ក្រសួងពាណិជ្ជកម្ម

Sun Chanthol, Senior Minister; Minister of Commerce of Cambodia.Photo by World Economic Forum, take on 20 April 2015. Licensed under Attribution-NonCommercial-ShareAlike 2.0 Generic

ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា។ រូបភាព ថតដោយវេទិកា សេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0 

ក្រសួងពាណិជ្ជកម្ម​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៦​ ដោយ​ច្បាប់​។1 ​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួងពាណិជ្ជកម្ម​ ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​2​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ក្រសួងពាណិជ្ជកម្ម​ ត្រូវ​បាន​ជ្រើសរើស​ដោយ​នាយក​រដ្ឋមន្ត្រី​ និង​ តែងតាំង​ដោយ​ព្រះ​មហា​ក្សត្រ​។​ បន្ទាប់​ពី​​បាន​ទទួលសេចក្តីទុកចិត្ត​ពី​រដ្ឋសភា​ រដ្ឋមន្ត្រី​ត្រូវ​បាន​តែងតាំង​ជាមួយនឹង​គណៈរដ្ឋមន្ត្រី​ទាំងមូល​ ដោយ​ព្រះរាជក្រឹត្យ​។3

ក្រសួងពាណិជ្ជកម្ម​ ទទួលខុសត្រូវ​បំពេញ​ និង​ចូល​រួមចំណែក​កសាង​គោលនយោបាយ​ របស់​រាជរដ្ឋាភិបាល​។​ រាប់​បញ្ចូល​ទៅ​ក្នុង​សមត្ថកិច្ច​ និង​ការ​ទទួលខុសត្រូវ​របស់ក្រសួង​ រួម​មាន​ ការ​រក្សា​តម្លៃនៅលើទីផ្សារ​ និង​ការ​អន្តរាគមន៍​លើ​ទីផ្សារ​ ត្រួតពិនិត្យ​មើល​ពាណិជ្ជកម្ម​អន្តរជាតិ​ ស្វែងរក​ទីផ្សារ​ក្រៅ​ស្រុក​សម្រាប់​ផលិតផល​និង​សេវាក្នុងស្រុក​ ចុះបញ្ជី​ក្រុមហ៊ុន​ និង​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ ជាដើម​។​ ដើម្បី​បំពេញភារកិច្ច​នេះ​ រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​ក្រសួងពាណិជ្ជកម្ម​ ត្រូវ​បាន​រៀបចំ​ជា​អគ្គនាយកដ្ឋាន​ និង​នាយកដ្ឋាន​ រាប់​បញ្ចូល​ទាំង​ មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត​ និង​សាខា​កាំកុងត្រូល​រាជធានី​-​ខេត្ត​។​4

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពី​៖

  1. ​​​​​​ព័ត៌មាន​ពាណិជ្ជកម្ម​
  2. ព័ត៌មាន​សេវា​ពាណិជ្ជកម្ម​
  3. ​ការ​លើកកម្ពស់​ពាណិជ្ជកម្ម​
  4. ការ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​
  5. គម្រោង​របស់​ក្រសួង​ និង​អង្គភាព​ទទួល​បន្ទុក​
  6. ​ឯកសារ​ផ្លូវការ​

​ទំនាក់ទំនង​:​

  • អាសយដ្ឋាន​:​ ផ្ទះ​ឡូ​លេខ​១៩-៦១​ ផ្លូវ​លេខ​១១៣​បេ​ ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកល្អក់​ ខណ្ឌ​សែន​សុខ​ រាជធានី​ ភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​   
  • ​អ៊ី​ម៉ែ​ល​:​​ moc.gov.kh@gmail.com 
  • ​ទូរស័ព្ទ​:​ (+៨៥៥)​ ២៣​ ៨៦៦​ ៤២៥
  • ​ផែនទី​:​ http://bit.ly/1TdaGGZ

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. ច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួងពាណិជ្ជកម្ម​ ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ ន​ស​/​រកម​/០១៩៦/១៦​ ចុះ​ថ្ងៃ​ទី​ ២៤​ ខែមករា​ ឆ្នាំ​១៩៩៦​
  2. 2. អនុក្រឹត្យ​លេខ​១៣១​ ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រសួងពាណិជ្ជកម្ម​ ចុះ​ថ្ងៃ​ទី​ ១៩​ ខែមីនា​ ឆ្នាំ​២០១៤​
  3. 3. បច្ចុប្បន្ន​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ គឺ​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ។​ ឯកឧត្តម​រដ្ឋមន្ត្រី​ ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រកម​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​ ២៤​ ខែ​ កញ្ញា​ ឆ្នាំ​២០១៣​ ។​
  4. 4. ក្រសួងពាណិជ្ជកម្ម​ “​រចនាសម្ព័ន្ធ​នៃ​ក្រសួងពាណិជ្ជកម្ម​”​ ។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ១១​ ខែមិថុនា​ ឆ្នាំ​២០១៥​។​ http://www.moc.gov.kh/en-us/organisatioin-structure/year/2014
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3jJSd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!