ការរុករករ៉ែដោយដៃ

ការរុករករ៉ែពីបាតទន្លេ ថតដោយ​ក្រុុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ។

ការរុករករ៉ែពីបាតទន្លេ​ខេត្តព្រះវិហារ។ រូបថតដោយ​ក្រុុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ កាលពីខែកញ្ញា​ ឆ្នាំ២០១៤។ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0

ការ​រ៉ុ​ករក​ដោយ​ដៃ​ ​ជា​ការ​រ៉ុ​ករក​រ៉ែ​ខ្នាត​តូច ​ដែល​ជា​និច្ចកាល​រួម​មាន​សមាជិកគ្រួសារ ​រឺ​សហ​គមន៍​តូចៗ ​និង​មា​នប​ចេ្ច​ក​ទេស​មាន​កម្រិត​។​ ការ​រ៉ុ​ករក​អាច​ធ្វើ​ទៅ​តាម​រដូវ​កាល​ជាមួយ​ការងារ​ដ៏​ទៃ​ទៀត​ ដូច​ជា​ការងារ​ភ្ជួរ​រាស់​ជាដើម​។​ ការ​រ៉ុ​ករក​ដោយ​ដៃ​មាន​លក្ខណៈ​ជាន់​គ្នា​ច្រើន​ជាមួយ​ការ​រ៉ុ​ករក​រ៉ែ​ត្បូង​។​

​កម្មករ​ដែល​ធ្វើការ​រ៉ុ​ករក​ដោយ​ដៃ​ភាគច្រើន​ផ្តោត​សំខាន់​ទៅ​លើ​រ៉ែ​ដែល​អាច​រ៉ុ​ក​រកបាន​ ពិសេស​គឺ​រ៉ែ​មាស​។​ ការ​រ៉ុ​ករក​ច្រើន​កើតឡើង​នៅ​បាតទន្លេ​ចាស់​ និង​តាម​អណ្តូងរ៉ែ​ម្តងម្កាល​។​ចំនួន​នៃ​អ្នក​ដែល​ប្រកប​របរ​នេះ​មាន​ប្រមាណ​ ពី​៥០០០​ទៅ​៦០០០​នាក់​រហូត​ទៅ​ដល់​រាប់​ម៉ឺន​នាក់​។1

​កម្មករ​រ៉ែ​ភាគច្រើន​មាន​ជីវភាព​ទីទ័ល​ក្រលំបាក​។​ ការ​សិក្សា​ស្រាវជ្រាវ​ពី​ការ​រ៉ុ​ករក​ដោយ​ដៃ​ក្នុង​ប្រទេស​ កំពុង​អភិវឌ្ឍ​មួយ​បានឱ្យ​បង្ហាញ​ថា​ ការ​រ៉ុ​ករក​រ៉ែ​ជា​ការងារ​សំខាន់​ “…​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ បង្កើន​ប្រាក់​ចំណូល​សហ​គម​និង​ធ្វើ​ឱ្យ​មាន​ពិធ​កម្ម​នៃ​សេដ្ឋកិច្ច​ មូលដ្ឋាន​ក្នុង​តំបន់​ជនបទ​ជា​ច្រើន​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​ ដោយសារ​ការ​រ៉ុ​ករក​ប្រភេទ​នេះ​បង្កើត​ ឱ្យ​មាន​ស្ថេ​រ​ភាព​សម្រាប់​តំបន់​ដែល​មាន​ ហេដ្ឋារចនាសម្ព័ន្ធ​តិចតួច​ និង​តំបន់​ដែល​មិន​អាច​តំឡើង​រោងចក្រ​បាន​។​”2​បញ្ហា​ប្រឈម​ចំពោះ​សុខភាព​ជា​ច្រើន​រួម​មាន ​ធូលី​ដី​ បារត​និង​សារធាតុ​គីមី​ដ៏​ទៃ​ទៀត​ ការ​រំខាន​ដោយ​សំលេង​និង​រំញោច​ លទ្ធ​ផល​បាន​ទាប​ ការងារ​ហួស​ម៉ោង​កំណត់ ​និង​កង្វះខាត​នៃ​ឧ​បករ​ណ៏​រ៉ុ​ករក​។​ កម្មករ​រ៉ែ​មួយ​ចំនួន​បាន​ស្លាប់​ដោយសារ​ការ​បាក់​ស្រុត​នៃ​អណ្តូងរ៉ែ​។​ មាន​ផល​ប៉ះពាល់​ ទៅ​កាន់​បរិស្ថាន​ផង​ដែរ​។​

​ក្រម​ខណ្ឌ​ច្បាប់​

​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​ រាល់​ធនធានធម្មជាតិ​ទាំងឡាយ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​។​ ច្បាប់​ស្តី​អំពី​ការ​គ្រប់គ្រង​ និង​រ៉ុ​ករក​ធនធាន​រ៉ែ​បាន​បញ្ជាក់​អំពី​មាត្រា​នេះ​។​3​ការ​រ៉ុ​ករក​រ៉ែ​ដោយ​ពុំ​មាន​អាជ្ញាប័ណ្ណ​ជា​អំពើ​ខុសច្បាប់​។​ មាន​អាជ្ញាប័ណ្ណ​រ៉ែ​ចំនួន​ប្រាំមួយ​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​រ៉ុ​ករក​រ៉ែ​  ដែល​ក្នុង​នោះ​រួម​មាន​អាជ្ញាប័ណ្ណ​មួយ​ស្តី​អំពី​ការ​រ៉ុ​ករក​ដោយ​ដៃ​។4​យ៉ាងណាមិញ​ ជា​និច្ចកាល​ការ​រ៉ុ​ករក​ដោយ​ដៃ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​។​5

​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​ការ​ព្យាយាម​បង្កើត​ឱ្យ​មាន​អាជ្ញាប័ណ្ណ​រ៉ែ​សម្រាប់​សហ​គមន៍​។​ សហ​គមន៍​សិប្បកម្ម​រ៉ែ​រូប​វន្ត​ជា​ផ្លូវការ​ដំបូង​បង្អស់ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខេត្តរតនគិរី ​ក្នុង​ខែមេសា ​ឆ្នាំ​២០១៥​។​6​ដោយ​ការ​រួម​បញ្ចូល​សហ​គមន៍​ នៅ​ក្រោម​ច្បាប់​ ច្បាប់​រ៉ែ​បាន​អំណោយផល​ដល់​ការ​បណ្តុះបណ្តាល ​និង​ជួយ​លើក​ស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គេ​។​

ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៥

ទាក់ទងនឹងការរុករកដោយដៃ

ការរុករករ៉ែ

ការរុករកត្បូងថ្ម

ការរុករករ៉ែតាមបែបឧស្សាហកម្ម

ការវាយយកថ្ម 

ឯកសារយោង

  1. 1. ចា​យា​វា​ដឺ​ណា​ ឌី​.២០០៤.​បញ្ហា​កើតឡើង​ដែល​ទាក់ទង​នឹង​ការ​រ៉ុ​ករក​រ៉ែ​ខ្នាត​តូច​និង​មធ្យម​ក្នុង​តំបន់​អាស៊ី​និ​បា​ស៊ី​ហ្វិ​ច​.​កិច្ចការ​ស្រាវជ្រាវ​;​សូ​ថា​ម​ អេស​.២០០៤.​ការ​រ៉ុ​ករក​រ៉ែ​មាស​ខ្នាត​តូច​ក្នុ​ប្រទេស​កម្ពុជា​,​ការ​វិភាគ​ទៅ​តាម​ព្រឹត្តិការណ៍​មួយ​,​ មី​ដល​តន​,​ អុក​ស្វា​ម​,​ សហរដ្ឋអាមេរិក​.​ ខែកក្កដា​ ឆ្នាំ​២០០៤.​ http://www.oxfamamerica.org/newsandpublications/publications/research_reports/research_paper.2004-09-20.9108673524
  2. 2. ​ហ៊ី​លស​ន​ ជី​.២០០២.​ ការ​រ៉ុ​ករក​រ៉ែ​ខ្នាត​តូច ​និង​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច​ និង​សហ​គម​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​.​កិច្ច​ពិភាក្សា​ស្តី​អំពី​ធនធានធម្មជាតិ​,​ វ៉ុល​ ២៦,​ លេខ​០១,​ ទំព័រ​ទី​៣–១៣.
  3. 3. ​ច្បាប់​ស្តី​អំពី​ការ​គ្រប់គ្រង​ និង​រ៉ុ​ករក​ធនធាន​រ៉ែ​ឆ្នាំ​២០០១,​ ជំពូកទី​២។
  4. 4. ច្បាប់ស្តីអំពីការគ្រប់គ្រង និងរ៉ុករកធនធានរ៉ែឆ្នាំ២០០១, ជំពូកទី២។
  5. 5. ​អូន​ភាព​,​ ‘​ការ​រ៉ុ​ករក​មាស​ខុសច្បាប់​ត្រូវ​បាន​ចុះ​បង្ក្រាប​នៅ​ខេត្តព្រះវិហារ​’,​ ការ​សែត​ដឺ​ខេ​ម​បូ​ឌា​ដេ​លី​,​ ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៤.
  6. 6. ​ អា​លី​ស​ ខាត​ឌី​,​ សហ​គម​ន៍រ៉ែ​ត្រូវ​បាន​សម្ភោ​ធ​,​ ការ​សែត​ភ្នំពេញ​បុ​ស្តិ៍​ ,​ខែមេសា​ ថ្ងៃ​ទី​២៨​ ឆ្នាំ​២០១៥.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4vDZZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!