រដ្ឋសភា

រដ្ឋសភា

អគាររដ្ឋសភាថ្មី រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ រូបភាព ដោយថតដោយ ស៊ន សៀងហេង នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0

បន្ទាប់ ​ពី​បាន​ស្តារ​ឡើង​វិញ​នូវ​របប​រាជា​និយម​លើក​ទី​២​ នៅ​ឆ្នាំ​១៩៩៣​ ពលរដ្ឋ​ខ្មែរ​ ក្លាយជា​ម្ចាស់​នៃ​ជោគវាសនា​ខ្លួនឯង​ និង​ជា​ប្រភព​នៃ​អំណាច​ទាំងអស់​។1​  ជាមួយនឹង​ការ​នាំ​មក​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ ពលរដ្ឋ​ខ្មែរ​ ដែល​មាន​អាយុ​១៨​ឆ្នាំ​ ឬ​ច្រើន​ជាង​នេះ​ អាច​បោះ​ឆ្នោត​ ឬ​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ ក្នុងអំឡុងពេល​បោះ​ឆ្នោត ជាតិ​ និង​ក្រោមជាតិ​ លើកលែងតែ​មានច្បាប់​ចែង​ផ្សេង​ពី​នេះ​។​ នៅ​ក្នុង​ប្រទេស​ប្រកាន់​ប្រព័ន្ធ​សភា​និយម​ ដូច​ជា​កម្ពុជា​ សភា​តំណាង​ឱ្យអំណាច​នីតិប្បញ្ញត្តិ​ និង​ជា​អង្គការ​មាន​អំណាច​បំផុត​របស់​រដ្ឋ​។​

ជា ​នីតិប្បញ្ញត្តិ​ក្បាល​ពីរ​ សភា​នៅ​ប្រទេស​កម្ពុជា​មាន​ពីរ​ថ្នាក់​៖​ រដ្ឋសភា​ និង​ព្រឹទ្ធសភា​។2​  ខណៈ​ពេល​ដែល​សមាជិក​រដ្ឋសភា​ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​ នៅ​រៀង​រាល់​៥​ឆ្នាំ​ម្តង3​  សមាជិក​ព្រឹទ្ធសភា​ស្ទើ​តែ​ទាំងអស់​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​ ប្រយោល​ ដោយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​។4​  សមាជិក​ព្រឹទ្ធសភា​ដទៃ​ទៀត​ ត្រូវ​បាន​ជ្រើសតាំង​ដោយ​ព្រះមហាក្សត្រ​ និង​ រដ្ឋសភា​ សម្រាប់​អាណត្តិ​ ៦​ឆ្នាំ​។​5  ហេតុ​ដូចនេះ​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​ដោយ​ផ្ទាល់​ អាច​ជា​មូលហេតុ​មួយ​ផ្នែក​ពន្យល់​ថា​ហេតុ​អ្វី​បានជា​ រដ្ឋសភា​មាន​អំណាច​ច្រើន​ជាង​ព្រឹទ្ធសភា​។​  

រដ្ឋសភា​ មាន​តួនាទី​សំខាន់​បី​៖​ ធ្វើ​ច្បាប់​ យល់ព្រម​លើ​គោលនយោបាយ​ជាតិ​ និង​ ត្រួតពិនិត្យ​មើល​រាជរដ្ឋាភិបាល​។​ ខណៈ​ដែល​សមាជិក​រដ្ឋសភា​អាច​ផ្តួចផ្តើម​សេចក្តី​ស្នើ​ច្បាប់​ រ​ដ្ឋសភា​ខ្លួនឯង​ក៏​ជា​អ្នក​អនុម័ត​សេចក្តីព្រាងច្បាប់​ ផ្តួចផ្តើម​ដោយ​នាយក​រដ្ឋមន្ត្រី​ ប្រមុខ​នៃ​អំណាចនីតិប្រតិបត្តិ​ ផងដែរ។​ ផែនការ​ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជា​យុទ្ធសាស្ត្រ​ ព្រមទាំង​ ថវិការ​ជាតិ​ ត្រូវ​ដាក់​ឆ្លង​សុំ​ការ​យល់ព្រម​ពី​រដ្ឋសភា​។​6  ជា​ពិសេស​ រដ្ឋសភា​ត្រួតពិនិត្យ​មើល​រាជរដ្ឋា ភិបាល​ និង​សមាជិក​រាជរដ្ឋាភិបាល​ ដែល​ជា​អ្នក​ទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​រដ្ឋសភា​អំពី​ការ​អនុវត្ត​ច្បាប់​ និង​គោលនយោបាយ​។​7

​តួនាទី​របស់​ព្រឹទ្ធសភា​ នៅ​ក្នុង​សភា​ គឺ​ ពិនិត្យ​ និង​ឱ្យ​ប​ល់​លើ​សេចក្តី​ព្រាង​ ឬ​សេចក្តី​ស្នើ​ច្បាប់​ ដែល​អនុម័ត​ដោយ​រដ្ឋសភា​។​ សភា​ជាន់ខ្ពស់​មួយ​នេះ​ ធ្វើ​អត្ថាធិប្បាយ​ និង​ស្នើការ​កែប្រែ​ទៅ​លើ​រាល់​សេចក្តី​ព្រាង​ ឬ​សេចក្តី​ស្នើ​ច្បាប់​ បន្ទាប់​ពី​ការ​អនុម័ត​យល់ព្រម​របស់​រដ្ឋសភា​។​8  ជា​ធម្មតា​ រ​ដ្ឋសភា​ពិចារណា​លើ​យោបល់​របស់​ព្រឹទ្ធសភា​ ប៉ុន្តែ​ក្នុង​ករណី​សភា​ទាំង​ពីរ​ថ្នាក់​មិន​ឯកភាព​គ្នា​ រ​ដ្ឋសភា​ជា​ស្ថាប័ន​សម្រេច​ចុង​ក្រោយ​។​9  គួរ​កត់សម្គាល់​ផង​ដែរ​ថា​ បើ​ទោះបីជា​ព្រឹទ្ធសភា​នៅ​មាន​តួនាទី​ជា​ស្ថាប័ន​សម្របសម្រួល​កិច្ចការ​រវាងរ​ដ្ឋសភា​ និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (​អង្គនីតិ​ប្រិត​ប​ត្តិ)​ តួនាទី​នេះ​កម្រ​នឹង​ឃើញ​មាន​អនុវត្ត​ណាស់​។10​     

​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​សភា​ ត្រូវ​បាន​កំណត់​ដោយ​បទបញ្ជាផ្ទៃក្នុង​៖​   បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ និង​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា​។​ ជា​ធម្មតា​ រដ្ឋសភា​ និង​ព្រឹទ្ធសភា​ តែង​អនុម័ត​បទបញ្ជាផ្ទៃក្នុង​រៀងៗ​ខ្លួន​ នៅ​ដើម​នីតិកាល​នីមួយៗ។​11  លើស​ពី​នេះ​ ការ​ប្រជុំ​រួម​គ្នា​នៃ​សភា​ទាំង​ពី​រថ្នាក់​ ហៅ​ថា​សមាជ​រវាង​រដ្ឋសភា​និង​ព្រឹទ្ធសភា​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់​ និង​បទបញ្ជាផ្ទៃក្នុង​ដោយឡែក​។​12

ទាក់ទងនឹងសភា

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៥  

ឯកសារយោង

  1. 1. រដ្ឋធម្មនុញ្ញ មាត្រា៥១ថ្មី
  2. 2. រដ្ឋធម្មនុញ្ញ ជំពូក៧ និងជំពូក៨
  3. 3. រដ្ឋធម្មនុញ្ញ មាត្រា៧៦ និង មាត្រា៧៨។ មើលបន្ថែម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (ឆ្នាំ២០១៥)។
  4. 4. រដ្ឋធម្មនុញ្ញ មាត្រា៩៩ថ្មី។ មើលបន្ថែម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
  5. 5. រដ្ឋធម្មនុញ្ញ មាត្រា១០០ថ្មី
  6. 6. នៅរៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា តែងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ថវិការជាតិ ដែលនឹងកំណត់ពីចណូលនិងចំណាយប៉ាន់ស្មាននៃរដ្ឋបាលរបស់ប្រទេសនេះ។ សេចក្តីព្រាងច្បាប់នេះ ត្រូវដាក់ឆ្លងរដ្ឋសភាដើម្បីអនុម័ត។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) “ឯកសារច្បាប់៖ស្តីពី ថវិការជាតិឆ្នាំ២០១៥ ” ។ ចូលអាននៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៥។ https://data.opendevelopmentcambodia.net/laws_record/budget-law-2015-2
  7. 7. រដ្ឋធម្មនុញ្ញ មាត្រា៩៦-៩៨ថ្មី
  8. 8. រដ្ឋធម្មនុញ្ញ មាត្រា១១៣ថ្មី
  9. 9. ដូចខាងដើម
  10. 10. រដ្ឋធម្មនុញ្ញ មាត្រា ១១២ថ្មី
  11. 11. រដ្ឋសភា “បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា” ។ ចូលអាននៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ http://www.national-assembly.org.kh/group-article/29 ។ ព្រឹទ្ធសភា” បទបញ្ជាផ្ទៃក្នុងនៃព្រឹទ្ធសភា”។ ចូលអាននៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥។ http://www.senate.gov.kh/home/index.php?option=com_content&view=article&id=6490&Itemid=273&lang=km
  12. 12. ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរវាងរដ្ឋសភា និងព្រឹទ្ធសភា ប្រកាសឱ្យដោយព្រះរាជក្រមលេខ នស/រកម/០២១១/០០៥ ចុះថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០១១។ រដ្ឋសភា “បញ្ជីច្បាប់៖ អាណត្តិទី៤” ។ ចូលអាននៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ http://www.national-assembly.org.kh/ViewLawFile.aspx?LawDID=390 ។ បទបញ្ជាផ្ទៃក្នុងនៃសមាជរវាងរដ្ឋសភា និងព្រឹទ្ធសភា (ឆ្នាំ២០១១)។ ក្រុមប្រឹក្សាធម្មនុញ្ញ“សេចក្តីសម្រេចលេខ ១១៤/០០២/២០១១ ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១១។ ចូលអាននៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ http://www.ccc.gov.kh/khmer/decision/2011/dec_002.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3vbXS
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!