ជំនួយពីប្រទេសស៊ុយអែត

ឯកអគ្គរដ្ឋទូត​ស៊ុ​យ​អែ​ត​ប្រចាំ​កម្ពុជា​ ឯកឧត្តម​ Björn​ Häggmark​ បានចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។​ រូបភាព ពីទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។

ប្រទេស​កម្ពុជា​ និង​ប្រទេស​ស៊ុ​យ​អែ​ត​បាន​បង្កើត​ចំណង​ការទូត​នៅ​ឆ្នាំ​១៩៦១​។​ ប្រទេស​ស៊ុ​យ​អែ​ត​បាន​ចាប់ផ្តើម​ផ្តល់​ការ​ជំនួយ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​លើក​ដំបូង​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៩​ បន្ទាប់​ពី​របប​ខ្មែរក្រហម1​ ដែល​ជំនួយ​នោះ​គឺ​ទាក់ទង​នឹង​ជំនួយ​មនុស្សធម៌​ និង​ជំនួយ​សង្គ្រោះ​បន្ទាន់​ ដោយ​ផ្តោត​លើ​ការ​សង្គ្រោះ​ជីវិត​ សម្រាលទុក្ខ​លំបាក​​ រក្សា​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​រង​ផល​ប៉ះពាល់​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​ គ្រោះ​មហន្តរាយ​ធម្មជាតិ​ ឬ​លក្ខខណ្ឌ​ស្រ​ដៀង​គ្នាៗ​។2

​រដ្ឋាភិបាល​ស៊ុ​យ​អែ​ត​បាន​ប្រកាស​ថា​ ស្ថានទូត​ស៊ុ​យ​អែ​ត​នៅ​ទីក្រុង​ភ្នំពេញ​នឹង​ត្រូវ​បិទ​នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ប៉ុន្តែ​ស្ថានទូត​បាន​អះអាង​ថា​ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​។3​ កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុ​យ​អែ​ត​ ដែល​ជាទី​ភ្នាក់ងារ​បស់រ​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ុ​យ​អែ​ត​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ភាព​គៀបសង្កត់​ ហើយ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ​។​4

កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ និង​ជំនួយ​នៅ​ប្រទេស​កម្ពុជា​

​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែមិថុនា​ ឆ្នាំ​២០២០​ ដែល​គ្រប់គ្រង​ដោយ​ យុទ្ធសាស្ត្រ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​ប្រទេស​ស៊ុ​យ​អែ​ត​ជាមួយ​តំបន់​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​ ហើយ​សម្រេច​ដោយ​រដ្ឋាភិបាល​ស៊ុ​យ​អែ​ត​ និង​អនុវត្ត​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុ​យ​អែ​ត​។5

​នៅ​ឆ្នាំ​២០២១​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុ​យ​អែ​ត​ បាន​ផ្តល់​ជំនួយ​ចំនួន​ ១៩៦,៣​ លាន​ក្រូ​ណា​ស៊ុ​យ​អែ​ត​ ដែល​ជា​ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា​។​ ជំនួយ​នេះ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​សម្រាប់​សង្គម​ឱ្យ​​កាន់តែ​បើកចំហ​ និង​មាន​ចីរភាព​នៅ​ប្រទេស​កម្ពុជា​។​ ជំនួយ​នេះ​ក៏​បាន​ជួយ​ដល់​កម្មវិធី​ជា​ច្រើន​ទៀត​ដែល​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ និង​តួអង្គ​មិនមែន​រដ្ឋ​​។6

  1. ​ការ​ពង្រឹង​សង្គម​ស៊ី​វិល​
  2. ​ការ​លើកកម្ពស់​កម្រិត​នៃ​ការ​អប់រំ​
  3. ​ការ​ផ្តល់​ឱកាស​សម្រាប់​អ្នក​ស្រាវជ្រាវ​វ័យក្មេង​
  4. ​ការ​កាត់​បន្ថយ​វិសមភាព​យេ​ន​ឌ័​រ​ក្នុង​កម្មវិធី​ច្បាប់​
  5. ​ការ​ដោះស្រាយ​វិវាទ​ការងារ​
  6. ​ការ​ណែនាំ​យុវជន​កម្ពុជា​ឱ្យ​ឆ្ពោះទៅ​រក​ការងារ​ក្នុង​ក្តី​ស្រមៃ​របស់​ពួក​គេ​។​

ជំនួយ​ពី​ប្រទេស​ស៊ុ​យ​អែ​ត​តែងតែ​ត្រូវធ្វើ​ឡើង​តាម​រយៈ​អង្គការ​អន្តរជាតិ​ ដូច​ជា​អង្គការសហប្រជាជាតិ​ និង​សហភាព​អឺរ៉ុប​ ដែល​មាន​គោលបំណង​ជួយ​ប្រជាជន​ក្រីក្រ​ក្នុង​ការ​លើកកម្ពស់​កម្រិតជីវភាព​របស់​ពួក​គេ​​។7​​

​ការ​ឆ្លើយ​តប​ចំពោះ​កូ​វី​ដ​-១៩​ នៅ​កម្ពុជា​

​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ដែល​បណ្តាល​ឱ្យ​​មានការ​កើនឡើង​នៃ​ភាព​ក្រីក្រ​ និង​ការ​គ្មាន​ការងារ​ធ្វើ​​។8​ ការ​ឆ្លើយ​តប​របស់​ប្រទេស​ស៊ុ​យ​អែ​ត​ចំពោះ​ជំងឺ​រាតត្បាត​អាច​ប្រែប្រួល​ដោយ​ផ្អែក​លើ​តម្រូវការ​ និង​គោលការណ៍​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ សមភាព​យេ​ន​ឌ័​រ​ សមធម៌​ តម្លាភាព​ និង​ជំនួយ​ផ្អែក​លើ​ភស្តុ​តាង​​។9

ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រួម​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ប្រទេស​ស៊ុ​យ​អែ​ត​បាន​ផ្តល់​ជំនួយ​ដល់​ការ​ពង្រឹងគុណភាព​នៃ​ការ​អប់រំ​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ការ​ស្តារ​ឡើង​វិញ​នៃ​ជំងឺ​កូ​វី​ដ​-១៩​។10​ នៅ​ដើមឆ្នាំ​២០២១​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ផ្តល់​សៀវភៅ​សិក្សា​ចំនួន​ ៣៥,០៥៥​ ក្បាល​ដល់​ខេត្ត​ភាគ​ពាយ័ព្យ​ ដោយ​អនុញ្ញាត​ឱ្យ​សិស្ស​ចំនួន​ ៣២,៤៨៦​ នាក់​បន្ត​ការ​សិក្សា​របស់​ពួក​គេ​ ដែល​ជំនួយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩​ របស់​រដ្ឋាភិបាល​ និង​មានការ​គាំទ្រ​ពី​អង្គការ​យូ​នី​សេ​ហ្វ​ និង​ប្រទេស​ស៊ុ​យ​អែ​ត​។​ ឯកអគ្គរដ្ឋទូត​ស៊ុ​យ​អែ​ត​ប្រចាំ​កម្ពុជា​ ឯកឧត្តម​ Björn​ Häggmark​ មាន​ប្រសាសន៍​ថា​ “​ការ​អប់រំ​គឺជា​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ ប៉ុន្តែ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​តែ​បន្ត​រំខាន​ដល់​ការ​សិក្សា​របស់​កុមារ​រាប់​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ប្រទេស​ស៊ុ​យ​អែ​ត​រីករាយ​ក្នុង​ការ​ជួយ​ដល់​ការ​ឆ្លើយ​តប​បន្ទាន់​ដ៏​សំខាន់​នេះ​ ដោយ​ធានា​ថា​ក្មេង​ស្រី​ និង​ក្មេង​ប្រុស​នៅ​ជួរ​មុខ​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មាន​ធនធាន​សិក្សា​គ្រប់គ្រាន់​ដើម្បី​បន្ត​ការ​សិក្សា​របស់​ពួក​គេ​»​។11

​ក្រោម​ គម្រោង​ជំរុញ​បរិយាកាស​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ប្រទេស​ស៊ុ​យ​អែ​ត​បាន​ផ្តល់​ថវិកា​ចំនួន​ ៤,៣​ លាន​ក្រូ​ណា​ស៊ុ​យ​អែ​ត​ (​ជិត​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគមន៍​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​។​ គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​ចូលរួម​ជាមួយ​គ្រួសារ​ជនបទ​ជាង​ ១,៦០០​ គ្រួសារ​ក្នុង​ខេត្តសៀមរាប​ និង​ខេត្តពោធិ៍សាត់​ ដើម្បី​បណ្តុះ​កូន​ឈើ​ ដាំ​ដើមឈើ​ក្នុងស្រុក​ និង​ចូលរួម​ក្នុង​សកម្មភាព​អភិរក្ស​ផ្សេងៗ​ទៀត​។​ គម្រោង​នេះ​នឹង​ផ្តល់​ឱកាស​ការងារ​សម្រាប់​សហគមន៍​ និង​គាំទ្រ​សកម្មភាព​រៀបចំ​ផែនការ​ដើមឈើ​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​​។​12

ទាក់ទងនឹង​ជំនួយ​ពី​ប្រទេស​ស៊ុ​យ​អែ​ត

ឯកសារយោង

  1. 1. ​ប៊ុ​ណ្ណា​ វណ្ណ​,​ “​ហេតុ​អ្វី​បានជា​ស៊ុ​យ​អែ​ត​ជ្រើសរើស​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​កម្ពុជា​,”​ The​ Diplomat,​ ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ខែធ្នូ​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  2. 2. ​ស្ថានទូត​ស៊ុ​យ​អែ​ត​,​ “​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​,”​ បាន​ចូល​អាន​នៅ​ខែធ្នូ​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  3. 3. ​បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​,​ “​ទំនាក់ទំនង​ល្អ​របស់​ប្រទេស​ស៊ុ​យ​អែ​ត​ជាមួយ​កម្ពុជា​បន្ត​នៅ​ក្នុង​ទម្រង់​ថ្មី​ជា​ការិយាល័យ​,”​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ខែធ្នូ​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  4. 4. ​ប៊ុ​ណ្ណា​ វណ្ណ​,​ “​ហេតុ​អ្វី​បានជា​ស៊ុ​យ​អែ​ត​ជ្រើសរើស​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​កម្ពុជា​,”​ The​ Diplomat,​ ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ខែធ្នូ​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  5. 5. ​ស្ថានទូត​ស៊ុ​យ​អែ​ត​,​ “​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​,”​ បាន​ចូល​អាន​នៅ​ខែធ្នូ​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  6. 6. ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុ​យ​អែ​ត​,​ “​ការងារ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុ​យ​អែ​ត​នៅ​កម្ពុជា​,”​ ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ខែធ្នូ​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  7. 7. ​ស្ថានទូត​ស៊ុ​យ​អែ​ត​,​ "​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​,"​ បាន​ចូល​អាន​នៅ​ខែធ្នូ​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  8. 8. ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុ​យ​អែ​ត​,​ "​ការងារ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុ​យ​អែ​ត​នៅ​កម្ពុជា​,"​ ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ខែធ្នូ​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  9. 9. ​ស្ថានទូត​ស៊ុ​យ​អែ​ត​,​ "​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​,"​ ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ខែធ្នូ​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  10. 10. Gregers​ Møller,​ "​ស៊ុ​យ​អែ​ត​គាំទ្រ​ការ​អប់រំ​ប្រកបដោយ​គុណភាព​ក្នុង​អំឡុង​ជំងឺ​កូ​វី​ដ​-១៩​ នៅ​កម្ពុជា​,"​ ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ខែធ្នូ​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  11. 11. ​អង្គការ​យូ​នី​សេ​ហ្វ​,​ "​សេចក្ដី​ប្រកាស​ព័ត៌មាន​ ប្រទេស​កម្ពុជា​ ស៊ុ​យ​អែ​ត​ និង​យូ​នី​សេ​ហ្វ​ រួម​គ្នា​ការពារ​ការ​អប់រំ​សម្រាប់​កុមារ​ ដែល​សាលារៀន​ខ្លួន​ត្រូវ​បាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​,"​ ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ខែធ្នូ​ ឆ្នាំ​២០២២​។​
  12. 12. ​បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​,​ "​ប្រទេស​ស៊ុ​យ​អែ​ត​ផ្តល់​មូលនិធិ​សង្គ្រោះ​កូ​វី​ដ​-១៩​ ដល់​ប្រទេស​កម្ពុជា​,"​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ខែធ្នូ​ ឆ្នាំ​២០២២​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

D5KDz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!