ដែក និងដែកថែប

ប្រភព: ក្រុមហ៊ុនដែក និងដែកថែប DE Locomotives Aust  Port Kembla ថតដោយ Tim Pruyn នៅថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០១៣។ អាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0

ក្រុមហ៊ុនដែក និងដែកថែបអូស្ត្រាលី  Port Kembla ។​រូបភាព ថតដោយ Tim Pruyn កាលពីថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០១៣។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0

ក្រុមហ៊ុនដែក និងដែកថែបអូស្ត្រាលី  Port Kembla ។​រូបភាព ថតដោយ Tim Pruyn កាលពីថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០១៣។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0

​ទោះបីជា​មាន​អាជ្ញាប័ណ្ណ​រុករក ​បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ដែល​ធ្វើការ​ស្វែងរក​រ៉ែ​ដែក​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ​ មិន​មាន​របកគំហើញ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ណាមួយ​ ត្រូវ​បាន​រាយការណ៍​ឡើយ​មក​ទល់​នឹង​សព្វ​ថៃ្ង​ ក៏​ដូច​ជា​មិន​មានការ​ជីក​យក​រ៉ែ​ដែក​កើត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ គម្រោង​ធំ​មួយ​ចំនួន ​ត្រូវ​បាន​ប្រកាស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ​ជុំវិញ​ការ​រុករក​រ៉ែ​ដែក​ និង​ការ​តំឡើង​រោងចក្រ​ដែកថែប​ ប៉ុន្តែ​មិន​មានការ​អភិវឌ្ឍ​ជាក់លាក់​ណាមួយ​គួរ​ឱ្យ​កត់សម្គាល់​នោះ​ឡើយ​។​

​ក្នុង​ខែមករា ​ឆ្នាំ​២០១៣​ រោងចក្រ​ឧស្សាហកម្ម​រ៉ែ​ដែក ​និង​ស្ពាន់​កម្ពុជា​ ដែល​ចិន​ជា​ម្ចាស់​កម្មសិទ្ធិ​ ៧០%(CISMIG) ​និង​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ផ្លូវដែក​ស្ពាន​សំខាន់​ចិន​ ត្រូវ​បាន​រាយការណ៍​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​មួយ​ក្នុង​វិនិយោគទុន​ជា​ទឹកប្រាក់​តម្លៃ​១១.២​ ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​ធំៗ​ចំនួន​ពីរ​។ ​ខណៈ​ពេល​នៃ​ការ​ប្រកាស​អំពី​កិច្ចព្រមព្រៀង​នេះ​ គម្រោង​ទាំង​ពីរ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ចាប់ផ្តើម​ក្នុង​ខែកក្កដា​ឆ្នាំ​ ២០១៤​ ហើយនឹង​ត្រូវ​បញ្ចប់​ការ​ស្ថាបនា​ក្នុង​ឆ្នាំ​២០១៨​។ ​គម្រោង​ទាំង​ពីរ​ នឹង​ក្លាយជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។​

​គម្រោង​ទី​មួយ​រួម​មាន​បី​ផ្នែក​៖
•​  ផ្លូវដែក ប្រវែង​៤០០​គីឡូម៉ែត្រ​ដែល​មាន​ស្ថានីយ៍​ចំនួន​១១​ ចាប់ផ្តើម​ពី ​ខេត្តព្រះវិហារ​ កាត់​តាម​ខេត្តកំពង់ធំ​ និង​កំពង់ស្ពឺ​ និង​បញ្ចប់​នៅ​ខេត្តកោះកុង។​
•​ កំពង់​ផែ​ថ្មី​មួយ​
•​ ស្ពាន​ថ្មី​ប្រវែង ​៣​គីឡូម៉ែត្រ​ក្នុង​ខេត្តកោះកុង1
​គម្រោង​ទី​ពីរ ​ជា​រោងចក្រ​ដែក​ និង​ដែកថែប​ដែល​មាន​តម្លៃ​ ១.៦​ ពាន់​លាន​ដុល្លារ​ ក្នុងស្រុក​រវែង​ ខេត្តព្រះវិហារ​ ដែល​យោង​តាម​របាយការណ៍​មួយ​ អះអាង​ថា​អាច​នឹង​ផលិត​បាន​ដែកថែប​ចំនួន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។​ ក្រុមហ៊ុន​ CISMIG​ ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ ក្រសួង​រ៉ែ​ និង​ថាមពល​ក្នុង​ ឆ្នាំ​២០០៨​ ដើម្បី​រុករក​រ៉ែ​ដែក​ក្នុង​តំបន់​ដែល​មាន​ផ្ទៃដី​ចំនួន ​១៣០៦៧៤​ហិ​កតា​ ។​2​ យ៉ាងណាមិញ​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​នេះ​នៅ​មិន​ទាន់​បាន​ផ្តល់​របាយការណ៍​នៃ​ផល​ប៉ះពាល់​បរិស្ថាន​ទៅ​លើ​តំបន់​ដែល​បាន​សិក្សា​នៅឡើយ​ទេ​។3

​មិន​មានការ​សាងសង់​គួរ​ឱ្យ​កត់សម្គាល់​ណាមួយ​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​នោះ​នៅឡើយ​ទេ​ បើ​យោង​តាម​ប្រជាពលរដ្ឋ​ក្នុងស្រុក​រវែង ​ដែល​បាន​អះអាង​ថា​ក្រុម​ឧស្សាហកម្ម​ដែក ​និង​ស្ពាន់​កម្ពុជា​ បាន​អនុ​ញ្ញា​តិ្ត​ឱ្យ​ក្រុមហ៊ុន​តូចៗ​ធ្វើការ​ទាញ​យក​រ៉ែ​ដែក​ក្នុង​តំបន់​នោះ​។4យោង​តាម​ប្រភព​របស់​ក្រុមហ៊ុន​ដែល​បាន​រាយការណ៍​តាមរយៈព័ត៌មាន​ខៃ​ស៊ី​ន​ អន​ឡាញ​ ក្រុមហ៊ុន ​CISMIG ​មាន​គម្រោង​ជួល​កម្មករ​មូលដ្ឋាន​ចំនួន​ ២០០០​នាក់​ ប៉ុន្តែ​ពុំ​ឃើញ​មានការ​អនុម័ត​ចំពោះ​គម្រោង​នេះ​នៅឡើយ​ទេ​។5

​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ត្រូវ​បាន​រាយការណ៍​ពី​ការ​ចូលរួម​ក្នុង​គម្រោង​ធំ​ទាំង​ពីរ​រួម​មាន​៖

  • Cambodia​ Iron​ &​ Steel​ Mining​ Industry​ Group
  • Expert​ Master​ Holdings​ Limited
  • WS​ Mining​ Industry​ Holding​ Ltd
  • Cambodia​ Huayi​ Mining​ Co.​ Ltd
  • Beijing​ Steel​ Enterprises​ Union​ Mineral​ Resources​ Investment​ Ltd
  • Delong​ Holding​ Group​ Ltd
  • China​ Railway​ Major​ Bridge​ Engineering​ Group​ Ltd
  • China​  Ocean​ Engineering​ Construction​ General​ Bureau6

​នៅ​ចុងឆ្នាំ​២០១៥​ តម្លៃ​ដែក​ត្រូវ​បាន​ធ្លាក់​ចុះ​ដល់​ ២/៣ ​នៃ​តម្លៃ​ដើម​ក្នុង​ឆ្នាំ​មុនៗ​ ដែល​ធ្វើ​ឱ្យ​ការ​រុករក ​និង​អភិវឌ្ឍ​ក្នុង​តំបន់​រុករក​ថ្មី ​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាដើម​ មិនសូវ​មាន​ភាព​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​រ៉ែ​លំដាប់​អន្តរជាតិ​នោះ​ទេ​ លុះត្រាតែ​ពួក​គេ​មាន​រោងចក្រ​ផលិត​ដែកថែប​ផង​ដែរ​។7

ធ្វើ​បច្ចុប្បន្នភាព​នៅ​ថ្ងៃ​ទី​០៤​ ខែ​វិ​ច្ជិ​កា​ ឆ្នាំ​២០១៥

ទាក់ទងនឹងត្បូង

រ៉ែ ផលិតផលរ៉ែ និងទំនិញ

ធ្យូង

ស្ពាន់

មាស

ថ្មគ្រួសនិងចុណ្ណីសិលា

អ៊ុយរ៉ាញ៉ូម

ឯកសារយោង

  1. 1. ម៉ៃ គុណមករា​.​ ២០១៣.​ “ចិន​នឹង​ធ្វើ​វិនិយោគ​ចំនួន​៩.៦b​ដុល្លារ​ក្នុង​ប្រទេស​កម្ពុជា”​.​ ភ្នំពេញ​ប៉ុស្តិ៍​ ចុះថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៣។ ​ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥ http://www.phnompenhpost.com/business/china-invest-96b-cambodia
  2. 2. ​អាជ្ញាប័ណ្ណ​រ៉ែ​.​ទិន្នន័យ​ក្រុមហ៊ុន​.​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​.​ ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​។​
  3. 3. Lewis ,Simon និង Sun Mesa, ២០១៣. “គម្រោងផ្លូវដែករបស់ចិនក្នុងប្រទេសកម្ពុជានៅមិនទាន់មានពន្លឺនៅឡើយ”។ កាសែត ឌឹ ខេមបូឌា ដេលី ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣។ ចូលអានថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥។ 2. https://www.cambodiadaily.com/archives/locals-in-the-dark-to-chinese-rail-project-7128/
  4. 4. ស៊ុ​យ​ ហ៊ី​ម​ខេមរា​ ,២០១៤.​ “​នៅ​ទី​ជនបទ​ដាច់​ស្រយាល​នៃ​ស្រុក​រវែង​ រោងចក្រ​ដែកថែប​ដ៏​ប្រសើរ​ជាង​នេះ​នៅ​មិន​ទាន់​បាន​តំឡើង​ នៅឡើយ​”។ ​វិទ្យុ​វី​អូ​អេ​ ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៤។ ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​។ http://www.voacambodia.com/content/in-remote-rovieng-a-much-touted-steel-plant-has-not-been-built/1934675.html
  5. 5. ​ការ​សែត​ខៃ​ស៊ី​ន​ អន​ឡាញ​. ឆ្នាំ​ ២០១៣​ “៩.៦​ពាន់​លាន​ដុល្លារ​របស់​កម្ពុជា”​។ ចូលអានថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៣​។ http://www.docum-enter.com/d/China-Railway-Group.pdf
  6. 6. ហ្វូ​ខ​ស​វឹប​,​ ២០១៣.​ អត្ថបទ​សរសេរ​ “គម្រោង​ផ្លូវដែក​សាន​-​និរតី​ចិន”​។ សមភាព​កម្ពុជា​ ខែមីនា​ ឆ្នាំ​ ២០១៣។​​ ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​។​ http://focusweb.org/sites/www.focusweb.org/files/Cambodia-China-Railway-Development-BRIEF-EN.pdf
  7. 7. Index​ Mundi.២០១៥។ ចូលអានថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​។ http://www.indexmundi.com/commodities/?commodity=iron-ore&months=60/​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CmHXA
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!