បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។
ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេ
ទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។1 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖
- ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។
- ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។
- ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។
ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ព្រែកគ្រែង ព្រែកកាពី ព្រែកទី។ ព្រែកទាំងនេះបង្កើតបានតំបន់ ‘4P’ ដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃអាងទន្លេមេគង្គ កាត់តាមខេត្តក្រចេះនិងខេត្តមណ្ឌលគិរី។ ប្រជាជននៃតំបន់នេះភាគច្រើនជាប្រជាកសិករដែលពឹងផ្អែកលើព្រៃឈើនិងការនេសាទ។2 ផ្នែកនេះនៃទន្លេមេគង្គក៏ជាជម្រកនៃប្រភេទសត្វកម្រផងដែរ ដូចជាត្រីផ្សោតដែលនៅជិតខេត្តក្រចេះ។
នៅពេលដែលលំហូរទន្លេកាន់តែខិតជិតសមុទ្រចិនខាងត្បូងក្នុងប្រទេសវៀតណាម ផលប៉ះពាល់នៃជំនោរនិងឥទ្ធិពលការឈ្លានពានទឹកប្រៃបានកែប្រែលំហូរនៃទឹកនិងឥទ្ធិពលនៃការស្រោចស្រោពរបស់ទន្លេនេះ។
ទន្លេមេគង្គទាំងមូលអាចផ្តល់ត្រីសរុបចំនួន ២.៦លានតោនក្នុងមួយឆ្នាំ ដែលគិតជាទឹកប្រាក់ប្រមាណ ២.៥ពាន់លានដុល្លារ (ទិន្នន័យឆ្នាំ ២០១២)។3 នៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៥ ទិន្នផលត្រីទឹកសាបមានចំនួន ៤៨៧ ៩០៥តោន ហើយទិន្នផលត្រីទឹកប្រៃមានច្រើនជាង៤ដងនៃតួរលេខនេះ។4 ប្រទេសកម្ពុជាមានអនុភាពក្នុងទិន្នផលត្រី ដោយភាគច្រើននៃប្រភពរបស់ ទិន្នផលនេះបានមកពីប្រភពទឹកតាមដីគោក និងតាមដែនសមុទ្រ។
ទន្លេសាបមានប្រព័ន្ធអេកូឡូស៊ីគួរឱ្យកត់សម្គាល់។ លំហូរនៃទន្លេនេះមានលក្ខណៈពិសេសត្រង់លំហូរបញ្ជ្រាសវិញតាមរដូវ។ នៅក្នុងរដូវវស្សា ភ្លៀងមូសុងបានបង្កើនបរិមាណទឹកភ្លៀងទៅកាន់ចំណុចមួយដែលបណ្តាលឱ្យមានលំហូរទោកាន់ភាគខាងជើង ដែលបង្កើនទំហំនៃទន្លេរហូតដល់ទៅជិត១០ដង។5 ភ្លាមៗបន្ទាប់ពីពេលមមាញឹកនៃរដូវវស្សាកន្លងផុតទៅ លំហំនេះនឹងត្រឡប់មកកាន់សភាពធម្មតាហើយប្រភពទឹកនឹងហូរត្រឡប់ទៅស្រោចស្រោបទន្លេមេគង្គវិញ។ បាតុភូតនេះមានលក្ខណៈពិសេសនិងភាពច្របូកច្របល់ ហើយត្រូវបានគម្រាមកំហែងដោយការវិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធ នគរូបនីយកម្ម ប្រជាសាស្ត្រ និងការផ្លាស់ប្តូរអាកាសធាតុ។
យោងតាមអនុក្រឹត្យនៃឆ្នាំ ២០០១ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ(២០០៨)បានចាត់វិធានការការពារទៅកាន់ទន្លេនេះ តាមរយៈការបង្កើតតំបន់ការពារពិសេសមួយឈ្មោះថា ឋបនីយជីវមណ្ឌល។6
ទន្លេសាបមានដៃទន្លេជាច្រើន7 និងជាអាងស្តុកទឹកធំជាងគេរបស់ទន្លេមេគង្គ។ ជម្រៅរបស់ទន្លេនេះអាចស្ថិតក្នុងចន្លោះ ២ម៉ែត្រ ក្នុងរដូវប្រាំងទៅកាន់់ ១០ ម៉ែត្រ លើទំហំផ្ទៃក្រឡា ១២ ០០០ ម៉ែត្រការេ ទៅនឹងរយៈកម្ពស់នៃសមត្ថភាពលំហំរបស់វា។ ទន្លេនេះទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ីចម្រុះ និងនាំយកល្បាប់ភួកដែលមានប្រយោជន៍ជាជីសម្រាប់ដំណាំចំការ។8 ដីល្បាប់ភួកទាំងនេះត្រូវបាននាំយកតាមលំហូរទន្លេមេគង្គក្នុងរដូវមូសុង៖
- ទន្លេមេគង្គ ៤៩.៣%
- ដៃទន្លេ ៣៥%
- ទឹកភ្លៀង ១២.៦%
- ប្រភពទឹកលើដីគោក ២.៦%9
ការរៀបចំនិងការគ្រប់គ្រងនៃប្រភពទឹក
ការគ្រប់គ្រងទន្លេមេគង្គនាំមកនូវចំណុចប្រឈមជាច្រើន ដែលវារួមបញ្ជូលទាំងបញ្ហាបូរណភាពទឹកដីរបស់កម្ពុជានិងបញ្ហាព្រំដែន។ ដើម្បីសម្រួលដល់កិច្ចពិភាក្សាបន្តរវាងបណ្តាប្រទេសជិតខាងតាមដងទន្លេមេគង្គ គណៈកម្មាការទន្លេមេគង្គត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ១៩៩៥។10 គោលដៅធំបំផុតនៃការបង្កើតនេះគឺធានាឱ្យបាននៃការប្រើប្រាស់ល្អប្រសើរនិងកិច្ចការពារនៃប្រភពទឹកនេះ ក៏ដូចជាធានានៃលំហូរធម្មជាតិអប្បបរមាដែលអាចទទួលយកបានក្នុងអំឡុងបេលប្រចាំខែនៃរដូវប្រាំង។ កិច្ចការពារនៃឥទិ្ធពលអាក្រក់11 និងទំនួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះការខូចខាតស្ថិតក្នុងចំណោមចំណុចសំខាន់នៃកិច្ចព្រមព្រៀង។12 ចំណុចទាំងនេះត្រូវបានចែងក្នុងច្បាប់នៃប្រទេសកម្ពុជាស្តីអំពីប្រភពទឹក។13
រដ្ឋលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គ | |||||
រដ្ឋបាលនិង | មន្ត្រីនិងការអភិវឌ្ឍធនធានមនុស្ស | ការធ្វើផែនការនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ | កម្មវិធីនិងគម្រោង | ព័ត៌មាននិងការគ្រប់គ្រង | រដ្ឋលេខាធិការឋបនីយមណ្ឌលទន្លេសាប |
សហប្រតិបត្តិការជាមួយទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងសំខាន់ៗ គណៈកម្មាធិការសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយនិងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា |
ទោះបីជាមានលក្ខណៈសម្បត្តិល្អយ៉ាងណាក៏ដោយ គណៈកម្មាធិការទន្លេមេគង្គនៅមានចំនុចខ្វះខាត ជាពិសេសលើការប្តេជ្ញាចិត្តរបស់ប្រទេសដែលជាសមាជិកក្នុងការចៀសវាងការសាងសង់គម្រោងដែលមានផលប៉ះពាល់នៅលើដងទន្លេ។ គម្រោងទំនប់វារីអគ្គិសនីចំនួន១១ត្រូវបានស្នើរឡើងនៅតាមដងទន្លេមេគង្គ ដែលជាកិច្ចបន្ថែមលើគម្រោងសំណង់របស់ប្រទេសចិនមួយចំនួន ដែលការអនុវត្តគម្រោងទាំងនេះនឹងគម្រាមកំហែងដល់ពូជត្រីជាច្រើនរយប្រភេទ នេះបើយោងតាមក្រុមអ្នកបរិស្ថាន។14 ជាកិច្ចបន្ថែមលើភាពមានកម្រិតលំហូរទឹក ទំនប់វារីអគ្គិសនីនឹងកាត់បន្ថយកំណរភួកនិងជីរជាតិដែលមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។
ក្នុងឆ្នាំ ២០១០ គណៈកម្មាធិការទន្លេមេគង្គបានចេញផ្សាយអំពីយុទ្ធសាស្ត្ររង្វាយតម្លៃបរិស្ថាន15 រួមមានទំនប់វារីអគ្គីសនីចំនួន១១ ដែលនឹងប្រែក្លាយលំហូរប្រភពទឹកពាក់កណ្តាលនៃប្រទេសនេះទៅជាអាងស្តុកទឹកថេរ ដែលនឹងបញ្ឈប់ការហូររបស់ត្រីនិងផ្លាស់ប្តូរទីលំនៅធម្មជាតិរបស់ពួកវា។ មានការប៉ានស្មានពី ២៦%ទៅ៤២% នៃប្រភេទសត្វក្នុងទឹកដែលនឹងរងផលប៉ះពាល់ ដែលភាគច្រើននៃប្រភេទសត្វទាំងនេះជាសត្វស្ថិតក្រោមការគម្រាមកំហែងពីការផុតពូជ។ របាយការណ៍ដដែលបានធ្វើការប៉ានស្មានអំពីការគម្រាមកំហែងទៅកាន់សន្តិសុខស្បៀងសម្រាប់មនុស្សប្រមាណ២លាននាក់ប្រសិនបើគម្រោងនេះត្រូវបានអនុវត្ត។
ក្នុងឆ្នាំ ២០១២ ប្រទេសឡាវមិនអើពើពីដំណាក់កាលពិគ្រោះយោបល់ក្នុងការកសាង ទំនប់ សាយ៉ាបូរី ដោយអះអាងពីសិទ្ធិក្នុងបូរណភាពទឹកដីរបស់គេក្នុងការធ្វើដូចនេះ។16 ជាមួយនឹងការងារលើ ទំនប់ សាយ៉ាបូរី ជាមួយនឹងទំនប់ ដន សាហុង ដែលកំពុងដំណើរការ ប្រទេសឡាវបានប្រកាសគម្រោងសម្រាប់ទំនប់ទីបីរបស់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦។ ប្រទេសឡាវបានបញ្ជូនគម្រោងនានាទៅកាន់គណៈកម្មាធិការទន្លេមេគង្គសម្រាប់គម្រោងសាងសង់ទំនប់វារីអគ្គិសនី ផាកបេង ដែលជាសំណើរទំនប់មួយអាចផ្តល់ថាមពល
៩១២ មេហ្គាវ៉ាត់។17
ក្រសួងចម្បងដែលទទួលបន្ទុកសម្រាប់ការងារនេះគឺក្រសួងធនធានទឹកនិងឧតុនិយម។ ក្រសួងនេះត្រួតពិនិត្យលើនិរន្តភាពនៃប្រភពទឹកនិងលិទ្ធភាពអភិវឌ្ឍថ្នាក់មូលដ្ឋាននិង ថ្នាក់ជាតិ។
ការគ្រប់គ្រង ការអភិវឌ្ឍនិងការការពារតំបន់ទន្លេសាបគឺជាបន្ទុករបស់អាជ្ញាធរទន្លេសាប។ អង្គភាពនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩។ អាជ្ញាធរនេះត្រួតពិនិត្យលើការគ្រប់គ្រងធនធានធម្មជាតិដែលរួមមានបញ្ហាជុំវិញជលសាស្ត្រនិងគុណភាពទឹក ទឹកជំនន់ កសិកម្ម ជលផល និងជីវភាពរស់នៅរបស់ប្រជាជនតាមភូមិលិចទឹក។
ជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន
ទន្លេមេគង្គនិងទន្លេសាបមិនមែនជាប្រភពទឹកតែមួយគត់ដែលរងការគម្រាមកំហែងដោយទំនប់វារីអគ្គីសនីនោះទេ។ ឧទាហរណ៍ ទំនប់វារីអគ្គីសនី យ៉ាលី ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៩៣ នៅលើទន្លេសេសានក្នុងប្រទេសវៀតណាម ដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើប្រជាជន ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី។18 ចំពោះជីវភាព ការរកបាននៃអាហារ ឥទិ្ធពលនៃទឹកជំនន់និងទៅលើការបំផ្លិចបំផ្លាញធនធាន។ សរុបមក ជីវភាពរស់នៅរបស់សហគមន៍នេះត្រូវបានគម្រាមកំហែង ហើយការគណនាអំពីខ្ទង់ចំណាយឬ ប្រាក់ចំណេញ ជានិច្ចកាលត្រូវបានគណនាលើសដើម្បីតម្រូវតាមចំណង់នៃគម្រោងសាងសង់ធំៗ។
ការផ្លាស់ប្តូរទាំងនេះទៅលើទន្លេអាចនឹងគម្រាមកំហែងទៅដល់សហគមដែលរស់នៅជុំវិញ ឬភូមិលេចទឹក។ អ្នកភូមិខ្វះខាតសិទ្ធិក្នុងការទទួលបានទឹកស្អាតនិងអនាម័យ។ តាមប្រពៃណី ស្រូវត្រូវបានដាំដុះក្នុតំបន់ដែលស្ថិតនៅជិតទន្លេ ដោយប្រភេទមួយចំនួនត្រូវបានស្គាល់ថាជាស្រូវទឹកឡើង។ ប្រព័ន្ធអេកូឡូស៊ីក្នុងវាលស្រែមានសារៈសំខាន់យ៉ាងចម្បងក្នុងការដាំដុះស្រូវ។ ការដាំដុះស្រូវញឹកញាប់អាចនឹងគម្រាមកំហែទៅដល់ប្រព័ន្ធអេកូឡូស៊ីទាំងនេះ និងចុងក្រោយអាចប៉ះពាល់ដល់ជីវភាពប្រជាជនទៀតផង។
បញ្ហាសង្គមក៏ត្រូវបានរាយការណ៍ផងដែរ។ សហគមន៍វៀតណាមដែលរស់នៅតាមភូមិអណ្តែតទឹកគ្មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីនោះទេ បើទោះបីជាពួកគាត់មួយចំនួនបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈកាលជាច្រើនជំនាន់មកហើយ។ ដោយការភ័យខ្លាចថាទឹកដីរបស់កម្ពុជានឹងត្រូវបានកាន់កាប់ដោយជនបរទេស19 សហគមទាំងនោះមិនត្រូវបានទទួលស្គាល់និងបានរស់នៅក្រោមការគម្រាមកំហែងពីការនារទេសខ្លួនជារឿយៗ។
ចំនុចប្រឈមនិងទស្សនៈវិស័យទៅអនាគត
បញ្ហាដែលនៅមិនទាន់បានដោះស្រាយរបស់កម្ពុជាគឺកង្វះខាតតម្លាភាពនិងគណនីភាពទៅកាន់ការទាញយកប្រើប្រាស់នៃធនធានធម្មជាតិ។ ជាកិច្ចបន្ថែម ក្រសួងមួយចំនួនមានគម្រោងក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងទឹក ដោយមានកិច្ចសហប្រតិបត្តិការមានកម្រិតនិងមិនមានគម្រោងច្បាស់លាស់។
ខណៈពេលដែលអ្នកធ្វើគោលនយោបាយសម្រាប់ការអភិវឌ្ឍក្នុងសម័យទំនើបជាមួយហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ សហគមតាមទីជនបទរបស់កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងទៅលើកសិកម្មប្រពៃណីនិងការធ្វើចំការខ្នាតតូច។ សហគមមូលដ្ឋានភាគច្រើនត្រូវបានគម្រាមកំហែងដោយគម្រោងខ្នាតធំជាច្រើន។ នៅជុំវិញទន្លេសាប ព្រៃលិចទឹកជាច្រើនត្រូវបានប្រែក្លាយទៅជាដី សម្រាប់ការដាំដំណាំដែលធ្វើឱ្យបាត់បង់ប្រភពសម្រាប់ការរស់នៅរបស់ប្រជាជនមួយចំនួន។ នេះត្រូវបានកត់សម្គាល់ថា ឥទ្ធិពលជារួមមិនត្រូវបានរាប់បញ្ចូលក្នុងការធ្វើគោលនយោបាយកម្រិតខ្ពស់។20
យោងតាមការសិក្សាថ្មីមួយ21 បឹងទន្លេសាបនឹងត្រូវរងផលប៉ះពាល់ខ្លាំងដោយការផ្លាស់ប្តូរនៃទន្លេមេគង្គ ជាពិសេសពីគម្រោងសាងសង់ទំនប់វារីអគ្គីសនី និងការផ្លាស់ប្តូរអាកាសធាតុ ដែលអាចនឹងមានផលប៉ះពាល់ទៅលើវិធានការនៃទឹកជំនន់ដោយទន្លេនេះ។ ការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធគឺជាការផ្លាស់ប្តូរដ៏ចម្បង ដែលអាចនឹងនាំឱ្យមានសេណារីយ៉ូចំនួន៤សម្រាប់អនាគតនៃបឹងទន្លេសាបក្នុងអំឡុងឆ្នាំ ២០៤០៖
- ការផ្លាស់ប្តូរចម្បង៖ គម្រោងសាងសង់ទំនប់ដ៏ច្រើនក្នុងទន្លេមេគង្គអាចនឹងនាំឱ្យមានការធ្លាក់ចុះនៃទិន្នផលត្រីប្រមាណពាក់កណ្តាល និងអាចបង្កើនឱ្យមានបម្រែបម្រួលសីតុណ្ហភាពកាន់តែខ្លាំង។ បាតុភូតនេះអាចនាំមកនូវការគម្រាមកំហែងយ៉ាងចម្បងទៅកាន់សន្តិសុខស្បៀងអាហារ។ យ៉ាងណាមិញ ការអភិវឌ្ឍផ្សេងទៀតសម្រាប់ជីវភាពតាមរយៈការអប់រំអាចនឹងកាត់បន្ថយការពឹងផ្អែកដោយផ្ទាល់ទៅកាន់វិស័យកសិកម្ម។
- កំណើននៃគម្លាត៖ ការកំណត់យកហេដ្ឋារចនាសម្ព័ន្ធតែមួយជាសេនារីយ៉ូផ្លាស់ប្តូរចម្បងដោយមិនមានការពង្រឹងលើវិស័យអប់រំ។ នេះអាចនឹងនាមទៅកាន់គម្លាតកាន់តែខ្លាំងរវាងប្រជាជននៅតាមទីក្រុងនិងតាមទីជនបទទៅលើបញ្ហាសន្តិសុខស្បៀង។
- ការអភិវឌ្ឍបៃតង ការសាងសង់ទំនប់ត្រូវបានបញ្ឈប់ ហើយអ្វីដែលត្រូវបានយកចិត្តទុកដាក់នោះគឺថាមពលថ្មីៗដូចជា ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ ជីវម៉ាស និងវារីអគ្គិសនីខ្នាតតូច។ ការគម្រាមកំហែងដែលនៅសល់រួមមានការផ្លាស់ប្តូរអាកាសធាតុ ដែលអាចនឹងនាំឱ្យមានកំណើននៃការប្រែប្រួលអាកាសធាតុកម្រិតខ្លាំងកាន់តែច្រើន។ ជីវភាពរស់នៅអាចត្រូវបាថែរក្សា និងបន្តតាមរយៈពិពិធកម្មនិងអាចនាំឱ្យមានការអភិវឌ្ឍ។
- ភាពនៅត្រឹង៖ ប្រសិនបើគម្រោងសាងសង់ទំនប់ត្រូវបានបញ្ចប់ និងមានបរាជ័យក្នុងការអនុវត្តនយោបាយ។ ធម្មជាតិនឹងត្រូវបានថែរក្សា ហើយជីវភាពរស់នៅអាចនឹងបន្តដូចសភាពបច្ចុប្បន្ន និងមានការអភិវឌ្ឍតិចតួចសម្រាប់ផលិតកម្ម។
បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦
ទំព័រដែលពាក់ព័ន្ធ
ឯកសារយោង
- 1. គណៈកម្មាធិការទន្លេមេគង្គ (២០០៥). “រូបភាពទូទៅនៃជលសាស្ត្រអាងទឹកមេគង្គ”. ចូលអានថ្ងៃទី ២១ មិថុនា ២០១៦. http://www.mekonginfo.org/assets/midocs/0001968-inland-waters-overview-of-the-hydrology-of-the-mekong-basin.pdf
- 2. គណៈកម្មាធិការជាតិមេគង្គ (២០១១). តំបន់៤Ps, សង្ខេបនៃទិន្នន័យបាស៊ីន”.
- 3. ប្រតិភូសហភាពអឺរ៉ុបទៅកាន់ប្រទេសកម្ពុជា(២០១២). “ទិន្នន័យបរិស្ថានប្រទេស”. ចូលអាន ២១ មិថុនា ២០១៦. https://eeas.europa.eu/delegations/cambodia/documents/publications/country_env_profile_cam_april_2012_en.pdf
- 4. បាន សុខរិទ្ធ(២០១៦). “រដ្ឋាភិបាល៖ ការនេសាទខុសច្បាប់កំពុងមានកំណើន”.ការសែតខ្មែរថែមស៍. ២៩ កុម្ភៈ ២០១៦. ចូលអានថ្ងៃទី ២១ មិថុនា ២០១៦. http://www.khmertimeskh.com/news/22020/gov—t–illegal-fishing-on-rise/
- 5. Russell R. Ross (១៩៨៧). “ការសិក្សាអំពីប្រទេសកម្ពុជា”. វ៉ាស៊ីងតោន៖ GPOសម្រាប់ បណ្ណាល័យសភា.ចូលអានថ្ងៃទី ២១ មិថុនា ២០១៦. http://countrystudies.us/cambodia/38.htm
- 6. ច្បាប់ការពារធម្មជាតិឆ្នាំ២០០៨, មាត្រា២។
- 7. Wepa. “ដៃទន្លេសាប ទន្លេអស្ចារ្យ”.ចូលអានថ្ងៃទី ២១ មិថុនា ២០១៦. http://www.wepa-db.net/policies/state/cambodia/river2_2_4.htm
- 8. ការវិភាគរបស់ Nasa Earth.ចូលអានថ្ងៃទី ២១ មិថុនា ២០១៦. http://earthobservatory.nasa.gov/IOTD/view.php?id=3483
- 9. លីម ប៉ុយ(២០១៣).អន្តរគ្រប់គ្រងទៅលើសទន្លេស្ទឹងសែននៃបឹងទន្លេសាប”.ចូលអានថ្ងៃទី ២១ មិថុនា ២០១៦.
- 10. គណៈកម្មាធិការទន្លេមេគង្គ. ០៥ មេសា ១៩៩៥. “កិច្ចព្រមព្រៀងស្តីអំពីកិច្ចសហប្រតិបត្តិការលើអាំងទន្លេមេគង្គ”.ចូលអានថ្ងៃទី ២១ មិថុនា ២០១៦. http://www.mrcmekong.org/assets/Publications/policies/agreement-Apr95.pdf
- 11. គណៈកម្មាធិការទន្លេមេគង្គ, មាត្រា៧។
- 12. គណៈកម្មាធិការទន្លេមេគង្គ, មាត្រា៨។
- 13. ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក, មាត្រា ៤០។
- 14. Tieng Viet. (២០១៣) . “ការពិតមួយចំនួនស្តីអំពីទំនប់មេគង្គក្រោម”, ចូលអានថ្ងៃទី ២៣ មិថុនា ២០១៦. https://data.opendevelopmentcambodia.net/en/library_record/the-lower-mekong-dams-factsheet-text
- 15. គណៈកម្មាធិការទន្លេមេគង្គ(២០១០). “យុទ្ធសាស្ត្ររង្វាយតម្លៃបរិស្ថានលើវារីអគ្គិសនីក្នុងទន្លេមេគង្គ” http://www.mrcmekong.org/assets/Publications/Consultations/SEA-Hydropower/SEA-Main-Final-Report.pdf
- 16. Prashanth Parameswaran. ចូលអានថ្ងៃទី ០៤ កញ្ញា ២០១៥. ទស្សនាវដ្តី The Diplomat. ” ប្រទេសឡាវបានអនុញ្ញាត្តិគម្រោងទំនប់វារីអគ្គីសនីដ៏ចម្រូងចម្រាសជាផ្លូវការ”. http://thediplomat.com/2015/09/laos-officially-approves-controversial-dam-project/
- 17. Cristina Maza. “គម្រោងទំនប់វារីអគ្គីសនីរបស់ឡាវថ្មីមួយទៀត រងការរិះគន់”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
- 18. សាន វីបុល(២០១៣). នាយកដ្ឋាននៃការគ្រប់គ្រងធនធានធម្មជាតិនិងការអភិវឌ្ឍ, មហាវិទ្យាល័យការសិក្សាការអភិវឌ្ឍ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ.”ការវិភាគទៅលើលំហូរព័ត៌មានស្តីអំពីដំណើរការនៃទំនប់វារីអគ្គីសនីយ៉ារី និងផលប៉ះពាល់ទៅកាន់ជីវភាពប្រជាពលរដ្ឋតាមទន្លេសេសាននៅកម្ពុជា “.ចូលអានថ្ងៃទី ២៣ មិថុនា ២០១៦. http://www.rupp.edu.kh/fds/dnrmd/documents/NRMDpaper-Natural%20Resource%20Governance-vol1.pdf
- 19. ប៉ែន សុខហ៊ាន, Alex Willemyns. ចូលអានថ្ងៃទី ១២ តុលា ២០១៥. ការសែតខេមបូឌាដេលី. ” ជីវិតដ៏មានតម្លៃក្នុងភូមិអណ្តែតទឹករបស់វៀតណាម”. https://www.cambodiadaily.com/news/in-vietnamese-floating-villages-a-precarious-life-97111/
- 20. Marko Keskinen, Mira Kakonen, Prom Tola, Olli Varis. ទិន្នានុប្បវត្តិសេដ្ឋកិច្ចនៃសន្តិភាពនិងសន្តិសុខ , វ៉ុល២,លេខ២,២០០៧. ” បឹងទន្លេសាបកម្ពុជា៖ បញ្ហាទាក់ទងនឹងទឹកដោយការថមថយនៃទឹក. https://www.epsjournal.org.uk/index.php/EPSJ/article/view/51
- 21. Keskinen Marko, MattiKummu, Aura Salmivaara, Paradis Someth, Hanny Lauri, Hans de Moelm, Philip Water, សុខឹមពេជ្រ(២០១៣). របាយការណ៍ចុងក្រោយនៃការសិក្សាពីការការរ៉ុករកនៃអនាគតរបស់ទន្លេសាប. បោះពុម្ពដោយស្ថាប័នទឹកនិងការអភិវឌ្ឍ. “ទន្លេសាប៖ ពេលបច្ចុប្បន្ននិងអនាគត?” ចូលអាន ២៥ មិថុនា ២០១៦. http://www.tonlesap.gov.kh/images/media/report_futures_study_en.pdf