ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា

មាត្រា​ ៦៨​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​បាន​ចែង​ថា​ រដ្ឋាភិបាល​ត្រូវ​ផ្តល់​ការ​អប់រំ​កម្រិត​បឋម​ និង​មធ្យមសិក្សា​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ហើយ​ម្នាក់ៗ​ត្រូវ​បន្ត​ការ​សិក្សា​ជា​មូលដ្ឋាន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​រយៈពេល​ ៩​ ឆ្នាំ​។ ការ​អប់រំ​គឺជា​ក្បាលម៉ាស៊ីន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​មួយ​ ជា​ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍​។1 ​ ចំណេះដឹង​អាច​ធ្វើ​ជា​ផ្លូវ​ដែល​អាច​ឱ្យ​មនុស្ស​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ជីវិត​របស់​ពួក​គេ​ ហើយ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​វឌ្ឍនភាព​សង្គម​ និង​សេដ្ឋកិច្ច​។​2 

​ស្រប​តាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឲ្យ​បាន​នៅ​ក្ន​ង​ឆ្នាំ​ ២០៣០​ ការ​អប់រំ​បាន​ក្លាយជា​អាទិភាព​ចំបង​។​ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ច្រើន​បំផុត​នៃ​កញ្ចប់​ថវិការ​របស់​ខ្លួន​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​អប់រំ​ បង្កើន​ប្រាក់ខែ​របស់​គ្រូបង្រៀន​ និង​ការ​ធ្វើ​កំណែទម្រង់​គោលនយោបាយ​។​ នៅ​ឆ្នាំ​ ២០១៩​ រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​ចំនួន​ ៩១៥​ លាន​ដុល្លារ​សម្រាប់​វិស័យ​នេះ​។3 ​ សេចក្តី​ព្រាង​នៃ​កញ្ចប់​ថវិកា​ឆ្នាំ​ ២០២១​ សម្រាប់​វិស័យ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ចំនួន​ប្រមាណ​ ៨២៥,៦៣​ លាន​ដុល្លារ​។4 ​ការ​កាត់​បន្ថយ​គឺ​បណ្តាល​មក​ពី​ផល​ប៉ះពាល់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-​១៩​ មក​លើ​សេដ្ឋកិច្ច​។

សិស្សកំពុងឈរជំរាបសួរគ្រូរបស់ពួកគេ។ រូបថតដោយ Global Partnership For Education ថតនៅក្នុងខែធ្នូ ឆ្នាំ២០១១។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0

​ស្ថិតិស្តីពីការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​គឺជា​ស្ថាបន​រដ្ឋ​ដែល​មាន​ទួ​នាទី​ទទួល​បន្ទុក​វិស័យ​អប់រំ​នៅ​កម្ពុជា​។​ ការ​អប់​រំជា​មូលដ្ឋាន​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​កម្រិត​សំខាន់​ គឺ​ ការ​អប់រំ​កម្រិត​បឋម​ និង​មធ្យមសិក្សា​។​ ការ​អប់រំ​កម្រិតបឋម​សិក្សា​សំដៅ​ទៅ​លើ​ឆ្នាំ​សិក្សា​ ៦​ ដំបូង​ (​ថ្នាក់​ទី​ ១​ ដល់​ថ្នាក់​ទី​ ៦)​ បន្ទាប់​មកកម្រិតមធ្យមសិក្សា​ ៦​ ឆ្នាំ​ទៀត​ (​ថ្នាក់​ទី​ ៧​ ដល់​ថ្នាក់​ទី​ ១២)​ ។5​ ស្ថិតិ​ និង​សូចនាករ​អប់រំ​សាធារណៈ​បាន​បង្ហាញ​ថា​មាន​សាលារៀន​សរុប​ចំនួន​ ១៤.៥២២​ នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​សិក្សា​ ២០១៨-២០១៩​។​6 សាលា​ចំនួន​ ១៣.៣០០​ ជា​សាលា​របស់​រដ្ឋ​ និង​ ១.២២២​ ជា​កម្មសិទ្ធិ​របស់​ឯកជន​។​7 ប្រមាណ​ ៨០​ ភាគរយ​នៃ​សាលា​ឯកជន​ (៩៩៤​ សាលារៀន​)​ មា​នទី​តាំងនៅ​តំបន់​ទីក្រុង​ ចំណែកឯ​នៅ​សល់​ (២២៨)​ ទៀត​ស្ថិត​នៅ​តំបន់​ជនបទ​។8 ​ សាលា​រដ្ឋ​ភាគច្រើន​ត្រូវ​បាន​គេ​មើលឃើញ​ថា​នៅ​តំបន់​ជនបទ​។​ សាលារៀន​ចំនួន​ ១១.៨៧៨​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តាម​ទី​ជនបទ​ ហើយ​មាន​ត្រឹមតែ​ ១.៤២២​ ប៉ុណ្ណោះ​នៅ​ក្នុង​ទីប្រជុំជន​។9 ​ ក្នុង​ចំណោម​សាលា​រដ្ឋ​ចំនួន​ ១៣.៣០០​ មាន​សាលា​ចំនួន​ ១.៧៧១​ ជា​អនុ​វិទ្យាល័យ​ និង​នៅ​សល់​ជា​សាលា​បឋម​សិក្សា​។​ សមាមាត្រ​សិស្ស​ -​ គ្រូ​គឺជា​មធ្យម​ ៣៤​ ។​ ទោះ​យ៉ាងណា​សមាមាត្រ​សិស្ស​ -​ គ្រូ​មាន​ភាព​ខុស​គ្នា​គួរ​ឱ្យ​កត់សម្គាល់​រវាង​តំបន់​ជនបទ​ និង​ទីក្រុង​ ដែល​តំបន់​ជនបទ​មាន​ ៣៦,៩​​ និង​តំបន់​ទីក្រុង​ ២៥,៤ ។​10 

ស្ថិតិស្តីពីសាលាបឋមសិក្សាកម្ពុជាក្នុងឆ្នាំ ២០១៨-២០១៩

ប្រភព៖ ស្ថិតិ និងសូចនាករអប់រំសាធារណៈឆ្នាំ ២០១៨-២០១៩(ក្រសួងអប់រំ)។ ទាញចេញពី ស្ថិតិ និងសូចនាករអប់រំសាធារណៈឆ្នាំ ២០១៨-២០១៩
ឈ្មោះខេត្តចំនួនសាលាបឋមសិក្សាចំនួនសាលាដែលខ្វះខាតចំនួនថ្នាក់សិក្សាចំនួនបន្ទប់សិក្សាបុគ្គលិកបង្រៀន
ទូទាំងប្រទេស7,2285562,20844,38545,836
តំបន់ទីប្រជុំជន67509,1686,5039,565
តំបន់ជនបទ6,5535553,04037,89236,271
បន្ទាយមានជ័យ41043,2132,2752,911
បាត់ដំបង64445,5433,7623,627
កំពង់ចាម40823,8672,8552,601
កំពង់ឆ្នាំង27802,2371,5111,779
កំពង់ស្ពឺ31312,9032,1302,225
កំពង់ធំ48723,3092,3962,425
កំពត31102,4511,9442,305
កណ្តាល37414,2933,0992,452
កែប220171142202
កោះកុង1214798512615
ក្រចេះ27472,1791,3721,454
មណ្ឌលគិរី894650428563
ឧត្តរមានជ័យ21801,5041,007957
ប៉ៃលិន480357251293
ភ្នំពេញ16403,3602,2413,648
ព្រះសីហនុ724822558833
ព្រះវិហារ22871,5391,0671,203
ព្រៃវែង54424,5313,4412,765
ពោធិ៍សាត់30502,3151,5531,572
រតនគិរី22051,393877776
សៀមរាប50314,5273,1803,111
ស្ទឹងត្រែង15211,140695742
ស្វាយរៀង26202,2271,7791,685
តាកែវ38103,5743,0502,894
ត្បូងឃ្មុំ39963,3052,2702,192

​ការ​សិក្សា​កម្រិត​បឋម​សិក្សា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​អប់រំ​មូលដ្ឋាន​មួយ​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវការ​ដើម្បី​អាច​ឲ្យ​ពួក​គេ​អភិវឌ្ឍ​ខ្លួនឯង​។​11 ក្រសួង​អប់រំ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​ការ​អប់រំ​កម្រិត​បឋម​ហើយ​ថវិកា​មួយ​ចំនួន​ធំ​ត្រូវ​បាន​ផ្តល់​សម្រាប់​កែ​លំអ​កម្រិត​អប់រំ​មួយ​នេះ​ផង​ដែរ​។12 ​ ព្រះរាជាណាចក្រ​កម្ពុជា​ជិត​បាន​សម្រេច​គោលដៅ​នៃ​ការ​ទទួល​បានការ​អប់រំ​បឋម​សិក្សា​ជាស​កល​ រដ្ឋាភិបាល​កំពុង​ព្យាយាម​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលការណ៍​នេះ​តាម​រយៈ​ការ​អនុវត្ត​គោលនយោបាយ​ការ​អប់រំ​ពេញ​មួយ​ជីវិត​ និង​គោលនយោបាយ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​។​ អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់បឋមសិក្សា​សម្រាប់​កុមារ​កម្ពុជា​មាន​ប្រមាណ​ ៩៧​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​សិក្សា​ ២០១៧-២០១៨​ ។13 ​ យូ​នី​សេ​ហ្វ​បាន​រក​ឃើញ​ថា​កុមារ​ប្រហែល​ ៤៣​ ភាគរយ​ដែល​មាន​អាយុ​ចាប់ពី​អាយុ​ ៣​ ឆ្នាំ​ដល់​ ៥​ ឆ្នាំ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ម​ត្តេ​យ្យ​សិក្សា​។14 ​ អត្រា​អ្នក​បោះបង់​ការ​សិក្សា​នៅ​កម្រិត​អប់រំ​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ប្រហែល​ ៦,៧​ ភាគរយ​ក្នុង​ឆ្នាំ​សិក្សា​ ២០១៦​ ហើយ​ត្រូវ​បាន​គេ​កត់សំគាល់​ឃើញ​ថា​កើត​មាន​ជា​ញឹកញាប់​នៅ​តំបន់​ជនបទ​ជាង​តំបន់​ទីក្រុង​។15 ​ មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​មាន​អត្រា​ខ្ពស់​នៃ​ការ​បោះបង់​ការ​សិក្សា​នោ​កៅ​រិ​ត​ដំបូង​ គឹ​ដោយសារ​មានការ​រៀន​ត្រួតថ្នាក់​ច្រើន​ និង​កត្តា​ភាព​ក្រីក្រ​។​16 ការ​អប់រំ​កម្រិត​មធ្យមសិក្សា​មាន​អត្រា​អ្នក​បោះបង់​ចោលការ​សិក្សា​ខ្ពស់​ជាង​ ប្រហែល​ ២០​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៤​។​17 សិស្ស​ចាស់ៗ​ជា​ច្រើន​បាន​សម្រេច​បោះបង់​ចោលការ​សិក្សា​ ដើម្បី​រក​ការងារ​ធ្វើ​រក​ប្រាក់​ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។​18 

សិស្សម្នាក់កំពុងលើកក្តារឈ្នួននោក្នុងម៉ោងសិក្សា។ រូបថតដោយ Global Partnership For Education ថតនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៥។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0

គោលនយោបាយនិងក្របខ័ណ្ឌអភិវឌ្ឍន៍

​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​បាន​ឆ្លងកាត់​កំណែទម្រង់​ជា​ច្រើន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​ នេះ​ជា​ពិសេស​ជុំវិញ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​។19 ​ កំណែទម្រង់​នេះ​ផ្តោត​លើ​ការ​លើកកម្ពស់​គុណភាព​និង​ការ​អប់រំ​ប្រកបដោយ​បរិ​យា​ប័ន្ន​ ក្នុង​ការ​អប់រំ​ប្រកបដោយ​សុវត្ថិភាព​ និង​អនាម័យ​សម្រាប់​កុមារ​ តម្លាភាព​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ និង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គលិក​។​20 គោលនយោបាយ​ និង​ក្របខ័ណ្ឌ​ជា​ច្រើន​ត្រូវ​បាន​អនុម័ត​ និង​អនុវត្ត​ដើម្បី​កែ​លំអ​ប្រព័ន្ធ​អប់រំ​ដូច​ជា​ ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ២០១៩-២០២៣​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ គោលដៅ​លេខ​ ៤​ លើ​ផែនការ​វិស័យ​អប់រំ​ឆ្នាំ​ ២០៣០​ គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ស្ដី​ពី​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ក្នុង​វិស័យ​អប់រំ​ គោលនយោបាយ​ស្ដី​ពី​សាលារៀន​ជំនាន់​ថ្មី​ គោលនយោបាយស្តីពីការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា គោលនយោបាយ​ស្ដី​ពី​គ្រូបង្រៀន​ ផែនការ​សកម្មភាព​ គោលនយោបាយ​ជាតិ​ស្ដី​ពី​សុខភាព​សិក្សា​ គោលនយោបាយ​សាលា​កុមារ​ល្អ​។ ការ​អភិវឌ្ឍ​សមត្ថភាព​បាន​ក្លាយជា​គោលដៅចម្បងនៃ​ការ​កែទម្រង់​គោលនយោបាយ​ និង​ច្បាប់​។​ នៅ​ឆ្នាំ​ ២០២០​ កម្មវិធី​អប់រំ​នៅ​កម្រិត​ថ្នាក់ដំបូង​នៃ​បឋម​សិក្សា​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា ​“​កម្មវិធី​កុមារ​រៀន​កុមារ​ចេះ​”​ ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​។​ ដោយ​មានការ​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ ក្រសួង​អប់រំ​បាន​អនុវត្ត​កម្មវិធី​នេះ​ដើម្បី​ពង្រឹង​កញ្ចប់​សម្ភារៈ​អំ​ណា​ន​ និង​គណិត​វិទ្យាស​ម្រា​ប់​កុមារ​តូចៗ​។​ កម្មវិធី​នេះ​ក៏​គូសបញ្ជាក់​ជា​ពិសេស​លើ​ការ​បណ្តុះបណ្តាល​សមត្ថភាព​របស់​គ្រូ​ ដើម្បី​បង្ហាញ​ពី​យុទ្ធសាស្ត្រ​បង្រៀន​ថ្មី​នេះ​ដោយ​ជោគជ័យ​ផង​ដែរ​។​ មាន​សិស្ស​ប្រមាណ​ ១៥០.០០០​ នាក់​នៅ​ក្នុង​សាលា​ចំនួន​ ២.១០០​ ក្នុង​ឆ្នាំ​សិក្សា​ ២០១៨-២០១៩​ បាន​ទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ​។​

​យោង​តាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ២០១៩-២០២៣​ ក្របខ័ណ្ឌ​សសរស្តម្ភ​ទាំង​ ៥​ គឺ៖21

  • ​សសរស្តម្ភ​ទី​១​ ៖​ ការ​អនុវត្ត​ផែនការ​សកម្មភាព​គោលនយោបាយ​គ្រូបង្រៀន​
  • ​សសរស្តម្ភ​ទី​២​ ៖​ ការ​ពិនិត្យ​ឡើង​វិញ​កម្មវិធី​សិក្សា​ សៀវភៅ​សិក្សា​គោល​ និង​កែ​លម្អ​ប​វិ​ស្ថាន​សិក្សា
  • ​សសរស្តម្ភ​ទី​៣​ ៖​ ការ​ដាក់់​ឲ្យ​អនុវត្ត​អធិការកិច្ច​
  • ​សសរស្តម្ភ​ទី​៤​ ៖​ ការ​ពង្រឹងរ​ង្វា​យ​តម្លៃ​សិក្សា​ ដូច​ជា​ការ​ប្រលង​ រ​ង្វា​យ​តម្លៃ​ថ្នាក់​ជាតិ​ តំបន់​ និង​អន្តរជាតិ
  • ​សសរស្តម្ភ​ទី​៥​ ៖​ ការ​កែទម្រង់​ឧត្តម​សិក្សា​។

ក្រុម​ដែល​ងាយ​រង​គ្រោះ​រួម​មាន​ សិស្ស​ពិការ​ និង​ក្រុម​ជនជាតិ​ដើម​ភាគតិច​ក៏​ត្រូវ​បាន​ផ្តល់​អាទិភាព​ផង​ដែរ​។​ ចែង​ក្នុង​មាត្រា​ ៣៨​ នៃ​ច្បាប់​ស្តី​ពី​ការ​អប់រំ​ សិស្ស​ពិការ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចុះ​ឈ្មោះ​ចូល​ក្នុង​កម្មវិធី​អប់រំ​ពិសេស​ដែល​បង្កើត​ឡើង​ ដើម្បី​ជួយ​ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួក​គេ​។​ លើស​ពី​នេះ​ទៀត​មាត្រា​ ៣៩​ នៃ​ច្បាប់​ស្តី​ពី​ការ​អប់រំ​បាន​ផ្តោត​ជា​ពិសេស​លើ​សិទ្ធិ​របស់​សិស្ស​ពិការ​។​ ពួក​គេ​មាន​សិទ្ធិ​ទទួល​បាន​សិទ្ធិ​ទាំងអស់​ដែល​សិស្ស​ដទៃ​ទៀត​មាន​ រួម​ជាមួយនឹង​សិទ្ធិ​ពិសេស​ដែល​ផ្តល់​ជូន​សម្រាប់​តែ​សិស្ស​ពិការ​មួយ​គត់​។​ ក្រសួង​អប់រំ​ក៏​បាន​បង្កើត​ និង​ដាក់​អនុវត្ត​នូវ​គោលនយោបាយ​ស្តី​ពី​ ការ​អប់រំ​សម្រាប់​កុមារ​ពិការ​ផង​ដែរ​ ដើម្បី​ផ្តល់​ជា​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ និង​ផែនការ​អនុវត្ត​បន្ថែម​ទៀត​ ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​សិស្ស​ពិសេស​នេះ​។​ ស្រប​តាម​គោលនយោបាយ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​ ក្រុម​ជនជាតិ​ដើម​ភាគតិច​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ផង​ដែរ​។​ គោលនយោបាយ​ជាតិ​ ស្តី​ពី​ ការ​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច​ គឺជា​ក្របខ័ណ្ឌ​គតិ​យុ​ត្ត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៩​ ដើម្បី​ផ្តល់​នូវ​យុទ្ធសាស្ត្រ​ និង​គោលការណ៍​ណែនាំ​សម្រាប់​ការ​អភិវឌ្ឍ​ជនជាតិ​ដើម​នៅ​ក្នុង​ព្រះរាជាណាចក្រ​។​ គោលនយោបាយ​នេះ​បាន​លើកទឹកចិត្ត​ដល់​ក្រុម​ជនជាតិ​ដើម​ភាគតិច​ឱ្យ​បន្ត​ការ​សិក្សា​ទាំង​ផ្លូវការ​ និង​ក្រៅផ្លូវការ​ ដើម្បី​អភិវឌ្ឍ​សក្តានុពល​របស់​ពួក​គេ​ ដើម្បី​អាច​ឲ្យ​មាន​លទ្ធភាព​ក្នុង​ការ​ទ្រទ្រង់​ជីវិត​ប្រចាំ​ថ្ងៃ​។​ ការ​ប្រើប្រាស់​ភាសា​ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ដែល​ជនជាតិ​ដើម​ភាគតិច​បាន​ជួប​ប្រទះ​ក្នុង​ការ​សិក្សា​របស់​ពួក​គេ​។​​22 អង្គការ​ យូ​នី​សេ​ហ្វ​ និង​ CARE​ បាន​ធ្វើការ​សហការ​គ្នា​ដើម្បី​ផ្តល់​ជូន​នូវ​ការ​អនុវត្ត​ការ​អប់រំ​ពហុ​ភាសា​សម្រាប់​សិស្ស​ និស្សិត​នៅ​តំបន់​ជនបទ​ និង​តំបន់​ដាច់​ស្រយាល​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ឱកាស​កាន់តែ​ប្រសើរ​ក្នុង​ការ​សិក្សា​។​23

​ក្រសួង​អប់រំ​ក៏​បាន​បញ្ចូល​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​ និង​ការ​អប់រំ​បែប​ STEM​ (​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិត​វិទ្យា​)​ ទៅ​ក្នុង​គរុកោសល្យ​បង្រៀន​ និង​កម្មវិធី​សិក្សា​ផង​ដែរ​។​ ការ​ចូល​ប្រើ​បច្ចេកវិទ្យា​បើកទូលាយនៅ​ក្នុង​ការ​អប់រំ​បឋម​ និង​មធ្យមសិក្សា​បាន​ក្លាយជា​ចក្ខុវិស័យ​មួយ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ដែល​បាន​កំណត់​នៅ​ក្នុង​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ស្តី​ពី​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ក្នុង​វិស័យ​អប់រំ​។24 ​ ការ​រៀន​ និង​ការ​បង្រៀន​ដោយ​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​កំពុង​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​គោលបំណង​ដើម្បី​តាម​ឲ្យ​ទាន់​ប្រទេស​ជិតខាង​។​ យោង​ទៅ​តាម​ក្រសួង​អប់រំ​ សាលា​អនុ​វិទ្យាល័យ​ចំនួន​ ១៤១​ នៅ​ក្នុង​ខេត្ត​ចំនួន​ ៨​ ផ្សេង​គ្នា​ត្រូវ​បាន​បំពាក់​ដោយ​បន្ទប់​កុំព្យូទ័រ​។25 ​ ការ​បង្កើត​សាលារៀន​ជំនាន់​ថ្មី​គឺជា​ជំហាន​ឈាន​ឆ្ពោះទៅ​រក​ការ​រៀនសូត្រ​តាម​បែប​ទំនើប​នៅ​ក្នុង​ប្រទេស​។​ បច្ចុប្បន្ន​មាន​គំរូ​សាលា​ជំនាន់​ថ្មី​សាកល្បង​ប្រមាណ​ ១១​ សាលា​ដែល​កំពុង​ដំណើរការ​នៅ​ទូ​ទាំង​ប្រទេស​ដោយ​មាន​គោលដៅ​ពង្រីក​គំរូ​ដល់​ ១០០​ សាលា​នៅ​ឆ្នាំ​ ២០២២​ ។26

ការសិក្សាក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩

​ខណៈ​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ វិស័យ​អប់រំ​ត្រូវ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​សិក្សា​ ២០១៩-២០២០​ ។​ សាលារៀន​ត្រូវ​បាន​បញ្ជា​ឱ្យ​ផ្អាក​ដំណើរការ​ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​ការ​ចម្លង​កូ​វី​ដ​-១៩​នោ​ក្នុង​សហគមន៍​។​ ការ​ប្រលង​ថ្នាក់​ជាតិ​ថ្នាក់​ទី​ ១២​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រលង​ធំ​បំផុត​មួយ​សម្រាប់​ការ​អប់រំ​មូលដ្ឋាន​ក៏​ត្រូវ​បាន​លុប​ចោល​។​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ណែនាំ​ការ​អប់រំ​ឌី​ជី​ថ​លតា​មរយៈ​ការ​សិក្សា​ពី​ចម្ងាយ​ និង​តាម​អ៊ិ​ន​ធឺណេ​ត​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​ជា​ដំណោះស្រាយ​។​ ​​

ដោយ​ធ្វើការ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ​ ក្រសួង​បាន​ណែនាំ​កម្មវិធី​អប់រំ​តាម​វិទ្យុ​ ដែល​អនុញ្ញាត​ឱ្យ​សិស្ស​​បឋម​​​សិក្សា​នៅ​តំបន់​ជនបទ​ជា​ពិសេស​​កុមារ​ជនជាតិ​ដើម​ភាគតិច​អាច​ទទួល​បានការ​អប់រំ​ ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ តាម​រយៈ​ឧបករណ៍​វិទ្យុ​។​ ទោះ​យ៉ាងណា​កុមារ​ប្រហែល​ ១,៤​ លាន​នាក់​មិន​អាច​ចូល​រៀន​តាម​បែប​ឌី​ជី​ថ​ល​បាន​ទេ​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​។27 ​ ទាំង​សិស្ស​ និង​គ្រូ​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ជាមួយនឹង​វិធីសាស្ត្រ​រៀន​អេ​ឡិច​ត្រូ​និ​ច​ដែល​ភាគច្រើន​បណ្តាល​មក​ពី​អក្ខរកម្ម​ឌី​ជី​ថ​ល​នៅ​ទាប​។​28 សិស្ស​នៅ​តំបន់​ដាច់​ស្រយាល​ភាគច្រើន​ត្រូវ​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ពួក​គេ​មិន​មាន​ឧបករណ៍​ចាំបាច់​សម្រាប់​ការ​រៀន​នៅ​លើ​ប្រ​ព​ន្ធ័​អនឡាញ។​29 

ទាក់ទងនឹងការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា

ឯកសារយោង

  1. 1. Ilhan Ozturk,“តួនាទីនៃការអប់រំក្នុងការអភិវឌ្ឍសេដ្ឋកិច្ច៖ ទស្សនៈវិស័យទ្រឹស្តីមួយ,” SSRN Electronic Journal, ២០០៨, ចូលអានថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០២១។
  2. 2. ដូច​ឯកសារ​យោង​ខាង​ដើម​។
  3. 3. គង់ មេត្តា, “នាយករដ្ឋមន្រ្តីបានអនុម័តថវិកាឆ្នាំ ២០១៩,” កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០១៨, ចូលអានថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២១។
  4. 4. Harrison White, “សេចក្តីព្រាងថវិកាឆ្នាំ ២០២១ ត្រូវបានកាត់បន្ថយចំនួនកន្លះលាន,” ខ្មែរថាមស៍, ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០, ចូលអានថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២១។
  5. 5. ឃុត សុខន, “ប្រព័ន្ធអប់រំនៅកម្ពុជា,” BOOKBRIDGE, ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ ចូលអានថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២១។
  6. 6. ក្រសួងអប់រំ យុវជន និងកីឡា, “ស្ថិតិ និងសូចនាករអប់រំសាធារណៈឆ្នាំ ២០១៨-២០១៩,” ខែមិនា ឆ្នាំ២០១៩, បានចូលអានថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២១។
  7. 7. ដូច​ឯកសារ​យោង​ខាង​ដើម​។
  8. 8. ដូច​ឯកសារ​យោង​ខាង​ដើម​។
  9. 9. ដូច​ឯកសារ​យោង​ខាង​ដើម​។
  10. 10. ដូច​ឯកសារ​យោង​ខាង​ដើម​។
  11. 11. Amartya Sen, “សារៈសំខាន់នៃការអប់រំមូលដ្ឋាន,” (វេទិកាគោលនយោបាយសកល), ចូលអានថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២១។
  12. 12. ក្រសួងអប់រំ យុវជន និងកីឡា, “ការអប់រំថ្នាក់បឋមសិក្សា,” បានចូលអានថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១។​
  13. 13. ដូច​ឯកសារ​យោង​ខាង​ដើម​។
  14. 14. អង្គការយូនីសេហ្វកម្ពុជា, “វីស័យអប់រំ,” បានចូលអានថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១
  15. 15. អង្គការយូនីសេហ្វកម្ពុជា, “ការដាក់ពាក្យស្នើសុំនៅកម្ពុជា (២០១៨-២០២១) សម្រាប់ជំនួយអនុវត្តកម្មវិធីអប់រំឆ្នាំ ២០១៨ – ២០២១ ពីភាពជាដៃគូសកលសម្រាប់ការអប់រំ,” ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨, ទំព័រ ១៣-១៤, បានចូលអានថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
  16. 16. ដូច​ឯកសារ​យោង​ខាង​ដើម​។
  17. 17. ក្រុមការងារ ASEAN POST, “ប្រព័ន្ធអប់រំបរាជ័យនៅកម្ពុជា,”កាសែត ASEAN POST, ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០, បានចូលអានថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១
  18. 18. អង្គការយូនីសេហ្វកម្ពុជា, “ការដាក់ពាក្យស្នើសុំនៅកម្ពុជា (២០១៨-២០២១) សម្រាប់ជំនួយអនុវត្តកម្មវិធីអប់រំឆ្នាំ ២០១៨ – ២០២១ ពីភាពជាដៃគូសកលសម្រាប់ការអប់រំ,” ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨, បានចូលអានថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
  19. 19. រិន សែម និង ហឹម កុសល, “កំណែទម្រង់វិស័យអប់រំនៅកម្ពុជា៖ វឌ្ឍនភាពនិងបញ្ហាប្រឈមក្នុងការអប់រំមូលដ្ឋាន,” វិទ្យាស្ថានសភាកម្ពុជា, ខែធ្នូ ឆ្នាំ២០១៦, បានចូលអានថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។
  20. 20. ដូច​ឯកសារ​យោង​ខាង​ដើម​។
  21. 21. ក្រសួង អប់រំ យុវជន និងកីឡា,“ ផែនការ​យុទ្ធសាស្ត្រ​កំណែទម្រង់​វិស័យ​អប់រំ​ ២០១៩-២០២៣,” ឆ្នាំ ២០១៩, ចូលអានថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១។
  22. 22. Joanna Mayhew, “អប់រំជនជាតិភាគតិចនៅកម្ពុជា,” Deutsche Welle, ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦, បានចូលអានថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។
  23. 23. ដូច​ឯកសារ​យោង​ខាង​ដើម​។
  24. 24. ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​, “គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ស្តី​ពី​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ក្នុង​វិស័យ​អប់រំ,” ឆ្នាំ២០០៤, បានចូលអានថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០២១។
  25. 25. ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​, “ការអប់រំមធ្យមសិក្សាចំណេះ​ទូទៅ,” បានចូលអានថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។​
  26. 26. Melissa Donaher និង Nuoya Wu,“កំណែទម្រង់សាលារៀនជំនាន់ថ្មីនៅកម្ពុជា,” ផ្តល់សិទ្ធិអំណាចដល់គ្រូបង្រៀនដើម្បីកសាងពិភពលោកល្អប្រសើរ, ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០, ទំព័រ ១០៣-១២០, បានចូលអានថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
  27. 27. ឈៀម ភារុណ, “បញ្ហាប្រឈម និងឱកាសនៃការរៀនសូត្រតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជាក្នុងកំឡុងពេលជំងឺកូវីដ- ១៩,” កាសែតថ្មីថ្មី, ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០, បានចូលអានថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
  28. 28. ដូច​ឯកសារ​យោង​ខាង​ដើម​។
  29. 29. ដូច​ឯកសារ​យោង​ខាង​ដើម​។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

trwMK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!