់គ្រង​តាម​បែប​វិមជ្ឈការ​ ឬ​វិ​សហ​មជ្ឈការ​ រដ្ឋាភិបាល​មូលដ្ឋាន​មាន​ស្វ័យភាព​ខាង​រដ្ឋបាល​ក្នុង​កម្រិត​មួយ​ពី​រដ្ឋាភិបាល​ជាតិ​ ប៉ុន្តែ​រដ្ឋាភិបាល​មូលដ្ឋាន​ នៅ​តែ​ពឹងផ្អែក​លើ​រដ្ឋាភិបាល​ជាតិ​ នៅ​ក្រោម​ក្រប​ខណ្ឌ​នៃ​បណ្តាញ​ និង​ធនធាន​ហិរញ្ញវត្ថុ​ (​មើល​ ការ​គ្រប់គ្រង)​។​

រដ្ឋាភិបាលជាតិ ត្រួតពិនិត្យ រដ្ឋាភិបាលមូលដ្ឋាន តាមរយៈក្របខណ្ឌច្បាប់និងស្ថាប័ន។13  បទ​ប្បញ្ញត្តិ​ណា​ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល​ ក្រសួង​ និង​ស្ថាប័ន​ជាតិ​ មាន​ឋានានុក្រម​ខ្ពស់​ជាង​បទ​ប្បញ្ញត្តិ​ចេញ​ដោយ​រដ្ឋបាល​ដែនដី​។​ ម្យ៉ាងទៀត​ ក្រសួង​ និង​ស្ថាប័ន​ជាតិ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​បន្ថែម​ នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ក្រោម​រូបភាព​ជា​ មន្ទីរ​ និង​សាខា​ នៅ​រាជធានី​ និង​តាម​បណ្តា​ខេត្ត​ ស្រុក​ និង​ខណ្ឌ​ (​មើល​ ក្រសួង​ និង​ស្ថាប័នរដ្ឋ​)​។​  

ទាក់ទងនឹងប្រព័ន្ធរដ្ឋាភិបាល

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. រដ្ឋធម្មនុញ្ញ, មាត្រា៣។
  2. 2. រដ្ឋធម្មនុញ្ញ, មាត្រា១។
  3. 3. រដ្ឋធម្មនុញ្ញ, មាត្រា៧។
  4. 4. រដ្ឋធម្មនុញ្ញ, មាត្រា៣៦។
  5. 5. រដ្ឋធម្មនុញ្ញ, មាត្រា៥១ថ្មី។
  6. 6. រដ្ឋធម្មនុញ្ញ, មាត្រា៧៩។
  7. 7. រដ្ឋធម្មនុញ្ញ, មាត្រា៥១ថ្មី។
  8. 8. រដ្ឋធម្មនុញ្ញ, មាត្រា៧៦ និង មាត្រា ៧៨។
  9. 9. រដ្ឋធម្មនុញ្ញ, មាត្រា១០០ថ្មី និង មាត្រា ១០២ថ្មី។
  10. 10. រដ្ឋធម្មនុញ្ញ, មាត្រា១១៩ថ្មី។
  11. 11. ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៧ ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៤។ ទាញយកបានពី រដ្ឋសភា. “បញ្ជីច្បាប់៖ ច្បាប់នៅនីតិកាលទី៥.”។ ចូលអាននៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៥, http://www.national-assembly.org.kh/ViewLawFile.aspx?LawDID=456
  12. 12. ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៦ ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៤។ ទាញយកបានពី រដ្ឋសភា. “បញ្ជីច្បាប់៖ ច្បាប់នៅនីតិកាលទី៥”។ ចូលអាននៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៥, http://www.nac.org.kh/ViewLawFile.aspx?LawDID=455
  13. 13. រដ្ឋធម្មនុញ្ញ, មាត្រា១៤៥ថ្មី (មួយ) និង មាត្រា១៤៦ថ្មី (មួយ)។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YELj3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!