រចនាសម្ព័ន្ធពាណិជ្ជកម្ម និងការចុះបញ្ជីស្របច្បាប់

ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​ ១៩៩០​ មក​ សេដ្ឋកិច្ច​កម្ពុជា​បាន​កត់សំគាល់​នូវ​ការ​លូតលាស់​ដ៏​ល្អ​មួយ​ ដែល​ជំរុញ​បាន​ដោយ​វិស័យ​ទេសចរណ៍​ ផលិតកម្ម​ និង​សំណង់​។​ ក្នុង​នាម​ជា​ប្រទេស​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​មួយ​នៅ​លើ​ពិភពលោក​ កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​ ២០១៥​។1

​ប្រទេស​នេះ​ស្ថិត​នៅ​ទីតាំង​យុទ្ធសាស្ត្រ​ល្អ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​ឈរ​ជិត​ប្រទេស​អ្នក​ផលិត​ និង​ប្រទេស​ពាណិជ្ជកម្ម​ឈានមុខ​គេ​ ហើយ​កម្ពុជា​ក៏​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ផង​ដែរ​ (​អាស៊ាន​)​ ។​ ស្ថាប័ន​ក្នុង​តំបន់​មួយ​នេះ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ពាណិជ្ជកម្ម​រវាង​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​ ហើយ​បាន​បើក​ទីផ្សារ​ដែល​មាន​អតិថិជន​ចំនួន​ ៦៤៣​ លាន​នាក់​ឱ្យ​ប្រទេស​កម្ពុជា​ចូល​ប្រកួតប្រជែង​។​ នៅ​ចន្លោះ​ឆ្នាំ​ ២០០៧​ និង​ ២០១៧​ ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​តំបន់​បាន​កើនឡើង​ទ្វេ​ដង​ពី​ ១,៤​ សែន​កោដិ​ដុល្លារ​ដល់​ ២,៨​ សែន​កោដិ​ដុល្លារ​ ដែល​នេះ​សប​ញ្ជា​ក់​ពី​សារៈសំខាន់​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​ និង​គុណប្រយោជន៍​នៃ​តំបន់​ផ្តល់​ទៅ​និរន្តរភាព​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា។​2

វេទិកាចុះឈ្មោះអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។ រូបថតដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ថតនៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០។ ក្រោមអាជ្ញារបណ្ណ CC BY-SA 4.0

​ការ​កើនឡើង​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI)​ ក៏​ជា​គន្លឹះ​ក្នុង​ការ​លូតលាស់​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។​ ក្នុង​ឆ្នាំ​ ២០១៩​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ មាន​ចំនួន​ ១៤%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​។​

​ជាមួយនឹង​ការ​វិល​ត្រឡប់​នៃ​សេដ្ឋកិច្ច​ដែល​ផ្តោត​លើ​ទីផ្សារ​នៅ​ឆ្នាំ​ ១៩៨៩​ ប្រទេស​កម្ពុជា​បាន​បង្កើត​បរិយាកាស​បទ​ប្បញ្ញត្តិ​វិនិយោគទុន​បើកចំហ​ដែល​អនុញ្ញាត​ឱ្យ​មានកម្ម​សិទ្ធិ​បរទេស​ ១០០%​ នៅ​ទូ​ទាំង​ឧស្សាហកម្ម​ទាំងអស់​ដោយ​មាន​ករណី​លើកលែង​តិចតួច​។​

​ជាមួយនឹង​ការ​វិល​ត្រឡប់​នៃ​សេដ្ឋកិច្ច​ដែល​ផ្តោត​លើ​ទីផ្សារ​នៅ​ឆ្នាំ​ ១៩៨៩​ ប្រទេស​កម្ពុជា​បាន​បង្កើត​បរិយាកាស​បទ​ប្បញ្ញត្តិ​វិនិយោគទុន​បើកចំហ​ដែល​អនុញ្ញាត​ឱ្យ​មានកម្ម​សិទ្ធិ​បរទេស​ ១០០%​ នៅ​ទូ​ទាំង​ឧស្សាហកម្ម​ទាំងអស់​ដោយ​មាន​ករណី​លើកលែង​តិចតួច​។​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុងធ្វើការ​កែទម្រង់​អាជីវកម្ម​ជា​ច្រើន​ដើម្បី​តម្រូវ​ក្របខ័ណ្ឌ​ជាតិ​អភិបាលកិច្ច​សាជីវកម្ម​ជាមួយ​ស្តង់ដារ​ពិភពលោក​ជាមួយនឹង​គោលដៅ​នៃ​បរិយាកាស​កែ​លម្អ​ពាណិជ្ជកម្ម​ដែល​ជម្រុញ​សេដ្ឋកិច្ច​តាម​រយៈ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​បន្ថែម​ទៀត​។​ ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​និង​កំណែទម្រង់​ថ្មីៗ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​វិស័យ​ឯកជន​ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ដល់​សេដ្ឋកិច្ច​កម្ពុជា​។​

​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ និង​កំណែទម្រង់​ថ្មីៗ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​វិស័យ​ឯកជន​ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ដល់​សេដ្ឋកិច្ច​កម្ពុជា​។​ អាជីវកម្ម​ឯកជន​ភាគច្រើន​មាន​ទំហំ​តូច​ និង​មធ្យម​ដូចដែល​អាច​ឃើញ​ក្នុង​រូបភាព​ទី​ ១​ ដែល​ ៧៤​ ភាគរយ​នៃ​អាជីវកម្ម​មាន​បុគ្គលិក​តែ​ ១​ ឬ​ ២​ នាក់​ប៉ុណ្ណោះ​។​

រូបភាពទី ១៖ ចំនួនសាជីវកម្មដែលត្រូវបានបែងចែកដោយចំនួនកម្មករនៅកម្ពុជាក្នុងឆ្នាំ ២០១៥។ ប្រភព៖ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច OECD ២០១៩ ។

​ច្បាប់​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម​ គឺជា​មូលដ្ឋាន​គ្រឹះ​សំរាប់​គ្រប់គ្រង​ច្បាប់ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ដែល​ច្បាប់​នេះ​ធ្វើ​និយតកម្ម​ប្រតិបត្តិការ​អាជីវកម្ម​ផ្សេងៗ​គ្នា​រួម​ទាំង​ សហគ្រាស​ឯកត្តជន​ ភាព​ជា​ដៃគូ​ ក្រុមហ៊ុន​ទទួលខុសត្រូវ​មាន​កម្រិត​ អាជីវកម្ម​បរទេស​ និង​សហគ្រាស​សាធារណៈ​។​ ច្បាប់​នេះ​ក៏​ តម្រូវ​ឲ្យ​ ក្រុមហ៊ុន​ទាំងអស់​បង្ហាញ​ឈ្មោះ​របស់​ពួក​គេ​ជា​ភាសា​ខ្មែរ​នៅ​រាល់​ត្រា​បិទ​ផ្លា​ក​ សញ្ញា​ ទម្រង់​ ក្បាល​លិខិត​ និង​ឯកសារ​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ក្រុមហ៊ុន​ទាំងអស់​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​តាម​ក្រុមហ៊ុន​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ដឹង​ច្បាស់​ថា​ឈ្មោះ​របស់​ពួក​គេ​មិន​ទាន់​ត្រូវ​បាន​ប្រើប្រាស់​នៅឡើយ​ទេ​។​

​នៅ​ដើមឆ្នាំ​ ២០១៦​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​បច្ចុប្បន្នភាព​ច្បាប់​ស្តី​ពី​គណនេយ្យ​ និង​សវន​កម្ម​ ដែល​ក្នុង​នោះ​ តម្រូវ​ឱ្យ​អាជីវកម្ម​ធ្វើ​សវន​កម្ម​ប្រចាំឆ្នាំ​។​ ក្រុមប្រឹក្សា​គណនេយ្យ​ជាតិ​ (NAC)​ កំពុង​ត្រួតពិនិត្យ​លើ​ការ​អនុម័ត​ស្តង់ដារ​របាយការណ៍​ហិរញ្ញវត្ថុ​អន្តរជាតិ​កម្ពុជា​។​ តម្រូវការ​នេះ​ចាំបាច់​សម្រាប់​ទាំង​សហគ្រាស​និង​អង្គការ​មិន​រក​ប្រាក់​ចំណេញ​នៅ​កម្ពុជា​។​ បញ្ហា​ប្រឈម​ក្នុង​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ស្តី​ពី​តម្រូវការ​សម្រាប់​ធនាគារ​ពាណិជ្ជកម្ម​ និង​ស្ថាប័នហិរញ្ញវត្ថុ​បាន​ពន្យារពេល​ការ​ដាក់​បញ្ចូល​របស់​ពួក​គេ​នៅ​ក្នុង​ច្បាប់​នេះ​រហូត​ដល់​ឆ្នាំ​ ២០១៩​ ។​ ច្បាប់​ក៏​បាន​កំណត់​ផង​ដែរ​ថា​ នៅ​ពេល​បង្កើត​គណៈកម្មាធិការ​សវន​កម្ម​ត្រូវ​មាន​សមាជិក​ក្រុមប្រឹក្សាភិបាល​យ៉ាងតិច​ ៣​ រូប​ និង​នាយក​ឯករាជ្យ​ក្នុង​ករណី​ក្រុមហ៊ុន​ចុះបញ្ជី​ជា​សាធារណៈ​។​

​ប្រទេស​កម្ពុជា​រៀបចំ​រចនាសម្ព័ន្ធ​អាជីវកម្ម​ និង​នីតិបុគ្គល​ផ្សេងៗ​គ្នា​ ដែល​មាន​ដូច​ជា​៖

  • សហគ្រាស​ឯក​ត្ត​បុគ្គល​ក​ ដែល​មាន​រូបវន្តបុគ្គល​មួយ​រូប​អាច​បង្កើត​ និង​ប្រតិបត្តិការ​សហគ្រាស​ ហើយ​អាច​ចុះបញ្ជី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ដំណើរការ​ចុះ​ឈ្មោះ​គឺ​មាន​លក្ខណៈ​សាមញ្ញ​ជា​ពិសេស​ជាមួយនឹង​ការ​ណែនាំ​អំពី​ការ​ចុះ​ឈ្មោះ​តាម​អន​ឡាញ​។​
  • ​ភាព​ជា​ដៃគូ​ទូទៅ​ និង​ភាព​ជា​ដៃគូ​មាន​កម្រិត។3​​ ប្រតិបត្ដិការ​របស់​ភាព​ជា​ដៃគូ​ទូទៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ដៃគូ​ទូទៅ​ដែល​ទទួលខុសត្រូវ​ចំពោះ​បំណុល​ និង​កាតព្វកិច្ច​របស់​ភាព​ជា​ដៃគូ​។​ នៅ​ក្នុង​ភាព​ជា​ដៃគូ​មាន​កំណត់​ យ៉ាង​ហោច​ណាស់​មាន​ដៃគូ​ទូទៅ​មួយ​រូប​ដែល​មានការ​អនុញ្ញាត​ក្នុង​ការ​គ្រប់គ្រង​ និង​ចង​ភាព​ជា​ដៃគូ​ជាមួយ​ដៃគូ​ម្នាក់​យ៉ាងតិច​បំផុត​ដែល​ចូលរួម​ចំណែក​ចូល​ទុន​ដោយ​ការ​ចូលរួម​ចំណែក​ដើមទុន​នេះ​គ្រប់គ្រង​លើ​ទំនួល​ខុស​ត្រូវ​របស់​ពួក​គេ​។​
  • ​ក្រុមហ៊ុន​ក្នុងស្រុក​ ដែល​តំរូវ​អោយ​ក្រុមហ៊ុន​នេះ​ចុះបញ្ជី​នៅ​កម្ពុជា​ហើយ​ តំរូវ​អោយ​មាន​អ្នក​កាន់​ភាគហ៊ុន​យ៉ាងតិច​ ៥១%​ នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជា​ជនជាតិ​ខ្មែរ​។​ លុះត្រាតែ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​មាន​សញ្ជាតិ​ខ្មែរ​ ទើប​ក្រុមហ៊ុន​អាច​មាន​សិទ្ធិ​កាន់កាប់​ដី​របស់​ខ្លួន​បាន។​4​​
  • ​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត​ អនុញ្ញាត​ឱ្យ​មានកម្ម​សិទ្ធិ​បរទេស​ ១០០​ ភាគរយ​ប៉ុន្តែ​ក្នុង​ករណី​មានកម្ម​សិទ្ធិ​ ឬ​ ទិញ​ដីធ្លី​ ភាគហ៊ុន​បរទេស​មិន​អាច​លើស​ពី​ ៤៩​ ភាគរយ​បាន​ទេ​។​ក្រុមហ៊ុន​ឯកជន​មាន​កម្រិត​ (​ភី​ អិ​ល​ ស៊ី​)​ ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​ទទួល​បាន​សិទ្ធិ​ប្រហាក់ប្រហែល​នឹង​ក្រុមហ៊ុន​ក្នុងស្រុក​។​ នៅ​ក្រោម​ច្បាប់​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម​
    ​ ក្រុមប្រឹក្សាភិបាល​អាច​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត​ ដែល​មាន​ភាគហ៊ុន​ពី​ ២​ ទៅ​ ៣០​ នាក់​។​ ប៉ុន្តែ​ ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​ ដែល​មាន​សមាជិក​តែ​ម្នាក់​ក៏​អាច​បង្កើត​ឡើង​បាន​ដោយ​មនុស្ស​តែ​ម្នាក់​ដែរ​។​ ភាគហ៊ុន​មិន​ត្រូវ​បាន​ផ្តល់​ជូន​ជា​សាធារណៈ​ដោយ​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត​ឡើយ​ ហើយ​មានការ​រឹតត្បិត​ទាក់ទង​នឹង​ការ​ផ្ទេរ​ភាគហ៊ុន​នីមួយៗ​។​

ឯកសារយោង

  1. 1. ​ធនាគារពិភពលោក, “វិនិយោគនៅអនាគតប្រទេសកម្ពុជា: សុខភាពនិងអាហារូបត្ថម្ភកុមារភាពដំបូង”,​ ២០១៩, ចូលអានថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០
  2. 2. អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច, “ក្របខ័ណ្ឌអភិបាលកិច្ចសាជីវកម្មនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម“, ២០១៩, ចូលអានថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០
  3. 3. ដូចប្រភពខាងដើម
  4. 4. ក្រុមហ៊ុនច្បាប់ BNG​ Legal,”សេចក្តីណែនាំអំពីធុរកិច្ចនៅកម្ពុជា“, ខែកុម្ភះ ឆ្នាំ ២០១០, ចូលអានថ្ងៃទី ២១ ខែសីហាឆ្នាំ ២០២០
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

a8NGe
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!