គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ចូលរួម​ក្នុង​កម្មវិធី​ជំនួយ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​សកល​ឆ្នាំ​ ២០១៩​។​ រូបភាព​ ដោយ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO),​ ថត​នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៩​។​ ក្រោម​អាជ្ញា​បណ្ណ​ CC BY-SA 2.0។​

ពាណិជ្ជកម្ម​អន្តរជាតិ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ការ​រីក​ចម្រើន​ ការងារ​ និង​ឱកាស​អាជីវកម្ម​របស់​កម្ពុជា​។​ គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ពាណិជ្ជកម្ម​អាច​ជួយ​គ្រប់គ្រង​ប្រភេទ​ពាណិជ្ជកម្ម​ត្រឹមត្រូវ​ដើម្បី​ពង្រីក​ប្រាក់​ចំណូល​ និង​ការងារ​ កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​កែប្រែ​ហានិភ័យ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​1 គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យុទ្ធសាស្ត្រ​ និង​ផែនការ​ផ្សេងៗ​គ្នា​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី​ ៤​។​ ក្នុង​នេះ​គឺ​មាន​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​បួន​៖​ ការ​ធានា​នូវ​កំណើន​ប្រកបដោយ​ចីរភាព​ ការ​បង្កើត​ការងារ​បន្ថែម​ ការ​សម្រេច​បាន​នូវ​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការ​ពង្រឹងសមត្ថភាព​ និង​អភិបាលកិច្ច​របស់​ស្ថាប័នរដ្ឋ​។​2

​រដ្ឋាភិបាល​ក៏​បាន​នឹង​កំពុង​ផ្តោត​លើ​ការ​ទាក់ទាញ​ការ​វិនិយោគ​ ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​នាំ​ចេញ​ និង​ទីផ្សារ​ ការ​លើកកម្ពស់​កា​រត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ និង​ប្រព័ន្ធ​ភ័ស្តុភារ​ ការ​កែ​លម្អ​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​ ការ​ពង្រឹង​យន្តការ​ស្ថាប័ន​ និង​ការ​លើកកម្ពស់​ការ​កសាង​សមត្ថភាព​។​3

យុទ្ធសាស្ត្រ​ចតុកោណ​

យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤, នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២១។ អាជ្ញាបណ្ណមិនត្រូវ​បាន​កំណត់។​

  • កំណើន​ប្រកបដោយ​ចីរភាព​

​កម្ពុជា​បាន​កំណត់​គោលដៅ​ធានា​នូវ​កំណើន​ប្រកបដោយ​ចីរភាព​ក្នុង​រង្វង់​ ៧​ ភាគរយ​ក្នុង​មួយ​ឆ្នាំ​តាម​រយៈ​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​ផលិតកម្ម​ និង​ទីផ្សារ​នាំ​ចេញ​ រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ ធានា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​ បង្កើន​ទុនបម្រុង​អន្តរជាតិ​ និង​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​។​​4

ការ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំ​ចេញ ​គឺជា​អាទិភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ នេះ​បើ​តាម​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​។​ ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ធ្វើ​ពិពិធ​កម្ម​ផលិតផល​នាំ​ចេញ​របស់​ខ្លួន​ជំនួស​ឱ្យ​ការ​ពឹងផ្អែក​ភាគច្រើន​លើ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែកជើង​។​ កម្ពុជា​ក៏​មាន​ផែនការ​បង្កើន​ទំនិញ​ផលិត​មិនមែន​វាយ​ន​ភណ្ឌ​ ១៥​ ភាគរយ​នៅ​ឆ្នាំ​២០១៥​ និង​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កែ​ច្នៃ​ ១២​ ភាគរយ​ដើម្បី​សម្រេច​បាន​នូវ​កំណើន​ប្រកបដោយ​ចីរភាព​ និង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។​5

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ អាស៊ាន​ កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​និង​វិនិយោគ​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ ការ​មិន​ជាប់ពន្ធ​ និង​កូតា​ កិច្ចព្រមព្រៀង​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេង​ទៀត​អនុញ្ញាត​ឱ្យ​កម្ពុជា​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ និង​ពិពិធ​កម្ម​។​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​នឹង​ជួយ​កម្ពុជា​ទទួល​បាន​ទីផ្សារ​ដ៏​ធំ​មួយ​ ជា​ពិសេស​សម្រាប់​ផលិតផល​កសិកម្ម​ ផលិតផល​កែ​ច្នៃ​ និង​សិប្បកម្ម​ តាម​រយៈ​ការ​សម្របសម្រួល​គយ​ និង​ពន្ធគយ​ និង​ច្បាប់​ដើម​។​ បើ​តាម​លោក​ គី​ សេរី​វឌ្ឍន៍​ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ រដ្ឋាភិបាល​នឹង​ងាក​ចេញពី​វិស័យ​វាយ​ន​ភណ្ឌ​ ទៅ​ជា​ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និក​ អគ្គិសនី​ និង​គ្រឿងបន្លាស់​រថយន្ត​ ដើម្បី​ចាប់​យក​ឱកាស​វិនិយោគ​បរទេស​ថ្មីៗ​ ជា​ពិសេស​ពី​ប្រទេស​ចិន​។​ លោក​បាន​បន្ថែម​ថា​ការ​ផ្លាស់​ប្តូរ​នេះ​មិនមែន​ដោយសារ​តែ​ការ​ដក​ EBA​ របស់​សហភាព​អឺរ៉ុប​ទេ​ ប៉ុន្តែ​ឱកាស​វិនិយោគ​ថ្មី​ពី​ប្រទេស​ចិន​បន្ទាប់​ពី​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អា​មេ​រិ​ក​។​ «​ខ្ញុំ​ជឿជាក់​ថា​ ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​នឹង​ជួយ​បង្កើន​តម្លៃ​នាំ​ចេញ​ ព្រោះ​ឧស្សាហកម្ម​នឹង​ប្រើ​កម្លាំង​ពលកម្ម​តិច​។​ វា​ចំណេញ​ជាង​វិស័យ​កាត់ដេរ​ ហើយ​ឧស្សាហកម្ម​នេះ​ស័ក្តិសម​សម្រាប់​ប្រជាជន​កម្ពុជា​ ដោយសារ​តែ​ការ​បណ្តុះបណ្តាល​ជំនាញ​របស់​ពួក​គេ​»​។​​6

  • ការ​បង្កើត​ការងារ​

​រដ្ឋាភិបាល​ក៏​មាន​គោលដៅ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​បង្កើត​ឱ្យ​កាន់តែ​គុណភាព​ និង​បរិមាណ​ការងារ​ដោយ​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​ ការ​ផ្តល់​ព័ត៌មាន​ទីផ្សារ​ការងារ​ ការ​កែ​លម្អ​លក្ខខណ្ឌ​ការងារ​ និង​ការ​លើកកម្ពស់​អាជីវកម្ម​ និង​ការ​វិនិយោគ​។7

​សម្រាប់​រយៈពេល​ប្រាំ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២១​ គម្រោង​វិនិយោគ​ថ្មី​បាន​ឈាន​ដល់​ ៨២៥​ លាន​ដុល្លារ​ដែល​ជា​ការ​ថយ​ចុះ​ ៥៩​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០​ ដោយសារ​ជំងឺឆ្លង​។​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ងើបឡើង​វិញ​នៅ​ពេល​ដែល​អត្រា​ការ​ចាក់​វ៉ាក់សាំង​កើនឡើង​ ហើយ​ច្បាប់​វិនិយោគ​ត្រូវ​បាន​ព្រាង​។​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ត្រូវ​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​ដើម្បី​ជំនួស​ច្បាប់​កាលពី​ឆ្នាំ​២០០៣​ (​ច្បាប់​ទី​មួយ​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​១៩៩៤)​។​ គោលបំណង ​គឺ​កម្ពុជា​អាច​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​ដោយ​បង្កើត​ក្របខ័ណ្ឌ​ច្បាប់​បើកចំហ​ តម្លាភាព​ និង​អាច​ព្យាករណ៍​បាន​ ការ​ពង្រឹងសមត្ថភាព​ដោយ​ពិចារណា​លើ​ការ​ផ្តល់​ការ​លើកទឹកចិត្ត​សម្រាប់​វិស័យ​អាទិភាព​ កម្រិត​បច្ចេកវិទ្យា​ និង​បច្ចេកទេស​ ការ​បង្កើត​ការងារ​ ការ​បណ្តុះបណ្តាល​ ការ​ស្រាវជ្រាវ​ ការ​អភិវឌ្ឍន៍​ និង​ជំនាញ​នវានុវត្តន៍​ និង​ សហគ្រាស​ធុន​តូច​ និង​មធ្យម​។​​8

  • ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​

​ការ​កាត់​បន្ថយ​កម្រិត​នៃ​ភាព​ក្រីក្រ​ឱ្យ​នៅ​ខាងក្រោម​ ១០​ ភាគរយ​នៃ​ចំនួន​ប្រជាជន​គឺជា​អាទិភាព​ដែល​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​បង្កើន​ការ​ចូលរួម​ទីផ្សារ​ គោលនយោបាយ​គាំពារ​សង្គម​ សេវា​សាធារណៈ​ប្រកបដោយ​គុណភាព​ និង​ការ​កាត់​បន្ថយ​គម្លាត​សង្គម​។​9

ផ្នែក​សំខាន់​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​រយៈពេល​វែង​នឹង​កើត​ចេញពី​កំណើន​ដែល​សម្រេច​បាន​ដោយ​ការ​ពង្រីក​ទីផ្សារ​ និង​ការ​ធ្វើ​ពិពិធ​កម្ម​ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​ពង្រីក​ការ​នាំ​ចេញ​ទៅ​កាន់​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​។​ គោលនយោបាយ​ពង្រីក​ទីផ្សារ​មិន​ត្រូវ​បាន​កំណត់​ត្រឹមតែ​នៅ​អាស៊ី​ទេ​។​ រដ្ឋាភិបាល​បាន​នឹង​កំពុង​ជួយ​អ្នក​ផលិត​ដើម្បី​ទទួល​បាន​សិទ្ធិ​ចូល​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ និង​ទទួល​បាន​សិទ្ធិ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​នៃ​ប្រព័ន្ធ​ផែនការ​អនុគ្រោះ​ពន្ធ​របស់់​សហភាព​អឺរ៉ុប​ ទោះបីជា​មានការ​ដក​មួយ​ផ្នែក​ក៏​ដោយ​។​10​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​លោក​ចង់ឱ្យ​ប្រទេស​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងៗ​គ្នា​ជា​ច្រើន​ជាមួយ​ដៃគូ​ផ្សេងៗ​គ្នា​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​សេដ្ឋកិច្ច​របស់​ខ្លួន​ និង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត​។​11 យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​ ២០១៩​ -​ ២០២៣​ បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដើម្បី​កែ​លម្អ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជា​ពិសេស​ជាមួយ​អាស៊ាន​ សហភាព​អឺរ៉ុប​ ជប៉ុន​ និង​ចិន​ និង​ពាក់ព័ន្ធ​នឹង​ការ​ចរចា​អំពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ កិច្ចព្រមព្រៀង​ទូលំទូលាយ​ និង​វឌ្ឍនភាព​សម្រាប់​ភាព​ជា​ដៃគូ​ឆ្លងកាត់​ប៉ា​ស៊ី​ហ្វិ​ក​ សហភាព​អឺរ៉ុប​-​អាស៊ី​ និង​ការ​ស្រាវជ្រាវ​ និង​ការ​កសាង​សមត្ថភាព​។​12

ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏​បាន​អនុម័ត​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​របស់​ប្រទេស​ឆ្នាំ​ ២០១៩​ -​ ២០២៣​ ដើម្បី​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០​។​ វា​មាន​គោលបំណង​សម្រេច​បាន​នូវ​ចំណុច​នេះ​ដោយ​ការ​ជំរុញ​ការ​ប្រកួតប្រជែង​ ការ​ធ្វើ​ពិពិធ​កម្ម​ប្រភព​នៃ​កំណើន​ ការ​លើកកម្ពស់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន​ ការ​កសាង​ភាព​ធន់​នឹង​អាកាសធាតុ​ និង​ការ​ព​ន្លឿ​ន​កំណែទម្រង់​អភិបាលកិច្ច​។​ ក្រោម​យុទ្ធសាស្ត្រ​រយៈពេល​ ៥​ ឆ្នាំ​ ប្រាក់​កម្ចី​ ជំនួយ​ និង​ជំនួយ​បច្ចេកទេស​ដែល​មាន​តម្លៃ​ ១,២៥​ ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​ និង​ធនធានធម្មជាតិ​ ជីវភាព​រស់នៅ​ទីក្រុង​ និង​ជនបទ​ ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​កកើត​ឡើង​វិញ​ ការ​អប់រំ​ និង​ជំនាញ​ វិស័យ​សាធារណៈ​ និង​សមត្ថភាព​ស្ថាប័ន​។​13

  • សមត្ថភាព​ស្ថាប័ន​ និង​អភិបាលកិច្ច​

​ការ​លើកកម្ពស់​សមត្ថភាព​ និង​គុណភាព​អភិបាលកិច្ច​គឺជា​មធ្យោបាយ​មួយ​ផ្សេង​ទៀត​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​នូវ​ប្រសិទ្ធភាព​ និង​ស័ក្តិ​សិទ្ធ​ភាព​នៃ​សេវា​សាធារណៈ​ លើកកម្ពស់​បរិយាកាស​ធុរកិច្ច​ និង​បរិស្ថាន​អំណោយផល​សម្រាប់​ការ​វិនិយោគ​ និង​សម្រេច​បាន​នូវ​គោលបំណង​គោលនយោបាយ​។​ ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​លើកកម្ពស់​ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​ល្អ​ និង​បង្កើត​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​ថ្មី​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ដំណើរការ​គោលនយោបាយ​បទ​ប្បញ្ញត្តិ​ដោយ​កាត់​បន្ថយ​ការ​ចំណាយ​ និង​ភាព​ស្មុគស្មាញ​នៃ​បែបបទ​រដ្ឋបាល​។​​14

ការ​សម្របសម្រួល​ពាណិជ្ជកម្ម​ក្នុង​លក្ខខណ្ឌ​នៃ​ការ​លើកកម្ពស់​កា​រត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ និង​ប្រព័ន្ធ​ភស្តុ​ភារ​កម្ម​ក៏​ជា​អាទិភាព​ផង​ដែរ​។​ សេចក្តី​ព្រាង​ផែនការមេ​អន្តរកាល​ស្តី​ពី​កា​រត​ភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ​ និង​ភ័ស្តុភារ​កម្ម​ ២០២០-២០២១​ ដែល​រៀបចំ​ដោយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ចាប់តាំងពី​ឆ្នាំ​ ២០១៨​ ត្រូវ​បាន​អនុម័ត​ដើម្បី​អភិវឌ្ឍ​ និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​វិស័យ​នេះ​។​ ក្រសួង​និយាយ​ថា​ខ្លួន​មាន​បំណង​ធ្វើ​ទំនើប​កម្ម​កា​រត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ និង​ភស្តុ​ភារ​កម្ម​ ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​សង្វា​ក់​ផ្គត់ផ្គង់​ កាត់​បន្ថយ​ការ​ចំណាយ​ បង្កើន​ចលនា​ឆ្លងកាត់​ព្រំដែន​ ជំរុញ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​ ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​បង្កើត​ការងារ​។​ វិស័យ​ចំនួន​ប្រាំ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ផែនការ​៖​ ការ​ដឹក​ជញ្ជូន​ផ្លូវគោក​ ផ្លូវដែក​ ផ្លូវទឹក​ និង​កំពង់​ផែ​ ភស្តុ​ភារ​កម្ម​រាជធានី​ភ្នំពេញ​ និង​ក្រុងព្រះសីហនុ​ និង​ភស្តុ​ភារ​កម្ម​ទូទៅ​។​15

​ដូច​គ្នា​នេះ​ដែរ​ សេចក្តី​ព្រាង​ផែនការមេ​សម្រាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ​ ២០២១-២០៣០​ ដែល​ផ្តល់​ដោយ​សាជីវកម្ម​ពិគ្រោះ​យោបល់​វិស្វកម្ម​អន្តរ​ជាតិចិន​ បម្រើ​ជា​ផែនទី​បង្ហាញផ្លូវ​ដើម្បី​បង្កើន​កា​រត​ភ្ជាប់​របស់​កម្ពុជា​ កាត់​បន្ថយថ្លៃ​ដឹក​ជញ្ជូន​ និង​ភស្តុ​ភារ​កម្ម​ ធ្វើ​សមាហរណកម្ម​កម្ពុជា​ចូល​ទៅ​ក្នុង​តំបន់​ និង​ពិភពលោក​ និង​ធានា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​របស់​ប្រទេស​ទាំងមូល​។​ ផែនការមេ​សំខាន់ៗ​ក៏​ត្រូវ​បាន​រួម​បញ្ចូល​ផង​ដែរ​ -​ ភ័ស្តុភារ​កម្ម​ និង​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ​ ការ​ដឹក​ជញ្ជូន​ផ្លូវគោក​ ផ្លូវ​សមុទ្រ​ ផ្លូវអាកាស​ និង​ផ្លូវដែក​ -​ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ និង​បង្កើន​ស័ក្តិ​សិទ្ធ​នៃ​ការ​វិនិយោគសាធារណៈ​នៅ​កម្ពុជា​។​16

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO)

ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ចាប់តាំងពី​ថ្ងៃ​ទី​ ១៣​ ខែតុលា​ ឆ្នាំ​២០០៤​ កម្ពុជា​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​សិទ្ធិ​ក្រោម​កិច្ចព្រមព្រៀង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដូច​ជា​ការ​មិន​រើសអើង​ និង​នីតិវិធី​ដោះស្រាយ​វិវាទ​។​ ជា​ថ្នូរ​នឹង​សិទ្ធិ​ទាំងនោះ​ កាតព្វកិច្ច​ និង​ការ​ប្តេជ្ញា​ចិត្ត​មួយ​ចំនួន​កម្ពុជា​ត្រូវ​ទទួលយក​។​ ការ​ប្តេជ្ញា​ចិត្ត​គ្របដណ្តប់​លើ​ប្រធានបទ​រួម​មាន​ ការ​គោរព​កម្មសិទ្ធិ​ សិទ្ធិ​ធ្វើ​ពាណិជ្ជកម្ម​ (​សិទ្ធិ​នាំ​ចូល​ និង​នាំ​ចេញ​)​ ពន្ធគយ​ កូតា​អត្រាពន្ធ​ និង​ការ​លើកលែង​ពន្ធ​ ថ្លៃ​សេវា​ ការ​អនុវត្ត​ពន្ធ​ផ្ទៃក្នុង​ ការ​រឹត​បន្តឹង​បរិមាណ​ការ​នាំ​ចូល​ ការ​វាយតម្លៃ​គយ​ វិធាន​ប្រភព​ដើម​ទំនិញ​ បែបបទ​គយ​ផ្សេង​ទៀត​ ការ​ត្រួតពិនិត្យ​មុន​ពេល​ដឹក​ជញ្ជូន​ ការ​ប្រឆាំង​នឹង​ការ​លក់​បង្ខូច​ថ្លៃ​ ការ​ប្រឆាំង​ និង​ការ​ការពារ​ ការ​រឹត​បន្តឹង​ការ​នាំ​ចេញ​ ការ​ឧបត្ថម្ភ​ធន​លើ​ការ​នាំ​ចេញ​ គោលនយោបាយ​ឧស្សាហកម្ម​ វិធានការ​អនាម័យ​ និង​ភូតគាម​អនាម័យ​ វិធានការ​វិនិយោគ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ អង្គភាព​ពាណិជ្ជកម្ម​រដ្ឋ​ តំបន់​សេរី​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ការ​ដឹក​ជញ្ជូន​ គោលនយោបាយ​កសិកម្ម​ របប​វាយ​ន​ភណ្ឌ​ ទិដ្ឋភាព​ទាក់ទង​នឹង​ពាណិជ្ជកម្ម​នៃ​កម្មសិទ្ធិបញ្ញា​ តម្លាភាព​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​។​17

ទាក់ទង​នឹង​គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពាណិជ្ជកម្ម​

ឯកសារយោង

  1. 1. អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​,​ “​គោលនយោបាយ​ពា​ណិ​ជ្ច​កម្ម​៖​ របាយ​កាណ៍​ដោយ​ក្រុមការងារ​លេខាធិការដ្ឋាន​ (២០១១),”​ ចុះ​ថ្ងៃ​ទី​ ២៧​ ខែកញ្ញា​ ឆ្នាំ​២០១១,​ ១៥-១៦,​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​២០២១​។​
  2. 2. រាជរដ្ឋាភិបាល​កម្ពុជា​ “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤,”​ ចុះ​ខែកញ្ញា​ ឆ្នាំ​២០១៨​។​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​២០២១​។​
  3. 3. អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​,​ “​គោលនយោបាយ​ពា​ណិ​ជ្ច​កម្ម​៖​ របាយ​កាណ៍​ដោយ​ក្រុមការងារ​លេខាធិការដ្ឋាន​ (២០១៧),”​ ចុះ​ថ្ងៃ​ទី​ ១៧​ ខែតុលា​ ឆ្នាំ​២០១១,​ ២៣-២៤,​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​២០២១​។​
  4. 4. រាជរដ្ឋាភិបាល​កម្ពុជា​ “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤,”​ ចុះ​ខែកញ្ញា​ ឆ្នាំ​២០១៨​។​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​២០២១​។​
  5. 5. ហេង​ បញ្ញា​,​ “​ប្រទេស​កម្ពុជា​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ និង​ទីផ្សារ​របស់​ខ្លួន​,”​ ការ​សែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​ ១៥​ ខែសីហា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​២០២១​។​
  6. 6. ធូវីរៈ, “​កម្ពុជា​ធ្វើ​ពិពិធកម្ម​ឧស្សាហកម្ម​ ដើម្បី​ចាប់យក​វិនិយោគិន​ថ្មី,”​ កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០, បានចូលអានខែតុលា ឆ្នាំ​២០២១។
  7. 7. រាជរដ្ឋាភិបាល​កម្ពុជា​ “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤,”​ ចុះ​ខែកញ្ញា​ ឆ្នាំ​២០១៨​។​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​២០២១​។​
  8. 8. ជា​ វណ្ណ​យុទ្ធ​,​ “​ចាប់​ខែមករា​ដល់​ខែឧសភា​លំហូរ​ FDI​ បាន​ធ្លាក់​ចុះ​៥០​ភាគរយ​,”​ ការ​សែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​ ០៨​ ខែកក្កដា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​២០២១​។​
  9. 9. រាជរដ្ឋាភិបាល​កម្ពុជា​ “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤,”​ ចុះ​ខែកញ្ញា​ ឆ្នាំ​២០១៨​។​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​២០២១​។​
  10. 10. អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​,​ “​គោលនយោបាយ​ពា​ណិ​ជ្ច​កម្ម​៖​ របាយ​កាណ៍​ដោយ​ក្រុមការងារ​លេខាធិការដ្ឋាន​ (២០១១),”​ ចុះ​ថ្ងៃ​ទី​ ២៧​ ខែកញ្ញា​ ឆ្នាំ​២០១១,​ ១៥-១៦,​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​២០២១​។​
  11. 11. ​ឈុត​ ប៊ុ​ន​ធឿ​ន​,​ “​កម្ពុជា​ចង់អោយ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​,”​ ការ​សែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​ ២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​២០២១​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  12. 12. ក្រសួងពាណិជ្ជកម្ម​,​ “​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ ២០១៩-២០២៣,”​ ចុះ​ខែសីហា​ ឆ្នាំ​២០១៩,​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​២០២១​។​
  13. 13. ធនាគារ​អភិវឌ្ឍ​ន៏​អាស៊ី​,​ “​យុទ្ធសាស្ត្រ​ប្រទេស​រយៈពេល​៥​ឆ្នាំ​ថ្មី​របស់​ ADB​ គាំទ្រ​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ បរិ​យា​ប័ន្ន​កំណើន​នៅ​កម្ពុជា​,”​ ចុះ​ថ្ងៃ​ទី​ ២៥​ ខែតុលា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​២០២១​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  14. 14. រាជរដ្ឋាភិបាល​កម្ពុជា​ “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤,”​ ចុះ​ខែកញ្ញា​ ឆ្នាំ​២០១៨​។​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​២០២១​។​
  15. 15. ធូ​វី​រៈ​,​ “​រដ្ឋាភិបាល​ អនុម័ត​ផែនការ​ភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ​,”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ០៨​ ខែមករា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​ ២០២១​។​
  16. 16. Cambodia​ News​ Gazette,​ “​ផែនការមេ​សម្រាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ​ ២០២១-២០៣០​ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២០,”​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែធ្នូ​ ឆ្នាំ​២០១៩,​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​ ២០២១​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  17. 17. អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​,​ “​អ្វី​ដែល​កម្ពុជា​បាន​សន្យា​,”​ ចុះ​ថ្ងៃ​ទី​ ២២​ ខែកក្កដា​ ឆ្នាំ​២០០៣,​ បាន​ចូល​អាន​ខែតុលា​ ឆ្នាំ​ ២០២១​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Y6ZPp
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!