​ធនធាន​ទឹក​

ទឹកបាន​ដើរតួ​នាទី​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​នានា​នៃ​ប្រទេស​មួយ​។​ ទោះជា​យ៉ាងណា​ប្រទេស​កម្ពុជា​ពិតជា​មាន​ចំណង​ជាក់លាក់​ខ្លាំង​ទៅ​នឹង​អ្វី​ដែល​ត្រូវ​បាន​ហៅ​ មាស​ខៀវ​ ដូចដែល​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ប្រទេស​មួយ​ដែល​អំណោយទាន​ដ៏​ពិសិដ្ឋ​ ជា​ពិសេស​ធនធានទឹក​។​ ភ្នំ​គូលែន​នៃ​អតីត​ចក្រភព​ខ្មែរ​ មាន​ភាព​ល្បីល្បាញ​ដោយសារ​ទឹក​ដ៏​ពិសិដ្ឋ​ ហើយ​រាជធានី​អង្គរវត្ត​ ក៏​បាន​បង្ហាញ​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​ទំនើប​បំផុត​នៃ​សម័យ​នោះ​ផង​ដែរ​។​1

Net-fishing from anchored boats in Tonle Sap River, Cambodian 1999

ការបង់សំណាញ់នេសាទពីទូកដែលសំចតនៅទន្លេសាបនៃប្រទេសកម្ពុជា។ ថតដោយលោក Alan Morgan ។ រូបថតត្រូវបានថតនៅខែវិច្ឆិកា ឆ្នាំ ១៩៩៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ប្រជាជន​កម្ពុជា​ ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ទឹកសាប​ជា​ជាង​តំបន់ឆ្នេរ​សមុទ្រ​ ជា​ពិសេស​ជលផល​ទឹកសាប​ សម្រាប់​ទ្រទ្រង់​ដល់​ជីវភាព​រស់នៅ​ និង​សម្រាប់​ជា​ប្រភព​ប្រូតេអ៊ីន​ចម្បង​របស់​ពួក​គេ​ យ៉ាងណាមិញ​ក៏​ព្រោះតែ​អាកាសធាតុ​ត្រូពិច​របស់​ប្រទេស​នេះ​ វា​បាន​នាំ​ឱ្យ​មានការ​ឆ្លាស់គ្នា​នៃ​រដូវ​ខ្វះ​ទឹក​ និង​រដូវ​ទឹក​ច្រើន​ហួស​។

​ទន្លេមេគង្គ​ និង​ទន្លេសាប​មាន​សារៈសំខាន់​សម្រាប់​ប្រព័ន្ធ​ជលសា​ស្ដ្រ​កម្ពុជា​ ហើយ​វា​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ការ​ផ្គត់ផ្គង់​ប្រូតេអ៊ីន​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​តម្លៃ​ ២​ ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។​​2​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ វា​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ខណៈ​ពេល​ដែល​ចំនួន​ប្រជាជន​កំពុង​តែ​កើនឡើង​ ហើយ​តម្រូវការ​ទឹក​កំពុង​កើនឡើង​ជាមួយនឹង​កង្វះ​ការ​ការពារ​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​។​ កំណើនសេដ្ឋកិច្ច​បាន​នាំ​ឱ្យ​មាន​តម្រូវការ​ទឹក​ខ្លាំង​សម្រាប់​វិស័យ​ឧស្សាហកម្ម​ និង​កសិកម្ម​ ដែល​ធ្វើ​ឱ្យ​មានការ​ប្រកួតប្រជែង​រវាង​វិស័យ​ទាំងនេះ​ជាមួយនឹង​វិស័យ​ផ្សេង​ទៀត​ ហើយ​វា​កំពុង​តែ​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ទាំង​បរិមាណ​ និង​គុណភាព​ទឹក​។

ប្រទេស​កម្ពុជា​មាន​អត្រា​នៃ​ការ​ពឹងផ្អែក​កម្រិត​ ៧៤.៧​ ភាគរយ​ទៅ​លើ​ទឹកសាប​កកើត​ឡើង​វិញ​ ដែល​ចង្អុលបង្ហាញ​ថា​ ស្ទើរតែ​ ៣/៤​ នៃ​ទឹក​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​បាន​មក​ពី​ប្រទេស​ផ្សេង​ទៀត​ មាន​ដូច​ជា​ សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ ប្រជាមានិត​ឡាវ​ តាម​រយៈ​ទន្លេមេគង្គ​។​3 លំហូរ​រហូត​ដល់​ ៤៧១.៥១​ គីឡូ​ម៉ែត្រគូប​/​មួយ​ឆ្នាំ​ បាន​ហូរ​ចេញ​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម​តាម​រយៈ​ទន្លេមេគង្គ​ និង​ដៃ​របស់​វា​។​ នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ ភាព​ពឹងផ្អែក​យ៉ាង​ខ្លាំង​ជា​រួម​នៃ​បណ្តា​ប្រទេស​ទន្លេមេគង្គ​ និង​ភាព​រង​ផល​ប៉ះពាល់​របស់​ពួក​គេ​ ចំពោះ​សកម្មភាព​នានា​របស់​ប្រទេស​ជិតខាង​របស់​ពួក​គេ​ ជា​ពិសេស​សកម្មភាព​របស់​ប្រទេស​ខ្សែទឹក​ខាងលើ​។​ ទឹកសាប​ ភាគច្រើន​ត្រូវ​បាន​មក​ពី​ទឹកភ្លៀង​ធ្លាក់​ ខណៈ​ពេល​ដែល​តំបន់​ព្រៃ​ និង​ផ្ទៃ​រងទឹក​ភ្លៀង​ មាន​សារៈសំខាន់​សម្រាប់​ផលិតភាព​ និង​ភាព​ទៀងទាត់​របស់​វា​។​

​ជល​វប្បកម្ម​ ដែល​ត្រូវ​បាន​ទ្រទ្រង់​ដោយ​ដោយ​លំហូរ​ទឹកសាប​គ្រប់គ្រាន់​ និង​គ្មាន​ជាតិពុល​ពី​ខ្សែទឹក​ខាងលើ​ គឺជា​សសរស្តម្ភ​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។4 មានការ​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន​ ដោយ​ផល​ត្រី​ដែល​ ផលិត​បាន​តាម​រយៈ​ជលវប្បកម្ម​នៅ​ក្នុង​ឆ្នាំ​២០១៤​ មាន​ចំនួន​ ១២០.៥៥​ តោន​ ដែល​ជា​ចំនួន​ពីរ​ដង​នៃ​តួលេខ​ឆ្នាំ​ ២០១០​។5

​កំន​ល្បាប់​

តុល្យភាព​នៃ​កំន​ល្បាប់​នៅ​ក្នុង​បឹងបួរ​ និង​ទន្លេ​នៃ​ប្រទេស​កម្ពុជា​ គឺ​កំពុង​មានការ​ប្រែប្រួល​។​ មួយ​ផ្នែក​នៃ​ការ​ប្រែប្រួល​នេះ​ បណ្តាល​មក​ពី​ការ​សាងសង់​ទំនប់​នៅ​ផ្នែក​ខ្សែទឹក​ខាងលើ​ ការ​ហូរ​ច្រោះ​នៃ​កំន​នៅ​តាម​ផ្នែក​ខ្លះ​នៃ​ដង​ទន្លេមេគង្គ​កើន​ខ្ពស់​ខុស​ពី​ធម្មតា​ ដែល​នាំ​ឱ្យ​មាន​បម្រែបម្រួល​នានា​នៅ​អេកូឡូស៊ី​ត្រី​ និង​កែប្រែ​ជីជាតិ​ដី​។​ កំន​ល្បាប់​មាន​ផ្ទុក​នូវ​ជីជាតិ​នានា​សម្រាប់​រុក្ខជាតិ​ និង​ប្រភេទ​ពូជ​ត្រី​ជា​ច្រើន​។​ ការ​ផ្លាស់​ប្តូរ​នៃ​តុល្យភាព​កំណ​ល្បាប់​ អាច​នឹង​ប៉ះពាល់​ដល់​ផលិតកម្ម​នៃ​ទន្លេមេគង្គ​ ជា​ពិសេស​ផលិតផល​ត្រី​ និង​ស្រូវ​។​ បឹង​ទន្លេសាប​ មាន​លក្ខណៈ​សំខាន់​ពិសេស​សម្រាប់​ទំនាក់ទំនង​វា​រី​ថាមវន្ត​របស់​វា​ ជាមួយនឹង​ទន្លេមេគង្គ​ អម​ជាមួយនឹង​ដៃ​នានា​របស់​វា​ និង​ខ្សែទឹក​ដែល​ពាក់ព័ន្ធ​ដ៏​ទៃ​ទៀត​។​​ ប្រព័ន្ធ​អេកូ​ទន្លេសាប​ និង​មុខងារ​របស់​វា​ ត្រូវ​បាន​កំណត់​ដោយ​អន្តរ​កម្ម​របស់​ពួក​វា​ជាមួយនឹង​ទន្លេមេគង្គ​។​ ប្រព័ន្ធ​ទន្លេ​ទឹក​ទាំង​ពីរ​នេះ​នឹង​មានការ​ផ្លាស់​ប្តូរ​អាស្រ័យ​តាម​រដូវ​។6

កំណើន​ទឹក​ឡើង​ខ្លាំង​នៃ​ទន្លេ​អំឡុង​រដូវវស្សា​ បាន​ប្តូ​លំហូរ​ទឹក​ពី​ទន្លេមេគង្គ​ចូល​ទៅ​ក្នុង​បឹង​ទន្លេសាប​ បំពេញ​បឹង​នេះ​ជាមួយ​ទឹក​ និង​កំន​ល្បាប់​។​ ប្រព័ន្ធ​ជីពចរ​ជំនន់​ទឹក​ដែល​មាន​តែ​មួយ​គត់​នៅ​ទូ​ទាំង​ពិភពលោក​នេះ​ មាន​ភាព​ផុយ​ស្រួយ​ជា​ពិសេស​ និង​ផល​ប៉ះពាល់​អេកូឡូស៊ី​រយៈពេល​យូរ​នៃ​បម្រែបម្រួល​ទឹក​ និង​ការ​ផ្គត់ផ្គង់​ដីល្បាប់​ នៅ​តែ​មិន​ទាន់​មានការ​ស្វែង​យល់​បាន​ច្បាស់​នៅឡើយ​ទេ​។7 ជា​សរុប​ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ គឺ​កំពុង​តែ​រឹតត្បិត​ការ​បន្តដំណើរ​ដីល្បាប់​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​។​8 

ការ​គ្រប់​គ្រង​ធន​ធាន​ទឹក

ក្រសួងធនធានទឹកនិងឧតុនិយម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣  ដើម្បី​អភិវឌ្ឍ និង​គ្រប់​គ្រង​ធន​ធាន​ទឹក​នៅប្រទេស​កម្ពុជា និងត្រួតពិនិត្យលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ដ្រ និងការគ្រប់គ្រងទឹកជំនន់។9 ក្រសួងនេះ ទទួល​ខុស​ត្រូវ​លើការគ្រប់គ្រងធនធានទឹកសាប និងសមុទ្រ ខណៈដែលក្រសួងអភិវឌ្ឍន៍ជនបទ ទទួល​បន្ទុក​លើ​ការ​ផ្គត់​ផ្គង់​ទឹក​​នៅ​តាមជនបទ។10

ធន​ធាន​ទឹកនៃប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងក្រោម ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកឆ្នាំ ២០០៧11 ប្រសិទ្ធិភាព និងនិរន្តរភាព​នៃការអភិវឌ្ឍប្រព័ន្ធ ធារាសាស្ដ្រ និងការគ្រប់គ្រងធនធានទឹក នៅ​តែ​ជា​បញ្ហា​ប្រឈម សម្រាប់ភាគីពាក់ព័ន្ធមួយចំនួន រួមមាន ប្រជាកសិករ រដ្ឋាភិបាល ​វិស័យឯកជន និង​អង្គ​ការ​អភិវឌ្ឍ​មួយ​ចំនួន​។12

បញ្ហា​ទឹក

ទន្លេមេគង្គ​ ជា​ពិសេស​អាង​ទន្លេមេគង្គ​ក្រោម​  ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា​ជា​តំបន់​មួយ​ដែល​ងាយ​ទទួល​រង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ខ្លាំង​។13​​ ការ​ប្រែប្រួល​អាកាសធាតុ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វដ្ត​ទឹក​ ដែល​នាំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជល​សាស្ត្រ​នៃ​ទន្លេធំៗ​ និង​ដៃទន្លេ​ ព្រមទាំង​ទឹក​ក្រោម​ដី​ផង​ដែរ​។​ គ្រោះមហន្តរាយ​​​នានា​ដូច​ជា​ គ្រោះ​ទឹកជំនន់​ ឬ​គ្រោះ​រាំង​ស្ងួត​ នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ប្រជាជន​ និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។​ ជា​ឧទាហរណ៍​ ក្នុង​ខែមីនា​ ឆ្នាំ​២០១៦​ កម្រិត​ទឹកទន្លេ​មេគង្គ​ត្រូវ​បាន​ធ្លាក់​ចុះ​ប្រមាណ​ ៣០-៥០​ភាគរយ​ជាង​កម្រិត​មធ្យម​របស់​វា​ក្នុង​រយៈពេល​ដដែល​នៃ​ឆ្នាំ​នោះ​។14​​ ក្នុង​ខែឧសភា​ ឆ្នាំ​២០១៦​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​(NCDM)​បានឱ្យ​ដឹង​ថា​ មាន​ប្រជាជន​ចំនួន​ ២.៥​លាន​នាក់​ដែល​បាន​ទទួល​រង​គ្រោះ​ដោយ​ផ្ទាល់​ពី​គ្រោះ​រាំង​ស្ងួត​។​15

​ប្រព័ន្ធ​អេកូឡូស៊ី​ទឹក​ មាន​សក្តានុពល​នៃ​ការ​គំរាមកំហែង​ខ្ពស់​ដោយសារ​បំរែបម្រួល​នៃ​ការ​ប្រើប្រាស់​ដី​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​កង្វក់​ដែល​បណ្តាល​មក​ពី​សកម្មភាព​ កសិកម្ម​ និង​នេសាទ​ដែល​មិន​មាន​លក្ខណៈ​និរន្ត​ភាព​។​ ជា​ពិសេស​ការ​គំរាមកំហែង​ប្រព័ន្ធ​អេកូ​ជាក់លាក់​នៃ​ទន្លេសាប​ គឺជា​ការ​ព្រួយបារម្ភ​បំផុត​សម្រាប់​ភាព​កំសោយ​របស់​វា​។​16

​ ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ធំៗ​ ត្រូវ​បាន​បណ្តា​ប្រទេស​មួយ​ចំនួន​នៃ​តំបន់​ទន្លេមេគង្គ​ គ្រោង​ និង​កំពុង​សាងសង់​នៅ​លើ​ដង​ទន្លេ​នេះ​ រួម​ទាំង​ដៃទន្លេ​នានា​ នឹង​ផ្តល់​ជា​សញ្ញាណ​ប៉ះពាល់​អវិជ្ជមាន​ដល់​សហគមន៍​ និង​បណ្តា​ប្រទេស​ដទៃ​ទៀត​ដែល​ស្ថិត​នៅ​ខ្សែទឹក​ខាងក្រោម​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​កម្ពុជា​ ផង​ដែរ​។​17

​កាលពី​ខែតុលា​ឆ្នាំ​ ២០១៧​ គណៈកម្មការ​ទន្លេមេគង្គ​ បាន​កត់​សម្គាល់ថា​ បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​កំពុង​ខ្វះ​ប្រព័ន្ធ​មួយ​ ដើម្បី​ការ​ព្យាករ​ និង​ការ​គ្រប់គ្រង​ទឹកជំនន់​ដែល​មាន​ប្រសិទ្ធិ​ភាព​ នៅ​ក្នុង​អាង​ទន្លេសេសាន​ និង​ស្រែ​ពក​។18

បានធ្វើបច្ចុប្បន្នភាព៖ ១៦​ វិច្ឆិកា ២០១៧

ទាក់ទងនឹងធនធានទឹក

ឯកសារយោង

  1. 1. អង្គការ​UNESCO.​ “​អង្គរ​”.​ ចូល​អាន​ថ្ងៃ​ទី​ ០១​ កុម្ភៈ​ ២០១៧​។​ http://whc.unesco.org/en/list/668
  2. 2. អង្គការ​អភិរក្ស​អន្តរជាតិ​.​ (២០១៦).​ បឹង​ទន្លេសាប​៖​ ការ​អភិរក្ស​ប្រភព​ផលិត​ត្រី​នៅ​កម្ពុជា​.​ http://www.conservation.org/projects/Pages/tonle-sap-lake-conserving-cambodia-fish-factory-mekong.aspx
  3. 3. FAO​ AQUASTATS.​ http://www.fao.org/nr/water/aquastat/data/query/results.html
  4. 4. អូច ឡង់.​ (២០១៤).​ “ស្ថានភាពបច្ចុប្បន្ននៃការធ្វើជល​វប្បកម្ម​ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា​​​”។ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជលផលនៅតំបន់អាស៊ីអាគ្នេយ៍។ ចូលអានថ្ងៃទី ២១ ខែឧសភា ២០១៧។​ https://repository.seafdec.org.ph/bitstream/handle/10862/2761/LangO2015.pdf?sequence=1&isAllowed=y
  5. 5. H.​ Leap.​ (2015).​ “ទិដ្ឋភាពទូទៅនៃវិស័យជលវប្បកម្មជាតិ. ប្រទេសកម្ពុជា. ឯកសារសង្ខេបព័ត៌មានទិដ្ឋភាពទូទៅនៃវិស័យជលវប្បកម្ម”.​ នាយកដ្ឋានជនផល និងជលវប្បកម្មនៃអង្គការFAO​។​ ចូលអានថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៧។ http://www.fao.org/fishery/countrysector/naso_cambodia/en
  6. 6. G.​ Holtgrieve,​ M.​ Arias,​ K.​ Irvine,​ D.​ Lamberts,​ E.​ Ward,​ M.​ Kummu,​ J.​ Koponen,​ J.​ Sarkkula,​ J.​ Richey.​ (២០១៣).​ “លំនាំនៃប្រព័ន្ធអេកូឡូស៊ីមេតាប៉ូលីក្នុងបឹងទន្លេសាប, ប្រទេសកម្ពុជា ដោយផ្សារភ្ជាប់ទៅការនេសាទ”។ PLoS​ ONE។​ ចូលអានថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៧។​ http://journals.plos.org/plosone/article?id=10.1371/journal.pone.0071395#s4
  7. 7. G.​ Holtgrieve,​ and​ al.​ (២០១៣).​ “លំនាំនៃប្រព័ន្ធអេកូឡូស៊ីមេតាប៉ូលីក្នុងបឹងទន្លេសាប, ប្រទេសកម្ពុជា ដោយផ្សារភ្ជាប់ទៅការនេសាទ”​ Ed.​ Z.​ Daniel​ Deng.​ PLoS​ ONE.​ ចូលអានថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៧។​ https://www.ncbi.nlm.nih.gov/pmc/articles/PMC3742785/
  8. 8. E.​ Baran,​ E.​ Guerin,​ J.​ Nasielski.​ (២០១៥).​ “តើវារីអគ្គិសនីនឹងនាំឱ្យប៉ះពាល់ដល់ផលិតភាពទឹក និងការផ្គត់ផ្គង់ស្បៀងអាហារយ៉ាងដូចម្តេច.” អង្គការ WorldFish,​ និង​ CGIAR​ កម្មវិធីស្រាវជ្រាវស្តីពីទឹក,ដី និងប្រព័ន្ធបរិស្ថាន​ (WLE).​ https://cgspace.cgiar.org/rest/bitstreams/72883/retrieve
  9. 9. ច្បាប់ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម. ១៩៩៣.
  10. 10. ដូចលេខយោងខាងលើ
  11. 11. ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក. ២០០៧.
  12. 12. ណង ភីរុណ, ខៀវ ដារ៉ាវី, Philip Hirsch, និង Isabelle Whitehead. “ការកែលម្អអភិបាលកិច្ចធនធានទឹកនៅកម្ពុជា.” វិទ្យាស្ថានអភិវឌ្ឍន៍ធនធានកម្ពុជា (CDRI). ១ មិថុនា ២០១១. ដកស្រង់ ២៣ ឧសភា ២០១៥. http://www.cdri.org.kh/webdata/download/wp/wp54e.pdf
  13. 13. Talberth, John. Reytar, Katie. ការប្រែប្រួលអាកាសធាតុនៅទន្លេមេគង្គក្រោម. ញូវយ៉ក៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ២០១៤. ដកស្រង់ ៧ ឧសភា ២០១៥. http://mekongarcc.net/sites/default/files/usaid_marcc_values_at_risk_report_with_exesum-revised.pdf
  14. 14. វៀតណាមធ្វើរបាយការណ៍បូកសរុបលើបញ្ហាគ្រោះរាំងស្ងួតនិងការឈ្លានពានទឹកប្រៃ, តុលា ២០១៥–ថ្ងៃទី១០ មីនា ២០១៦, UNDRMT. ចូលអានថ្ងៃទី ២៧ មិថុនា ២០១៦។​http://reliefweb.int/sites/reliefweb.int/files/resources/Vietnam%20Consolidated%20Report%20on%20Drought%202015-2016-Final_11%20Mar%202016.pdf 
  15. 15. Igor Kossov, ឧសភា ២០១៦, “ការជីកអណ្តូងកាន់តែជ្រៅទាមទារការចំណាយកាន់តែច្រើន”, ការសែតភ្នំពេញប៉ុស្តិ៍, ចុះ​ថ្ងៃទី១១ ឧសភា ២០១៦។​ចូលអានថ្ងៃទី ២៧ មិថុនា ២០១៦។ http://www.phnompenhpost.com/national/digging-deeper-wells-costs-more
  16. 16. កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ. ការប្រែប្រួលអាកាសធាតុ និងធនធានទឹក. របាយការណ៍ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ២០១១. ភ្នំពេញ៖ ២០១១. ដកស្រង់ ២២ ឧសភា ២០១៥. http://bit.ly/1Bq9C7y.
  17. 17. គណៈកម្មាធិការជាតិជីវៈចម្រុះ, ក្រសួងបរិស្ថាន. របាយការណ៍ជាតិលើកទីប្រាំ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ. ភ្នំពេញ៖ ២០១៤. ដកស្រង់ ២០ ឧសភា ២០១៥. https://www.cbd.int/doc/world/kh/kh-nr-05-en.pdf
  18. 18. Yesenia Amaro, ២០១៧. “កង្វះខាតការគ្រប់គ្រងទឹកជំនន់”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៧។ ចូលអានថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៧។ http://www.phnompenhpost.com/national/flood-control-lacking
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

za894
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!