ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង

Bird eye view of a local market in Phnom Penh. Photo by Roberto Trombetta, taken on 8 May 2015. Photo licensed under  Creative Commons Attribution-NonCommercial 2.0 Generic

ឆ័ត្រចម្រុះពណ៌ក្នុងផ្សារក្នុងស្រុកមួយកន្លែង នៅរាជធានីភ្នំពេញ។ រូបភាព ថតដោយ Roberto Trombetta, ៨ ឧសភា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0

ការអភិវឌ្ឍ និងការគ្រប់គ្រងតំបន់ទីក្រុងរបស់ប្រទេសកម្ពុជា បានព្យាយាមរក្សាល្បឿន ជាមួយនឹងអត្រាដ៏លឿននៃនគរូបនីយកម្ម។ ទាំងនេះរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធឯកទេសនៅតាមទីក្រុង ដូចជា សេវាជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងចរាចរណ៍ និងយានយន្ត ការអនុវត្តច្បាប់ ទឹកនិងប្រព័ន្ធលូ និងការធ្វើផែនការទីក្រុង ជាដើម។

នៅឆ្នាំក្នុង២០១៣ ដង់ស៊ីតេប្រជាជនមានចំនួន ៨២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយប្រជាជននៅកម្ពុជាប្រមាណ ២១ ភាគរយ រស់នៅក្នុងតំបន់ទីក្រុង។ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា អត្រាប្រជាជនក្នុងទីក្រុងប្រចាំឆ្នាំ បានកើន ៣.៧ ភាគរយ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បើធៀបនឹងអត្រា ១.៣ ភាគរយ ប្រចាំឆ្នាំសម្រាប់តំបន់ជនបទ។1 ធនា​គារ​អភិវឌ្ឍន៍អាស៊ី (ADB) ធ្វើការប៉ាន់ប្រមាណថា ៣០ភាគរយ នៃប្រជាជនកម្ពុជា ១៨.៧ លាននាក់ នឹងរស់នៅតាមទីប្រជុំជន និងទីក្រុង នៅក្នុងឆ្នាំ២០២០។2

តំបន់ទីប្រជុំជនធំៗនៅកម្ពុជា មានដូចជា រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តព្រៃវែង និងខេត្តកំពង់ចាម។ នៅក្នុងឆ្នាំ២០១៣ ចំនួនប្រជាជននៅរាជធានីភ្នំពេញ (មិនរាប់បញ្ចូលខេត្តកណ្តាល) មានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេបំផុត ដែលមានចំនួន ២៤៦៨ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ​។ ខេត្តដែលមានដង់ស៊ីតេប្រជាជនខ្ពស់បន្ទាប់ មានខេត្តកណ្តាល (៣៤៣ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ) និងខេត្តតាកែវ (២៥៩ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ)។3

ជាទូទៅ កំណើនយ៉ាងលឿននៃប្រជាជនក្នុងទីប្រជុំជននៅទូទាំងប្រទេស បានបង្កើតឱ្យមានបញ្ហាប្រឈមមួយចំនួនដូចជា កង្វះហេដ្ឋារចនាសម្ព័ន្ធនិងសេវានៅទីប្រជុំជន ការកកស្ទះចរាចរណ៍និងកង្វះកន្លែងចតយានយន្ត កំណើនទឹកលិចនៅទីប្រជុំជន ការថយចុះកន្លែងសាធារណៈ ផលប៉ះពាល់បរិស្ថានអវិជ្ជមាន និងកង្វះនគរូបនីយកម្ម និងការធ្វើផែនការបញ្ចូលគ្នា។4

កំណើននេះ បង្ហាញពីបញ្ហាប្រឈមជាច្រើនផ្នែកនៃការគ្រប់គ្រង និងការអភិវឌ្ឍ រាប់ពីការផ្គត់ផ្គង់ទឹកស្អាត រហូតដល់ការដឹកជញ្ជូនសាធារណៈ។ ឧទាហរណ៍៖ ខណៈពេលដែល នៅក្នុងឆ្នាំ២០១២ ទឹកម៉ាស៊ីន អាចផ្គត់ផ្គង់ដល់អ្នករស់នៅទីក្រុងភ្នំពេញបាន ៨៥ភាគរយ ប៉ុន្តែការផ្គត់ផ្គង់ទឹកនៅទីប្រជុំជនក្រៅពីរាជធានី មានត្រឹមតែ ៥០ភាគរយ ប៉ុណ្ណោះ។5 គិតត្រឹមឆ្នាំ២០១៤ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានយល់ព្រមផ្ដល់ ១៦៩.២១ លានដុល្លារអាមេរិក សម្រាប់គម្រោងចំនួន២១ ស្តីពី “ទឹក និងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីប្រជុំជនផ្សេងទៀត” នៅក្នុងប្រទេសកម្ពុជា។6

កាលពីខែធ្នូ ឆ្នាំ២០១៥ ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុម័តផែនការមេថ្មីមួយ សម្រាប់គ្រប់គ្រងការអភិវឌ្ឍទីប្រជុំជន នៅក្នុងរាជធានី ក្នុងរយៈពេលពីរទសវត្សរ៍ (២០ឆ្នាំ) ខាងមុខ។7 ផែនការមេស្តីពីការប្រើប្រាស់ដីនៃសាលារាជធានីភ្នំពេញឆ្នាំ២០៣៥ នឹងបង្កើតតំបន់សម្រាប់ឧស្សាហកម្ម និងពាណិជ្ជកម្ម និងតំបន់សម្រាប់លំនៅឋាន និងការអភិរក្ស។

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ត្រូវបានស្រង់សម្តីថា ផែនការនេះ “មានគោលបំណងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ រួមទាំងផ្លូវថ្នល់ ប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត បឹង កំពង់ផែ ព្រលានយន្តហោះ សួនច្បារ និងទីធ្លាបៃតង គោលនយោបាយលំនៅដ្ឋាន … និងការអភិរក្សបេតិកភ័ណ្ឌក្នុងរាជធានី។” 8

សំណង់ និងក្រមប្រតិបត្តិ

ច្បាប់​ស្តីពីការអនុញ្ញាតការ​សាង​សង់ ​ដែលត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៩៧ នៅតែប្រើប្រាស់ក្នុងពេល​បច្ចុប្បន្ន​ ហើយធនាគារអភិវឌ្ឍន៍អាស៊ី លើកឡើង​ថា ​កង្វះ​នៃ​ការ​ប្តេ​ជ្ញា​ចិត្ត​ក្នុង​ការ​អនុម័ត​ផែន​ការថ្មីនៃការ​ប្រើ​ប្រាស់​ដី​ និង​ទំនាស់​ផលប្រយោជន៍ ​បង្ហាញ​ថា​ប្រទេស​កម្ពុជា​មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​នគរូបនីយកម្ម​ឆាប់​រហ័ស​នៃចំនួនប្រជាជន នៅឡើយទេ។9 បញ្ហានេះ​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ទៀត​នៃការគ្រប់គ្រង​នៅ​តាម​ទីប្រជុំជន​ដូចជា ​កង្វះ​នៃ​ក្រមប្រតិបត្តិអគ្គីភ័យស្តង់​ដា​រ​ ​ដែល​បាន​ប៉ះពាល់​ដល់​សមត្ថភាព​របស់​សេវាកម្ម​អគ្គីភ័យ​របស់​កម្ពុជា (តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​ជជុះ ​និង​ហួសសម័យ​) ក្នុងការភ្ជាប់​ទៅ​ប្រព័ន្ធ​ក្នុង​អគារ​ខ្ពស់​ថ្មីៗ​​។10 ភាគ​ច្រើន​នៃ​ភ្លើង​ឆេះនៅ​រាជ​ធានី​ភ្នំពេញ​ បណ្តាលមកពីបញ្ហាប្រព័ន្ធភ្លើង។11

ចរាចរណ៍​ និង​ការ​ចតយានយន្ត

កំណើន​យ៉ាង​ឆាប់​រហ័សនៃ​ទីក្រុង ​និង​កម្សោយនៃការធ្វើ​ផែនការ ​កំពុងធ្វើឱ្យ​បញ្ហា​ចរាចរណ៍ ​និង​ការចត​យានយន្ត​ផុស​ឡើង​។ ខណៈ​ពេល​ដែល ការអនុវត្ត​ល្អទាំង​បទ​ប្ប​ញ្ញ​ត្តិ​ ​និងទាំង​ឧស្សាហកម្ម​ ​ធ្វើ​ការតម្រូវឱ្យមានភាគរយយ៉ាងជាក់លាក់ក្នុង​ការ​ចតយានយន្ត​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ​ហើយការអនុលោម​តាម​ច្បាប់​ គឺអាស្រ័យលើ​អ្ន​​ក​អភិវឌ្ឍន៍​។ ​នៅ​ឆ្នាំ២០១៥ ម​ន្រ្តីរាជធានីភ្នំពេញ ​បាន​ប៉ាន់​ប្រមាណ​ថាមានយានជំនិះចំនួន ៤០០,០០០ គ្រឿង ហើយមាន​ម៉ូតូច្រើនជាង ១លានគ្រឿង បើកបរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ  ចំណែកឯការប៉ាន់ប្រមាណ​ផ្សេង​ទៀត ​បានលើកឡើងថាមានយានជំនិះប្រមាណ ៤០,០០០ គ្រឿង កើនឡើងនៅលើផ្លូវថ្នល់ទូទាំងប្រទេស ជារៀងរាល់ឆ្នាំ។12

ការ​គ្រប់​គ្រង​សំណល់

 យោងតាម អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​សំណល់រឹង​ឆ្នាំ១៩៩៩ ​ការគ្រប់គ្រង​សំណល់​ស្ថិត​ក្រោមដែន​សមត្ថកិច្ច​របស់​ ក្រសួង​បរិស្ថាន​ ចំណែកឯការ​ប្រមូល​ និង​ការចាក់ចោលសំណល់ គឺ​ជា​ទំនួល​ខុស​ត្រូវ របស់អាជ្ញាធរ​ខេត្ត​ ឬ ក្រុងនីមួយៗ។13 ​រាជធានី​ភ្នំពេញ​ ដែលជាតំបន់​ទីប្រជុំជន​ធំ​ជាង​គេ​របស់កម្ពុជា កំពុង​ប្រឈម​នឹង​​បញ្ហា​​សំណល់មួយ​ចំនួន៖ (១) កំណើន​ប្រជាជនកំពុងបង្កើន​សំពាធ​លើមធ្យោបាយ​ក្នុង​ការប្រមូល និងចាក់​ចោល​សំណល់ ​រួមមាន​កន្លែង​ចាក់​សំរាម ​និង​ការ​ដុតសំរាមដែលកំពុងមានស្រាប់ ជាដើម, (២) ការកើនឡើងនៃអ្នកមាន​ជីវភាព​មធ្យម ធ្វើឱ្យមានកំណើនសំណល់ផ្លាស្ទិកច្រើនជាសំណល់​សរីរាង្គ, (៣) ​មានក្រុមហ៊ុន​តែ​មួយគត់ ​ទទួលបាន​ផ្តល់​កិច្ច​សន្យា​ផ្តាច់​មុខ​រយៈពេល៤៧ឆ្នាំ​ ក្នុងឆ្នាំ២០០៤ ក្នុងការ​ចាក់ចោល​សំណល់។

ខណៈពេល​ដែល ​កាលពីដើមឆ្នាំ២០១៥ អាជ្ញាធរ​បាន​ប្រកាស​ពី​ការ​ពិនិត្យ​មើលឡើងវិញ​នៃ​កិច្ច​សន្យា​នេះ​ បន្ទាប់​ពី​មានបាតុកម្ម និង​ពាក្យ​ប​ណ្តឹ​ងនានា លើបញ្ហា​សំណល់គរឡើង ប៉ុន្តែមិនទាន់មានសេចក្តីប្រកាសពីលទ្ធផលនៃការត្រួតពិនិត្យ នៅឡើយទេ។14 រាជធានី​ភ្នំពេញ បញ្ចេញសំណល់ ១២០០15 តោន និង ១៦០០16តោន ក្នុង​មួយ​ថ្ងៃ នេះ​បើ​យោង​តាម​ប្រភពរដ្ឋា​ភិ​បាល ​និង​ក្រុម​ហ៊ុន​ម៉ៅការ ​ហើយសំណល់ទាំងនេះ​ ​ត្រូវ​បាន​ព្យាករណ៍​ថា ​នឹងមានច្រើន​ជាង ៣០០០ តោន​ក្នុង​មួយ​ថ្ងៃ ក្នុងឆ្នាំ២០៣០។ ​ការ​សិក្សា​ស្រាវជ្រាវ បាន​ព្យាករណ៍ថា ​កន្លែង​ចាក់​សំរាម​បច្ចុប្បន្ន​ របស់​រាជធានីភ្នំពេញ ​នឹង​ពេញក្នុងឆ្នាំ២០២០។17 18

អ្នកប្រើទូរស័ព្ទដៃ និងទូរស័ព្ទលើតុ ក្នុងចំណោមប្រជាជន ១០០នាក់ 17

២០១៣

២០១៤*

២០១៥*

២០១៦*

២០១៧*

២០១៨*

១៥៩.១៩

១៨៩.៨៦

២២៦.៤១

២៧០.០៥

៣២២.២៣

៣៨៤.៥០

* ប៉ាន់ប្រមាណដោយក្រសួងផែនការ

អ្នកប្រើប្រាស់អ៊ីនធើណិត (គិតជាលាន) 18

២០១៣

២០១៤*

២០១៥*

២០១៦*

២០១៧*

២០១៨*

៤.៣៣

៦.៩៣

១១.០៩

១៣.៤១

១៦.២៣

១៩.៦៤

* ប៉ាន់ប្រមាណដោយក្រសួងផែនការ

ចំនួនប្រជាជនក្នុងទីប្រជុំជន (http://data.worldbank.org/indicator/SP.URB.TOTL)

២០១០

២០១១

២០១២

២០១៣

២០១៤

២,៨៤៥,៤២៦

២,៩១៣,៨០៤

២,៩៨៦,៧៧១

៣,០៦៣,៨១៣

៣,១៤៤,៤១៤

បានធ្វើបច្ចុប្បន្នភាព៖ ២ វិច្ឆិកា ២០១៥

ឯកសារយោង

  1. 1. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. ២០១៣. “ការស្ទង់ចំនួនប្រជាជននៅកម្ពុជា ឆ្នាំ២០១៣.” ដកស្រង់ ៦ មិថុនា ២០១៥.​http://countryoffice.unfpa.org/cambodia/drive/CIPS_Report_English_Final.pdf.
  2. 2. ធនាគារអភិវឌ្ឍន៍អាស៊ី. ២០១២. “ប្រទេសកម្ពុជា៖ ការវាយតម្លៃវិស័យទីប្រជុំជន យុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវ.” ដកស្រង់ ២២ តុលា ២០១៥. www.adb.org/sites/default/files/institutional-document/33425/files/cam-urban-sector-asr.pdf
  3. 3. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. ២០១៣. “ការស្ទង់ចំនួនប្រជាជននៅកម្ពុជា ឆ្នាំ២០១៣.” ដកស្រង់ ៦ មិថុនា ២០១៥.​http://countryoffice.unfpa.org/cambodia/drive/CIPS_Report_English_Final.pdf.
  4. 4. UNFPA. “នគរូបនីយកម្ម និងទំនាក់ទំនងរបស់ខ្លួន ទៅនឹងបញ្ហាសេដ្ឋកិច្ចសង្គម និងបរិស្ថាន.” ដកស្រង់ ២១ តុលា ២០១៥. http://countryoffice.unfpa.org/cambodia/drive/Urbanizationreport(2015).pdf
  5. 5. ក្រសួងផែនការ. “ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨.” ដកស្រង់ ៨ មករា ២០១៥. www.mop.gov.kh/LinkClick.aspx?fileticket=XOvSGmpI4tE%3d&tabid=216&mid=705
  6. 6. ធនាគារអភិវឌ្ឍន៍អាស៊ី. ២០១៤. “ធនាគារអភិវឌ្ឍន៍អាស៊ី និងប្រទេសកម្ពុជា៖ សលាកប័ត្រព័ត៌មាន.” ដកស្រង់ ២២ តុលា ២០១៥. www.adb.org/sites/default/files/publication/27757/cam.pdf
  7. 7. គុច ណារ៉េន, ២០១៥. “ផែនការមេថ្មីនៃការប្រើប្រាស់ដីធ្លីក្នុងរាជធានីភ្នំពេញ ត្រូវបានអនុម័ត”, ខេមបូឌាដេលី, ១២ ធ្នូ ២០១៥.
  8. 8. ដូចលេខយោងខាងលើ។
  9. 9. Eddie Morton. “ធនាគារអភិវឌ្ឍន៍អាស៊ី៖ តម្រូវការការធ្វើផែនការទីប្រជុំជន.” ភ្នំពេញប៉ុស្តិ៍, ៣ កក្កដា ២០១៤. http://www.phnompenhpost.com/business/urban-planning-needed-adb
  10. 10. James Whitehead. “បើគ្មានការគ្រប់គ្រង ច្បាប់នៃការបង្ការអគ្គីភ័យនឹងផ្តល់នូវការការពារសុវត្ថិភាពបានតិចតួច.” ភ្នំពេញប៉ុស្តិ៍, ៦ សីហា ២០១៥. ដកស្រង់ ២២ តុលា ២០១៥. www.phnompenhpost.com/real-estate/without-regulations-fire-prevention-law-provides-little-safety
  11. 11. Will Jackson និង ផាក់ ស៊ាងលី. “នៅក្នុងអគ្គីភ័យ.” ភ្នំពេញប៉ុស្តិ៍, ៦ ធ្នូ ២០១៤. ដកស្រង់ ២២ តុលា ២០១៥. www.phnompenhpost.com/line-fire
  12. 12. Natalie Leung. “ផែនការចតយានយន្តឱ្យបានត្រឹមត្រូវ តាមមិនទាន់កំណើនសេដ្ឋកិច្ច.” ភ្នំពេញប៉ុស្តិ៍, ២២ តុលា ២០១៥. ដកស្រង់ ២២ តុលា ២០១៥. www.phnompenhpost.com/real-estate/proper-parking-plans-lag-behind-economic-growth
  13. 13. រាជរដ្ឋាភិបាលកម្ពុជា. “អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង.” ដកស្រង់ ២១ តុលា ២០១៥. www.cambodiainvestment.gov.kh/content/uploads/2011/09/Sub-Degree-36-on-Solid-Waste-Management_990427.pdf
  14. 14. ឆាយ ច័ន្ទនីដា. “សាលាក្រុងពិនិត្យមើលកិច្ចសន្យាក្រុមហ៊ុនស៊ីនទ្រី. ភ្នំពេញប៉ុស្តិ៍, ១២ កុម្ភៈ ២០១៥. ដកស្រង់ ២៣ តុលា ២០១៥. www.phnompenhpost.com/city-review-cintri-contract
  15. 15. Simon Henderson និង ឃួន ណារីម. “អង្គការមិនមែនរដ្ឋាភិបាល លើកយកបញ្ហាសំរាមឱ្យមានការផ្តោតអារម្មណ៍ កាន់តែខ្លាំង.” ខេមបូឌាដេលី, ៨ សីហា ២០១៥. www.cambodiadaily.com/news/ngo-brings-trash-problem-into-greater-focus-91206/
  16. 16. ក្រុមហ៊ុន ស៊ីនទ្រី លីមីតធីត. “ប្រតិបត្តិការ.” ដកស្រង់ ២៣ តុលា ២០១៥. http://www.cintri.com.kh/
  17. 17. Shaun Turton. “របាយការណ៍ស្តីពីវិបត្តិសំណល់ទីក្រុង.” ភ្នំពេញប៉ុស្តិ៍, ៨ សីហា ២០១៥. http://www.phnompenhpost.com/post-weekend/clock-ticking-citys-waste-crisis-reports
  18. 18. Simon Henderson និង ឃួន ណារីម. “អង្គការមិនមែនរដ្ឋាភិបាល លើកយកបញ្ហាសំរាមឱ្យមានការផ្តោតអារម្មណ៍ កាន់តែខ្លាំង.” ខេមបូឌាដេលី, ៨ សីហា ២០១៥. www.cambodiadaily.com/news/ngo-brings-trash-problem-into-greater-focus-91206/
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ukaLw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!