មជ្ឈត្តការផ្នែកការងារ

Arbitration Council in trial sessions, Cambodia. Photo by ILO (Asia and the Pacific), take on 8 June 2012. Licensed under Attribution-NonCommercial-NoDerivs 2.0 Generic

ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅពេលសវនាការ នៅប្រទេសកម្ពុជា។ រូបភាព ថតដោយអង្គការពលកម្ម​​អន្តរជាតិ (ប្រចាំអាស៊ី-ប៉ាស៊ីហ្វិច)​ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial-NoDerivs 2.0 Generic

​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​ការងារ​ ឆ្នាំ​១៩៩៧​។​ បើ​ទោះជា​យ៉ាងនេះ​ក្តី​ ក្រុមប្រឹក្សា​នេះ​ ទើបតែ​បើកទ្វារ​ទទួល​ផ្តល់​សេវា​ជូន​និយោជក​ និ​យោ​ជិ​ក​ កម្មករ​ និង​សហជីព​ នៅ​ខែឧសភា​ ឆ្នាំ​២០០៣​ ប៉ុណ្ណោះ​។​ មាត្រា​ ៣១៧​ នៃ​ច្បាប់​ការងារ​បាន​បញ្ញត្តិ​ថា​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ត្រូវ​បាន​កំណត់​ដោយ​ប្រកាស​ចេញ​ដោយ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ការងារ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ត្រូវ​បាន​គាំទ្រ​ដោយ​ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។​ ក្រោមការប្រមូលផ្តុំ​ដោយ​ផ្នែក​ជា​ច្រើន​ ដូច​ជា​នាយកដ្ឋាន​ហិរញ្ញវត្ថុ​ និង​រដ្ឋបាល​ នាយកដ្ឋាន​សេវាកម្ម​ច្បាប់​ និង​វគ្គ​បណ្តុះបណ្តាល​ និង​នាយកដ្ឋាន​តាមដាន​ វាយតម្លៃ​ និង​ទំនាក់ទំនង​ មូលនិធិ​អាជ្ញាកណ្តាល​ទទួល​អាណត្តិ​ផ្តល់​ការ​គាំទ្រ​ខាង​បច្ចេកទេស​ និង​ការ​គ្រប់គ្រង​ ឱ្យទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ត្រូវ​បាន​គាំទ្រ​មូលនិធិ​ដោយ​រាជរដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​អង្គការ​ពលកម្ម​អន្តរជាតិ​ រួម​ទាំង​ស្ថាប័ន​អន្តរជាតិ​ដទៃ​ទៀត​។​1 ចាប់តាំងពី​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តី​ពី​សហជីព​មក​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ទទួល​ករណី​ជម្លោះ​តិច​ជាង​មុន​ ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​កាត់​បន្ថយ​មូលនិធិ​ពី​អន្តរជាតិ​។2

​សមាជិក​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ត្រូវ​បាន​ជ្រើសរើស​ឡើង​ក្នុង​ចំណោម​ចៅក្រម​ សមាជិក​គណៈកម្មាធិការ​ប្រឹក្សា​ការងារ​ និង​បុគ្គល​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​រាយ​នាម​ ដោយ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។3​ ទាំង​ភាគី​និយោជក​ និង​និ​យោ​ជិ​ក​ ដែល​មាន​ជម្លោះ​មាន​សិទ្ធិ​ជ្រើសរើស​ម​ជ្ឈ​ត្តករ​ម្នាក់​ ហើយ​ម​ជ្ឈ​ត្តករ​ដែល​ត្រូវ​បាន​ជ្រើសរើស​ទាំង​ពីរ​រូប​នោះ​ និង​ជ្រើសរើស​ម​ជ្ឈ​ត្តករ​ទី​៣​។​ ក្រុម​ម​ជ្ឈ​ត្តករ​ទាំង​បី​រូប​ នឹង​ធ្វើ​សវនាការ​សម្រេច​លើ​សំណុំរឿង​ និង​ចេញ​ជា​សេចក្តី​បង្គាប់​អាជ្ញាកណ្តាល​ ក្នុង​នាម​ជា​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។​ ជា​ទូទៅ​ សេចក្តី​បង្គាប់​ត្រូវ​ចេញ​ក្នុង​រយៈពេល​ ១៥​ ថ្ងៃ​នៃ​ថ្ងៃ​​ធ្វើការ​ រាប់​ចាប់ពី​ថ្ងៃ​ដែល​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ទទួល​សំណុំរឿង​។4

ចាប់តាំងពី​ការ​ចាប់ផ្តើម​ដំណើរការ​នៅ​ខែឧសភា​ ឆ្នាំ​២០០៣​ រហូត​ដល់​ខែធ្នូ​ ឆ្នាំ​២០១៨​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ទទួល​បាន​ ២.៧៦៥​ ករណី​។​5​ ចាប់ពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០១៦​ គេ​ត្រូវ​ចំណាយ​រយៈពេល​ជា​មធ្យម​១៧,៦​ ថ្ងៃ​ ក្នុង​ការ​ដោះស្រាយ​​សំណុំរឿង​មួយ​។​6​ ការ​ដោះស្រាយ​វិវាទ​តាម​រយៈ​សេចក្ដី​បង្គាប់​ ទាមទារ​ឱ្យ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លម្អិត​ ការ​វិភាគ​ផ្នែក​ច្បាប់​ និង​សរសេរ​សេចក្ដី​បង្គាប់​។​ ដូច្នេះហើយ​​ ទើប​ការ​ដោះស្រាយ​សំណុំរឿង​លក្ខណៈ​នេះ​ ត្រូវ​ចំណាយ​​ពេល​​​កើន​ជាង​មុន​រហូត​​ដល់​​ទៅ​​​ ២២​ ថ្ងៃ​ ជាមធ្យម​​នៅ​ក្នុង​ឆ្នាំ​២០១៨​ ខណៈ​ដែលនៅ​ឆ្នាំ​ ២០១៧​ គេ​ត្រូវប្រើ​ពេល​ជា​មធ្យម​​ ​១៧​ ​ថ្ងៃ​ប៉ុណ្ណោះ​​​។7

​ចំនួន​ថ្ងៃ​ធ្វើការ​ជា​មធ្យម​ នៃ​ការ​ដោះស្រាយ​វិវាទ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​8

ឆ្នាំ២០១១២០១២២០១៣២០១៤២០១៥២០១៦២០១៧២០១៨
​ចំនួន​ថ្ងៃ​​ជា​មធ្យមនៃការដោះស្រាយ​វិវាទ​១៩.៨១៧.៥១៧.៥១៦.៤១៦.៩១៧.៧១៧២២

​ក្រុមប្រឹក្សា​បាន​អះអាង​ថា​ អត្រា​ជោគជ័យ​មាន​ចំនួន​ ៧៨​ភាគរយ​ នៅ​ឆ្នាំ​២០១៦9​​ដែល​​ក្នុង​នោះ​​ក្រុមប្រឹក្សា​​៖

  • ​​បាន​ធ្វើ​ការ​សម្របសម្រួល​ឱ្យ​មាន​​កិច្ចព្រមព្រៀង​មួយ​​រវាង​ភាគី​នានា​ដើម្បី​ដោះស្រាយ​ជម្លោះ​ ឬ
  • ​បាន​ចេញ​នូវ​សេចក្តី​បង្គាប់​ ដែល​ត្រូវ​បាន​យក​ទៅ​អនុវត្ត​យ៉ាង​ពេញលេញ​ ដើម្បី​ដោះស្រាយ​ជម្លោះ​ ឬ
  • ​បាន​ចេញ​នូវ​សេចក្តី​បង្គាប់​ ដែល​ជា​មូលដ្ឋាន​សម្រាប់​ការ​ដោះស្រាយ​រវាង​ភាគី​ដែល​បាន​ដោះស្រាយ​ជម្លោះ​នេះ​

ក្រា​ហ្វ​៖​ បណ្តឹង​រាយការណ៍​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល10 និង​កូដកម្ម​រាយការណ៍​ដោយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា11

ការ​ទទួល​ឱ្យ​ចូល​ធ្វើការ​ងារ​វិញ​ គឺជា​ករណី​ច្រើន​ជាងគេ​បំផុត​ដែល​ត្រូវ​បាន​ប្តឹង​ទៅ​ក្រុមប្រឹក្សា​ដើម្បី​ដោះស្រាយ​ ដែល​វា​មាន​រហូត​ដល់​ចំនួន​ ៤៤​ ភាគរយ​នៃ​ចំនួន​ករណី​សរុប​នៅ​ឆ្នាំ​២០១៦12​ និង​ជាង​ពីរ​ភាគ​បី​នៃ​ករណី​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៧​។13​ ផ្ទុយ​ទៅ​វិញ​ ករណី​ទាក់ទង​នឹង​ប្រាក់​ថ្លៃ​បាយ​បាន​ក្លាយជា​ករណី​វិវាទ​ច្រើន​ជាង​គេ​​ ដែល​បាន​ដាក់​​ពាក្យ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​ក្នុង​ឆ្នាំ​២០១៨​។​ ស្រ​ដៀង​គ្នា​នេះ​ដែរ​ ចំណុច​វិវាទ​ទាក់ទង​នឹង​ការ​ទទួល​ឱ្យ​ចូល​ធ្វើការ​ងារ​វិញ​ និង​ប្រាក់​បំណាច់​ផ្ដាច់​កិច្ចសន្យា​នៅ​តែ​ជា​បញ្ហា​លេចធ្លោ​ដដែល​។​14 ទោះជា​យ៉ាងណា​ក៏​ដោយ​ បញ្ហា​សុវត្ថិភាព​ និង​សុខភាព​ផ្សេង​ទៀត​នៅ​កន្លែងធ្វើការ​ដូច​ជា​ បរិស្ថាន​ការងារ​មិនល្អ​ (​បញ្ហា​ខ្យល់អាកាស​ និង​ពន្លឺ​)​ ការ​ដួល​សន្លប់​ និង​អគ្គិភ័យ​ នៅ​តែ​ជា​បញ្ហា​ដែល​ត្រូវ​បាន​លើក​ឡើងជា​រឿយៗ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អង្គការ​អន្តរជាតិ​។15

ក្រា​ហ្វ​៖​ ករណីវិវាទការងារចាប់ពីខែមករា-ធ្នូ ឆ្នាំ២០១៦16 និងករណីវិវាទការងារចាប់ពីខែមករា-ធ្នូ ឆ្នាំ២០១៨17

ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ឆ្នាំ​២០១៨

ចំនួន​ករណី​វិវាទ​ការងារ​ដែល​ក្រុមប្រឹក្សា​ទទួល​បាន​ មានការ​ផ្លាស់​ប្តូរ​ក្នុង​អត្រា​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០១៦​ ដល់​ ២០១៨​។​ ក្រុមប្រឹក្សា​ទទួល​បាន​បណ្តឹង​ត្រឹមតែ​ ៥០​ ករណី​ប៉ុណ្ណោះ​ ក្នុង​ឆ្នាំ​២០១៧​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​ មាន​រហូត​ដល់​ទៅ​ ២៤៨​ ករណី​។​18​ ប៉ុន្តែ​ករណី​វិវាទ​បាន​កើនឡើង​វិញ​រហូត​ដល់​​ទៅ​ ៥៩​ ករណី​ នៅ​ក្នុង​ឆ្នាំ​២០១៨​ ដែលក្នុង​នោះ​​​ខែ​ធ្នូ​​មាន​ចំនួន​វិវាទ​​ដល់​ ១៣​ ករណី​​។19មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​កត់​សម្គាល់ថា​ ការ​ធ្លាក់​ចុះក្នុង​ចន្លោះ​ឆ្នាំ​២០១៦​ ដល់​ ២០១៨​នេះ​ គឺ​បន្ទាប់​ពី​ការ​អនុម័ត​នូវ​ច្បាប់​ស្តី​ពី​សហជីព​នៅ​ឆ្នាំ​២០១៦​។​ ស្ថិត​ក្រោម​ខ្លឹមសារ​នៃ​ច្បាប់​នេះ​ ទំនាស់​ជា​លក្ខណៈ​សមូហភាព​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​ដោយ​សហជីព​ ដែល​មាន​ឋានៈ​ជា​អ្នកតំណាង​ច្រើន​ជាងគេ​ ឬ​សហជីព​ ឬ​និ​យោ​ជិ​ក​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឬ​មន្ទីរ​ការងារ​ខេត្ត​។​

ទាក់ទង​នឹង​ម​ជ្ឈ​ត្ត​ការ​ផ្នែក​ការងារ​

បច្ចុប្បន្នភាព​ចុង​ក្រោយ​៖​ ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៩

ឯកសារយោង

  1. 1. Sean​ Teehan​.​ “​តម្លៃ​ និង​គុណ​តម្លៃ​របស់​ម​ជ្ឈ​ត្ត​ការ​.​”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ផ្សាយ​ ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៤​។​ ចូល​អាន​នៅ​ ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៥​។​ http://www.phnompenhpost.com/national/arbitration%E2%80%99s-cost-and-value
  2. 2. វ៉​ន​ ដា​រ៉ា.​ “​ប្រទេស​ស៊ុ​យ​អែ​ត​ ផ្ដល់​ជំនួយ​ដល់​កម្ពុជា​នូវ​ទឹកប្រាក់​ចំនួន​ ២៦៨.០០០​ដុល្លារ​ សម្រាប់​វិស័យ​ម​ជ្ឈ​ត្ត​ការ​.​”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ផ្សាយ​ ថ្ងៃ​ទី​៧​ ខែមីនា​ ឆ្នាំ​២០១៩​។​ ចូល​អាន​នៅ​ ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៩​។​ https://www.phnompenhpost.com/national/sweden-government-grants-268000-arbitration-work
  3. 3. ច្បាប់​ការងារ​ មាត្រា​ ៣១១​.​ https://opendevelopmentcambodia.net/km/dataset/?id=06fb88cf-cfe1-4d37-9e62-fde32228fc4a
  4. 4. ក្រុមប្រឹក្សា​អាជ្ញាកណ្តាល.​ “​ទិដ្ឋភាព​ទូទៅ​នៃ​ដំណើរការ​សវនាការ​.​”​ ចូល​អាន​នៅ​ ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៩​។​ https://www.arbitrationcouncil.org/news-events/hearing-schedule/
  5. 5. ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​.​ “​របាយការណ៍​ប្រចាំឆ្នាំ​២០១៦”​ និង​ “​ការ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​”​.​ ចូល​អាន​ ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៩​។​ https://www.arbitrationcouncil.org/download/annual-report-2016/?wpdmdl=2841&refresh=5d64eaee73e031566894830​ និង​ https://www.arbitrationcouncil.org/resolving-labour-disputes-by-arbitration-council-2018/
  6. 6. ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​.​ “​របាយការណ៍​ប្រចាំឆ្នាំ​២០១៦”។​
  7. 7. ក្រុមប្រឹក្សា​អាជ្ញាកណ្តាល.​ “​ការ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​”។​
  8. 8. ក្រុមប្រឹក្សា​អាជ្ញាកណ្តាល.​ “​របាយការណ៍​ប្រចាំឆ្នាំ​២០១៦”​ និង​ “​ការ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​”។​
  9. 9. ក្រុមប្រឹក្សា​អាជ្ញាកណ្តាល.​ “​របាយការណ៍​ប្រចាំឆ្នាំ​២០១៦”។​
  10. 10. ក្រុមប្រឹក្សា​អាជ្ញាកណ្តាល.​ “​ការ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​”។​
  11. 11. តួលេខ​កូដកម្ម​ បាន​មក​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ ដែល​ត្រូវ​បាន​ដកស្រង់​សម្តី​នៅ​ក្នុង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​(BFC),​ របាយការណ៍​ប្រចាំឆ្នាំ​ ២០១៨៖​ ការ​ត្រួតពិនិត្យ​ឧស្សាហកម្ម​ និង​ការ​អនុលោម​ភាព​។​ រាជធានី​ភ្នំពេញ​៖​ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​,​ ឆ្នាំ​២០១៨,​ ទំព័រ​ ៩​។​ ចូល​អាន​ថ្ងៃ​ទី​ ១៥​ ខែសីហា​ ឆ្នាំ​២០១៩​។​ https://betterwork.org/blog/portfolio/better-factories-cambodia-annual-report-2018-an-industry-and-compliance-review
  12. 12. ក្រុមប្រឹក្សា​អាជ្ញាកណ្តាល.​ “​របាយការណ៍​ប្រចាំឆ្នាំ​២០១៦”​។
  13. 13. ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​.​ “​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ខែមករា​ -​ មិថុនា​ ឆ្នាំ​២០១៧”​.​ ចូល​អាន​ថ្ងៃ​ទី​ ៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​។​ https://www.arbitrationcouncil.org/resources/newsletter/
  14. 14. ក្រុមប្រឹក្សា​អាជ្ញាកណ្តាល.​ “​ការ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​”​។
  15. 15. សម្រាប់​ព័ត៌មាន​លម្អិត​ស្តី​ពី​ការ​ដួល​សន្លប់​ និង​មូលហេតុ​នៃ​ការ​ដួល​សន្លប់​ សូម​មើល​ Anna​ McMullen​ ទិញ​រហូត​ដល់​ពួក​គេ​ដួល​សន្លប់​។​ បោះពុម្ពផ្សាយ​ដោយ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ និង​ អង្គការ​ពលកម្ម​នៅ​ពីក្រោយ​ម៉ាក​.​ ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ២០១៥​. http://www.clec.org.kh/web/images/Resources/Res_shoptiltheydropfinal1379567132.pdf​។​ មើល​ផង​ដែរ​ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (BFC)​ “​ការ​សិក្សា​ថ្មី​រក​ឃើញ​ពី​កម្រិត​ស្លេកស្លាំង​ខ្ពស់​ និង​អសន្តិសុខ​ចំណីអាហារ​ នៅ​ក្នុង​ចំណោម​កម្មករ​រោងចក្រ​កម្ពុជា​”​.​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២០​ ខែឧសភា​ ឆ្នាំ​២០១៥​។​ https://opendevelopmentcambodia.net/km/announcements/new-study-finds-high-levels-of-anemia-food-insecurity-among-cambodian-garment-workers/​។​ សម្រាប់​បញ្ហា​ពាក់ព័ន្ធ​នឹង​អគ្គិភ័យ​ និង​ប្រព័ន្ធ​សុវត្ថិភាព​ សូម​មើល​ រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ “​អគ្គិភ័យ​ និង​ ព័ត៌មាន​អំពី​ហានិភ័យ​សុវត្ថិភាព​អាយុជីវិត​ នៅ​ក្នុង​ឧស្សាហក​កម្ម​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​”​.​ បោះពុម្ពផ្សាយ​ដោយ​ រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​៖​ រាជធានី​ភ្នំពេញ​ ខែធ្នូ​ ឆ្នាំ​២០១៤​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៥​។​ https://data.opendevelopmentcambodia.net/en/dataset/cambodia-garment-and-footwear-industry-fire-and-life-safety-risk-profile
  16. 16. ក្រុមប្រឹក្សា​អាជ្ញាកណ្តាល.​ “​របាយការណ៍​ប្រចាំឆ្នាំ​២០១៦”​. ចូល​អាន​ ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៩​។​ https://www.arbitrationcouncil.org/download/annual-report-2016/?wpdmdl=2841&refresh=5d64eaee73e031566894830​
  17. 17. ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​.​ “​ការ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​”​.​ ចូល​អាន​ ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៩​។ https://www.arbitrationcouncil.org/resolving-labour-disputes-by-arbitration-council-2018/
  18. 18. ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​.​ “​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ខែមករា​ -​ មិថុនា​ ឆ្នាំ​២០១៧”​។
  19. 19. ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​.​ “​ការ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​”​។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

UShXu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!