ការប្រឆាំងអំពើពុករលួយ

អង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបថត ថតដោយ Michael Coghlan កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ Attribution-ShareAlike 2.0 Generic
អង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបថត ថតដោយ មៃឃើល ខូកលេន កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0

យោង​តាម​ការ​សិក្សា​ស្តី​ពី​ ស​ន្ទ​ស្សន៍​លើ​ការ​យល់​ឃើញ​អំពី​អំពើ​ពុក​រលួយ​ ឆ្នាំ​២០១៤​ បោះពុម្ពផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ ប្រទេស​កម្ពុជា​ ស្ថិត​នៅ​លំដាប់​ទី​ ១៥៦​ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៧៤​។​1  បើ​ស​ន្ទ​ស្សន៍​កាន់តែ​ទាប​ ប្រទេស​នោះ​កាន់​ តែ​មាន​អំពើ​ពុក​រលួយ​ខ្លាំង​។​ ប្រទេស​កម្ពុជា​ មាន​ពិន្ទុ​ទាប​ជាងគេ​បំផុត​ ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ និង​ក្នុង​តំបន់​អាស៊ី​/​ប៉ា​ស៊ី​ហ្វិ​ក​ ដែល​មាន​តែ​ប្រទេស​អា​ហ្គា​នី​ស្ថាន​ និង​កូរ៉េ​ខាងជើង​ប៉ុណ្ណោះ​ ពិន្ទុ​ទាប​ជាង​ប្រទេស​កម្ពុជា​។​ 

អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​សង្កត់ធ្ងន់​នៅ​ក្នុង​របាយការណ៍​សិក្សា​របស់​ខ្លួន​ថា​ “​ពិន្ទុរ​មិនល្អ​ គឺ​ទំនងជា​សញ្ញា​នៃ​ការ​សូកប៉ាន់​រីក​រាលដាល​ កង្វះខាត​ការ​ដាក់​ទណ្ឌកម្ម​សម្រាប់​អំពើ​ពុក​រលួយ​ និង​ស្ថាប័ន​សាធា រណៈ​ ដែល​មិន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​”​ ។​2 

​នៅ​ក្នុង​ឆ្នាំ​២០១៤​ អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​បញ្ចេញ​របាយការណ៍​កំរាស​២៣៣​ទំព័រ​ ស្តី​ពី​អំពើ​ពុក​រលួយ​ និង​ប្រព័ន្ធ​អភិបាលកិច្ច​នៃ​ប្រទេស​កម្ពុជា​៖​ តម្រូវការ​ឱ្យ​មាន​កំណែទម្រង់​ ។​ របាយការណ៍​នេះ​ នាំ​មក​ជាមួយ​នូវ​ការ​ធ្វើ​អត្ថាធិប្បាយ​ថា​ ៖

“​ការ​ទារ​ និង​ការ​ផ្តល់​សំណូក​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​ និង​ គណនេយ្យ​ភាព​ របស់​ ស្ថាប័ន​រដ្ឋាភិបាល​។​ ហេតុការណ៍​នេះ​ នឹង​នាំ​ទៅ​រក​ស្ថានភាព​ដែល​អ្នកមាន​លទ្ធភាព​ បង់ប្រាក់​ច្រើន​ ទទួល​បានការ​យកចិត្តទុកដាក់​ដោយ​អនុគ្រោះ​ វិសមភាព​កើនឡើង​កាន់តែ​ធ្ងន់ធ្ងរ​ ហើយ​និទណ្ឌភាព​នៅ​តែ​មាន​។​”​3

​របាយការណ៍​នេះ​ បាន​ដាក់​ចំណាត់ថ្នាក់​ឱ្យ​ស្ថាប័នរដ្ឋ​ជាមួយនឹង​ប្រព័ន្ធ​ដាក់​ពិន្ទុ​ពី​ ០​ (​ខ្សោយ​បំផុត​)​ ទៅ​ ១០០​ (​រឹង​មាំ​បំផុត​)​។​ តុលាការ​ មាន​លំដាប់​ទាប​ជាងគេ​បំផុត​ ជាមួយនឹង​ពិន្ទុ​ ១៦​ ហើយ​តាម​ពីក្រោយ​ដោយ​ភ្នាក់ងារ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ដែល​មាន​ពិន្ទុ​ ២២​។​ គណបក្ស​ន​យ​បាយ​ មាន​ពិន្ទុ​ ៤២​ និង​សង្គម​ស៊ី​វិល​ មាន​ពិន្ទុ​៤៨​។​4

​យោង​តាម​ អង្គការ​ហ្វ្រី​ឌឹ​ម​ហៅ​ស៍​ អំពើ​ពុក​រលួយ​ និង​ការ​រំលោភ​អំណាច​ គឺជា​ ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ស្ថេ​រ​ភាព​សង្គម​។​5

ចំណាត់ការប្រឆាំងអំពើពុករលួយ

​ប្រទេស​កម្ពុជា​ បាន​អនុម័ត​យល់ព្រម​ទទួលយក​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​។​

​យោង​ទៅ​តាម​ក្រមព្រហ្មទណ្ឌ​ ជា​ពិសេស​ត្រង់​ មាត្រា​ ៣៨​  អំពើ​ពុក​រលួយ​ គឺជា​បទល្មើស​ ដែល​ដាក់ទោស​ទណ្ឌ​ទៅ​លើ​អំពើ​ពុក​រលួយ​ ឬ​ប៉ុនប៉ង​ពុក​រលួយ​ ប្រព្រឹត្ត​ដោយ​មន្ត្រី​នយោបាយ​ អ្នករាជការ​ យោធា​ ឬ​ ភ្នាក់ងារ​រ​ប់​គណបក្ស​នយោបាយ​។6​  អំពើ​ពុក​រលួយ​ ទោះ​ធ្វើ​ឡើង​ក្រោម​ទម្រង់​សកម្ម​ ឬ​អកម្ម​ ដូច​ជា​ការ​សូកប៉ាន់​ ការ​រំលោភ​មុខងារ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ និង​ការ​ជំរិត​ទារប្រាក់​ ត្រូវ​បាន​កំណត់​ថា​ជា​បទល្មើស​ នៅ​ក្រោម​បទ​ប្បញ្ញត្តិ​របស់​ក្រមព្រហ្មទណ្ឌ​នេះ​។​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​គណៈរដ្ឋមន្ត្រី​ ត្រូវ​បាន​បង្កើត​ឡើង ជា​ភ្នាក់ងារ​ប្រឆាំង​អំពើ​ពុក​រលួយ​ដ៏​សំខាន់​មួយ​ និង​ទទួល​បន្ទុក​អភិវឌ្ឍ​វិធានការ​ និង​បង្ហាញ​សំណើ​ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ​រាជរដ្ឋា ភិបាល​ (​វិ​ប​សាយ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​)​។7​ 

​ប្រទេស​កម្ពុជា​ បាន​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅ​ក្នុង​ឆ្នាំ​២០១០​។​ បុគ្គល​ណា​ដែល​ផ្តល់​សំណូក​សម្រាប់​សេវា​សាធារណៈ​ អាច​ប្រឈម​នឹង​ការ​ចោទប្រកាន់​។​ ទោះជា​យ៉ាងណា​ អ្នក​ទម្លាយ​ការ​សម្ងាត់​ ក៏​អាច​ប្រឈម​នឹង​ការ​ដាក់​ទោសទណ្ឌ​ដែរ​ ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​នេះ​ មិន​អាច​ស្វែងរក​ភស្តុ​តាង​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ដល់​ការ​ចោទប្រកាន់​របស់​ជនល្មើស​ទេ​នោះ​។​8 

​នៅ​ក្នុង​ឆ្នាំ​២០១២​ និង​ឆ្នាំ​២០១៣​ រាជរដ្ឋាភិបាល​ ចាប់ផ្តើម​ផ្សព្វផ្សាយ​តម្លៃ​ជា​ស្តង់ដា​សម្រាប់​សេវា​រដ្ឋាភិបាល​ផ្សេងៗ​ សំដៅ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បង់ប្រាក់​ខ្ពស់​ជាង​តម្លៃ​សេវា​ជាក់ស្តែង​។​

ទាក់ទងនឹងការប្រឆាំងនឹងអំពើពុករលួយ

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី១ ខែ មេសា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. អង្គការតម្លាភាពអន្តរជាតិ. “សន្ទស្សន៍លើការយល់ឃើញអំពីអំពើពុករលួយឆ្នាំ ២០១៤”។ ចូលអាននៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥។http://www.transparency.org/cpi2014
  2. 2. ដូចខាងដើម។
  3. 3. Elizabeth Johnson, Rebecca Hyde & Therese Rosenfeld. អំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ចនៃប្រទេសកម្ពុជា៖ តម្រូវការឱ្យមានកំណែទម្រង់. រាជធានីភ្នំពេញ: អង្គការតម្លាភាពអន្តរជាតិ ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥។ http://www.transparency.org/whatwedo/publication/cambodia_national_integrity_system_assessment_2014
  4. 4. ដូចខាងដើម។
  5. 5. អង្គការហ្វ្រីឌឹមហៅស៍. “សេរីភាពសារព័ត៌មានឆ្នាំ២០១៣៖ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានជាសកល”។ ចូលអាននៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥។ https://freedomhouse.org/sites/default/files/Global%20and%20Regional%20Rankings.pdf
  6. 6. ក្រមព្រហ្មទណ្ឌ (ឆ្នាំ២០០៩) ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០០៩។ អាចទាញយកឯកសារច្បាប់ពី រដ្ឋសភា. “បញ្ជីច្បាប់នីតិកាលទី៤:ក្រមព្រហ្មទណ្ឌ”។ ចូលអាននៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://www.national-assembly.org.kh/ViewLawFile.aspx?LawDID=360
  7. 7. គេហទំព័រប្រឆាំងអំពើពុករលួយក្នុងវិស័យពាណិជ្ជកម្ម. “អំពើពុករលួយក្នុងវិស័យពា ណិជ្ជកម្មនៅកម្ពុជា” ។ ចូលអាននៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥។ https://www.business-anti-corruption.com/country-profiles/cambodia/
  8. 8. ដូចខាងដើម។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

99Kga
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!