អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្នែកកិច្ចការពារព្រៃឈើ

កិច្ចការ​ពារ​ព្រៃឈើ​​នៅ​កម្ពុជា​ គឺ​ស្ថិត​នៅ​ក្រោម​ការ​ទទួលខុសត្រូវ​សំខាន់​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​និង​ នេសាទ ​និង​ក្រសួងបរិស្ថាន​។​ យ៉ាង​ណាមិញ​​ មាន​​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​​ដែល​​កំពុងធ្វើការ​នៅ​ក្នុង​ផ្នែក​នេះ​​ ​ដែល​ក្នុងនោះ​​មាន​ដូច​ជា​ ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ និង​​រួមទាំង​ស្ថាប័ន​អន្តរ​ជាតិ​រហូត​ដល់​​​​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដ៏​ទៃ​ទៀត​។​ ​គម្រោង​សម្រាប់​ការ​​ការពារ​ព្រៃឈើ​​ជា​ច្រើន​ ​អាចនឹង​ត្រូវ​បាន​​បែងចែក​ជា ​បី​​កម្រិត​​ទៅ​តាម​ភាព​ចាំបាច់​ និង​សកម្មភាព​​ រួម​មាន​៖​ ​កម្រិត​​​​អន្តរជាតិ​ ​កម្រិត​ថ្នាក់​​​ជាតិ​ និង​ថ្នាក់​តំបន់​។​

Rubber Plantation in Cambodia. Photo taken by Irayani Queencyputri. Licensed under (CC BY-NC 2.0).

​ចម្ការដំណាំ​​កៅស៊ូ​ នៅ​កម្ពុជា​។​ រូបភាព ​ថត​ដោយ​ Irayani​ Queencyputri​។​ អាជ្ញាប័ណ្ណ​ CC​ BY-NC​ 2.0.

កម្មវិធី​អន្តរជាតិនានា​​​ និងការ​ចូលរួម​របស់​​អង្គការមិន​មែន​រដ្ឋាភិបាល​

​កម្មវិធី​​​អន្តរជាតិ​ដ៏​​ធំបំផុត​​ជាងគេ​​ ​ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​តាម​រយៈ​​កម្មវិធី​គម្រោង​​​ ​រ៉េ​ដ​​បូក​​​ ដែល​​បាន​​បកស្រាយ​ក្នុង​ទំព័រការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និង​​ សហគមន៍ព្រៃឈើ។ គម្រោង​នេះ ​បាន​ប្រមូលផ្តុំ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​​ ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​បេសកកម្ម​នេះ​។ 1

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ គឺជា​អង្គការ​សកល​មួយ​ ហើយ​ជា​ស្ថាប័ន​ដែល​ចំណាស់​ជាងគេ​ ដែល​យកចិត្តទុកដាក់​លើ​ការងារ​សង្គ្រោះ​សត្វព្រៃ​ និង​តំបន់​ព្រៃ​ទូ​ទាំង​ពិភពលោក​ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ តាម​រយៈ​ការ​លើកកម្ពស់​ការ​អភិរក្ស​ ការ​​អប់​រំ​​ និង​ការ​ពង្រឹង​សមត្ថភាព​។​ អង្គការ​​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)  មាន​គោលបំណង​ដើម្បី​​ផ្លាស់​ប្តូរ​ឥរិយា​បទ​របស់​មនុស្ស​ជាតិ​​ចំពោះ​ធម្មជាតិ​ ​និង​ដើម្បី​​ជួយដល់​សត្វ​ព្រៃ និង​មនុស្ស​រស់​នៅ​ប្រកប​ដោយ​​​ភាព​​​សុខដុម​​​។​ 2 នៅ​​ក្នុង​ប្រទេស​កម្ពុជា​ អង្គការ​សមាគម​​អភិរក្ស​សត្វព្រៃ​ កំពុងធ្វើការ​លើ​គម្រោង​ជា​ច្រើន​ នៅ​តំបន់​ព្រៃ​សី​ម៉ា​ ​ទំនាប​​ខាងជើង​ (​នៅ​ក្នុងខេត្តព្រះវិហារ​ )​ និង​បឹង​ទន្លេសាប​។ 3

មជ្ឈមណ្ឌល​សម្រាប់​មនុស្ស​ និង​ព្រៃឈើ​ នៅ​កម្ពុជា​ (រីខូហ្វ​)​ ធ្វើការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ រដ្ឋាភិបាល​ក្នុង​ស្រុក​​ សហគមន៍​ និង​អង្គ​ការ​ក្រៅរដ្ឋាភិបាល​ ដើម្បី​ជួយ​បង្កើត​ តំបន់​ព្រៃ​សហគមន៍​។​ ការ​ចងក្រង​សហគមន៍​ព្រៃឈើ​ គឺត្រូវ​បាន​​ស្ថិត​ក្រោម​ កម្មវិធី​ ព្រៃឈើ​ជាតិ​ ២០១០-២០២៩​ (ក្រសួង​កសិកម្ម)។​ អង្គការ​​រីខូហ្វ​ រួមចំណែក​បង្កើត​តំបន់​សហគមន៍​ព្រៃឈើ ប្រមាណ​ពាក់កណ្តាលនៅ​ក្នុង​​ប្រទេស​កម្ពុជា​ ដែល​មាន​ចំនួន​ ២៤៥​ ​កន្លែង​នៃ​ខេត្ត​ចំនួន ១៤​។​

កម្មវិធី​ រ៉េ​ដ​បូក​ ក៏​បាន​សហ​ការ​ជាមួយ​អង្គការ​ និង​គម្រោង​ផ្សេងៗទៀត​​ ដូចជា៖

  • គម្រោង​គាំទ្រព្រៃឈើ​ និង​ជីវៈចម្រុះ​​ (​ខែវិច្ឆិកា​ ២០១២ -​ កុម្ភៈ​​​ ២០១៨) ស្ថិត​ក្រោម​ការ​ឧបត្ថម្ភ​ ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អា​មេ​រិក​សំរាប់​ការ​អភិវឌ្ឍអន្តរជាតិ​ (USAID)​ និង​ក្រោម​ការ​គ្រប់គ្រង​ដោយ​អង្គការ​ Winrock​ អន្តរជាតិ។​ គម្រោង​នេះ​ ​ផ្តល់​ជំនួយ​ដល់​អង្គការ​ដៃគូរ​ដូច​ជា វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​បញ្ចឹម​​ (EWMI)​ មូលនិធិ​សត្វព្រៃ​ពិភពលោក​ (WWF)​ និង​អង្គការ​សមាគម​​អភិរក្ស​សត្វព្រៃ​ (WCS)​។​ គម្រោង​នេះ​មាន​គោលបំណង​ការពារ​ព្រៃឈើ​ ព្រមទាំង​រក្សា​តុល្យភាព​ កំណើនសេដ្ឋកិច្ច​តាម​រយៈ​ការ​អនុវត្ត​ ការ​គ្រប់គ្រងព្រៃឈើ​ដោយ​ចេរភាព​។​ តំបន់​គោលដៅ​នៃ​គម្រោង​រួម​មាន​ តំបន់​ទំនាប​ខាងកើត​ និង​តំបន់​ទេសភាព​ព្រៃ​ឡង់​ ក៏​ដូច​ជា​តំបន់​អភិរក្ស​ព្រៃ​សី​ម៉ា​ តាម​រយៈ​កម្មវិធី​សិក្សា​គណនេយ្យ​ភាព​កាបូន​សហគមន៍​ (Action​ Learning​ for​ Community​ Carbon​ Accounting​ program)​។​ គម្រោង​នេះ​ ខុស​ពីគម្រោងកម្មវិធី​ “ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព​”​ ​របស់​កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)​​ ដែល​ចូល​រួម​​ឧបត្ថម្ភថវិកាដោយ ​ស្ថាប័ន​បរិស្ថាន​សាកល​ (Global​ Environment​ Facility)​។​
  • ​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​ (FFI)​ បាន​បង្កើត​ឡើង ​ដើម្បី​ជួយ​ដល់​ប្រភេទ​សត្វ​ និង​រុក្ខជាតិ​ និង​​ប្រព័ន្ធ​អេកូឡូស៊ី​ ​ដែល​រង​ការ​គំរាម​កំ​ហែង​ ព្រមទាំង​ជួយ​ស្តារ​ជីវភាព​ ​ជន​​ក្រីក្រ​ និង​​ជន​​ដែល​ងាយ​រង​គ្រោះ​។​ សកម្មភាព​របស់​អង្គការ​នេះ​មាន​ ៤​ សំខាន់ៗ​៖​ សុវត្ថិភាព​ស្បៀង​ ការ​អភិរក្ស​ជីវៈចម្រុះ​ សមភាព​ និង​សមធម៌​ និង​ការ​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​ ។​

ជា​រួម​កម្មវិធី​ រ៉េ​ដ​បូក​ នៅ​កម្ពុជា​ផ្តល់​ការ​គាំទ្រទាំង​ផ្នែក​ហិរញ្ញវត្ថុ​​ និង​បច្ចេកទេស​ ដល់​អង្គការ​រដ្ឋាភិបាល​ និង​​អង្គការ​មិនមែន​រដ្ឋាភិបាល​ ព្រមទាំង​ផ្តល់​ជា​ជំនួយ​​ឥតសំណង​​បន្ត​ និង​មូលនិធិ​នានា​ទៅ​ដល់​អង្គការ​ក្នុង​ស្រុក​មួយ​ចំនួន​​ និង​កិច្ច​ផ្តួចផ្តើម​តូចៗ​ក្នុង​តំបន់​។​

មាន​បណ្តាញ​​ធំៗ​ ២​ ដែល​គៀងគរ​អង្គការ​មិនមែន​​​រដ្ឋាភិបាល​នានា​ ដើម្បី​ធ្វើការ​តស៊ូ​មតិ​ សម្រាប់​ការពារ​ព្រៃឈើ​។​ ​អង្គការ​កម្មវិធី​ផ្លាស់ប្តូរ​​​​បទ​ពិសោធ​ន៍​​អនុផល​ព្រៃឈើ​​​ (NTFP-EP)​ ដែល​ប្រមូលផ្តុំ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​ ៦០​ និង​អង្គការ​សហគមន៍​ជា​ច្រើន​ទៀត​នៅ​តំបន់​អាស៊ី​ ដែល​ផ្តោត​លើ​ការ​ពង្រឹងសមត្ថភាព​ និង​គ្រប់គ្រង​ធនធានធម្មជាតិ​។​

អង្គការមិនមែន​រដ្ឋាភិបាល​ថ្នាក់​​ជាតិ​

នៅ​​កម្រិត​ថ្នាក់​ជាតិ​ មិនសូវ​មាន​​​ការ​លើក​ឡើង​​ដោយ​​អង្គការមិន​មែន​រដ្ឋាភិបាល​ប៉ុន្មាន​នោះ​ទេ​ ដោយសារ​តែ​កិច្ច​ការពារ​​នៅ​កម្រិត​ថ្នាក់​ជាតិ​ភាគច្រើន​ គឺ​​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​​ គឺជា​​អង្គការ​ដែល​មាន​សមាជិកភាព ​បង្កើត​ឡើង​នៅ​អំឡុង​ទស្សវត្សរ៍​ឆ្នាំ​​ ១៩៨០​ ដែល​ស្ថាប័ន​នេះ​មាន​គោលដៅ​ និង​បេស​កម្ម ​​​ដើម្បី​ការ​​ចែករំលែក​ព័ត៌មាន​ ការ​ពិភាក្សា​ និង​ការ​តស៊ូ​មតិ​។​ អង្គការ​នេះ​មានកម្មវិធី​ ៣​ ដែល​ផ្តោត​លើ​ការ​ការពារ​ព្រៃឈើ​ ៖

  • ​កម្មវិធី​ស្តី​ពី​​បញ្ហា​ការ​អភិវឌ្ឍ​
  • កម្មវិធី​ស្តី​ពី​បរិស្ថាន
  • ​កម្មវិធី​​ស្តី​ពី​ដីធ្លី​ និង​ជីវភាព​

គម្រោង​នានា​​នៅ​មូលដ្ឋាន​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ក្នុង​ស្រុក​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ចេញ​​​របាយការណ៍​​មួយ​ ជា​រៀង​រាល់​ឆ្នាំ​ ​​ស្តី​ពី​កម្មវិធី​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅកម្ពុជា​។​ តារាង​ខាងក្រោមបង្ហាញពី​ អង្គការដែល​មាន​គោលបំណង​ចម្បង​ គឺ​ការ​​ការពារ​ព្រៃឈើ ៖

អង្គការ​

ឈ្មោះ​គម្រោង

​មូល​និធិ​

កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិ​​ការ​ជាមួយ​ក្រសួង​​

ទី​តាំង​នៃ​គម្រោង​

រយៈ​ពេល​នៃ​គម្រោង​

អង្គការ​​ជីវិត​​សត្វ​​ស្លាប​​អន្តរជាតិ ​(BLI)

សៀម​ប៉ាង​ខាង​កើត​​ ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​សម្រាប់​អភិរក្ស​ជីវចម្រុះ​នៅ​ក្នុង​ព្រៃ​ស្ងួត​នៃ​ប្រទេស​កម្ពុជា

មូលនិធិ​ផ្ទាល់​ខ្លួន​

ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ​​

ស្រុក​សៀម​ប៉ាង​​,​ ​ខេត្ត​ស្ទឹង​ត្រែង​​

០១​ មករា​ ២០១១​ -​ ៣១​ ​ធ្នូ​ ​២០១៥​​

អង្គការ​​ជីវិត​​សត្វ​​ស្លាប​​អន្តរជាតិ​ (BLI)

ព្រៃ​ការពារ​សៀម​ប៉ាង​ ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​សម្រាប់​អភិរក្ស​ជីវចម្រុះ​នៅ​ក្នុង​ព្រៃ​ស្ងួត​នៃ​ប្រទេស​កម្ពុជា (ដំណាក់​កាល​ទី​ ២​​)

មូលនិធិ​ផ្ទាល់​ខ្លួន

ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ​​

ស្រុក​សៀម​ប៉ាង​​,​ ​ខេត្ត​ស្ទឹង​ត្រែង

០១​ ​មករា​ ​២០១៦​ -​ ​៣០​ ​មិថុនា​ ​២០១៩​​

ក្រុម​បរិស្ថាន​ថាមពល​កកើត​ឡើង​វិញ​ ​និង​សាមគ្គីភាព​ ​(GERES)

​គម្រោង​គាំទ្រ​ព្រៃឈើ​ និង​ជីវៈចម្រុះ (SFB)

​គាំទ្រមូល​និធិ​ដោយ​អង្គការ​​Winrock ​កម្ពុជា​

ព័ត៌​មាន​ពុំ​អាច​រក​បាន​

​ស្រុក​សណ្តាន់​ និង​ស្រុក​សន្ទុក​,​ខេត្ត​កំពង់​ធំ​​

​០១​ ​មករា​ ​២០១៦​​​ -​ ​៣១​ ​ធ្នូ​ ​២០១៦​​

អង្គការ​​ Winrock កម្ពុជា​

​គម្រោង​គាំទ្រ​ព្រៃឈើ​ និង​ជីវៈចម្រុះ

​ជំនួយ​ទ្វេ​ភាគី​​របស់​សហ​រដ្ឋ​អាមេរិក​​

ព័ត៌​មាន​ពុំ​អាច​រក​បាន​

​ខេត្ត​កំពង់​ធំ​,​ក្រចេះ​,​ ​មណ្ឌល​គិរី​,​ព្រះ​វិហារ​,​ ​និង​ខេត្ត​ស្ទឹង​ត្រែង​

​០៩​ ​វិច្ឆិកា​ ​២០១២​ -​ ​៣១​ ធ្នូ​ ​២០១៧​​

អង្គការ​​សមាគម​អភិរក្ស​សត្វព្រៃ (WCS)

ការ​អភិរក្ស​ និង​ការ​គ្រប់​គ្រង​តំបន់​​ការ​ពារ​​ទេសភាព​​ទំនាប​​ខាង​ជើង​​

ជំនួយ​ទ្វេ​ភាគី​ពី​ប្រទេស​បារាំង​,​ ​សហ​ភាព​អឺរ៉ុប​,​​ ​សហរដ្ឋ​អាមេរិក​,​ ​និង​ ជប៉ុន​

ជំនួយ​ពហុ​ភាគី​របស់​កម្ម​វិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជា​ជាតិ​ (UNDP)

គាំទ្រ​មូល​និធិ​ដោយ​អង្គការ​Winrock កម្ពុជា​​

ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ​​

​ស្រុក​ស្វាយ​លើ​,​ ​ខេត្ត​សៀម​រាប​ និង​ខេត្ត​ព្រះ​វិហារ​

​០១​​ មករា​ ​២០១២​ -​ ៣១​ ធ្នូ​ ២០១៧​​

អង្គការ​​សមាគម​អភិរក្ស​សត្វព្រៃ (WCS)

​គម្រោង​អភិរក្ស​ជីវៈចម្រុះ​មណ្ឌល​គិរី​ភាគ​ខាង​ត្បូង​

ជំនួយ​ទ្វេ​ភាគី​ពី​ប្រទេស​បារាំង​,​ សហភាព​អឺរ៉ុប​,​ ​ជប៉ុន​, ដាណឺម៉ាក​,​ និង​សហរដ្ឋ​អាមេ​រិក​

ជំនួយ​ពហុ​ភាគី​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​ (ADB)​, ​កម្ម​វិធី​អភិ​វឌ្ឍន៍​​អង្គការ​សហ​ប្រជា​ជាតិ​(UNDP)​,​ ធនាគារ​ពិភព​លោក​​,​ និងអង្គការ​​ស្បៀង​ និង​កសិកម្ម​​ (FAO​)

​គាំទ្រ​មូល​និធិ​ដោយ​អង្គការ​Winrock កម្ពុជា​

ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ​​

​​ស្រុក​ស្នួល​,​ ខេត្ត​ក្រចេះ​​,​ ​ស្រុក​កែវ​សីមា​ និង​ស្រុក​អូរ​រាំង​​ ខេត្ត​មណ្ឌល​គិរី​

​០១​ ​មករា​ ​២០០៣​ ​-​ ​៣១​ ​ធ្នូ​ ​២០១៧​​

អង្គការ​សម្ព័ន្ធ​ភាព​សត្វព្រៃ (WA)

​កម្ម​វិធី​​ការ​ពារ​​តំបន់​​ព្រៃ​​ជួរ​​ភ្នំ​​ក្រវាញ​​ភាគ​​ខាង​ត្បូង​

ជំនួយ​ទ្វេ​ភាគី​ពី​សហ​រដ្ឋ​អាមេរិក​

ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ​​

ខេត្ត​កំពង់​ស្ពឺ​,​ កោះ​កុង​,​ពោធិ៍​សាត់​,​ និង​ខេត្ត​ព្រះ​សីហនុ​​

​០១​ ​ធ្នូ​ ​២០១៦ ​-​ ៣១​ ​ធ្នូ​ ​២០១៨​​

អង្គ​ការ​មូល​និធិ​សកល​សម្រាប់​អភិ​រក្ស​ធម្ម​ជាតិ​ (WWF)

ទេសភាពតំនប់ព្រៃភាគខាងកើត(EPL)

ជំនួយ​ទ្វេ​ភាគី​ពី​ប្រទេស​ស៊ុយ​អែត​,​ ​សហភាព​អឺរ៉ុប​,​ និង​គាំទ្រ​មូល​និធិ​ដោយ​​អង្គការ​​ Winrock កម្ពុជា​

ព័ត៌​មាន​ពុំ​អាច​រក​បាន​

​ស្រុក​កោះ​ញែក​,​ ​ពេជ្រា​ចិន្តា​,​ ​និង​សែន​មនោរម្យ​,​ ​ខេត្ត​មណ្ឌល​គិរី​​

​០១​ ​មករា​ ​២០១៦​ ​-​ ៣១​ ​ធ្នូ​ ២០១៦​

របាយការណ៍​ឆ្នាំ​ ២០១៧​ ​ ស្តី​ពី​ទិន្នន័យ​អង្គការ​នៅ​កម្ពុជា​​​ របស់​គណៈកម្មា​ធិការ​នីតិ​​សម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​,​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​  4

អង្គការ​​មិនមែន​រដ្ឋា​ភិបាល​ជា​ច្រើន​​ជួយ​គាំទ្រ​ដល់​​​សហគមន៍​មូលដ្ឋាន​ និង​បណ្តាញ​សហគមន៍​ដូច​ជា​ សហគមន៍​ព្រៃ​ឡង់​។​ 5 ​ការ​ជួយ​គាំ​ទ្រ​ទាំងនោះ​​រួម​មាន​ ការ​ផ្តល់​ចំណេះដឹង​ ការ​បណ្តុះបណ្តាល​ ជំនួយ​​ហិរញ្ញ​វត្ថុ​​ ឬ​/​និង​ការ​តស៊ូ​មតិ​។​ ជា​ឧទាហរណ៍​ គឺ​គម្រោង​សិទ្ធ​​ព្រៃឈើ​ 6 ដែល​ជួយ​គាំទ្រ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ដើម្បី​កាត់​បន្ថយ​នូវ​​ផល​ប៉ះ​ពាល់​អវិជ្ជមាន​នៃ​គម្រោង​អភិវឌ្ឍន៍​នានា​ដូច​ជា​ សម្បទាន​ដី​សេដ្ឋកិច្ច​ ជាដើម​។​

ភាគ​ច្រើន​នៃ​អង្គការ​​ទាំង​នេះ​​ធ្វើការ​ក្នុង​ភាព​ជា​ដៃគូរ​ ជាមួយ​នឹង​បណ្តា​​ក្រសួង​នៃ​រដ្ឋា​ភិបាល​​ប្រទេស​កម្ពុជា​។​ ទោះជា​យ៉ាងណា​ ​​ព្រៃឈើ​​នៅ​កម្ពុជា​នៅ​តែ​ជួប​​ប្រឈម​នឹង​ឧបសគ្គ​នៃ​ការ​អភិរក្ស​ដីធ្លី​។ 7

​ការ​រំពឹង​ទុក​ និង​ឧបសគ្គ​​នា​ពេល​អនាគត​

អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​តែ​ដើរតួ​សំខាន់​ក្នុង​ការ​អនុវត្ត​ផែនការ​ជាតិ​។​ ដៃគូរ​ជា​ច្រើន​ដែល​​បាន​កើតឡើង​​នៅ​កម្ពុជា​ តាម​រយៈ​​រវាង​អាជ្ញាធរ​ជាតិ​ និង​មូលដ្ឋាន​ ព្រមទាំង​អង្គការ​នានា​ គឺ​មាន​គោលបំណង​​ដើម្បី​ពង្រឹង​ការ​ការពារ​ព្រៃឈើ​។ 8 រចនាសម្ព័ន្ធ​នៃ​តំបន់​ការពារ​​ ​បាន​មាន​ការ​ចូល​រួម​កើនឡើង​​​​ពី​សំណាក់​​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នៅ​ក្នុង​ការ​អនុវត្ត​​​​។​​ ​តំបន់​ដែល​ស្ថិត​នៅ​ក្រោម​ការ​​​​ការពារ​​បាន​មាន​​ការ​​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នា​ពេល​​ថ្មីៗ​នេះ​ ជា​ពិសេស​នៅ​ក្នុង​​ឆ្នាំ​ ២០១៦​ ខណៈ​ដែល​រដ្ឋាភិបាល​​រៀប​ចំ​ដី​​ទំហំ​ ១​លាន​ហិ​ក​​តា​ សម្រាប់​តំបន់​ការពារ​ថ្មីៗ​ ​​ដែល​ភាគច្រើន​នៅ​ជុំវិញ​ព្រៃ​ឡង់​។​9

​អនាគត​នៃ​មូលនិធិ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំងនេះ​ ​​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នោះ​ទេ។​ 10 ប្រសិនបើ​ជំនួយ​អន្តរជាតិ​ធ្លាក់​ចុះ​នា​ពេល​ខាង​មុខ​ អង្គការ​មិន​មែន​រដ្ឋាភិបាល​​ជា​ច្រើន​​នឹង​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ ​ហើយ​​កិច្ច​​ការ​ការពារ​ព្រៃឈើ​ក៏​រង​ការ​ប៉ះ​ពាល់​ដូចគ្នា​​​ដែរ​។​

បានធ្វើបច្ចុប្បន្នភាព៖ ២៧​ ធ្នូ​ ​២០១៧​

ទាក់​ទង​​នឹង​អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្នែកកិច្ចការពារព្រៃឈើ

ឯកសារយោង

  1. 1. ​ រ៉េ​ត​បូកកម្ពុជា​,​ ដៃគូរ​អង្គការ​នានា​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៥​ កក្កដា​ ២០១៦​។​ http://www.cambodia-redd.org/
  2. 2. អង្គការ​សមាគម​​អភិរក្ស​សត្វព្រៃ​កម្ពុជា​។​ “​ប្រវត្តិ​ និង​ បេស​កម្ម​របស់​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​”​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ១១​ សីហា​ ២០១៦​។​ http://cambodia.wcs.org/About-Us/History-Mission.aspx
  3. 3. ​អង្គការ​សមាគម​​អភិរក្ស​សត្វ​ព្រៃ​។​ “​ទី​តាំង​​​សង្គ្រោះសត្វ​ព្រៃ​​៖ តំបន់​ព្រៃឈើ​សី​ម៉ា​ ​ទំនាប​ខាងជើង​ និង​បឹង​ទន្លេសាប​ និង​ តំបន់​ព្រៃ​លិច​ទឹក​”​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ១១​ សីហា​ ២០១៦​។​ http://cambodia.wcs.org/Saving-Wildlife.aspx
  4. 4. ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៃ​គណៈកម្មាធិការ​នីតិ​សម្បទា​ និង​អភិវឌ្ឍ​ន៍កម្ពុជា, “ទិន្នន័យអង្គការនៅកម្ពុជា”។ របាយការណ៍ឆ្នាំ​​២០១៧។ ចូលអានថ្ងៃ​ទី​ ២៨​ ធ្នូ ​២០១៧។ http://odacambodia.com/ngo/
  5. 5. វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​។ កម្មវិធី​ដីធ្លី និង​ជីវភាព។ គម្រោង​សិទ្ធព្រៃឈើ (២០១៣)។ “ករណីសិក្សា ការអភិវឌ្ឍតំបន់ព្រៃឡង់៖ តើពលរដ្ឋទទួលបាន​ប្រយោជន៍ពីការអភិវឌ្ឍនេះ​ឬទេ”។ ចូលអាន​ថ្ងៃ​ទី​ ​២៥ កក្កដា ២០១៦។ https://preylang.net/wp-content/uploads/Other%20reports/Prey-Lang-Development-Case.pdf
  6. 6. វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​។ កម្មវិធី​ដីធ្លី និង​ជីវភាព។ គម្រោង​សិទ្ធព្រៃឈើ (២០១៣)។ ចូលអានថ្ងៃ​ទី​ ២៥ កក្កដា ២០១៦។ http://www.ngoforum.org.kh/index.php/forestry-rights-project.
  7. 7. ផាក់ ស៊ាងលី។ “ព្រៃឈើនៅតំបន់អាស៊ីកើនឡើង​ លើកលែងតែកម្ពុជា៖ ការបកស្រាយរបស់អង្គការក្រៅរដ្ឋាភិបាល” ”។ ការសែតភ្នំពេញប៉ុស្តិ៍​,​ ចុះ​ថ្ងៃទី​​ ​២៥ វិច្ឆិកា ២០១៣។​ ចូលអានថ្ងៃ​ទី​ ២៥ កក្កដា ២០១៦។ http://www.phnompenhpost.com/national/asia%E2%80%99s-forests-grow-not-kingdom-ngo
  8. 8. គង់ មេត្តា។ “សំណើរគម្រោង​ព្រៃ​ការពារ​ទទួលបាន​ការអនុញ្ញាតិ​ហើយ”។ ការសែតភ្នំពេញ​ប៉ុស្តិ៍, ចុះ​ថ្ងៃ​ទី​ ​២២ មេសា ២០១៦។ ចូលអាន ១១ សីហា ២០១៦។ http://www.phnompenhpost.com/national/green-light-protected-forest-plans
  9. 9. ​”អង្គការមិន​មែន​រដ្ឋាភិបាលគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការ​​ផ្តល់​ដី​ទំហំ​ជិតមួយលានហិកតា​សម្រាប់​តំបន់ការពារថ្មី”,​ អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃនៅ​កម្ពុជា​។​ ចូលអាន​ថ្ងៃ​ទី​ ១១ សីហា ២០១៦។ http://programs.wcs.org/cambodia/About-Us/Latest-News/articleType/ArticleView/articleId/8893/NGOs-Support-Royal-Government-of-Cambodia-to-Designate-Almost-One-Million-Hectares-of-New-Protected-Areas.aspx
  10. 10. វង្ស សុខេង, Ananth Baliga។ “នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន សំដែងភាព​មិនពេញចិត្តម្តងទៀត​នឹងជំនួយ​អន្តរជាតិ”។ ការសែត​ភ្នំពេញប៉ុស្តិ៍ , ចុះថ្ងៃ​ទី​ ​៣០ មិថុនា ២០១៦។ ចូលអាន​ថ្ងៃ​ទី​ ២៥ កក្កដា ២០១៦។ http://www.phnompenhpost.com/national/pm-hun-sen-again-blasts-foreign-donors
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WK8A8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!