ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

National Bank of Cambodia, Cambodia. Photo by Stephen McGrath, taken on 21 June 2010. Licensed under Attribution-NonCommercial-NoDerivs 2.0

ធនាគារជាតិនៃកម្ពុជា នៅប្រទេសកម្ពុជា។ រូបភាព ដោយ ស្តេហ្វេន ម៉ាកក្រាត កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0 

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៦​ ដោយ​ច្បាប់​។​1​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ​ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។2​  រដ្ឋមន្ត្រី​ទទួល​បន្ទុក​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ត្រូវ​បាន​ជ្រើសរើស​ដោយ​នាយក​រដ្ឋមន្ត្រី​ និង​ តែងតាំង​ដោយ​ព្រះមហាក្សត្រ​ក្ស​។​ បន្ទាប់​ពី​ទទួល​បានការ​បោះ​ឆ្នោត​ទុកចិត្ត​ពី​រដ្ឋសភា​ រដ្ឋមន្ត្រី​ត្រូវ​បាន​តែងតាំង​ជាមួយនឹង​គណៈរដ្ឋមន្ត្រី​ទាំងមូល​ ដោយ​ព្រះរាជក្រឹត្យ​។3​   

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ទទួលខុសត្រូវ​បំពេញ​ និង​ចូលរួម​ចំណែក​កសាង​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​។​ រាប់​បញ្ចូល​ទៅ​ក្នុង​សមត្ថកិច្ច​ និង​ការ​ទទួលខុសត្រូវ​របស់​ក្រសួង​ រួម​មាន​ ការ​បង្កើត​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឯកភាព​ទូ​ទាំង​ប្រ​ទេ​ ការ​រៀបចំ​ និង​ការ​អនុវត្ត​ថវិកាជាតិ​ ការ​បែងចែក​ និង​ចែកចាយ​ចំណូល​ជាតិ​ ការ​ធ្វើ​អធិការកិច្ច​លើ​ហិរញ្ញវត្ថុ​សាធារណៈ​ និង​ការ​តាមដាន​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​។4 ដើម្បី​បំពេញភារកិច្ច​នេះ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ត្រូវ​បាន​រៀង​ចំ​ជា​អគ្គនាយកដ្ឋាន​ និង​នាយកដ្ឋាន​ រាប់​បញ្ចូល​ទាំង​បណ្តា​អង្គភាព​មូលដ្ឋាន​មួយ​ចំនួន​ដូច​ជា​ មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​-​ខេត្តសាខា​គយ​និង​រដ្ឋាករ​រាជធានី​-​ខេត្ត​ ជាដើម​។5

សម្រាប់ព័ត៌មានបន្ថែមស្តីពី

  1. កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  2. គោលនយោបាយ ផែនការសកម្មភាព និងយុទ្ធសាស្រ្ត
  3. សេចក្តីណែនាំស្តីពីពន្ធដារ
  4. ឯកសារផ្លូវការសម្រាប់ការប្រើប្រាស់ជាសាធារណៈ
  5. ច្បាប់ និងបទបញ្ជាពាក់ព័ន្ធ

ទំនាក់ទំនង:

  • អាសយដ្ឋាន: ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • អ៊ីម៉ែល: admin@mef.gov.kh
  • ទូរស័ព្ទ: (+៨៥៥) ២៣​ ៧២៤ ៦៦៤/ ហ្វាក: (+៨៥៥) ២៣ ៤២៧ ៧៩៨
  • ផែនទី: http://bit.ly/1IEM0Br

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៥ 

ឯកសារយោង

  1. 1. ច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ ន​ស​/​រកម​/០១៩៦/១៨​ ចុះ​ថ្ងៃ​ទី​ ២៤​ ខែមករា​ ឆ្នាំ​១៩៩៦​
  2. 2. អនុក្រឹត្យ​លេខ​៤៨៨​ ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ ក្រសួង​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចុះ​ថ្ងៃ​ទី​ ១៦​ ខែតុលា​ ឆ្នាំ​២០១៣
  3. 3. បច្ចុប្បន្ន​ រដ្ឋមន្ត្រីក្រសួង​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ គឺ​ ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ។​ ឯកឧត្តម​រដ្ឋមន្ត្រី​ ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រកម​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​ ២៤​ ខែ​ កញ្ញា​ ឆ្នាំ​២០១៣​ ។​
  4. 4. ដូច​ខាង​ដើម​ ត្រង់​កំណត់​លេខ​២​ អនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ មាត្រា​៥​ ។​
  5. 5. ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ “​រចនាសម្ព័ន្ធ​គ្រប់គ្រង​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​”​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ http://www.mef.gov.kh/mef-line-departments.html ។​ មើល​បន្ថែម​ អនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ មាត្រា​ ៦០​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Am4Ag
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!