អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្នែកការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី

ផ្លូវនៅកម្ពុជារូបភាព ថតដោយ ម៉ារីអូស គ្លូនីក កាលពីថ្ងៃទី ២ ខែ មករា ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណ  CC BY-NC-ND 2.0.

ផ្លូវនៅកម្ពុជា។ រូបភាព ថតដោយ ម៉ារីអូស គ្លូនីក កាលពីថ្ងៃទី ២ ខែ មករា ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0.

ការ​អភិវឌ្ឍ​ និង​ជំនួយ​សម្រាប់​បញ្ហា​កាន់កាប់​និង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ មាន​ច្រើន​ទម្រង់​ ចាប់ពី​ ការ​សិក្សា​ស្រាវជ្រាវ​ និង​ការ​តស៊ូ​មតិ​ ទៅ​ការ​បង្កើន​ការ​យល់​ដឹង​ពី​សិទ្ធិ​ដល់​សហគមន៍​ ការ​ផ្តល់​ជំនួយ​លើ​ ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ និង​ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ ទៅ​ដល់​ជន​រង​គ្រោះ​ពី​ជម្លោះដីធ្លី​ និង​ការ​បណ្តេញ​ ចេញ​។​ ខណៈ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ ទំនងជា​ផ្តោត​លើ​ការ​បង្កើន​សមត្ថភាព​ ការ​តស៊ូ​មតិ​ និង​ការ​គាំទ្រ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ខ្លះ​ ផ្តល់​សេវា​ និង​ការ​គាំទ្រ​ផ្ទាល់​ ដល់​សហគមន៍​ និង​បុគ្គល​ ដោយ​បង្កើន​ការ​យល់​ដឹង​ពី​សិទ្ធិ​ស្របច្បាប់​ ផ្តល់​ជំនួយ​ ផ្នែក​ច្បាប់​ និង​ការ​បណ្តុះបណ្តាល​សមាជិក​សហគមន៍​។​

ក្រុមប្រឹក្សា​អ​ភ​វិ​ឌ្ឍ​ន៍​កម្ពុជា​ និង​ គណៈកម្មាធិការ​ស្តារ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​ បាន​រួម​គ្នា​ បោះពុម្ពផ្សាយ​សំណុំ​ទិន្នន័យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​ផ្តល់​ជា​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​បរទេស​ ដែល​កំពុង​បំពេញ​កិច្ច​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​1 យ៉ាងនេះ​ក្តី​ បញ្ជី​នេះ​ មិន​ត្រូវ​បាន​ រៀបចំ​ទៅ​តាម​វិស័យ​ ដើម្បី​បង្ហាញ​ថា​ បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​កំពុង​ធ្វើ​កិច្ចការ​នៅ​ក្នុង​បញ្ហា​ កាន់កាប់​ និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ទេ​។​ ម្យ៉ាងទៀត​ បើ​ទោះបីជា​ អង្គការ​មិនមែនរ​ដ្ឋា​ ភិ​បាល​ខ្លះ​ បញ្ចូល​ កម្មវិធី​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​ និង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ ទៅ​ក្នុង​កិច្ចការ​របស់​ពួក​គេ​ សំណុំ​ទិន្នន័យ​អំពី​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ ដែល​គិត​ត្រឹម​ ខែកក្កដា​ ឆ្នាំ​២០១៥​ បាន​កត់​ត្រាតែ​ កម្មវិធី​គ្រប់គ្រង​និង​ការ​ធ្វើ​ផែនការ​ដីធ្លី​ចំនួន​ពីរ​ប៉ុណ្ណោះ​។​ ទាំងនេះ​ រាប់​បញ្ចូល​ទាំង​ គម្រោង​ដែល​កំពុង​បន្ត​ និង​បញ្ចប់​។​ គម្រោង​មួយ​ក្នុង​ចំណោម​នេះ​ ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ​ អុក​ស្វា​ម​ ណូ​វិ​ប​។​ សំណុំ​ទិន្នន័យ​ អំពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ បរិយាយ​ថា​ អង្គការ​ អុក​ស្វា​ម​ ណូ​វិ​ប​ មិន​មាន​គម្រោង​បន្ត​ទេ​ ហើយ​មាន​តែ​គម្រោង​គ្រប់គ្រង​ និង​ផែនការ​ដីធ្លី​ចំនួន​ ១​ ប៉ុណ្ណោះ​ និង​គម្រោង​ ១១​ ទៀត​ កាលពី​អតីតកាល​។​2 ផ្ទុយ​ទៅ​វិញ​ អង្គការ​ អុក​ស្វា​ម​ ណូ​វិ​ប​ រាយការណ៍​ថា​ គម្រោង​កំពុង​បន្ត​យ៉ាង​ហោច​ ណាស់​ចំនួន​ ១០​ ដែល​យកចិត្តទុកដាក់​លើ​បញ្ហា​ដីធ្លី​ និង​គម្រោង​សរុប​ ចំនួន​ ៣៦​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​3 ភាព​មិន​បន្ស៊ី​គ្នា​លើ​សំណុំ​ទិន្នន័យ​និង​របាយការណ៍​នេះ​ បញ្ជា្ក​ក់​ឱ្យ​ឃើញ​អវត្តមាន​នៃ​ ទិន្នន័យ​ គ្រប់​ជ្រុងជ្រោយ​ និង​ជាក់លាក់​ អំពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​កំពុង​បំពេញការងារ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

គម្រោង​គ្រប់គ្រង​និង​ផែនការ​ដីធ្លី​កត់ត្រាលើ​សំណុំ​ទិន្នន័យ​អង្គការ​មិនមែន​រដ្ឋាភិបាល​

អង្គការប្រភេទឈ្មោះគម្រោងគោលបំណងថវិការយៈពេល
អង្គការថែរក្សាសត្វដំរីកម្ពុជាប្រជាជនដើមភាគតិច៖ ការកំណត់អត្តសញ្ញាណសហគមន៍ និងការចុះបញ្ជីគាំទ្រការកំណត់អត្តសញ្ញាណ វប្បធម៌ និង ប្រពៃណី និង​លើកកម្ពស់​ជីវភាពរបស់​ពួកគេ៣១,៣៣៥ ដុល្លារឆ្នាំ២០១១-២០១២
អុកស្វាម ណូវិបបរទេសជីវភាពដោយចេរភាពឆ្នាំ២០១៤សុវត្ថិភាពស្បៀងអាហារ កិច្ចការពារ និងការត្រួតពិនិត្យលើ ការប្រើប្រាស់ធនធានធម្មជាតិ៧៩០,០៥៤ ដុល្លារឆ្នាំ២០១៤

សម្រាប់​បញ្ជី​អង្គការ​ខ្លះ​ ដែល​កំពុង​បំពេញ​កិច្ចការ​លើ​ការ​កាន់កាប់​ដីធ្លី​ និង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​នៅ​កម្ពុជា​ ចូល​ពិនិត្យ​មើល​ “​ធនធាន​ឯកសារ​ពាក់ព័ន្ធ​”​។​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ព្យាយាម​ផ្តល់​ ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ នៅ​ក្នុង​ការ​ចងក្រង​បញ្ជី​នេះ​ ប៉ុន្តែ​បញ្ជី​នេះ​ មិន​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ ទាំងអស់​ ដែល​កំពុង​បំពេញ​កិច្ចការ​លើ​បញ្ហា​ទាំង​អស់នេះ​ នៅ​កម្ពុជា​ទេ​។​ អង្គការ​ទាំងនេះ​ ត្រូវ​បាន​ដាក់​ បញ្ចូល​ ដោយ​ផ្អែក​លើ​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ដែល​មាននៅ​ក្នុង​វិស័យ​សាធារណៈ​ ពាក់ព័ន្ធ​នឹង​ សកម្មភាព​របស់​ពួក​គេ​លើ​ការ​កាន់កាប់​ និង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​។​ ជា​លទ្ធផល​ អង្គការ​មិនមែន​ រដ្ឋាភិបាល​ខ្លះ​ ដែល​មិន​មាន​គេហទំព័រ​ ឬ​វត្តមាន​គេហទំព័រ​ ដែល​ងាយ​នឹង​កំណត់​អត្តសញ្ញាណ​បាន​ មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ទេ​។​

ទាក់ទង​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទទួល​បន្ទុក​ផ្នែក​ការ​កាន់កាប់​ដីធ្លី​ និង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​

បច្ចុប្បន្នភាព​ចុង​ក្រោយ​ ថ្ងៃ​ទី​ ១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥

ឯកសារយោង

  1. 1. ក្រុមប្រឹក្សាអភវិឌ្ឍន៍កម្ពុជា និង គណៈកម្មាធិការស្តារនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា. “បញ្ជីប្រភពមូលនិធិតាមវិស័យ.” សំណុំទិន្នន័យ អង្គការមិនមែនរដ្ឋាភិបាល. ចូលអាននៅ ខែកក្កដា ឆ្នាំ២០១៥. http://cdc.khmer.biz/ngo/report/listing_by_sector_board.asp.
  2. 2. ដូចយោងខាងលើ។
  3. 3. អង្គការ អុកស្វាម ណូវិប. ឆ្នាំ២០១៥. សំណុំទិន្នន័យ អាតាឡាស. ចូលអាននៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៥. https://atlas.oxfamnovib.nl/index.cfm?action=map។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VFY2x
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!