សេវាកម្មរដ្ឋាភិបាល

តា​រាង​សេវាសា​ធារណៈ​​នៅ​កា​រិ​យាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ នៅ​សាលា​ស្រុក​រតន​មណ្ឌល​ ខេត្ត​បាត់ដំបង​។ រូបភាព​ដោយ​ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២០។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0.

​សេវាកម្ម​របស់​រដ្ឋាភិបាល​ អាច​ត្រូវ​បាន​គេ​សម្លឹង​ឃើញ​ថា​ ជា​ឧបករណ៍​មាន​ប្រសិទ្ធភាព​ប្រើ​ឡើង​សំដៅ​សម្រេច​ឱ្យ​បានការ​អភិវឌ្ឍន៍​របស់​ប្រទេស​ និង​ធានា​ឱ្យ​មានការ​បែងចែក​ផ្លែផ្កា​នៃ​ការ​រីក​លូតលាស់​ដោយ​ “​សមធម៌​”​ ទៅ​ដល់​សាធារណៈជន​។​ នៅ​ក្នុង​ប៉ុន្មាន​ទស្សវត្សរ៍​ចុង​ក្រោយ​នេះ​ វិស័យ​អប់រំ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ បាន​ក្លាយជា​វិស័យ​អាទិភាព​ សម្រាប់​ការ​វិនិយោគសាធារណៈ​របស់​ប្រទេស​នេះ​។​ ឧ​ទារ​ហរ​ណ៍​ នៅ​ត្រឹម​ឆ្នាំ​២០១៥​នេះ​ ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​​ បាន​រាយការណ៍​ថា​មាន​ សាលា​បឋម​សិក្សា​ប្រមាណ​ជា​ ៧,០០០​ វិទ្យាល័យ​ចំនួន​ ៥,៧៥០​ និង​គ្រឹះស្ថានឧត្តមសិក្សា​ប្រមាណ​ជា​ជាង​ ១០០​ នៅ​ទូ​ទាំង​ប្រទេស​។​1​ នៅ​រវាង​ឆ្នាំ​២០០៨​ និង​ឆ្នាំ​២០១២​ ចំណាយ​របស់​ប្រទេស​លើ​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​សាធារណៈ​ មាន​ដូច​ជា​ ផ្លូវ​ ស្ពាន​ កំពង់​ផែរ​ ប្រព័ន្ធ​ធារាសាស្ត្រ​ និង​អគ្គិសនី​ មាន​តម្លៃ​ប្រមាណ​ជា​ ២.៥​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​។​2

​ផ្ទុយ​ទៅ​វិញ​ វិស័យ​សុខាភិបាល​ នៅ​ត្រូវការ​ការ​កែ​លម្អ​បន្ថែម​ទៀត​។​ វិស័យ​នេះ​ បាន​ទទួល​ការ​ធ្វើ​កំណែទម្រង់​ជា​ច្រើន​លើក​ ចាប់តាំងពី​ទស្សវត្សរ៍​ឆ្នាំ​១៩៨០​ មក​ម្លេះ​។​3​ ទោះជា​យ៉ាងណា​ នៅ​ក្រោម​ក្រប​ខណ្ឌ​នៃ​ការ​ទទួល​បាន​សេវា​សុខភាព​សាធារណៈ​ គុណភាព​នៃ​ការ​ផ្តល់​សេវា​ និង​ការ​គ្រប់គ្រង​វិស័យ​នេះ​ វិស័យ​សុខាភិបាល​ នៅ​ត្រូវការ​កិច្ច​ខំប្រឹង​ប្រែង​ និង​ធនធាន​បន្ថែម​ទៀត​ ពី​រាជរដ្ឋាភិបាល​ និង​ ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​។​ យោង​ទៅ​តាម​ ​ការ​ស្ទង់​មតិ​ប្រជាសាស្ដ្រ​និង​សុខភាព​​ នៃ​ប្រទេស​កម្ពុជា​ (​ឆ្នាំ​២០១០)​ មាន​តែ​មនុស្ស​ ១​ នាក់​ ក្នុង​ចំណោម​ ៤​នាក់​ នៃ​ប្រជាជន​សរុប​របស់​ប្រទេស​នេះ​ បាន​ប្រើប្រាស់​សេវា​សាធារណៈ​ ខណៈ​ដែល​អ្នក​ដទៃ​ទៀត​ ត្រលប់​ទៅ​ប្រើ​សេវា​សុខភាព​ឯកជន​។​4​ បន្ថែម​ពីលើ​នេះ​ នៅ​ក្នុង​ការ​សិក្សា​មួយ​ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​អា​ឡឺ​ម៉​ង់​ GIZ​ កាលពី​ឆ្នាំ​២០១០​ បានឱ្យ​ដឹង​ថា​ គុណភាព​សេវា​សុខាភិបាល​មិន​គ្រប់គ្រាន់​ ការ​ខ្វះខាត​សម្ភារៈ​ និង​អាកប្បកិរិយា​របស់​បុគ្គលិក​វេជ្ជសាស្ត្រ​ គឺ​ស្ថិត​ក្នុង​ចំណោម​ចន្លោះ​ខ្វះខាត​ដែល​ត្រូវ​បាន​កំណត់​រក​ឃើញ​សម្រាប់​វិស័យ​នេះ​។​5

​ជា​យូរ​មក​ហើយ​ រាជរដ្ឋាភិបាល​ នៃ​ប្រទេស​កម្ពុជា​ បាន​សម្លឹង​ឃើញ​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​ ថា​ជា​ចក្ខុវិស័យ​ស្នូល​មួយ​ក្នុង​ចំណោម​ចក្ខុវិស័យ​ស្នូល​ដទៃ​ទៀត​ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​​ដំណាក់កាល​ទី​១​ដំណាក់កាល​ទី​២​ និង​​ដំណាក់កាល​ទី​៣​។​ ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​នេះ​ ការ​បន្ត​ធ្វើ​កំណែទម្រង់រដ្ឋបាល​នៅ​ក្នុង​វិស័យ​សេវា​សាធារណៈ​ គឺ​ត្រូវការ​ចាំបាច់​។​ ខណៈ​ដែល​​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​​ អាច​នាំ​សេវា​ខិត​ទៅ​ជិត​នឹង​ប្រជាជន​ និង​កាត់​បន្ថយ​ចំណាយ​ធ្វើ​ជំនួញ​ ​រដ្ឋាភិបាល​អ៊ី​ន​ធឺ​ណេ​ត​​ (e-Government)​ អាច​ជួយ​បង្កើន​ល្បើ​ន​ដំណើរការ​ឯកសារ​ និង​ធានា​ពី​តម្លាភាព​នៃ​កិច្ចការ​ដំណើ​ការ​ឯកសារ​។​

​ឧទាហរណ៍​ ​ច្រក​ចេញចូល​តែ​មួយ​​ យន្តការ​សម្រាប់​ការ​ផ្តល់​សេវា​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទាន់​ពេល​ បម្រើ​ឱ្យ​ដល់​ប្រជាពលរដ្ឋ​ អ្នកជំនួញ​ និង​សហគ្រិន​តូចតាច​។​6​ វា​គឺជា​យន្តការ​មួយ​ដែល​ តាម​រយៈ​ការ​ធ្វើ​ប្រតិភូកម្ម​អំណាច​ និង​ការ​ធ្វើ​សេចក្តី​ស​ម្រេ​ចិត្ត​ពី​ក្រសួង​សាម៊ីរបស់រាជរដ្ឋាភិបាល​ ​រដ្ឋបាល​មូលដ្ឋាន​​ អាច​បំពេញ​សេវា​រដ្ឋបាល​ក្នុង​នាម​ក្រសួង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជា​ប្រក្រតី​របស់​សាធារណជន​។​7​ លើស​ពី​នេះ​ រាល់​កិច្ចការ​ឯកសារ​ ដែល​ជា​ធម្មតា​ត្រូវធ្វើ​តាម​បែ​បទ​រដ្ឋបាល​ផ្សេង​គ្នា​របស់​ក្រសួង​ខុសៗ​គ្នា​ ឬ​មន្ទីរ​ជុំវិញ​ខេត្ត​នៃ​ក្រសួង​ពាក់ព័ន្ធ​ អាច​ធ្វើ​ឡើង​នៅ​មួយ​កន្លែង​ ឯ​ទីស្នាក់ការ​រដ្ឋបាល​ស្រុក​ឫ​​​ខណ្ឌ​។​

​កំណែទម្រង់រដ្ឋបាល​គួរ​ជាទី​កត់សម្គាល់​មួយ​ផ្សេង​ទៀត​ ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​មន្ត្រីរាជការ​។​8​ នៅ​ខែធ្នូ​ ឆ្នាំ​២០១៣​ ​ក្រសួង​មុខងារសាធារណៈ​​ ត្រូវ​បាន​បង្កើត​ឡើង​ ដើ​ម្ប​មើល​ការ​ខុស​ត្រូវ​ និង​វាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃ​មុខងារ​សារ​ធារ​ណៈ​ ធានា​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​និង​រៀបចំ​ផែនការ​មន្ត្រីរាជការ​ និង​ផ្តួចផ្តើម​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​មន្ត្រីរាជការ​ដែល​ត្រូវ​ចូល​និវត្តន៍​។​9​ ជា​ពិសេស​ ការ​លើកកម្ពស់​ជីវភាព​រស់នៅ​សមរម្យ​របស់​បុគ្គលិក​រដ្ឋ​ ក៏​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​ សំដៅ​បង្កើន​គុណភាព​សេវា​សាធារណៈ​។​ ឧទាហរណ៍​ នៅ​ឆ្នាំ​២០១៨​ ប្រាក់បៀវត្សរ៍​ប្រចាំខែ​ របស់​កងកម្លាំងប្រដាប់អាវុធ​ និង​មន្ត្រីរាជការ​ស៊ី​វិល​ នឹង​ត្រូវ​បាន​បង្កើន​ឡើង​រហូត​ដល់​ជាង​ ១​លាន​រៀល​ ឬ​ប្រហែល​ ២៥០​ដុល្លារ​អា​មេ​រិ​ក​ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។​10

​ទាក់ទង​នឹង​សេវាកម្ម​របស់​រដ្ឋាភិបាល​

​បច្ចុប្បន្នភាព​ចុង​ក្រោយ​ ថ្ងៃ​ទី​ ៦ ខែមករា​ ឆ្នាំ​២០១៦

ឯកសារយោង

  1. 1. ​បុគ្គលិក​សារព័ត៌មាន​.​ “​តំណាងរាស្ត្រ​ និង​បុគ្គលិក​សិក្សា​ពិភាក្សា​ពី​វិធាន​ការណ៍​កំណែទម្រង់​សម្រាប់​ប្រព័ន្ធ​អប់រំ​”​ ឌឹ​ ខេ​ម​បូ​ឌា​ ហឺ​រ៉​ល​ ចុះ​ថ្ងៃ​ទី​ ៣១​ ខែមីនា​ ឆ្នាំ​២០១៥​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២១​ ខែតុលា​ ឆ្នាំ​២០១៥​។​ https://opendevelopmentcambodia.net/news/cambodian-lawmakers-educators-discuss-reform-measures-for-educational-system/
  2. 2. ​ម៉ា​យ​ គុណ​មក​រា​.​ “​ចំណាយ​ហេដ្ឋារចនាសម្ព័ន្ធ​កើនឡើង​.”​ ”​ ភ្នំពេញ​ប៉ុស្តិ៍​ ចុះ​ថ្ងៃ​ទី​ ២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២១​ ខែតុលា​ ឆ្នាំ​២០១៥​។​ http://www.phnompenhpost.com/business/infrastructure-spending-rises
  3. 3. ​លៀង​ សុភាព​ និង​ ឆេ​ង​ កា​ណា​រ៉ាត់​.​ “​ដោះស្រាយ​បញ្ហា​គំលាត​នៅ​ក្នុង​ការ​ផ្តល់​សេវា​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​.”​ វេទិកា​ស្រាវជ្រាវ​អភិវឌ្ឍន៍​.​ របាយការណ៍​សំយោគ​ លេខ​ ០៦​ (​ឆ្នាំ​២០១៤)​ ទំព័រ​១-២​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៧​ ខែតុលា​ ឆ្នាំ​២០១៥​។​ http://www.cdri.org.kh/webdata/policybrief/drf/SynthesisReport6.pdf
  4. 4. ​ដូច​ខាង​ដើម​,​ ទំព័រ​ទី​៣​។​
  5. 5. ​អង្គការ​ GTZ.​ ការ​ថែទាំ​សុខភាព​សម្រាប់​ជន​ងាយ​រង​គ្រោះ​នៅ​កម្ពុជា​.​ រាជធានី​ភ្នំពេញ​:​ GTZ,​ ឆ្នាំ​២០១០,​ ទំព័រ​៨​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៧​ ខែតុលា​ ឆ្នាំ​២០១៥​។​ http://www.mopotsyo.org/Highlight2010_Dec_2011_Feb/Cambodian%20German%20Social%20Health%20Protection%20Programme_%20Final%20report%20on%20vulnerable%20groups_%2026%20November%202010.pdf
  6. 6. ​ច្រក​ចេញចូល​តែ​មួយ​.​ “​ឯកសារ​ច្បាប់​:​ សេចក្តីសម្រេច​ លេខ​ ១២​ ស្តី​ពី​ការ​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​”​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​។​ http://owso.gov.kh/wp-content/uploads/2011/08/Decision-of-Making-OWSO-Project.pdf
  7. 7. ​បញ្ជីរាយនាម​សេវាកម្ម​ តម្លៃ​ និង​ពាក្យសុំ​ អាច​រកបាន​នៅ​គេហទំព័រ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួ​។​ ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​.​ “​សេវាកម្ម​ និង​តម្លៃ​”​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២១​ ខែតុលា​ ឆ្នាំ​២០១៥​។​ http://www.owso.gov.kh/?page_id=254&lang=kh
  8. 8. ​កម្ពុជា​ទស្សនៈ​ថ្មី​.​ “​យុទ្ធសាស្ត្រ​ចតុកោណ​ដើម្បី​កំណើន​ ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​ ដំណាក់កាល​ទី​២.”​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២១​ ខែតុលា​ ឆ្នាំ​២០១៥​។​ http://cnv.org.kh/wp-content/uploads/2013/10/26sep13_rectangular-strategy_phaseIII.pdf
  9. 9. ​ក្រសួង​មុខងារសាធារណៈ​.​ “​អំពី​ក្រសួង​.”​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៧​ ខែតុលា​ ឆ្នាំ​២០១៥​។​ http://www.mcs.gov.kh/?page_id=180
  10. 10. ​វង្ស​ សុខ​ហេង​.​ “​កម្ពុជា​ត្រូវការ​ប្រហែលជា​ ៤.២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ឆ្នាំ​២០១៦.”​ ភ្នំពេញ​ប៉ុស្តិ៍​ ចុះ​ថ្ងៃ​ទី​ ២0​ ខែឧសភា​ ឆ្នាំ​២០១៥​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៦​ ខែតុលា​ ឆ្នាំ​២០១៥​។​ http://bit.ly/1HrHG7W
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Xfy7p
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!