វិនិយោគិនបរទេស

អ្វី​ដែល​អ្នក​គួរ​ដឹង​អំពី​ប្រទេស​កម្ពុជា​មុន​ពេល​វិនិយោគ​​

កន្លង​មក​ប្រទេស​កម្ពុជា​បាន​ទទួល​​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជា​ច្រើន​ ដែល​ប្រសើរ​ជាង​ការ​ព្យាករណ៍​ចំនួន​បី​ដង​ ហើយ​ទទួល​បាន​ពិន្ទុ​ ៣,៦​ ដែល​បាន​ក្លាយជា​ប្រទេស​កំពូល​ទាំង​ ២៥​ នៅ​លើ​ពិភពលោក​។​1​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ ដែល​ឈាន​ដល់​ ១៤,១%​ ក្នុង​ឆ្នាំ​២០១២​ ហើយ​កើនឡើង​ដល់​កម្រិត​ដូច​គ្នា​ម្តងទៀត​នៅ​ឆ្នាំ​២០២០​ ដែល​ឈាន​ដល់​ ១៤%​។​2​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ធ្លាក់​ចុះ​ និង​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​កើនឡើង​មក​វិញ​ បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​សកលកូ​វី​ដ​-១៩​។​3​ អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប​ដែល​បាន​ព្យាករណ៍​ទុក​គឺ​នឹង​មាន​ចំនួន​ ៦,២%​ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ទី​ ៣​ នៅ​ក្នុង​តំបន់​។​4​ ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​លើកកម្ពស់​ទំហំ​និរន្តរភាព​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​។​5ច្បាប់​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្មី​ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ខែតុលា​ ឆ្នាំ​២០២១​ ដើម្បី​បង្កើត​បរិយាកាស​ផ្លូវច្បាប់​ដែល​បើកចំហ​ មាន​តម្លាភាព​ អាច​ប៉ាន់​ប្រមាណ​ទុកជា​មុន​បាន​ និង​ប្រកបដោយ​អំណោយផល​ ដើម្បី​ទាក់ទាញ​ហើយ​ជំរុញ​ការ​វិនិយោគ​ក្នុងស្រុក​និង​បរទេស​នៅ​ប្រទេស​កម្ពុជា​។​ ច្បាប់​នេះ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​វិនិយោគិន​ រួម​ទាំង​ ការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ការ​លើកទឹកចិត្ត​ពន្ធគយ​។​6

​រូបភាព​ទេសភាព​នៃ​ទីក្រុងភ្នំពេញ។​ រូបថត​ដោយ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (អូឌីស៊ី)។ ថតនៅថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២១ អាជ្ញាប័ណ្ណ CC BY-SA 4.0

ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (​ក​.​អ​.​ក​)​ គឺជា​ស្ថាប័ន​រដ្ឋាភិបាល​តែ​មួយ​គត់​ ដែល​ទទួល​បន្ទុក​ទាំងស្រុង​លើ​ការ​ចុះបញ្ជី​ការ​វិនិយោគ​បរទេស​ និង​ការ​វិនិយោគ​ក្នុងស្រុក​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​។​ ក​.​អ​.​ក​ ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេង​ទៀត​ ដើម្បី​ធានា​ថា​ការ​ចុះ​ឈ្មោះ​ និង​បង្កើត​ការ​វិនិយោគ​ថ្មី​មាន​ប្រសិទ្ធភាព​ និង​ទាន់​ពេលវេលា​។​7​ ក​.​អ​.​ក​ ក៏​ផ្តល់​វេទិកា​អន​ឡាញ​ ដែល​ជួយ​វិនិយោគិន​ក្នុង​ការ​ចុះ​ឈ្មោះ​ និង​បង្កើត​ការ​វិនិយោគ​ថ្មី​របស់​ពួក​គេ​។​8

ប្រទេស​វិនិយោគ​ធំៗ​នៅ​កម្ពុជា​

​គួរ​ឱ្យ​​កត់សម្គាល់​ ប្រទេស​ចិន​បាន​ក្លាយជា​ប្រទេស​វិនិយោគ​ធំ​ជាងគេ​នៃ​ការ​ចុះបញ្ជី​ វិនិយោគ​ផ្ទាល់​ពី​បរទេស​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០២១​ ដោយ​មាន​ចំនួន​ ៤៨,២%​ នៃ​លំហូរ​ចូល​ វិនិយោគ​ផ្ទាល់​ពី​បរទេស​ទាំងមូល​នៅ​ប្រទេស​កម្ពុជា​។​ ប្រទេស​សិង្ហ​បុរី​ និង​កូរ៉េ​ខាងត្បូង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ ២​ និង​លេខ​ ៣​ ដែល​មាន​ចំនួន​ ៨,៣%​ និង​ ៨,១%​ ក្នុង​ឆ្នាំ​២០២១​។​ រហូត​មក​ដល់​ពេល​នេះ​ ប្រទេស​ជប៉ុន​ ម៉ា​ឡេ​ស៊ី​ ថៃ​ ចក្រភព​អង់គ្លេស​ សហរដ្ឋអាមេរិក​ និង​វៀតណាម​ក៏​ជា​ប្រទេស​វិនិយោគ​ឈានមុខ​គេ​នៅ​កម្ពុជា​ផង​ដែរ​។​9

ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​ដៃគូ​របស់​ចិន​តាំងពី​យូរណាស់​មក​ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ភាព​ជា​ដៃគូ​នេះ​គឺ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​តាម​រយៈ​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​ ដែល​បាន​អនុវត្ត​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍​ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​ទ្រព្យសម្បត្តិ​ក្នុងស្រុក​។​ ចន្លោះ​ឆ្នាំ​២០១២​ និង​២០១៧​ ប្រទេស​ចិន​បាន​វិនិយោគ​ជាង​ ១៥​ ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​កម្ពុជា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូច​ជា​ ផ្លូវថ្នល់​ ឬ​ផ្លូវ​ល្បឿន​លឿន​ កំពង់​ផែ​ និង​អាកាសយានដ្ឋាន​ ហើយ​ថែម​ទាំង​បាន​បណ្តាក់ទុន​ចំនួន​ ១១​ ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត​ទៅ​លើ​តែ​វិស័យ​ថាមពល​។​10

តើ​អ្វី​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ពិសេស​ទៅ​លើ​វិនិយោគ​បរទេស​?

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ប្រឹងប្រែង​អភិវឌ្ឍ​ទំនាក់ទំនង​អន្តរជាតិ​ ទាំង​នៅ​ក្នុង​តំបន់​ នៅ​ក្នុង​ប្រទេស​អាស៊ី​បូព៌ា​ និង​បណ្តា​ប្រទេស​ដទៃ​ទៀត​នៅ​ទូ​ទាំង​ពិភពលោក​ផង​ដែរ​។​ ក្នុង​នាម​ជា​សមាជិក​អាស៊ាន​ រដ្ឋ​សមាជិក​ទាំងអស់​ត្រូវ​តែ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សមាគម​ផ្សេងៗ​។​ ប្រទេស​កម្ពុជា​មាន​សមាហរណកម្ម​ល្អជា​មួយ​ប្រទេស​ជិតខាង​ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​កា​រត​ភ្ជាប់​ជើងហោះហើរ​ទៅ​កាន់​ប្រទេស​សំខាន់ៗ​នានា​នៅ​អាស៊ី​បូព៌ា​។​ លក្ខខណ្ឌ​អំណោយផល​ទាំងនេះ​ក៏​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ទីផ្សារ​ ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ក្រុមហ៊ុន​ដែល​កំពុង​តែ​ដំណើរការ​នៅ​ក្នុង​តំបន់​។​11

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​។​ អាជីវកម្ម​របស់​ជនបរទេស​ក៏​អាច​ចូលរួម​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​ទាំងអស់​ដូច​អាជីវកម្ម​របស់​ជនជាតិ​ខ្មែរ​ដែរ​។​12​ ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ចំនួន​ក្នុង​រយៈពេល​ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​មាន​ដូច​ជា​ ជាមួយ​ប្រទេស​ចិន​ (​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០២២)13​ និង​កូរ៉េ​ខាងត្បូង​ (​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២១)14​ កិច្ចព្រមព្រៀង​នេះ​បាន​ក្លាយជា​ការ​ទាក់ទាញ​ដ៏​សំខាន់​នៃ​ប្រទេស​ជា​ច្រើន​ ជា​ពិសេស​ប្រទេស​ក្នុង​តំបន់​។​ ដោយសារ​តែ​វត្តមាន​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​កម្មវិធី​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​ អ្នក​វិនិយោគ​ងាយស្រួល​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​បណ្តាក់ទុន​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​15

​ទាក់ទង​នឹង​វិនិយោគិន​បរទេស​

ឯកសារយោង

  1. 1. Investment​ Monitor,​ “​ប្រទេស​ដែល​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ច្រើន​,”​ ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​នៅ​ខែមករា​ ឆ្នាំ​២០២៣​។​
  2. 2. ​ធនាគារពិភពលោក​,​ “​លំហូរ​ចូល​សុទ្ធ​ (%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​)​ នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​កម្ពុជា​”,​ ឆ្នាំ​២០២១,”​ បាន​ចូល​អាន​នៅ​ខែមករា​ ឆ្នាំ​២០២៣​។​
  3. 3. Investment​ Monitor,​ “​កម្ពុជា​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​,”​ ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​នៅ​ខែមករា​ ឆ្នាំ​២០២៣​។​
  4. 4. ​ធនាគារអភិវឌ្ឍន៍អាស៊ី​,​ “​ការ​ព្យាករ​សេដ្ឋកិច្ច​កម្ពុជា​,”​ ខែកញ្ញា​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​នៅ​ខែមករា​ ឆ្នាំ​២០២៣​។​
  5. 5. ​ក្រសួង​ពត៍​មាន​,​ “​កម្ពុជា​ចែករំលែក​បទ​ពិសោធន៍​លើ​ការ​លើកកម្ពស់​ប្រកបដោយ​និរន្តរភាព​ក្នុង​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ​២០២១,”​ ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  6. 6. ​ASEAN​ Briefing,​ “​ច្បាប់​វិនិយោគ​របស់​កម្ពុជា​៖​ អ្វី​ដែល​វិនិយោគិន​បរទេស​ត្រូវ​ដឹង​”,​ ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​នៅ​ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  7. 7. ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​,​ "​តួនាទី​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​,"​ បាន​ចូល​អាន​នៅ​ខែមករា​ ឆ្នាំ​២០២៣​។​
  8. 8. ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​,​ "​ជំហាន​សំខាន់ៗ​ក្នុង​ការ​ចាប់ផ្តើម​ការ​វិនិយោគ​អាជីវកម្ម​របស់​អ្នក​នៅ​កម្ពុជា​,"​ បាន​ចូល​អាន​នៅ​ខែមករា​ ឆ្នាំ​២០២៣​។​
  9. 9. ធនាគារជាតិ​នៃ​កម្ពុជា​,​ "​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២១,"​ ខែធ្នូ​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ខែមករា​ ឆ្នាំ​២០២៣​។​
  10. 10. ASEAN​ Briefing,​ "​ឱកាស​វិនិយោគ​បរទេស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣,"​ ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​នៅ​ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  11. 11. ​Italy​ in​ Cambodia,​ "​ហេតុផល​ ១០​ យ៉ាង​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​,"​ ថ្ងៃ​ទី​០៧​ ខែ​មី​នា​ ឆ្នាំ​ ២០២២,​ បាន​ចូល​អាន​នៅ​ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  12. 12. ​សេង​ ស្រេង​,​ "​ការ​សិក្សា​លើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ករណី​សិក្សា​នៅ​កម្ពុជា​,"​ ឆ្នាំ​២០០១,​ បាន​ចូល​អាន​នៅ​ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  13. 13. ​ក្រសួងពាណិជ្ជកម្ម​សាធារណៈរដ្ឋ​នៃ​ប្រទេស​ចិន​,​ "​បណ្តាញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៃ​ប្រទេស​ចិន​,"​ ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៣,​ បាន​ចូល​អាន​នៅ​ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  14. 14. ​Asia​ Regional​ Integration​ Center,​ "​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​,"​ ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​ ២០២២,​ បាន​ចូល​អាន​នៅ​ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  15. 15. ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​,​ "​ការ​លើកទឹកចិត្ត​វិនិយោគ​,"​ បាន​ចូល​អាន​នៅ​ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

8J63V
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!