ក្រសួងអប់រំ យុវជន និងកីឡា

H.E. Hang Chuon Naron and Julie Chung in the inauguration of the Rice Academy, Cambodia. Photo by U.S Embassy Phnom Penh, take on 17 September 2014. Licensed under Attribution-NoDerivs 2.0 Generic

ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន និងលោកស្រី ជូលី ឈុង នៅក្នុងពិធីសម្ពោធសាលារៀងនរ៉ាយអាខាដេមី នៅប្រទេសកម្ពុជា។ រូបភាព ថតដោយស្ថានទូតសហរដ្ឋ​អាមេរិចប្រចាំទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0 

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៦​ ដោយ​ច្បាប់​។​1  ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​2​  រដ្ឋមន្ត្រី​ទទួល​បន្ទុក​ក្រសួង​​អប់រំ​ យុវជន​ និង​កីឡា​ ត្រូវ​បាន​ជ្រើសរើស​ដោយ​នាយក​រដ្ឋមន្ត្រី​ និង​ តែងតាំង​ដោយ​ព្រះមហាក្សត្រ​ ។​ បន្ទាប់​ពី​ទទួល​បាន​ការ​បោះ​ឆ្នោត​ទុកចិត្ត​ពី​រដ្ឋសភា​ រដ្ឋមន្ត្រី​ត្រូវ​បាន​តែងតាំង​ជាមួយនឹង​គណៈរដ្ឋមន្ត្រី​ទាំងមូល​ ដោយ​ព្រះរាជក្រឹត្យ​។​3

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មាន​បេសកកម្ម​គ្រប់គ្រង​ និង​អភិវឌ្ឍ​វិស័យ​អប់រំ​ យុវជន​ និង​កីឡា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​ខាង​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​ នៃ​ប្រទេស​កម្ពុជា​។4​  រាប់​បញ្ចូល​ទៅ​ក្នុង​សមត្ថកិច្ច​ និង​ការ​ទទួលខុសត្រូវ​របស់​ក្រសួង​ រួម​មានការ​អភិវឌ្ឍ​ធនធានមនុស្ស​និង​គុណភាព​ធនធានមនុស្ស​ តាម​រយៈ​គោលនយោបាយ​ និង​ ផែនការ​សកម្មភាព​ជាតិ​ និង​ការ​កសាង​ច្បាប់​ និង​បទបញ្ជា​ក្នុងវិស័យ​ពាក់ព័ន្ធ​។​5   ដើម្បី​បំពេញភារកិច្ច​នេះ​ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវ​បាន​រៀង​ចំ​ជា​អគ្គនាយកដ្ឋាន​ទៅ​តាម​ផ្នែក​ផ្សេងៗ​ និង​ គ្រិះ​ស្ថាន​ឧត្តម​សិក្សា​រដ្ឋ​ ព្រមទាំង​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ នៅ​តាម​បណ្តា​រាជធានី និងខេត្ត។6​   

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពី​៖

  1. ប្រព័ន្ធ​អប់រំ​ ៖​ កុមារ​តូចៗបឋម​សិក្សាការ​អប់រំ​មធ្យមសិក្សា​ចំណេះ​ទូទៅ​ ឧត្តម​សិក្សាការ​បណ្តុះបណ្តាល​គ្រូ​ និង​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​
  2. គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​
  3. ស្ថិតិ​និង​សូចនាករ​អប់រំ​
  4. គម្រោង​ផ្សេងៗ​
  5. ច្បាប់​ និង​បទបញ្ជា​ពាក់ព័ន្ធ​

​ទំនាក់ទំនង​:​

  • អាសយដ្ឋាន​:​ អគារ​លេខ​ ៨០​ មហាវិថី​ព្រះ​នរោត្តម​ រាជធានី​ភ្នំពេញ ​ព្រះរាជាណាចក្រ​កម្ពុជា​
  • អ៊ី​ម៉ែ​ល​:​  info@moeys.gov.kh /​ webmaster@moeys.gov.kh 
  • ​ទូរស័ព្ទ​:​ (+៨៥៥)​ ២៣​ ២១៩​ ២៨៥
  • ​ផែនទី​:​http://bit.ly/1IN5gQ3 

 បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. ច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ ន​ស​/​រកម​/០១៩៦/០១​ ចុះ​ថ្ងៃ​ទី​ ២៤​ ខែមករា​ ឆ្នាំ​១៩៩៦​។​
  2. 2. អនុក្រឹត្យ​ លេខ​៨៤​ ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រសួង​ អប់រំ​ យុវជន​ និង​កីឡា​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែមិថុនា​ ឆ្នាំ​២០០៩​។​
  3. 3. បច្ចុប្បន្ន​ រដ្ឋមន្ត្រី​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គឺ​ ឯកឧត្តម​បណ្ឌិត​ ហង់​ ជួន​ ណា​រ៉ុ​ន​ ។​ ឯកឧត្តម​រដ្ឋមន្ត្រី​ ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រកម​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​ ២៤​ ខែ​ កញ្ញា​ ឆ្នាំ​២០១៣​ ។​
  4. 4. ដូចខាងដើម ត្រង់កំណត់លេខ២ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួង អប់រំ យុវជន និងកីឡា មាត្រា៤។
  5. 5. ដូចខាងដើម មាត្រា៥។
  6. 6. ដូចខាងដើម មាត្រា៦។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7Bz29
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!