ជំងឺរាតត្បាត

ជំងឺ​រាតត្បាត​ គឺជា​ជំងឺ​ដែល​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ ដែល​ជា​លទ្ធផល​នៃ​ការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​។​ អត្ថបទ​វេជ្ជសាស្ត្រ​ជា​ច្រើន​មិន​កំណត់​អត្ថន័យ​នៃ​ពាក្យ​ “​ជំងឺ​រាតត្បាត​”​ នោះ​ទេ​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ លក្ខណៈ​សំខាន់ៗ​មួយ​ចំនួន​នៃ​ជំងឺ​រាតត្បាត​ដូច​ជា​ ការ​រីក​រាលដាល​នៅ​ទីតាំង​ភូមិសាស្ត្រ​ធំ​ទូលាយ​ ចលនា​ជំងឺ​ ភាព​ថ្មី​ ភាព​ធ្ងន់ធ្ងរ​ អត្រា​នៃ​ការ​វាយប្រហារ​ខ្ពស់​ ភាពស៊ាំ​នៃ​ចំនួន​ប្រជាជន​មាន​តិចតួច​ ការ​ឆ្លង​ និង​ការ​ចម្លង​ អាច​ជួយ​យើង​ឱ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោល​គំនិត​នៃ​ជំងឺ​រាតត្បាត​ ប្រសិនបើ​យើង​ធ្វើការ​ប្រៀបធៀប​លក្ខណៈ​ទាំងនេះ​។​1

ស្ថានទូតសហរដ្ឋអាមេរិកបានប្រកាសពីការមកដល់នៃវ៉ាក់សាំងជំងឺកូវីដ-19 Johnson & Johnson ចំនួន ១.០៦០.១០០ដូស ដែលជាអំណោយរបស់ប្រជាជនសហរដ្ឋអាមេរិកដល់ប្រជាជនកម្ពុជា។ រូបភាព ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ ថតនៅថ្ងៃទី ៣០ ខែកក្កដា​ ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-ND 2.0​ ។

​លក្ខណៈ​ពិសេស​នៃ​ជំងឺ​រាតត្បាត​

​ជំងឺ​រាតត្បាត​ត្រូវ​បាន​សម្គាល់​ដោយ​លក្ខណៈ​ពិសេសដូច​ខាងក្រោម​៖

  • ​ការ​រីក​រាលដាល​នៅ​ទីតាំង​ភូមិសាស្ត្រ​ធំ​ទូលាយ​៖​ សំដៅលើ​ការ​ពង្រីក​វិសាលភាព​លើ​តំបន់​ភូមិសាស្ត្រ​ធំ​ទូលាយ​។​ ឧទាហរណ៍​ ជំងឺ​កូ​វី​ដ​-១៩​ កំពុង​រីក​រាលដាល​ និង​ប៉ះពាល់​ដល់​ប្រទេស​ចំនួន​ ២២២​ នៅ​ទូ​ទាំង​ពិភពលោក​។​2
  • ចលនា​ជំងឺ​៖​ បន្ថែម​លើ​ការ​រីក​រាលដាល​តាម​ភូមិសាស្ត្រ​ និយម​ន័យ​ភាគច្រើន​នៃ​ជំងឺ​រាតត្បាត​សំដៅ​ទៅ​លើ​ចលនា​ជំងឺ​ ដែល​រីក​រាលដាល​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយទៀត​។​3 ឧទាហរណ៍​នៃ​ចលនា​ជំងឺ​រួម​មាន​ ការ​រីក​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ដែល​បង្ក​ឡើង​ដោយ​វីរុស​ផ្លូវដង្ហើម​ ដូច​ជា​វីរុស​កូ​រ៉ូ​ណា​ ដែល​បាន​ឆ្លង​មនុស្ស​ប្រមាណ​បី​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​។​4
  • ​ភាព​ថ្មី​៖​ សំដៅ​ទៅ​លើ​ជំងឺ​ថ្មី​ ឬ​យ៉ាង​ហោច​ណាស់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ប្រែប្រួល​ថ្មី​នៃ​សារពាង្គកាយ​ដែល​មាន​ស្រាប់​។​
  • ​ភាព​ធ្ងន់ធ្ងរ​៖​ ពាក្យ​ថា​ជំងឺ​រាតត្បាត​ត្រូវ​បាន​ប្រើប្រាស់​ជា​ញឹកញាប់​ដើម្បី​ពិពណ៌នា​អំពី​ការ​ឆ្លង​ធ្ងន់ធ្ងរ​។​ សមាមាត្រ​ករណី​ស្លាប់​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​កំណត់​នូវ​ភាព​ធ្ងន់ធ្ងរ​។​
  • ​អត្រា​នៃ​ការ​វាយប្រហារ​ខ្ពស់​៖​ ជំងឺ​រាតត្បាត​ត្រូវ​បាន​សម្គាល់​ដោយ​ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ និង​អត្រា​វាយប្រហារ​ខ្ពស់​។​ គ្រុនផ្តាសាយ​ H1N1​ អេ​បូ​ឡា​ និង​កូ​វី​ដ​-១៩​ គឺជា​ឧទាហរណ៍​។​
  • ​ភាពស៊ាំ​នៃ​ចំនួន​ប្រជាជន​មាន​តិចតួច​៖​ ពាក្យ​ថា​ជំងឺ​រាតត្បាត​គឺ​មិនសូវ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ជំងឺ​ដែល​ហាក់ដូចជា​មិន​ឆ្លង​នោះ​ទេ​។​ ជំងឺ​រាតត្បាត​អាច​រីក​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។​ ការ​ចម្លង​នេះ​អាច​ដោយ​ផ្ទាល់​ (​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​)​ ឬ​ដោយ​ប្រយោល​ (​ពី​មនុស្ស​ម្នាក់​ទៅ​វ៉ិ​ច​ទ័​រ​ណាមួយ​បន្ទាប់​មក​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​)​។​5

​ផ្ទាំង​ព័ត៌មាន​ជំងឺ​កូ​វី​ដ​-១៩

​ក្រសួងសុខាភិបាល​បាន​រាយការណ៍​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​នៅ​ថ្ងៃ​ទី​ ២៧​ ខែមករា​ ឆ្នាំ​២០២០​ ថា​ករណី​ដំបូង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បុរស​វ័យ​ ៦០​ឆ្នាំ​ម្នាក់​ដែល​បាន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​វ៉ូ​ហាន​ ប្រទេស​ចិន​។​6​ ប្រទេស​កម្ពុជា​បាន​កត់ត្រា​ថា​គ្មាន​អ្នក​ស្លាប់​ទេ​ ហើយ​មាន​តែ​ ៤០០​ ករណី​ប៉ុណ្ណោះ​ គិត​ត្រឹម​ខែមករា​ ឆ្នាំ​ ២០២១​។​ ភាពជោគជ័យ​ដំបូង​របស់​ខ្លួន​ត្រូវ​បាន​ចោទសួរ​។​ មនុស្ស​ជា​ច្រើន​ចង្អុលបង្ហាញ​ថា​ករណី​នេះ​ទាក់ទង​ទិដ្ឋភាព​ដែល​ជួយ​ដល់​ភាព​ជោគជ័យ​របស់​ប្រទេស​ ដូច​ជា​វិធានការ​រហ័ស​ និង​មាន​ប្រសិទ្ធភាព​ដែល​ត្រូវ​បាន​អនុវត្ត​។​ នៅ​ចុងខែ​កុម្ភៈ​ ប្រទេស​កម្ពុជា​ត្រូវ​បាន​រាយការណ៍​ដោយ​រលក​ថ្មី​នៃ​ការ​ផ្ទុះ​ឡើង​ក្នុង​សហគមន៍​។​ នៅ​ថ្ងៃ​ទី​ ១១​ ខែមីនា​ ឆ្នាំ​២០២១​ ប្រទេស​កម្ពុជា​បាន​កត់ត្រា​ករណី​មរណភាព​ជា​ផ្លូវការ​ជា​លើក​ដំបូង​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​។​7​ នៅ​លើ​ផ្ទាំង​ព័ត៌មាន​ជំងឺ​កូ​វី​ដ​-១៩​ របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍបាន​បង្ហាញ​អំពី​ ករណី​ឆ្លង​ ករណី​ជា​សះស្បើយ​ ករណី​សកម្ម​ ករណី​ស្លាប់​ ករណី​នាំ​ចូល​ និង​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​។​8

​ផល​ប៉ះពាល់​សេដ្ឋកិច្ច​សង្គម​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មក​លើ​ប្រទេស​កម្ពុជា​៖​ ជំងឺ​រាតត្បាត​មាន​ផល​ប៉ះពាល់​ផ្ទាល់​ និង​ប្រយោល​ជា​ច្រើន​លើ​សង្គម​ និង​សេដ្ឋកិច្ច​ ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​មាន​លក្ខណៈ​ឆាប់រហ័ស​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថេ​រ​ភាព​សេដ្ឋកិច្ច​ និង​តំបន់​ផង​ដែរ​។​9

​ផល​ប៉ះពាល់​លើ​ជីវភាព​គ្រួសារ​

​ផ្អែក​លើ​ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក​នៅ​ខេត្តព្រះវិហារ​ សៀមរាប​ កំពង់ឆ្នាំង​ និង​ភ្នំពេញ​។​ ជំងឺ​កូ​វី​ដ​-១៩​ បាន​ជះ​ឥទ្ធិពល​ជា​ច្រើន​លើ​គ្រួសារ​ដែល​ងាយ​រង​គ្រោះ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​៖

  • ​កាត់​បន្ថយ​ឱកាស​ការងារ​ចិញ្ចឹមជីវិត​ដែល​បង្កើត​ឱ្យ​មាន​អសន្តិសុខ​ស្បៀង​កាន់តែ​ច្រើន​​៖​ ស្ទើរតែ​ ៣​ ភាគ​ ៤​ នៃ​អ្នក​ដែល​បាន​សម្ភាសន៍​បាន​បាត់បង់​ប្រភព​ចំណូល​ចម្បង​របស់​ពួក​គេ​ ឬ​មានការ​ថយ​ចុះ​ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។​ ប្រហែល​ ៩៥%​ នៃ​អ្នកឆ្លើយ​សំណួរ​បាន​រាយការណ៍​ថា​ ប្រាក់​ចំណូល​របស់​ពួក​គេ​ត្រូវ​បាន​បាត់បង់​ ឬ​កាត់​បន្ថយ​ខណៈ​ពេល​ដែល​ ៧០%​ ជា​អ្នក​នៅ​តាម​ខេត្ត​។​ ប្រជាពលរដ្ឋ​អាច​រ៉ាប់រង​លើ​ម្ហូបអាហារ​ត្រឹមតែ​ ៥០%​ (៤៦%​ នៅ​ភ្នំពេញ​)​ ថែទាំ​សុខភាព​ ឬ​ថ្នាំពេទ្យ​ ៣១%​ (១២%​ នៅ​ភ្នំពេញ​)​ សង​ប្រាក់​កម្ចី​ ២៨%​ (១៥%​ នៅ​ភ្នំពេញ​)​ និង​ថ្លៃ​ជួល​ ១៣%​ តែ​ប៉ុណ្ណោះ​។​
  • ​បញ្ហា​ប្រឈម​ជា​ច្រើន​រារាំង​កុមារ​ក្នុង​ការ​បន្ត​ការ​សិក្សា​ពី​ចម្ងាយ​៖​ ១​ ភាគ​ ៣​ នៃ​កុមារ​មិន​បាន​បន្ត​រៀន​ក្នុងអំឡុងពេល​បិទ​សាលា​ ដោយសារ​បញ្ហា​ប្រឈម​ជា​ច្រើន​ដូច​ជា​គ្មាន​សម្ភារៈ​សិក្សា​ ៣៦%​ គ្មាន​ឧបករណ៍​ប្រើប្រាស់​ ៣៩%​ ខ្វះ​អ៊ីនធឺណិត​ ៥៩%​ ហើយ​ឪពុក​ម្តាយ​/​អ្នក​ថែទាំ​មិន​មាន​ពេលវេលា​ដើម្បី​តាមដាន​/​បង្រៀន​កូន​របស់​ពួក​គេ​ ៤៧%​ ។​ អ្នកឆ្លើយ​តប​ត្រឹមតែ​ ៦១%​ ប៉ុណ្ណោះ​ ដែល​បាន​រាយការណ៍​ថា​ពួក​គេ​មាន​សម្ភារៈ​សិក្សា​នៅផ្ទះ​។​
  • ​ស្ថានភាព​សុខភាព​ផ្លូវចិត្ត​៖​ ច្រើន​ជាង​ ២០%​ នៃ​មនុស្ស​ពេញវ័យ​មាន​បញ្ហា​ផ្លូវចិត្ត​ ខណៈ​ដែល​ ៨០%​ មាន​អារម្មណ៍​អស់សង្ឃឹម​ ធ្លាក់​ទឹកចិត្ត​ និង​ស្ត្រេ​ស​។​ កុមារ​ប្រមាណ​ ៧០%​ មាន​អារម្មណ៍​ខឹង​ ភ័យ​ខ្លាច​ ឬ​អស់សង្ឃឹម​។​
  • ​ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​ទណ្ឌកម្ម​លើ​ផ្លូវចិត្ត​ និង​រាង​កាយ​៖​ ច្រើន​ជាង​ ២០%​ បាន​ប្រើ​អំពើ​ហឹ​ង្សា​ដើម្បី​ដាក់​វិន័យ​លើ​កុមារ​ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​
  • ​ការ​កើនឡើង​ហានិភ័យ​នៃ​ការ​រំលោភ​បំពាន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​លើ​កុមារ​៖​ ១៣%​ នៃ​កុមារ​បាន​ជួប​ប្រទះ​នូវ​ទម្រង់​នៃ​ការ​រំលោភ​បំពាន​ ឬ​អំពើ​ហិង្សា​លើ​អ៊ីនធឺណិត​រួច​មក​ហើយ​។​10

​ជំងឺ​កូ​វី​ដ​-១៩​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​

​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ពី​ ៩,៧​ លាន​នាក់​ក្នុង​ខែមករា​ ឆ្នាំ​២០២០​ ដល់​ ១៥,៥​លាន​នាក់​ក្នុង​ខែមីនា​ ឆ្នាំ​២០២១​ (​កើនឡើង​ ៦០%)​។​ ការ​កើនឡើង​នៃ​ការ​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត​ និង​ការ​អប់រំ​តាម​អ៊ីនធឺណិត​គឺជា​មូលហេតុ​សំខាន់​។​11

​រដ្ឋាភិបាល​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូច​ជា​ Facebook,​ YouTube,​ Twitter,​ Telegram​ ជាដើម​ ដើម្បី​ផ្តល់​ព័ត៌មាន​ថ្មីៗ​ប្រចាំ​ថ្ងៃ​អំពី​ករណី​ជំងឺ​កូ​វី​ដ​-១៩​ វិធានការ​ និង​ព័ត៌មាន​ពាក់ព័ន្ធ​ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​។​12​ Facebook​ ទូរទស្សន៍​ មន្ត្រី​ភូមិ​ ផ្ទាំង​ប៉ាណូ​/​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ និង​ក្រុមប្រឹក្សា​ឃុំ​/​ចៅសង្កាត់​ គឺជា​ផ្លូវ​ និង​ប្រភព​ព័ត៌មាន​ចម្បង​ ដែល​ប្រជាពលរដ្ឋ​បាន​ទទួល​ព័ត៌មាន​អំពី​ជំងឺ​កូ​វី​ដ​-១៩​។​ ទោះបីជា​ Facebook​ គឺជា​ប្រភព​ព័ត៌មាន​សំខាន់​ (៨៥%)​ ក៏​ដោយ​ មាន​តែ​ ៣២%​ ប៉ុណ្ណោះ​ដែល​មើលឃើញ​ថា​ Facebook​ ជា​ប្រភព​ព័ត៌មាន​គួរ​ឱ្យ​ទុកចិត្ត​។​ ព័ត៌មាន​សំខាន់ៗ​ដែល​ប្រជាពលរដ្ឋ​បាន​រៀន​ពី​ប្រភព​ព័​ត៍​មាន​គឺ​ ការ​លាងដៃ​ ការ​រក្សា​គម្លាតសុវត្ថិភាព​ (១,៥​ម​)​ ការ​ខ្ទប់មាត់​ពេល​ក្អក​/​កណ្តាស់​ ការ​ជៀសវាង​ការ​ប៉ះពាល់​មុខ​ ការ​ចម្អិនម្ហូប​ឱ្យ​បាន​ល្អ​ ការ​ស្វែងរក​ការ​មើលថែ​ទាំ​ និង​ការ​រក្សា​គម្លាត​ពី​អ្នកជំងឺ​នៅផ្ទះ​ និង​អ្នក​ដទៃ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ភាគរយ​នៃ​អ្នក​ដែល​គិត​ថា​វិធានការ​នីមួយៗ​មាន​ប្រសិទ្ធភាព​គឺ​ខុស​គ្នា​ពី​វិធានការ​មួយ​ទៅ​វិធានការ​មួយ​ ដូច​ជា​ការ​ជៀសវាង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ ៧៦%​ ការ​ចម្អិន​អាហារ​ហ្មត់ចត់​ ៧២%​ ការ​រក្សា​ចម្ងាយ​សុវត្ថិភាព​ ៦៧%​ ការ​ខ្ចប់​មាត់​ពេល​ក្អក​ ៦៥%​ ការ​កណ្តាស់​ចូល​កែងដៃ​ ៦២%​ ការ​លាងដៃ​ ៦២%​ និង​ការ​មិន​ប៉ះពាល់​មុខ​ ៥៧%​ ។​13

វិធាន​ការណ៍​ និង​ការ​បង្ការ​ជំងឺ​រាតត្បាត​

​កម្ពុជា​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩​។​ រដ្ឋាភិបាល​ និង​សម្ព័ន្ធមិត្ត​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ប្រសើរ​នូវ​សុខភាព​សាធារណៈ​ និង​សង្គ្រោះ​ជីវិត​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​សង្គម​ និង​សេដ្ឋកិច្ច​។​ ស្ថានភាព​ជំងឺ​រាតត្បាត​បច្ចុប្បន្ន​ត្រូវ​បាន​យកចិត្តទុកដាក់​ ក្នុង​ការ​ធ្វើ​ផែនការ​ការពារ​ការ​ផ្ទុះ​ឡើង​វិញ​។​ ការ​ឆ្លើយ​តប​ផ្នែក​សុខភាព​សាធារណៈ​សំខាន់ៗ​ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ផែនការ​ឆ្លើយ​តប​របស់​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ រួម​មានការ​ស្វែងរក​និង​តាមដាន​ករណី​ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ការ​តាមដាន​ទំនាក់ទំនង​ និង​ការ​ព្យាបាល​អ្នក​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​។​14​ រដ្ឋាភិបាល​បាន​អនុវត្ត​វិធានការ​រឹតត្បិត​ដូច​ជា​ ការ​បិទ​សាលារៀន​15​ ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​16​ ការ​រឹត​បន្តឹង​ការ​ជួបជុំ​17​ ការ​លុប​ចោលការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​18​ និង​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​រវាង​ខេត្ត​និង​ស្រុក​។​19​ ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ រដ្ឋាភិបាល​ដោយ​មានការ​គាំទ្រ​ពី​អង្គការ​សុខភាព​ពិភពលោក​ និង​ដៃគូ​នានា​ បាន​បង្កើត​ និង​អនុវត្ត​ផែនការមេ​ថ្នាក់​ជាតិ​សម្រាប់​ជំងឺ​កូ​វី​ដ​-១៩​ ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​។​20​ តាម​រយៈ​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ​សម្រាប់​ការ​ឆ្លើយ​តប​ជា​បន្ទាន់​ផ្នែក​សេដ្ឋកិច្ច​-​សង្គម​ចំពោះ​ជំងឺ​កូ​វី​ដ​-១៩​ ប្រព័ន្ធ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​បាន​យកចិត្តទុកដាក់​ និង​បាន​ចាត់វិធានការ​ដើម្បី​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​ត្រៀមខ្លួន​ និង​ឆ្លើយ​តប​។​21​ ប្រទេស​កម្ពុជា​បាន​ភ្ជាប់​ប្រព័ន្ធ​គ្រប់គ្រង​គ្រាអាសន្ន​សុខភាព​សាធារណៈ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ខេត្ត​ ដើម្បី​ត្រួតពិនិត្យ​ និង​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វី​ដ​-១៩​។​ រដ្ឋាភិបាល​ក៏​បង្កើន​សមត្ថភាព​នៃ​កន្លែង​ថែទាំ​សុខភាព​ ដើម្បី​ផ្តល់​សេវា​ព្យាបាល​សុខភាព​ដែល​តម្រូវ​ដោយ​ក្រសួងសុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​។​22​ នៅ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​ផែនការមេ​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ទូ​ទាំង​ប្រទេស​ ដែល​កំណត់​យុទ្ធសាស្ត្រ​ សកម្មភាព​ និង​នីតិវិធី​ដែល​ត្រូវ​អនុវត្ត​ ដើម្បី​លើកកម្ពស់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ទូ​ទាំង​ប្រទេស​ឱ្យ​បាន​ទាន់​ពេលវេលា​ ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​ និង​ គណនេយ្យ​ភាព​។​23

​តួនាទី​របស់​រដ្ឋបាល​មូលដ្ឋាន​ក្នុង​កំឡុង​ពេល​ជំងឺ​រាតត្បាត​

​តួនាទី​របស់​រដ្ឋាភិបាល​មូលដ្ឋាន​ជា​ទូទៅ​រួម​មាន​៖

  • ​ការ​បង្កើន​សមត្ថភាព​សេវា​សុខភាព​សាធារណៈ​ក្នុង​តំបន់​៖​ ការ​ផ្តល់​ការ​ព្យាបាល​សង្គ្រោះ​បន្ទាន់​ ការ​បង្កើន​បរិក្ខារ​សុខភាព​ ការ​បង្កើន​បរិមាណ​ធ្វើតេស្ត​ និង​ការ​ធានា​ការ​ផ្គត់ផ្គង់​ឧបករណ៍​វេជ្ជសាស្ត្រ​។​
  • ​ការ​ការពារ​ការ​ឆ្លង​ជំងឺ​ ការ​រាតត្បាត​នៃ​ជំងឺ​ និង​ការ​តាមដាន​ការ​ឆ្លង​ជំងឺ​៖​ ការ​លើកកម្ពស់​ការ​យល់​ដឹង​ ការ​អនុវត្ត​ការ​រក្សា​គម្លាត​ និង​វិធានការ​ផ្សេង​ទៀត​ ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​ស្តី​ពី​អនាម័យ​ ការ​កំណត់​អត្តសញ្ញាណ​ករណី​សង្ស័យ​ តាមដាន​ទំនាក់ទំនង​ករណី​សង្ស័យ​ និង​ការ​គ្រប់គ្រង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាដើម​។​
  • ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​លើ​សេវា​សាធារណៈ​ក្នុង​តំបន់​៖​ ការ​ធានា​ការ​ផ្គត់ផ្គង់​ទឹក​ប្រកបដោយ​សុវត្ថិភាព​ និង​កាត់​បន្ថយឥទ្ធិពល​លើ​ប្រព័ន្ធ​អប់រំ​។​
  • ​ជំនួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្តារ​ស្ថានភាព​សង្គម​ និង​សេដ្ឋកិច្ច​៖​ បង្កើត​មជ្ឈមណ្ឌល​សម្រាប់​បែងចែក​អាហារ​ និង​អគារ​ស្នាក់​នៅ​សម្រាប់​ប្រជាជន​ក្រីក្រ​។​24

​បទ​ពិសោធន៍​ និង​ការ​អនុវត្ត​ល្អៗ​

​កត្តា​ដែល​ធ្វើ​ឱ្យ​ការ​ឆ្លើយ​តប​នឹង​ជំងឺ​រាតត្បាត​មាន​ប្រសិទ្ធិ​ភាព​រួម​មាន​៖

  • ​ភាព​ជា​អ្នកដឹកនាំ​ និង​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​៖​ នាយក​រដ្ឋមន្ត្រី​ដឹកនាំ​សហគមន៍​ និង​រដ្ឋាភិបាល​ទាំងមូល​ដោយ​ផ្ទាល់​ ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ដឹកនាំ​គំនិត​ផ្តួចផ្តើម​សុខភាព​សាធារណៈ​ ជាមួយនឹង​យុទ្ធសាស្ត្រ​ឆ្លើយ​តប​ និង​ផែនការ​ថវិកា​ដែល​បាន​កំណត់​ (៦២​ លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ដំបូង​)​។​
  • ​ការ​វិនិយោគ​ពី​មុន​បណ្តាល​ឱ្យ​មាន​ប្រព័ន្ធ​សុខភាព​សាធារណៈ​មាន​ប្រសិទ្ធិ​ភាព​៖​ ការ​ឃ្លាំ​មើលជំងឺ​រាតត្បាត​ និង​កម្ពុជា​មាន​សមាជិក​ក្រុម​ឆ្លើយ​តប​រហ័ស​រហូត​ដល់​ ៣.០០០​នាក់​ នៅ​ទូ​ទាំង​ប្រទេស​។​
  • ការ​ចូលរួម​របស់​សហគមន៍​ និង​ការ​ទំនាក់ទំនង​ហានិភ័យ​៖​ ការ​ចែកចាយ​ព័ត៌មាន​ទាន់​ពេលវេលា​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ ផែនការ​ការ​ចូលរួម​របស់​សហគមន៍​ និង​ការ​សម្របសម្រួល​និង​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​ជាតិ​ និង​អន្តរជាតិ​។​
  • ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ និង​សាមគ្គីភាព​៖​ ការ​ឆ្លើយ​តប​ដោយ​ប្រព័ន្ធ​សុខភាព​បើក​ទូលាយ​ និង​តម្លាភាព​ កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​ និង​ការ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​។​25

​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​៖

ឯកសារយោង

  1. 1. W.​ Qiu,​ et​ al.,​ “​ជំងឺ​រាតត្បាត​ និង​ផល​ប៉ះពាល់​របស់​វា​,”​ សុខភាព​ វប្បធម៌​ និង​សង្គម​,​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៥​ ខែមករា​ ឆ្នាំ​២០២២​។​
  2. 2. Worldometers,​ “​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩,”​ ថ្ងៃ​ទី​ ០៥​ ខែមករា​ ឆ្នាំ​២០២២,​បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៥​ ខែមករា​ ឆ្នាំ​២០២២​។​
  3. 3. ដូចឯកសារយោងខាងលើ
  4. 4. ​មជ្ឈមណ្ឌល​ធនធាន​វីរុស​កូ​រ៉ូ​ណា​,​ “​ផ្ទាំង​ព័ត៌មាន​ជំងឺ​កូ​វី​ដ​-១៩៖​ ដោយ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​ប្រព័ន្ធ​,”​ សាកលវិទ្យាល័យ​ Johns​ Hopkins​ និង​វេជ្ជសាស្ត្រ​,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៥​ ខែមករា​ ឆ្នាំ​២០២២​។​
  5. 5. W.​ Qiu,​ et​ al.,​ “​ជំងឺ​រាតត្បាត​ និង​ផល​ប៉ះពាល់​របស់​វា​,”​ សុខភាព​ វប្បធម៌​ និង​សង្គម​,​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៥​ ខែមករា​ ឆ្នាំ​២០២២​។​
  6. 6. ​អង្គការ​សុខភាព​ពិភពលោក​,​ “​ក្រសួងសុខាភិបាល​ឆ្លើយ​តប​ករណី​វិជ្ជមាន​ដំបូង​នៃ​ជំងឺ​កូ​វី​ដ​-១៩,”​ ថ្ងៃ​ទី​ ២៨​ ខែមករា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែមករា​ ឆ្នាំ​២០២២​។​
  7. 7. Adrien​ Chorn​ និង​ Jonathan​ Stromseth,​ “​ជំងឺ​កូ​វី​ដ​-១៩​ បាន​មក​ដល់​ប្រទេស​កម្ពុជា​,”​ Brooking,​ ថ្ងៃ​ទី​ ១៩​ ខែឧសភា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែមករា​ ឆ្នាំ​២០២២​។​
  8. 8. ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​,​ “​ផ្ទាំង​ព័ត៌មាន​ជំងឺ​កូ​វី​ដ​-១៩​ នៅ​កម្ពុជា​,”​ ថ្ងៃ​ទី​ ១០​ ខែមិថុនា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៥​ ខែមករា​ ឆ្នាំ​២០២២​។​
  9. 9. ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​,​ “​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មក​លើ​ប្រទេស​កម្ពុជា​,”​ ថ្ងៃ​ទី​ ២៩​ ខែកញ្ញា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៥​ ខែមករា​ ឆ្នាំ​២០២២​។​
  10. 10. ​អង្គការ​ទស្សនៈ​ពិភពលោក​,​ "​ការ​ស្ទង់​មតិ​លើ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩​ លើ​គ្រួសារ​ដែល​ងាយ​រង​គ្រោះ​ក្នុង​ប្រទេស​កម្ពុជា​,"​ ថ្ងៃ​ទី​ ២៧​ ខែឧសភា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៥​ ខែមករា​ ឆ្នាំ​២០២២​។​
  11. 11. ​នៅ​ ស៊ី​វត្ថា​,​ "​អ៊ី​ន​ធឺ​ណេ​តរបស់​ព្រះរាជាណាចក្រ​កម្ពុជា​មាន​តម្រូវការ​កើនឡើង​ចំ​ពេល​មានការ​រឹត​បន្តឹង​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩,"​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ១៧​ ខែមីនា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែមករា​ ឆ្នាំ​២០២២​។​
  12. 12. ​បុគ្គលិក​ខ្មែរ​ថា​ម​ស៍​,​ "​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំលេច​,"​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​ ១៣​ ខែមីនា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែមករា​ ឆ្នាំ​២០២២​។​
  13. 13. UNICEF,​ "​ពិនិត្យ​ឡើង​វិញ​លើ​ការ​ទំនាក់ទំនង​ហានិភ័យ​ និង​គំនិត​ផ្តួចផ្តើម​នៅ​ក្នុង​សហគមន៍​សម្រាប់​អាកប្បកិរិយា​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​កម្ពុជា​,"​ ខែតុលា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែមករា​ ឆ្នាំ​២០២២​។​
  14. 14. ​អង្គការ​សុខភាព​ពិភពលោក​,​ "​អង្គការ​សុខភាព​ពិភពលោក​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩,"​ ថ្ងៃ​ទី​ ១២​ ខែឧសភា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៣​ ខែមករា​ ឆ្នាំ​២០២២​។​
  15. 15. ​បុគ្គលិក​ខ្មែរ​ថា​ម​ស៍​,​ "​សាលា​រដ្ឋ​ និង​ឯកជន​បាន​បិទ​ជា​ថ្មី​ម្តងទៀត​ចាប់ពី​ថ្ងៃនេះ​,"​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​ ៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៣​ ខែមករា​ ឆ្នាំ​២០២២​។​
  16. 16. ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​,​ "​វិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩," ​ ថ្ងៃ​ទី​ ២៧​ ខែមីនា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៣​ ខែមករា​ ឆ្នាំ​២០២២​។​
  17. 17. ​ក្រសួងសុខាភិបាល​,​ "​សេចក្តី​ប្រកាស​ ស្តី​ពី​ការ​បិទ​នូវ​ការ​ជួបជុំ​បែប​សាសនា​ (​សាសនាព្រះពុទ្ធ​ សាសនា​ឥ​ស្លា​ម​ សាសនា​គ្រឹ​ស្ទ​ និង​សាសនា​ផ្សេងៗ​ទៀត​)​ ជា​បណ្ដោះអាសន្ន​នៅ​ទូ​ទាំង​ប្រទេស​,"​ ថ្ងៃ​ទី​ ១៧​ ខែមីនា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៣​ ខែមករា​ ឆ្នាំ​២០២២​។​
  18. 18. ​ស៊ុន​ ណា​រិ​ន​,​ "​រដ្ឋាភិបាល​លុប​ចោល​ថ្ងៃ​បុណ្យចូលឆ្នាំ​ដោយ​បារម្ភ​ខ្លាច​មានការ​រីក​រាលដាល​តាម​ខេត្ត​,"​ VOA,​ ថ្ងៃ​ទី​ ០៨​ ខែមេសា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៣​ ខែមករា​ ឆ្នាំ​២០២២​។​
  19. 19. ​បុគ្គលិក​ខ្មែរ​ថា​ម​ស៍​,​ "​វិធានការ​បិទ​ក្រុងភ្នំពេញ​ និង​តា​ខ្មៅ​,"​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​ ១៨​ ខែមេសា​ ឆ្នាំ​២០២១,​បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៣​ ខែមករា​ ឆ្នាំ​២០២២​។​
  20. 20. ​អង្គការ​សុខភាព​ពិភពលោក​,​ "​អង្គការ​សុខភាព​ពិភពលោក​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩,"​ ថ្ងៃ​ទី​ ១២​ ខែឧសភា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៣​ ខែមករា​ ឆ្នាំ​២០២២​។​
  21. 21. ​អង្គការសហប្រជាជាតិ​,​ "​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ​សម្រាប់​ការ​ឆ្លើយ​តប​ជា​បន្ទាន់​ផ្នែក​សេដ្ឋកិច្ច​សង្គម​ចំពោះ​ជំងឺ​កូ​វី​ដ​-១៩,"​ ខែមេសា​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៣​ ខែមករា​ ឆ្នាំ​២០២២​។​
  22. 22. ​អង្គការ​សុខភាព​ពិភពលោក​,​ "​អង្គការ​សុខភាព​ពិភពលោក​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩,"​ ថ្ងៃ​ទី​ ១២​ ខែឧសភា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៣​ ខែមករា​ ឆ្នាំ​២០២២​។​
  23. 23. ​ក្រសួងសុខាភិបាល​,​ "​ផែនការមេ​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ នៅ​ទូ​ទាំង​ប្រទេស​,"​ ថ្ងៃ​ទី​ ៣១​ ខែមីនា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៣​ ខែមករា​ ឆ្នាំ​២០២២​។​
  24. 24. ​មូលនិធិ​អាស៊ី​,​ "​ការ​ពិនិត្យ​ជំងឺ​រាតត្បាត​ឡើង​វិញ​៖​ ការ​ស្ទង់​មតិ​រហ័ស​លើ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩​ លើ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​វិស័យ​ទេសចរណ៍​ និង​គ្រួសារ​ក្នុង​ប្រទេស​កម្ពុជា​,"​ របាយការណ៍​កម្ពុជា​,​ ជំហាន​ទី​បី​នៃ​ការ​ស្ទង់​មតិ​ (​ខែតុលា​ ខែ​២០២០​ ដល់​ ខែមេសា​ ឆ្នាំ​២០២១),​ ខែកក្កដា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែមករា​ ឆ្នាំ​២០២២​។​
  25. 25. ​អង្គការ​សុខភាព​ពិភពលោក​,​ "​របាយការណ៍​ស្ថានភាព​រួម​របស់​អង្គការ​សុខភាព​ពិភពលោក​ និង​ក្រសួងសុខាភិបាល​លេខ​ ៧៦,"​ ថ្ងៃ​ទី​ ១៣​ ខែធ្នូ​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៣​ ខែមករា​ឆ្នាំ​២០២២​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

keaGB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!