ធនធានប្រេង និងឧស្ម័ន

ប្រេង ​និង​ឧស្ម័ន​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទឹកដី ​ប្រទេសកម្ពុជា​ ប៉ុន្តែ​មិន​មានការ​ទាញ​យក​ជា​លក្ខណៈ​ឧស្សាហកម្ម​ណាមួយ​បាន​ចាប់ផ្តើមនៅ​ឡើយទេ​។​ ផលិតផល​ប្រេង​គ្រប់ប្រភេទ​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក​ត្រូវ​បាន​នាំ​ចូល​។​ តួរលេខតម្រូវការ​ប្រេងឥន្ធនៈ​ប៉ានស្មាន​គឺ​ ៤៧​ ៤៩០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។​ ការ​ប្រើប្រាស់​នេះ​កំពុង​នឹង​កើនឡើង​។​ កម្ពុជា​បាន​នាំ​ចូល​ប្រេង​ចំនួន​ ៤៥៣​ ០០០​តោន ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤​ ដែល​ជា​កំណើន​ ១០​% ​បើ​ធៀបទៅ​នឹង​រយៈពេល​ដដែល​ក្នុង​ឆ្នាំ​២០១៣​។1

21 March 2004. Creative Commons:

Global Santa Fe Rig 140។រូបភាព ថតដោយ Steven Straiton កាលពីថ្ងៃទី២១ ខែ​មីនា ​ឆ្នាំ ២០០៤។ អាជ្ញាប័ណ្ណ៖ BY-NC-ND 2.0

ចំពោះការរ៉ុករកប្រេង និងឧស្ម័ន ប្រទេសកម្ពុជាមានប្លុក​ចំនួន​៦​ ដែលស្ថិត​នៅ​ក្នុង​ដែនសមុទ្រ​ (A-F)​ ប្លុក​ចំនួន១៩​ ស្ថិត​នៅ​លើ​ដីគោក​ (I–XIX)​ និង​ប្លុក​ចំនួន​៤ទៀត​ ស្ថិត​នៅ​ក្នុង​តំបន់​ត្រួតស៊ីគ្នា​ (OCA)​ ដែល​មាន​ជម្លោះ​ជាមួយ​ប្រទេស​ថៃ​។​ប្លុក A អាចនឹងផលិតបានប្រេងមុនគេ ប្រសិនបើកត្តាសេដ្ឋកិច្ចអំណោយផល និងមានកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនផលិតករ និងរដ្ឋាភិបាលកម្ពុជា។

ច្បាប់​ស្តី​ពី​ប្រេង ​និង​ឧស្ម័ននៅ​កម្ពុជា​

​ក្រោម​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា រាល់​ធនធាន​រ៉ែ​ទាំងអស់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។2មិន​មានច្បាប់ជាក់លាក់​ណាមួយ​ដែល​គ្រប់គ្រង​លើ​វិស័យ​ប្រេង ​និង​ឧស្ម័ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ហើយ​វិស័យ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​បទ​ប្បញ្ញត្តិ​ប្រេងកាត​ដែល​បាន​ធ្វើ​វិសោធនកម្ម​នៅឆ្នាំ​ ១៩៩១​។​ នៅ​ឆ្នាំ​១៩៩៨ រដ្ឋាភិបាល​បាន​បង្កើត​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ ដែលស្ថិតនៅក្រោមក្រសួងរ៉ែ និងថាមពលសម្រាប់​គ្រប់គ្រង​ធនធាន​ប្រេងកាត​។​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ទទួលខុសត្រូវ​លើ​ការ​វាយតម្លៃ​សំណើរ និង​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល សម្រាប់ការ​ផ្តល់កិច្ចព្រមព្រៀង​ប្រេងកាត​ទៅកាន់​ក្រុមហ៊ុន​ជាក់លាក់​ណាមួួយ ​។​3

*កម្ពុជា​ប្រើប្រាស់​កិច្ចព្រមព្រៀង​ប្រេងកាត​ (​​ឬ​កិច្ចសន្យា​ចែករំលែក​ផលិតកម្ម​)សម្រាប់​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណដើម្បី​អនុវត្ត​ការរុករក​ប្រេងកាត​។ ​ យោងតាម​គេហទំព័រ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា កិច្ចសន្យា​ចែករំលែក​ផលិតកម្ម រួម​មាន​សមាសធាតុ​មូលដ្ឋាន​ដូចខាងក្រោម​៖​

  • រយៈពេល ៖ ការរុករក ៤ + ២ + ២ ឆ្នាំ ការអភិវឌ្ឍ​រយៈពេល ៣ ឬ ៤​ឆ្នាំ​
  • ​ផលិតកម្ម ៖ រហូត​ល់ ៣០​ឆ្នាំ + ៥​ឆ្នាំ​
  • ​កាតព្វកិច្ច​រុករក ៖ អនុវត្ត​ការសិក្សា​អង្កេត​សេ​ស្មិច 2-D  និង 3-D​។ ខួង​អណ្តូង ១ ទៅ ២​។​
  • ​ថ្លៃ​សួយ​សារ ៖ ១២.៥​%​
  • ​បុព្វលាភ​ចុះហត្ថលេខា ៖ អាច​ចរចា​បាន​
  • ​បុព្វលាភ​ផលិតកម្ម ៖ អាច​ចរចា​បាន​
  • ​ការ​រំលស់​ការចំណាយ ៖ អាច​ចរចា​បាន​
  • ​ការបែងចែក​ប្រាក់ចំណេញ​ពី​ប្រេង ៖ អាស្រ័យ​លើ​កត្តា​ជាក់ស្តែង​​
  • ​ការបែងចែក​ប្រាក់ចំណេញ​ពី​ឧស្ម័ន ៖ អាស្រ័យ​លើ​កត្តា​ជាក់ស្តែង​​
  • ​ពន្ធ​លើ​ប្រាក់ចំណូល ៣០​%​​
  • កាតព្វកិច្ច​ទីផ្សារ​ក្នុងស្រុក ៖ ត្រូវ​បំពេញ​តាម​តម្រូវការ​ក្នុងប្រទេស​កម្ពុជា
  • ការចូលរួម​របស់​ភាគី ៖ រដ្ឋាភិបាល​ត្រូវ​មាន​សិទ្ធិ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រេង​ស្ថិតក្រោម​កិច្ចព្រមព្រៀង​ប្រេងកាត​។​

បទដ្ឋាន​ផ្សេង​ទៀត​សម្រាប់​សុវត្ថិភាព និង​សន្តិសុខ ត្រូវបាន​ដាក់​ចេញ​នៅ​ក្នុង​បទ​ប្បញ្ញា​តិ្ត​ទាំង​នេះ​ថា ​ជា​លក្ខខណ្ឌ​តម្រូវ​ដែល​អ្នក​ចុះ​កិច្ចសន្យា​ត្រូវ​ការពារ​បរិស្ថាន​​មូលដ្ឋាន សុខភាព និង​សុវត្ថិភាព​របស់​កម្មក​រ​។ 4 ការវាយតម្លៃ​ពី​ផលប៉ះពាល់​បរិស្ថាន (EIA) ពេញលេញ​មួយ ក៏​តម្រូវឲ្យ​ធ្វើ​ឡើង​សម្រាប់​ប្រតិបត្តិការ​ប្រេង និង​ឧស្ម័ន​ទាំងអស់​ផងដែរ5​ ប្រតិបត្តិ​ករ​ទាមទារ​ឱ្យ​ផ្តល់​ឯកសារ​មួយ​ចំនួន​ដូច​ជា​ផែនការ​គ្រប់គ្រង​សុវត្ថិភាព​ ផែនការ​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់​និង​ផែនការ​យថាភាព​នៃ​ការ​ហៀរ​កំពប់​ប្រេង​។ហើយ​អ្នក​អនុវត្ត​គម្រោង តម្រូវ​ឲ្យ​គោរព​តាម​ក្របខ័ណ្ណ​ច្បាប់​ដែល​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ច្បាប់​ស្តី​ពី​បរិស្ថាន និង​បទ​ប្បញ្ញា​ត្តិ​ពាក់ព័ន្ធ​ផ្សេងទៀត​។ ប្រតិបត្តិ​ករ ក៏​តម្រូវ​ឲ្យ​ដាក់​ជូន​នូវ​ផែនការ​គ្រប់គ្រង​សុវត្ថិភាព ផែនការ​ឆ្លើយតប​ទៅនឹង​គ្រោះអាសន្ន និង​ផែនការ​ត្រៀម​ទុកជា​មុន​ក្នុង​គ្រា​មាន​ការ​ហៀរ​កំពប់​ប្រេង​ផងដែរ។​

ប្រទេស​កម្ពុជា ​មិនមាន​រោងចក្រ​ចម្រាញ់​ប្រេង​ដែល​មាន​សមត្ថភាព​ផលិត​ប្រេង ​និង​ឧស្ម័ន​ដែល​អាច​ទាញយកបាននោះ​ទេ​ ទោះបីជា​នៅ​ដើមឆ្នាំ​២០១៥​ ក្រុមហ៊ុន​ប្រេងកាត​កម្ពុជា​បាន​បញ្ជាក់​ថា​រោងចក្រ​ចម្រាញ់​ប្រេង​តម្លៃ​ ២.៣​ ពាន់​លាន​ដុល្លារ​របស់​ខ្លួន​នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃដី​ ៣៦៥​ ហិ​កតា​កាត់​ខេត្តកំពត ​និង​ខេត្ត​ព្រះ​សីហ​នុ​នោះ ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​សាងសង់​ក៏​ដោយ​។6

​ការ​អភិវឌ្ឍ​ ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​ការ​ទាញ​យក​ប្រេង ​និង​ឧស្ម័ន​និង​ការ​អភិវឌ្ឍ​បទ​ប្បញ្ញត្តិ​ រដ្ឋបាល​ និង​សមត្ថភាព​គ្រប់គ្រងរបស់​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​(CNPA)​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ប្រកួតប្រជែង​ និង​តម្លាភាព​ ក៏ដូច​ជា​ ការពារ​ផលប្រយោជន៍​របស់​វិនិយោគិន​ អតិថិជន​ បរិស្ថាន​ និង​ប្រជាជន​មូលដ្ឋាន​ផង​ដែរ​។​ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្ដរជាតិ ​​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន បាន​ផ្តល់​ឬ​កំពុង​ផ្តល់​ការ​ផ្គត់ផ្គង់ផ្នែក​បច្ចេកទេស ​និង​ហិរញ្ញវត្ថុ​ដល់​រដ្ឋាភិបាល ​ដើម្បី​សម្រាប់ឱ្យបានកម្មវត្ថុនេះ ហើយរដ្ឋាភិបាលកំពុងព្យាយាមអភិវឌ្ឍ​ក្រប​ខណ្ឌ​ច្បាប់​សម្រាប់​គ្រប់គ្រង​ធនធាន​ប្រេង​ដ៏​ពេញលេញ​មួយ​។​ ច្បាប់​ប្រេងកាត​ថ្មី​នេះ​នឹង​ត្រូវ​បាន​អមដំណើរ​ដោយ​អនុក្រឹត្យ​ស្តីអំពី​បទ​ប្បញ្ញត្តិ​សម្រាប់​ការ​អនុវត្ត​។​

បើ​មានការ​គ្រប់គ្រង​ត្រឹមត្រូវ​ វិស័យ​នេះ​អាច​ផ្តល់​ប្រាក់​ចំណូល​គួរ​ឱ្យ​កត់សម្គាល់​ទៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។​ លោកនាយក​រដ្ឋមន្ត្រី​​ហ៊ុន​សែន​បាន​ថ្លែង​ក្នុង​ឆ្នាំ​ ២០០៧​ថា​៖ “​ចំណូល​ពីអណ្តូងប្រេងដែលទើបនឹង​រក​ឃើញ​ថ្មីនឹង​ផ្តល់​ថវិកា​បន្ថែម​ទៀត​សម្រាប់​ការអភិវឌ្ឍគម្រោង​ហិរញ្ញប្បទាន​​ក្នុង​ប្រទេស​កម្ពុជា​។​ ប្រាក់ចំណូល​ទាំងនេះ​នឹង​ផ្តល់ទៅ​កាន់ការ​វិនិយោគ​ប្រកបដោយ​ប្រសិទ្ធិភាព​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ …​ ពួកយើង​នឹងប្រាកដ​ថា​ប្រេង​ជា​លាភសក្ការៈ​មិនមែន​ជា​បណ្តាសា​សម្រាប់​កម្ពុជា​នោះ​ទេ​ “​។​7

ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦

ឯកសារយោង

  1. 1. “ការនាំចូលប្រេងមកកម្ពុជាកើនឡើង១០ភាគរយក្នុងត្រីមាសទីមួយ”, ដឺខេមបូឌា ហឺរេត,ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី៧ ខែឧសភា ​ឆ្នាំ២០១៥។​ https://www.cia.gov/library/publications/the-world-factbook/geos/cb.html
  2. 2. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា​, មាត្រាទី៥៨.
  3. 3. សេចក្តីសម្រេចលេខ ៧៣​ទៅលើវិសោធនកម្មលើជំពូកទី០២នៃបទបញ្ញាត្តិប្រេងកាត ឆ្នាំ១៩៩១ (ចុះថ្ងៃទី១៨ ខែតុលា​ ឆ្នាំ​១៩៩៨) និង សេចក្តីសម្រេចលេខ ២៥ ទៅលើវិសោធនកម្មនៃបទបញ្ញាត្តិប្រេងកាត ឆ្នាំ១៩៩១(ចុះថ្ងៃទី១៩ ខែមីនា​ ឆ្នាំ​១៩៩៩).
  4. 4. បទបញ្ញាត្តិប្រេងកាតឆ្នាំ១៩៩៩ , មាត្រាទី២៥.
  5. 5. អនុក្រឹត្យស្តីពី ការវាយតម្លៃ ផលប៉ះពាល់បរិស្ថាន ដំណើរការ ឆ្នាំ ១៩៩៩ ឧបសម្ព័ន្ធលើរង្វាយតម្លៃផលប៉ះពាល់បរិស្ថានឆ្នាំ១៩៩៩.
  6. 6. ចន្ទ មុយហួង, ឆ្នាំ២០១៥. “មិនមានសញ្ញាណបញ្ចប់ទៅលើការប្រកួតប្រជែង នៃរោងចក្រឧស្ម័ននោះទេ”, ការសែតភ្នំពេញបុស្តិ៍ ថ្ងៃទី៣ មេសា ឆ្នាំ២០១៥. http://www.phnompenhpost.com/business/no-end-date-sight-oil-plant-completion
  7. 7. ការសែតឆាយណា ភីផលដេលី​ ឆ្នាំ២០០៧. “សក្តានុពលប្រេងបម្រុងបានដាក់ ប្រទេសកម្ពុជាធ្វើឱ្យក​ម្ពុជាទទួលបានការចាប់អារម្មណ៍” ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៧.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

N8UkJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!