គោលនយោបាយ និងការគ្រប់គ្រងការនេសាទ

Fishing on the Siem Reap. Photograph by Brian Hoffman. Licensed under Creative Commons Attribution-NonCommercial-ShareAlike 2.0 Generic.

ការនេសាទត្រីនៅខេត្តសៀមរាប។ រូបភាព ថតដោយ Brian Hoffman,​ ១២ មករា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0

ការគ្រប់គ្រងវិស័យជលផល​នៅកម្ពុជា ​ត្រូវ​បានបែងចែកចេញជាកម្រិត​រដ្ឋាភិបាលថ្នាក់កណ្តាល និង​ថ្នាក់ខេត្ត។ នៅ​ថ្នាក់កណ្តាល ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់គ្រង​លើ​វិស័យ​ជល​ផល។ ក្នុងក្រសួងនេះ រដ្ឋបាល​ជលផល​ ទទួលខុសត្រូវ​លើ​ការ​ស្រាវជ្រាវ​ តាក់តែង​ច្បាប់ និង​គោលនយោបាយ​ពាក់ព័ន្ធនឹង​វិស័យជល​ផល និង​មានអំណាចធ្វើ​អធិការកិច្ច។1

ក្របខណ្ឌ​ផែនការ​យុទ្ធសាស្រ្ត​សម្រាប់វិស័យជលផល ឆ្នាំ ២០១០-២០១៩ បានកំណត់ចេញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៖ “ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល​ប្រកប​​ដោយ​និរន្តរភាព ដើម្បី​ចូល​រួមចំណែកដល់​ការ​ធានា​សន្តិសុខ​ស្បៀង​របស់​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដើម្បី​បង្កើន​ជីវភាពរស់នៅ​របស់ប្រជាជន​ និង​ភាពរីកចម្រើន​របស់​ប្រទេសជាតិ។”2

គោលនយោបាយជលផល

ការធានាការ​គ្រប់គ្រង​ធនធានជលផល​ប្រកបដោយនិរន្តរភាព​ និងការ​​បង្កើត​យន្តការ​ពាណិជ្ជ​កម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​វិស័យ​ជលផល គឺជា​គោលដៅដែលត្រូវ​បានរួម​បញ្ចូលក្នុង​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​បច្ចុប្បន្ន​ភាព​ឆ្នាំ ២០១៤-២០១៨3

ក្របខណ្ឌ​​ផែនការយុទ្ធសាស្រ្ត​សម្រាប់​វិស័យជល​ផលឆ្នាំ​ ២០១០-២០១៩ ផ្តោតលើ​សសរស្តម្ភសំខាន់ៗបី៖​ ជលផល (សមុទ្រ និងទឹកសាប), វារីវប្បកម្ម (សមុទ្រ និងទឹកសាប) និង​សកម្មភាព​ក្រោយ​ប្រមូលផល និង​ពាណិជ្ជកម្ម។ ផែនការ​នេះ មានគោលបំណង​ធានាថា នៅឆ្នាំ​២០១៩ ផលិតកម្ម​ត្រី​ធម្មជាតិ​នឹង​​នៅថេរ និង​រក្សា​មិនឱ្យលើស​ពី ៥០០,០០០ តោនក្នុងមួយឆ្នាំ។ ការ​ចិញ្ចឹមត្រី​តាមវាល​ស្រែ ​នឹង​កើនឡើង​ប្រមាណ​ ១៥ ភាគរយ ក្នុងមួយឆ្នាំ ដើម្បីសម្រេច​បានគោលដៅ​ ៥០០,០០០ តោន ហើយ​វារីវប្បកម្ម​ នឹង​កើនឡើង​ប្រមាណ ១៥ ភាគរយ ក្នុងមួយឆ្នាំ ដើម្បីសម្រេចបានគោលដៅ​ ១៨៥,០០០ តោនក្នុងមួយឆ្នាំ។ ម្យ៉ាង​វិញទៀត​ ផែនការ​នេះ ក៏រួមបញ្ចូល​ចំណុចដៅ​ក្នុងការ​លុបបំបាត់​ពលកម្មកុមារ​ក្នុង​វិស័យ​ជលផល។​4

ក្របខណ្ឌច្បាប់

ការ​តាក់តែង​ ច្បាប់​ស្តីពី​​ជលផល​ឆ្នាំ២០០៦ គឺជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះទៅរក​ភាពប្រសើរឡើង នៃការគ្រប់គ្រងធនធានជលផល រួមមាន ការអភិរក្សត្រី និង​ជម្រក​ធម្មជាតិ​របស់ត្រី។ ច្បាប់​ថ្មីដែលមាន​ ១២៥ មាត្រា​នេះ​ ជំនួសឱ្យ​ច្បាប់ស្តីពី​ជលផល​ឆ្នាំ១៩៨៧ ដែល​ហួស​សុពល​ភាព។5

ច្បាប់ស្តីពីជលផល ឆ្នាំ២០០៦ ជម្រុញឱ្យមានការ​បង្កើត​ និង​​ថែ​ទាំឱ្យបានល្អ ​​នូវ​តំបន់អភិរក្ស និងលើកកំពស់ការ​អភិវឌ្ឍ​វារីវប្បកម្ម។ ម្យ៉ាងទៀត​ ច្បាប់នេះមានគោលបំណង​ធានានូវ​ការ​អភិរក្សរយៈពេល​វែង និង​ការគ្រប់គ្រង​ធនធានជលផល​ប្រកប​ដោយ​និរន្តរភាព​ ដោយ​ពិចារណា​ពី​កត្តា​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន។ ច្បាប់នេះ ធានា​នូវ​សិទ្ធិ​របស់​សហគមន៍មូលដ្ឋានក្នុងការ​ប្រើប្រាស់​ធនធានជលផល សម្រាប់​គោលបំណង​ប្រពៃណី សាសនា និង​ជីវភាពរស់នៅ តាមរយៈ​ការ​បង្កើត​សហគមន៍​នេសាទ។

ព្រះរាជក្រឹត្យ​សម្រាប់​ការ​បង្កើត​សហគមន៍​នេសាទ និង ​អនុក្រឹត្យស្តីពី​ការ​គ្រប់គ្រង​សហគមន៍​នេសាទ អនុញ្ញាតឱ្យមាន​ការ​ដាក់ពិន័យ​លើ​ជនណាដែល​បំពានច្បាប់ រួមទាំងមន្រ្តី​រដ្ឋាភិបាល។ ដើម្បីស៊ើបអង្កេត​ ទប់ស្កាត់ និង​ប្រឆាំងនឹង​សកម្មភាព​ខុសច្បាប់ និង​ចងក្រងឯកសារ​សម្រាប់​ដាក់ពាក្យ​បណ្តឹង​ទៅតុលាការ មន្រ្តី​រដ្ឋបាល​ជលផល​ត្រូវបានចាត់​ទុកជា​នគរបាលយុត្តិធម៌ជលផល។​6

ក្រមប្រតិបត្តិ​ស្តីពី​វិស័យជល​ផល​កម្ពុជា​ ដែល​ហៅកាត់ថា Camcode មាន​គោលការណ៍ណែនាំ និងការ​អនុវត្ត​ល្អបំផុត​សម្រាប់​ភាគីពាក់ព័ន្ធទាំងអស់​ក្នុង​វិស័យ​ជលផលកម្ពុជា​។7

កិច្ចផ្តួចផ្តើមអន្តរជាតិ

កម្ពុជា​ ជា​សមាជិក​នៃ​សន្ធិសញ្ញ​ និងអនុសញ្ញា​អន្តរជាតិជាច្រើន ​ដែលផ្តល់​​ក្របខណ្ឌ​គតិយុត្តិ​ទូលំ​ទូលាយ​​ពាក់ព័ន្ធនឹង​ការគ្រប់គ្រងជលផល​ ដូចជា​ ស្ថាប័ន​សម្របសម្រួល​ដែនសមុទ្រ​នៃ​អាស៊ីបូព៌ា (១៩៩៥), MARPOL (១៩៩៤), អនុសញ្ញាស្តីពីជីវចម្រុះ (១៩៩៤), អនុសញ្ញា CITTES (១៩៩៧), អនុសញ្ញា Ramsar (១៩៩៩), និង​អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។8

ពាក់ព័ន្ធនឹង​កិច្ច​ព្រមព្រៀង​ថ្នាក់តំបន់​ កម្ពុជា​គឺជា​សមាជិកនៃ​មជ្ឈមណ្ឌល​បណ្តាញ​វារីវប្បកម្មនៅអាស៊ី​ប៉ាស៊ីហ្វិច ដែលជា​អង្គការអន្តររដ្ឋាភិបាល​ដែល​ជម្រុញ​ការអភិវឌ្ឍជនបទ​តាមរយៈ​វារីវប្បកម្មប្រកប​ដោយ​និរន្តរ​ភាព​។9

កិច្ចព្រមព្រៀង​ទន្លេមេគង្គ​ឆ្នាំ១៩៩៥ រវាង​ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម បាន​ចែងពី​គោលការណ៍គ្រឹះ​ជាច្រើន​នៃ​ច្បាប់ស្តីពី​បរិស្ថានអន្តរជាតិ ដើម្បីបង្កើត​គោលការណ៍​កិច្ចសហប្រតិបត្តិ​ការ​សម្រាប់​ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការប្រើប្រាស់​ធនធាន និង​បរិស្ថានពាក់ព័ន្ធនឹង​ទឹក​របស់​អាងទន្លេមេគង្គ​​ រួមទាំងជលផលរបស់ទន្លេមេគង្គ។10

យោង​តាម​ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ពាក់ព័ន្ធនឹង​ផលិតផល​ត្រី និង​ការគ្រប់​គ្រង​​ត្រី ប្រទេសកម្ពុជា​ គឺជា​សមាជិក​នៃ​អង្គការពាណិជ្ជកម្មពិភពលោក សមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) ដែល​ជំរុញកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍ​វារីវប្បកម្មតាមរយៈ​កិច្ចសហ​ប្រតិបត្តិ​​ការ​យោគយល់ស្តីពី​វិស័យជលផល​ថ្នាក់រដ្ឋមន្រ្តី​អាស៊ាន (១៩៨៣) និង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​។11 

បានធ្វើបច្ចុប្បន្នភាព៖ ៣០​ កញ្ញា ២០១៥

ទាក់ទងនឹងគោលនយោបាយ និងការគ្រប់គ្រងជលផល

ឯកសារយោង

  1. 1. ច្បាប់ស្តីពីការគ្រប់គ្រងជលផល. ២០០៦.
  2. 2. “ក្របខណ្ឌ​ផែនការ​យុទ្ធសាស្រ្ត​សម្រាប់វិស័យជលផល ឆ្នាំ ២០១០-២០១៩.” រដ្ឋបាលជលផល. ដកស្រង់ ១ កញ្ញា ២០១៥. http://www.cdc-crdb.gov.kh/cdc/documents/Sector_Strategy/4_Fisheries/Fisheries_The_Strategic_Planning_Framework_2010_2019.pdf.
  3. 3. ផែនការ​យុទ្ធសាស្រ្ត​ជាតិ​បច្ចុប្បន្ន​ភាព​ឆ្នាំ ២០១៤-២០១៨
  4. 4. “ក្របខណ្ឌ​ផែនការ​យុទ្ធសាស្រ្ត​សម្រាប់វិស័យជលផល ឆ្នាំ ២០១០-២០១៩.” រដ្ឋបាលជលផល. ដកស្រង់ ១ កញ្ញា ២០១៥. http://www.cdc-crdb.gov.kh/cdc/documents/Sector_Strategy/4_Fisheries/Fisheries_The_Strategic_Planning_Framework_2010_2019.pdf.
  5. 5. “វិស័យ​ជលផល និងវារីវប្បកម្មកម្ពុជា.” FAO. ដកស្រង់ ១ កញ្ញា ២០១៥.​ http://www.fao.org/fishery/legalframework/nalo_cambodia/en.
  6. 6. អង្គការ FAO. ខ្លឹមសារសង្ខេប​ស្តីពីវិស័យជលផលជាតិ៖ ប្រទេសកម្ពុជា. ២០១១.​ ដកស្រង់ ១១ កញ្ញា ២០១៤. ftp://ftp.fao.org/fi/document/fcp/en/FI_CP_KH.pdf.
  7. 7. រដ្ឋបាលជលផល. Camcode៖ ក្រមប្រតិបត្តិ​ស្តីពី​វិស័យជលផលកម្ពុជា. ដកស្រង់ ១១ កញ្ញា ២០១៤. http://www.imm.uk.com/DS/Open.aspx?id=a599bb2a-822e-4079-b1cf-fbff69a4f02d.
  8. 8. ដូចលេខយោងខាងលើ
  9. 9. កិច្ចព្រមព្រៀងស្តីពី​បណ្តាញវារីវប្បកម្មនៅ​អាស៊ី និងប៉ាស៊ីហ្វិច. ដកស្រង់ ១១ កញ្ញា ២០១៤. http://www.fao.org/fishery/shared/faolextrans.jsp?xp_FAOLEX=LEX-FAOC038125&xp_faoLexLang=E&xp_lang=en.
  10. 10. ច្បាប់ស្តីពី​កិច្ចព្រមព្រៀង​ទន្លេមេគង្គឆ្នាំ ១៩៩៥។
  11. 11. “វិស័យ​ជលផល និងវារីវប្បកម្មកម្ពុជា.” FAO. ដកស្រង់ ១ កញ្ញា ២០១៥.​ http://www.fao.org/fishery/legalframework/nalo_cambodia/en.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

2ky3N
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!